-
អប្សរាព្រឹកនេះ ២៣ មករា ២០២១

-
វីដេអូឯកសារ៖ ទិដ្ឋភាពគុកឃុំឃាំងមួយកន្លែង នៅក្នុងខេត្ដព្រៃវែង ដែលក្រុមប៉ុល ពត បានប្រើប្រាស់សម្លាប់ជីវិតពលរដ្ឋខ្មែរ។ វីដេអូឯកសារនេះថតបាននៅក្រោយថ្ងៃរំដោះ ៨ មករា ១៩៧៩។

-
លោកស្រី គឹម ញឹប នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋក្រីក្រ៥០គ្រួសាររស់នៅសង្កាត់ជើងឯក
ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រប្រមាណ ៥០គ្រួសារ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហា ក្នុងអំឡុង ពេល នៃជំងឺ កូវីដ ១៩ ។ អំណោយដែលត្រូវចែកជូនពលរដ្ឋក្រីក្រ ទាំង ៥០គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ឆ្នាំបាយ ចានស្រាក់ កំសៀវទឹកបំពង់ទឹកក្ដៅ ខ្ទះឆា វែកឆា ឃីត ១កញ្ចប់ និងថវិកា ២០.០០០រៀល ។ នាឱកាសនោះ…
-
ស្ថានការណ៍ នៅសហរដ្ឋអាមេរិកមុនចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់លោក Joe Biden កាន់តែផុយស្រួយ ខណៈមានការគំរាមកំហែង ផ្នែកសន្តិសុខខាងក្រៅ និងមានភ្លើងឆេះនៅក្បែរវិមានសភា

វ៉ាស៊ីនតោន៖ ការបិទវិមានសភារបស់សហរដ្ឋអាមេរិក (US Capitol) ដោយសារតែ «ការគម្រាមកំហែងសន្តិសុខផ្នែកខាងក្រៅ», និងបន្ទាប់ពីមានអគ្គីភ័យមួយ ត្រូវបានគេរាយការណ៍ថា បានឆាបឆេះឡើង នៅមិនឆ្ងាយពីវិមាននេះ ។ សារជូនដំណឹងមួយ ត្រូវបានផ្ញើទៅកាន់សមាជិកសភា ដោយរៀបរាប់ថា មិនអនុញ្ញាតឲ្យចូល ឬចេញពីបណ្តុំអគារសភាឡើយ ។ អ្នកនៅក្បែរវិមានបានរាយការណ៍ថា មានផ្សែងហ៊ុយ ត្រូវបានគេមើលឃើញថា បានហ៊ុយឡើង នៅក្បែរខាងក្រោយវិមាន Capitol។ កម្លាំងយោធាការពារ ត្រូវបានពង្រាយ នៅមុនពេលពិធីឡើងកាន់តំណែង ជាប្រធានាធិបតី របស់លោក Joe Biden ដោយសារប៉ូលិសបានបង្កើនការការពារសន្តិសុខ បន្ទាប់ពីអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលអគារនេះ។ លោក ហេង វណ្ណា មានកិច្ចសំភាសន៍លោកសាស្ត្រាចារ្យ ស៊ិន សារុន ជុំវិញហេតុការនេះ៕
-
វីដេអូប្រវត្ដិសាស្រ្ដ : ទិដ្ឋភាពដែលថតបានដំបូងពីគុកទួលស្លែង ប៉ុន្មានថ្ងៃក្រោយការរំដោះរាជធានីភ្នំពេញ





