Category: នយោបាយ

  • រដ្ឋសភាកម្ពុជា និងសភាប្រជាជនចិន នឹងបើកកិច្ចប្រជុំ នៅសប្តាហ៍ក្រោយ តាមប្រព័ន្ធវីដេអូ

    រដ្ឋសភាកម្ពុជា និងសភាប្រជាជនចិន នឹងបើកកិច្ចប្រជុំ នៅសប្តាហ៍ក្រោយ តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ខាងមុខ។ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាប្រជាជនចិនទូទាំងប្រទេស នឹងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងឱកាសបើក នៃកិច្ចប្រជុំ បន្ទាប់មកសមភាគីទាំងពីរ នឹងផ្តល់វេទិកាជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយគណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភា។ ចំណែកគណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនតំណាងទូទាំងប្រទេស ដឹកនាំដោយ លោក ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញចំនួន៤ របស់សភាប្រជាជនចិន ទូទាំងប្រទេស។ កិច្ចប្រជុំ ធ្វើឡើងដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលមានដូចជា៖ * ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់*…

  • អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ និងខ្សែបញ្ជូនតង់ស្យុង

    អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ និងខ្សែបញ្ជូនតង់ស្យុង

    ត្បូងឃ្មុំ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ តង់ស្យុង 230/115/22 គីឡូវ៉ុល ដែលមានទីតាំងស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានសាងសង់ដោយក្រុមហ៊ុន TBEA មកពីប្រទេសចិន និងត្រួតពិនិត្យដោយវិស្វករអគ្គិសនីកម្ពុជា ដោយមានជំនួយពីទីប្រឹក្សាបច្ចេកទេស ពីអគ្គិសនីបារាំង (EDF) ។ លោក កែវ រតនៈ បញ្ជាក់ថា «អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ជាសមិទ្ធផលផ្លែផ្កាដែលបានពីកិច្ចសហការគ្នាយ៉ាងល្អរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការ អភិវឌ្ឍន៍ (AFD) និងខ្សែបញ្ជូន២៣០ គីឡូវ៉ុល ជាសហប្រត្តិបត្តិការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅរួមគ្នាអភិវឌ្ឍន៍វិស័យអគ្គិសនី ចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា»។ ស្ថានីយអគ្គិសនីទី១ ដែលដាក់ឲ្យដំណើការក្នុងខេត្តត្បូងឃ្មុំ ដែលពីមុនការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្ត ត្រូវយកពីខេត្តកំពង់ចាម ព្រៃវែង និងនាំចូល ពីវៀតណាម។ អនុស្ថានីយថ្មី នឹងផ្គត់ ផ្គង់ជូនខេត្តត្បូងឃ្មុំទាំងមូល ព្រមទាំងយកទៅជួយខេត្តព្រៃវែង តាមខ្សែបញ្ជូន ២៣០ គីឡូវ៉ុល…

  • ទស្សនកិច្ចជាមិត្តភាពរវាងគណៈប្រតិភូនៃបក្សពលករវៀតណាម និងបក្សកម្មុយនីស្ដកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៧៥

    ទស្សនកិច្ចជាមិត្តភាពរវាងគណៈប្រតិភូនៃបក្សពលករវៀតណាម និងបក្សកម្មុយនីស្ដកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៧៥

    https://www.facebook.com/blackcrowkh/posts/171372811411015

  • គ្រូបង្វឹកលោតឆត្រយោងម្នាក់បានស្លាប់ខណៈដែលលោតខុសបច្ចេកទេសក្នុងការបញ្ជាឆ័ត្រ

    គ្រូបង្វឹកលោតឆត្រយោងម្នាក់បានស្លាប់ខណៈដែលលោតខុសបច្ចេកទេសក្នុងការបញ្ជាឆ័ត្រ

    យោងតាមទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានទ័ពពិសេសនៅរសៀលថ្ងៃ១៤មករាឆ្នាំ២០២១ បានសសេរថា នៅព្រឹកថ្ងៃ១៤មករឆ្នាំ២០២១ លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដោយលោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ រហូតដល់វេលាម៉ោង១២និង៣០នាទី អង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹមសាយ បានពលីជីវិត។ ក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។ អង្គភាព និងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសចូលរួមកម្មវិធីបុណ្យសពតាមប្រពៃណី។ ជាមួយគ្នានោះ បញ្ជាការដ្ឋានទ័ពពិសេស បានអំពាវនាវដល់មិត្តភ័ក្ររួមជំនាន់ និង អតីត:សិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យសពតាមប្រពៃណីការគួរ៕កឹម ទៀង

  • បុរសដែលអួតអាងថា ជាកងរាជអាវុធហត្ថ បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍រួចគំរាមបាញ់ជនរងគ្រោះកាលពីថ្ងៃមុន ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបានហេីយ

    ភ្នំពេញ ៖ បុរសម្នាក់ដែលអួតអាង ថា ជាសមត្ថកិច្ចកងរាជអាវុធហត្ថ និង ជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តែតាមពិតជាបុគ្គលិករោងចក្រកាត់ដេរ សោះ នោះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ ថ្លែងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះថា «បុគ្គលដែលបង្កហេតុដកកាំភ្លើង និង បានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ»…

  • សមត្ថកិច្ចខេត្តកណ្តាល មិនទាន់ចាប់ខ្លួនជនជាប់ឃុំ ៤នាក់ ដែលលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល មកវិញទេ

    សមត្ថកិច្ចខេត្តកណ្តាល មិនទាន់ចាប់ខ្លួនជនជាប់ឃុំ ៤នាក់ ដែលលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល មកវិញទេ

    កណ្តាល៖ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានថ្លែងថា សមត្ថកិច្ចខេត្តកណ្តាល នៅពុំទាន់តាមចាប់ខ្លួនជនជាប់ឃុំ៤នាក់ ដែលលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល មកវិញបាននៅឡើយទេ គិតរហូតមកទល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ ចំណែកឯ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ពុំទាន់សុំការបញ្ជាក់បាននោះទេ ដោយសារទូរស័ព្ទចូលជាច្រើនលើក មិនមានអ្នកទទួល ។ សូមរំលឹកថា ជនជាប់ឃុំ៥នាក់ បានលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ក្រោយជាប់ឃុំបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងបទល្មើសផ្សេងៗគ្នា ដោយនាពេលកន្លងមក ក៏មានករណីលួចរត់នេះ ជាញឹកញាប់ ផងដែរ ។ មជ្ឈដ្ឋានជាច្រើន បានរិះគន់ចំពោះការគ្រប់គ្រងពន្ធនាគាររបស់លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ថា ហាក់ធ្វេសប្រហែសជាខ្លាំង និង បង្ហាញពីអសមត្ថភាពក្នុងគ្រប់គ្រង ផងដែរ ។ បើតាមប្រភពព័ត៌មាន បានទម្លាយថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ជនជាប់ឃុំចំនួន៥នាក់ បានលួចរត់ចេញពីពន្ធនាគារខេត្តកណ្តាល ដោយមានការធ្វេសប្រហែសពីមន្ត្រីពន្ធនាគារ ។ ប៉ុន្តែភ្លាមៗនោះ ជនជាប់ឃុំម្នាក់ក្នុងចំណោម៥នាក់…

  • តើអ្នកដែលមានស្រុកកំណើតនៅ ពោធិ៍សាត់ ដឹងទេថាខេត្តរបស់ខ្លួនត្រូវបានរំដោះពីរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃណា?

    តើអ្នកដែលមានស្រុកកំណើតនៅ ពោធិ៍សាត់ ដឹងទេថាខេត្តរបស់ខ្លួនត្រូវបានរំដោះពីរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃណា?

    https://www.facebook.com/blackcrowkh/posts/171195431428753

  • ថ្ងៃនេះគឺជាខួបទី៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

    ថ្ងៃនេះគឺជាខួបទី៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

    ថ្ងៃទី១៤មករាឆ្នាំ២០២១នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពោលគឺពីថ្ងៃទី១៤ មករា ១៩៨៥ ដល់ថ្ងៃ១៤ មករា ២០២១ ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។ នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕កឹម ទៀង

  • កម្ពុជាបន្ថែមទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងបុណ្យឯករាជ្យជាតិ

    កម្ពុជាបន្ថែមទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងបុណ្យឯករាជ្យជាតិ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងពិធីបុណ្យឯករាជ្យជាតិ សម្រាប់ការស្នើសុំការបន្ថូរបន្ថយ និងលើកលែងទោសទណ្ឌិតប្រចាំឆ្នាំ ដែលធ្វើឲ្យ១ឆ្នាំកម្ពុជាមានបុណ្យចំនួន៥ សម្រាប់ ការស្នើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត។ ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យ បញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖ ១៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៣៖ ពិធីបុណ្យវិសាខបូជា៤៖ ពិធីបុណ្យឯករាជ្យជាតិ៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការបន្ថួរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា។ មុនចេញព្រះរាជក្រឹត្យ ការស្នើសុំការបន្ថួរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិត ធ្វើឡើងក្នុងពិធីបុណ្យធំៗរបស់ជាតិចំនួន ៣ រួមមាន៖ * ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ* ពិធីបុណ្យវិសាខបូជា* និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕

  • ១៣ មករា ១៩៧៩ ការពិតដែលមិនធ្លាប់បានដឹងពីថ្ងៃរំដោះខេត្ដ បាត់ដំបង ចេញពីរបបវាលពិឃាដ

    ១៣ មករា ១៩៧៩ ការពិតដែលមិនធ្លាប់បានដឹងពីថ្ងៃរំដោះខេត្ដ បាត់ដំបង ចេញពីរបបវាលពិឃាដ

    https://www.facebook.com/blackcrowkh/posts/170581868156776