Category: នយោបាយ

  • ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ា មានអាយុកាលជាង៣០០ឆ្នាំហើយ ដោយសារពុកផុយគល់ ដើមឈើ៣ដើម អាជ្ញាធររាជធានី នឹងកាប់យកចេញ នៅសប្តាហ៍ក្រោយ

    ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ា មានអាយុកាលជាង៣០០ឆ្នាំហើយ ដោយសារពុកផុយគល់ ដើមឈើ៣ដើម អាជ្ញាធររាជធានី នឹងកាប់យកចេញ នៅសប្តាហ៍ក្រោយ

    ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ ដើមឈើចំនួន៣ដើមអាជ្ញាធររាជធានី ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ។ លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ០៨ មករានេះថាដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួនប្រមាណ៥០ដើមនិងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនិងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោកនឹងកាត់គ្រី(លះមែកចេញ)ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងផងដែរ ។ លោកសំ សាមុត ក៏បានបន្ថែមទៀតថា សម្រាប់ដើមឈឺនៅរមណីយដ្ឋានវត្តភ្នំវិញគឺមានចំនួនដើមឈើសរុបប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ។គួរបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវបានកកើតជាលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ ក្នុង អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែល ព្រះ អង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេ ស្គាល់ ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គ…

  • ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលើលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

    ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលើលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការកែសម្រួលលក្ខណសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន ជាច្រើនរូបផងដែរ៕ដោយ-រ៉ាវុធ

  • កាលបរិច្ឆេទ​នៃ​ការវាយរំដោះខេត្ត-ក្រុង​ របស់ប្រទេសកម្ពុជា​ពីរបប​ប្រល័យពូជសាសន៍​ ប៉ុល​ ពត

    កាលបរិច្ឆេទ​នៃ​ការវាយរំដោះខេត្ត-ក្រុង​ របស់ប្រទេសកម្ពុជា​ពីរបប​ប្រល័យពូជសាសន៍​ ប៉ុល​ ពត

    https://www.facebook.com/blackcrowkh/posts/166866775194952

  • ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រលោក ដូណាល់ ត្រាំ និង កម្លាំងសន្តិសុខនៅវិមានសភា បណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់

    ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រលោក ដូណាល់ ត្រាំ និង កម្លាំងសន្តិសុខនៅវិមានសភា បណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់

    អាមេរិក៖ មនុស្សសរុប០៤នាក់បានស្លាប់ នៅពេលក្រុមអ្នកគាំទ្រប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភា ដើម្បីព្យាយាមរារាំងដល់ការបោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នេះបើតាមសារព័ត៌មានស៉ីនហួរ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ។ មេបញ្ជាការប៉ូលិសនៃរដ្ឋធានីវ៉ាស៉ីនតោន លោក រ៉ូប៊ឺត ខុសធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា អ្នកស្លាប់ក្នុងហេតុការណ៍នៅថ្ងៃពុធសប្តាហ៍នេះ រួមមានស្រ្តីម្នាក់ដែលត្រូវបានប៉ូលិសការពារវិមានសភាបាញ់ចំ និង ០៣នាក់ផ្សេងទៀតបានបាត់បង់ជីវិតពេលសង្រ្គោះបន្ទាន់ ។ សូមជម្រាបថា នៅរសៀលថ្ងៃពុធសប្តាហ៍នេះ ក្រុមកុបករបានចូលកាន់កាប់វិមានសភាអាមេរិក និងប៉ះទង្គិចគ្នាជាមួយអាជ្ញាធរអស់រយៈពេល រាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅល្ងាចថ្ងៃដដែល ។ ប៉ូលិសអាមេរិកក៏បានរកឃើញគ្រាប់បែកច្នៃចំនួន០២គ្រាប់ នៅក្បែរគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិបក្សសាធារណរដ្ឋផងដែរ ។ ចំណែកនៅក្នុងបរិវេណវិមានសភាវិញ អាជ្ញាធរបានរកឃើញរថយន្តមួយគ្រឿង ដែលមានកាំភ្លើងវែងមួយដើម និងគ្រាប់បែកសាំងមួយចំនួន ៕

  • លោក ចូរ បៃឌិន ចាត់ទុកការអុកឡុកវិមានសភាថា ជាការបះបោរយ៉ាងច្បាស់

    លោក ចូរ បៃឌិន ចាត់ទុកការអុកឡុកវិមានសភាថា ជាការបះបោរយ៉ាងច្បាស់

    អាមេរិក៖ ប្រធានាធិបជាប់ឆ្នោតអាមេរិកលោក ចូ បៃឌិន ដែលនិយាយពីទីក្រុង Wilmington រដ្ឋ Delaware បានថ្កោលទោសយ៉ាងខ្លាំងាំង ចំពោះក្រុមកុបកម្ម ដោយហៅសកម្មភាពរបស់ពួកគេថា ជាការវាយលុកដែលមិនធ្លាប់មានពីមុនមក មិនដូចអ្វីដែលយើងបានឃើញនៅសម័យទំនើប នេះបើតាមសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ។ នៅក្នុងវីដេអូដែលត្រូវបានចេញផ្សាយនៅលើបណ្ដាញសង្គម twitter លោក ត្រាំ បាននិយាយជាមួយអ្នកគាំទ្ររបស់គាត់ថា ខ្ញុំដឹងថាអ្នកឈឺចាប់… យើងមានការបោះឆ្នោតមួយ ដែលត្រូវបានគេលួចពីយើង ។ ជាមួយគ្នានេះ លោក បៃដិន បានអំពាវនាវដល់លោក ត្រាំ ដែលត្រូវបានសរសេរសារ twitter ពីសេតវិមាន ក្នុងអំឡុងពេលតវ៉ានេះ ឲ្យមានការថ្លែងទៅកាន់ប្រទេសជាតិ តាមទូរទស្សន៍ជាតិ និងទាមទារឲ្យបញ្ចប់ការឡោមព័ទ្ធនេះ ។ ផ្ទុយទៅវិញលោក ត្រាំ បានបង្ហោះវីដេអូរបស់គាត់នៅលើបណ្ដាញ Twitter ដែលបញ្ចប់ដោយត្រឹមតែថា គាត់បានស្នើឲ្យអ្នកគាំទ្ររបស់គាត់ទៅផ្ទះវិញប៉ុណ្ណោះមិនមានអ្វីជាដំណោះស្រាយនោះទេ ។ សូមជម្រាបថា អំពើហិង្សាខាងលើនេះ បានផ្ទុះឡើងនៅពេលដែលសមាជិកសភាកំពុងឋិតក្នុងដំណើរការ ដើម្បីបញ្ជាក់ពីជ័យជំនះនៃការបោះឆ្នោត របស់លោក ចូ…

  • សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសខួបលើក​ទី៤២ នៃទិវាជ័យជំនះ៧មករា

    សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសខួបលើក​ទី៤២ នៃទិវាជ័យជំនះ៧មករា
  • សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា

    សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា

    នៅលើទំព័រហ្វេសប៊ុកផ្លូវការព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា ។ សម្ដេចតេជោ បន្តថា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១នេះ គឺជាខួបលេីកទី ៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ សម្ដេចតេជោ រំលឹកដែរថា កាលពី ៤២ឆ្នាំ មុន…

  • អបអរសាទរខួបលើកទី ៤២ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០២១

    អបអរសាទរខួបលើកទី ៤២ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០២១

    https://www.facebook.com/blackcrowkh/posts/166644228550540

  • អបអរសាទរខួបលេីកទី៤២ នៃទិវាជ័យជម្នះ ៧ មករា

    អបអរសាទរខួបលេីកទី៤២  នៃទិវាជ័យជម្នះ  ៧  មករា

    https://www.facebook.com/blackcrowkh/posts/166265301921766

  • ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

    ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

    លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាងឲ្យលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៦មករាឆ្នាំ២០២១ បានចូលរួមពិធីចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន (MRA) ស្តីពីវិស័យទេសចរណ៍ ដែលរៀបចំឡើងនៅក្រសួងទេសចរណ៍ និងកីឡាថៃ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ភីផាត់ រ៉ាត់ចាក់គិតប្រាកន (Phiphat Ratchakitprakarn) នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ២០១២ ដោយរដ្ឋជាសមាជិកអាស៊ាន ដើម្បីជួយសម្រួលដល់ការចល័តនៃអ្នកជំនាញទេសចរណ៍, ការផ្លាស់ប្តូរព័ត៌មានស្តីពីឧត្តរមានុវត្តន៍ខាងផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព សម្រាប់អ្នកជំនាញទេសចរណ៍ ក៏ដូចជាផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពទូទាំងតំបន់អាស៊ាន។ កិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មនោះ ត្រូវគេរាយការណ៍ថា នឹងបើកផ្លូវឱ្យមានការទទួលស្គាល់នូវតំណែងការងារចំនួន៣២ នៅក្នុងឧស្សាហកម្មចំនួនពីរគឺ សេវាកម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍។ លើសពីនោះទៀត វានឹងគ្របដណ្តប់លើផ្នែកផ្សេងទៀតដូចជា ការរៀបចំប្រជុំ, ការលើកទឹកចិត្ត, ការធ្វើសន្និបាត និងការតាំងពិព័រណ៍ (MICE) ព្រមទាំងអ្នកបង្កើតព្រឹត្តិការណ៍អាជីព និងផ្នែកផ្សេងៗទៀត ទាក់ទងឧស្សាហកម្មទេសចរណ៍ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែងនៃអ្នកជំនាញវិស័យទេសចរណ៍ និងឧស្សាហកម្ម MICE ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម MICE នៅក្នុងតំបន់៕កឹម…