Category: នយោបាយ

  • ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនយ៉ាម៉ាតុ ហ្រ្គីន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

    ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនយ៉ាម៉ាតុ ហ្រ្គីន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

    ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) បានធ្វើឡើងនៅថ្ងៃទី៦មករា ឆ្នាំ២០២១ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខានោះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមដោយ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអ្នកពាក់ពន្ធ័ជាច្រើនទៀត។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ លោកការចុះអនុស្សរណៈយោគយល់គ្នានោះ គឺជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ លោករដ្ឋមន្ត្រី ប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នានោះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato…

  • ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន (YAMATO GREEN) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ​ខ្សែច្រ​វាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

    ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន (YAMATO GREEN) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ​ខ្សែច្រ​វាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ​ខ្សែច្រ​វាក់តម្លៃលើផលិត ផលកសិ-ពាណិជ្ជកម្ម ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាព  ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។ ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈនិងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើក​កម្ពស់​វិស័យកសិ-ពា​ណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការ​លើក​ស្ទួយវិស័យ​កសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែល​មាន​សក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។ ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម…

  • កាលបរិច្ឆេទការវាយរំដោះប្រទេសកម្ពុជា ពី របបប្រល័យពូជសាសន៍ប៉ុល ពត

    កាលបរិច្ឆេទការវាយរំដោះប្រទេសកម្ពុជា ពី របបប្រល័យពូជសាសន៍ប៉ុល  ពត

    ៧ មករា ១៩៧៩ បានកំណត់យកជាទិវាជ័យជម្នះ លេីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែមានយុវជនជាច្រេីននៅមិនទាន់ដឹងច្បាស់អំពីកាលបរិច្ឆេទដែលបានវាយរំដោះខេត្ត-ក្រុងនីមួយៗចេញរបបវាលពិឃាតនោះទេ។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានបង្កេីតឡេីងនៅថ្ងៃទី២ ខែធ្នូ ១៩៧៨ ជាកម្លាំងអ្នកស្នេហាជាតិ បានលះបង់ សាច់ស្រស់ ឈាមស្រស់ ដេីម្បីប្តូរមកវិញនូវសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជន។ https://www.facebook.com/blackcrowkh/posts/166098758605087

  • បទសម្ភាសន៍របស់ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីស្មារតី៧មករាគឺ «សាមគ្គីភាព វីរភាព និងជ័យជម្នះ» ជាមួយអ្នកយកព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យ និងទូរទស្សន៍អប្សរា

    បទសម្ភាសន៍របស់ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីស្មារតី៧មករាគឺ «សាមគ្គីភាព វីរភាព និងជ័យជម្នះ» ជាមួយអ្នកយកព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យ និងទូរទស្សន៍អប្សរា

    លោក លន់ សារ៉ាត់៖ ដើម្បីចូលរួមអបអរសាទរបុណ្យខួបលើកទី៤២ នៃថ្ងៃជ័យជំនះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១) និងជាការចងចាំដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសចាប់ពីចំណុចសូន្យ តាមមាគាប្រជាធិបតេយ្យសិរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ នាំយកសុខសន្តិភាព និងវឌ្ឍនភាពជឿនលឿនជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា បានជួបសម្ភាសន៍ជាមួយ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីស្មារតី៧មករាគឺ «សាមគ្គីភាព វីរភាព និងជ័យជម្នះ»។តើគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមបង្កើតឡើងដូចម្តេច? ឯកឧត្តម តាក ស៊ុនអ៊ី៖-គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដំបូងថាបក្សប្រជាជនបដិវត្តន៍ខ្មែរ ។-ប្រភពនៃការកកើតរបស់គណបក្សប្រជាជនកម្ពុជា គឺចលនាតស៊ូដើម្បីឯករាជ្យជាតិរបស់ ប្រជាជនកម្ពុជា ប្រឆាំងអាណានិគមនិយមបារាំងដែលបានចូលមកឈ្លានពានដាក់នឹមត្រួត ត្រាលើប្រជាជនកម្ពុជាតាំងពីឆ្នាំ ១៨៦៣ មក ។-ចលនាតស៊ូស្នេហាជាតិនេះបានរីកចម្រើនខ្លាំងក្លា ឈានទៅបង្កើតបានគណៈកម្មាធិការ រំដោះជាតិនៅតាមបណ្តាភូមិភាគក្នុងផ្ទៃប្រទេស និងបានដាក់ចេញសំណូមពរចាំបាច់ក្នុង ការបង្កើតបក្សនយោបាយមួយ ដើម្បីពង្រឹងការឯកភាពកម្លាំងតស៊ូ និងដឹកនាការតស៊ូឆ្ពោះទៅ រកជ័យជំនះទាំងស្រុង ។ គឺលើមូលដ្ឋាននេះហើយដែលបក្សប្រជាជនបដិវត្តន៍ខ្មែរត្រូវ បានបង្កើតឡើង…

  • ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងខេត្ត

    ពោធិ៍សាត់៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១,៣១៩គ្រួសារ ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។ ពិធីនេះប្រារព្ធធ្វើនៅ ២ទីតាំងផ្សេងគ្នា គឺបរិវេណដីវាល ទល់មុខសាលាស្រុកកណ្តៀង ស្ថិតក្នុងភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ចំនួន៨០០គ្រួសារ និងនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំនួន៥១៩គ្រួសារ។ ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី បានថ្លែងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានការយកចិត្តទុកដាក់…

  • សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នឹងត្រូវ បិទចាប់ពីថ្ងៃទី៥ ខែមករានេះតទៅ

    ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នឹងត្រូវបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសជូនអង្គសភាជ្រាបថា ប្រសិនបើសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ពុំមានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា និងអនុម័តទៀតទេ សូមប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ តទៅ»។ បើតាមសម្តេច ហេង សំរិន, សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ បានចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានរយៈពេល ៣ខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ សូមបញ្ជាក់ថា ពេញ១ឆ្នាំ ក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជា បានបង្កើតច្បាប់ថ្មីចំនួន៣៦ច្បាប់។ នេះបើយោងតាមឯកសារច្បាប់ដែលរដ្ឋសភា នីតិកាលទី៦ បានអនុម័ត ចន្លោះឆ្នាំ២០១៩-ឆ្នាំ២០២០៕

  • មន្រ្តីសុខាភិបាល ច្រានចោលការចោទ របស់ពលករ ម្នាក់នៅខេត្តឧត្តរមានជ័យ ដែលកំពុងធ្វើចត្តាឡីស័ក

    ឧត្តរមានជ័យ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងលោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារពាក់ព័ន្ធ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានចេញប្រតិកម្មចំពោះពលករមួយចំនួន ដែលកំពុងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅវិទ្យាលយ័តេជោសែនសំរោង ដែលបង្ហោះ និងឡាយតាមបណ្តាញសង្គមរិះគន់យ៉ាងចាស់ដៃ និងបំភ្លៃ មកលើក្រុមការងារ។ តាមរយៈហ្វេកប៊ុកឈ្មោះ ចាន់ ធូ របស់ស្ត្រីជាពលករដែលកំពុងធ្វើចត្តាឡីស័កនៅវិទ្យាលយ័តេជោសែនសំរោង បានបង្ហោះខ្លឹមសារកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា៖ «សួស្តីឆ្នាំ២០២១! មើលគេសុខសប្បាយ តែចំណែកខ្ញុំ៤នាក់បងប្អូន និងកូនវិញ បានស៉ីបាយគុក១៤ថ្ងៃ»។ លើសពីនេះហ្វេកប៊ុកពលករស្ត្រីរូបនេះ ថែមទាំងឡាយរិះគន់រឿងរបបភួយ មុង និងរិះគន់ក្រុមគ្រូពេទ្យយ៉ាងចាស់ដៃទៀតផង។ ឆ្លើយតបនឹងការរិះគន់ខាងលើនេះ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ លោក ឃ្លោក ហួត និងលោក ជា ពិសិដ្ឋ និងក្រុមការងារ បានហៅស្ត្រីពលកររូបនេះមកសួរនាំ និងឲ្យឆ្លើយនៅអ្វីតែជាការពិត ថែមទាំងបបួលស្ត្រីពលកររូបនេះស្បថស្បែដាក់ជីវិតរហូតដល់ម៉ែ ឪ…

  • ពលរដ្ឋខ្មែរ៤នាក់ដែលបានឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ត្រូវបានអាជ្ញាធរថៃបញ្ជូនមក តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

    យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅវេលាថ្ងៃត្រង់ថ្ងៃទី៤មករាឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៤នាក់ ក្នុងនោះមាន៣នាក់ជានារី។ ពលរដ្ឋទាំងអស់នោះ កម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយ ក្រុមការងារចត្តាឡីស័ក អប់រំណែនាំបញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន។ នៅថ្ងៃទី៣មករាម្សិលមិញ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់២នាក់ ពីអាជ្ញាធរថៃផងដែរ។ ពលករខ្មែរទាំង២នាក់នោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត និងអនុវត្តន៍តាមវិធានសុខាភិបាល៕កឹម ទៀង

  • ពលករខ្មែរ៤នាក់ត្រូវសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន ខណៈដែលលួចឆ្លងដែនចូលប្រទេសវិញដោយខុសច្បាប់ទាំងយប់

    យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នៅវេលាម៉ោង៥ព្រឹកថ្ងៃទី៤ មករាឆ្នាំ២០២១ បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ និងបានពិនិត្យឃើញពលករខ្មែរ៤នាក់លួច ឆ្លងដែនចូលប្រទេសដោយខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ៤នាក់នោះ មាន ១-ឈ្មោះ ឈួន សុម៉ាលី ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិតាព្រឹក ឃុំស្តេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត, ២-ឈ្មោះ អ៊ុត ពៅ ភែទស្រី អាយុ ៣៧ឆ្នាំ នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត, ៣-ឈ្មោះ ម៉ាប់ ចិន្តា ភេទស្រី អាយុ ៣០ឆ្នាំ, ៤-ឈ្មោះ សង ក្រិល ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ពួកគេទាំង៤នាក់ ត្រូវសមត្ថកិច្ចសាកសួរ អប់រំណែនាំ និងមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ សូមជម្រាបថា…

  • ទីបំផុតសមត្ថកិច្ចចាប់ជនសង្ស័យជាអ្នកបើករថយន្ត Lexus Rx300 ជាប់ពាក់ព័ន្ធការបាញ់សម្លាប់លោកប៉ូលីសព្រហ្មទណ្ឌកម្រិតស្រាល រ៉េត ស៊ីណែតហើយ

    ទីបំផុតសមត្ថកិច្ចចាប់ជនសង្ស័យជាអ្នកបើករថយន្ត Lexus Rx300 ជាប់ពាក់ព័ន្ធការបាញ់សម្លាប់លោកប៉ូលីសព្រហ្មទណ្ឌកម្រិតស្រាល រ៉េត ស៊ីណែតហើយ

    ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បានហើយ ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយជនសង្ស័យ ម្នាក់នេះ ជាអ្នកបើករថយន្ត ឯជនដៃដល់កំពុងគេចខ្លួន។ សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់ មាន ជាអ្នកបើករថយន្តនៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ តាម ចម្លើយសារភាពបឋមរបស់ឈ្មោះ កែ ចាន់ មាន បានអោយដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពី ផឹកស៊ី ហើយបើករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតហេតុខ្លួនបានបើករថយន្តបុកគូថរថយន្ត ជនរងគ្រោះពីក្រោយ។ បន្ទាប់មកជនរងគ្រោះ បានបើករថយន្តកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថ មកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹងហើយប្រាប់ ខ្លួនអោយនៅស្ងៀមចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។…