Category: នយោបាយ

  • ៤២ ឆ្នាំនៃការអភិវឌ្ឈន៍

    ៤២ ឆ្នាំនៃការអភិវឌ្ឈន៍
  • តើហេតុអ្វីបានជា តា​ ម៉ុក ពោលពាក្យថា “គុយទាវមួយតុ ម៉ុកចេញម្នាក់ឯង”?

    តើហេតុអ្វីបានជា តា​ ម៉ុក ពោលពាក្យថា “គុយទាវមួយតុ ម៉ុកចេញម្នាក់ឯង”?

    ក្រោយពី ប៉ុល ពត ដែលជាបងធំទី១ នៃរបបកម្ពុជាប្រជាធិបតេយ្យបានស្លាប់ដោយឯកោគ្មានទាំងពិធីបុណ្យសពក្នុងព្រៃអន្លង់វែងរួចមក មេដឹកនាំរបស់ខ្មែរក្រហមផ្សេងទៀតបានធ្វើការដាក់អាវុធចុះចូលជាមួយរាជរដ្ឋាភិបាលជាបន្ដបន្ទាប់។ ប៉ុន្តែចំណែកឯបងធំទី ៦ តា ម៉ុក គឺជាជនតែម្នាក់គត់ដែលចចេសក្រាញននៀលនៅតំបន់ភូមិភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជាមិនព្រមរួបរួម ហើយវាក៏បង្កជាហេតុនាំឱ្យមានការទម្លាក់កំហុសទាំងអម្បាលម៉ានពីសំណាក់មេដឹកនាំខ្មែរក្រហមឯទៀតមកលើរូបគាត់ បានជាធ្វើឱ្យគាត់ពោលពាក្យមួយឃ្លាបែបនេះថា “គុយទាវមួយតុ ម៉ុកចេញម្នាក់ឯង”។ https://www.facebook.com/blackcrowkh/posts/162198085661821

  • អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីថ្លែងការណ៍៤ចំណុច

    អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីថ្លែងការណ៍៤ចំណុច

    ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចេញសេចក្តីថ្លែងការណ៍៤ចំណុច បំភ្លឺចំពោះការផ្សព្វផ្សាយចោទប្រកាន់ថា មានបុគ្គលមួយចំនួនព្រួយបារម្ភចំពោះអំពើហិង្សា ឬការគំរាមកំហែង នយោបាយនៅកម្ពុជា។ ប្រតិកម្មរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើឡើង បន្ទាប់ពីនាពេលថ្មីៗកន្លងទៅនេះ ខ្លួនពិនិត្យឃើញថា មានបណ្ដាញសារព័ត៌មានមួយចំនួន ពិសេសវិទ្យុបរទេសផ្សាយ ជាភាសាខ្មែរ បានព្យាយាមធ្វើការផ្សព្វផ្សាយនូវបទសម្ភាសន៍ និងធ្វើអត្ថាធិប្បាយនូវព័ត៌មាន ផ្តល់ដោយបុគ្គលដែល តាំងខ្លួនជាសកម្មជន ជាគ្រួសារនៃសកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ ធ្វើការ ប្រកាសក្លែងៗអំពីការព្រួយបារម្ភចំពោះអំពើហិង្សា ឬការគំរាមកំហែងនយោបាយនៅកម្ពុជា ព្រមទាំងបង្ហាញអំពី ការមិនជឿទុកចិត្តចំពោះច្បាប់ ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិបាលក្នុងការចាត់វិធានការច្បាប់ និង វិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍គាំទ្រ ដល់ពួកគេ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា ការផ្សព្វផ្សាយទាំងនោះ បានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាង និងហេតុផលច្បាស់លាស់ ផ្ទុយពីការពិត មានចរិតគុំកួន និងមានចេតនាទុច្ចរិត បំភាន់សាធារណៈមតិជាតិ-អន្តរជាតិ ឲ្យមានការយល់ច្រឡំ និងបាត់បង់ទំនុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចនិងរាជរដ្ឋាភិបាល ដើម្បីកេងយកផល ប្រយោជន៍ផ្នែកនយោបាយ។ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានអកុសលខាងលើ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការ បញ្ជាក់ជូនសាធារណមតិជាតិ-អន្តរជាតិជ្រាបថា៖ ១៖ ជនគ្រប់រូបដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា…

  • តុលាការកាត់ទោស សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំទៀត

    តុលាការកាត់ទោស សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំទៀត

    ភ្នំពេញ៖ ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមក្រៅច្បាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ សរុបចំនួន៤ឆ្នាំទៀត ក្នុងនោះមាន២ឆ្នាំ លើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និង២ឆ្នាំទៀត លើករណីញុះញង់ប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ លោក សេង ហៀង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។ ក្រៅពីកាត់ទោសចំពោះ ទណ្ឌិត សម រង្ស៊ី នៅក្នុងសវនាការ ព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស គូកនរបស់គាត់ឈ្មោះ ទុំ ប៊ុនថន និងឈ្មោះ ប៊ុត ប៊ុនតិញ ដាក់ទោសក្នុងម្នាក់ៗ ១ឆ្នាំ៨ខែ​ដោយចាត់ទុកជាសាលក្រម ចំពោះមុខជនជាប់ចោទ ព្រមទាំងកាត់ទោសមនុស្ស២នាក់ទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសរ (ម១) ក្នុងម្នាក់ៗ១ឆ្នាំ៦ខែ សម្រាប់សំណុំរឿងញុះញង់កុំឲ្យពលរដ្ឋសងបំណុលធានាគារ។ តុលាការ ចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនក្រុមជនជាប់ចោទដែលកំពុងគេចខ្លួន តាមខ្លឹមសារអំណាចសាលក្រម របស់តុលាការ។ មន្រ្តីតុលាការ បញ្ជាក់ថា…

  • ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នាខែកុម្ភៈ ខាងមុខ

    ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នាខែកុម្ភៈ ខាងមុខ

    ភ្នំពេញ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទឹសដៅភារកិច្ចអនុវត្តន៍បន្តឆ្នាំ២០២១ ដែលនឹងប្រព្រិត្តនាដើមខែកុម្ភៈខាងមុខ ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំមួយនៅទីស្តីក្រសួង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ អ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា៖ នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃពុធនេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានពិនិត្យពីវឌ្ឍនភាពសកម្មភាពការងារមួយឆ្នាំ ដែលបានបង្ហាញដោយឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ និងអគ្គនាយកដ្ឋានទាំងបីចំណុះឲ្យក្រសួង សំរាប់ដាក់ចូលពិភាក្សាក្នុងសន្និបាត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ រួមនឹងស្នាដៃធំៗ ដែលយើងអនុវត្តន៍កន្លងមក បើទោះជាជួបនឹងវិបត្តិកូវីដ-១៩ ដូចប្រទេសលើសកលលោកក្តី តែធានាបាននិរន្តរភាពការងារ ជូនរាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទាំងអស់ សូមសម្ដែងការអបអរសាទរ និងជូនពរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ អបអរសាទរ និងជូនពរសម្ដេចតេជោ ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូងនៅកម្ពុជា

    ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ អបអរសាទរ និងជូនពរសម្ដេចតេជោ ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូងនៅកម្ពុជា

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថានទាំងអស់ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ ២០២០ បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមាចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត នៃនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាទទួលបានដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រជាជនកម្ពុជាចូលរួមអបអរសាទរ ខួបលើកទី២២ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការនាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាព នយោបាយ និងសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍលើគ្រប់វិស័យ និងសុខដុមរមនា ក្នុងសង្គមជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត រយៈពេលជាង៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ភាពជោគជ័យដែលកម្ពុជាទទួលបាននៅថ្ងៃនេះ មិនត្រឹមតែជានិមិត្តរូបនៃវឌ្ឍនភាពនិងមោទនភាពជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពរជ័យសម្រាប់ប្រជាជន និងជាចលករជំរុញបន្ថែមឱ្យកម្ពុជា សម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់គ្នាសូមយកឱកាសនេះ សម្តែងនូវមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅ និងសូមប្រែក្លាយការដឹងគុណនេះមកជាការប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារសមិទ្ធផល និងមរតកដ៏មានតម្លៃរបស់សង្គមជាតិ និងមាតុភូមិកម្ពុជាឱ្យបានគង់វង្សសម្រាប់ប្រជាជនខ្មែរគ្រប់ៗជំនាន់។ ជាថ្មីម្ដងទៀត ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា…

  • អត្ថន័យនៃវិមានឈ្នះ ឈ្នះ

    អត្ថន័យនៃវិមានឈ្នះ  ឈ្នះ

    វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់ ព្រែក តាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡដ្ឋានមរតកតេជោ។ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃកូនខែ្មរសុទ្ធសាធ និងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបាន សាងសង់ឡើង ដោយបញ្ជាក់នូវអត្ថន័យដ៏មាន សារសំខាន់ចំនួនបីរួមមាន៖ ទី ១. កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី ២. តួវិមានដែលមានជ្រុង ៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយ ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។ សម្តេចតេជោ បន្តថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖…

  • ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា» (វគ្គទី៧)

    ក្នុង វគ្គទី៦ ទូរទស្សនិកជន បានជ្រាបនូវមុខព្រួញរបស់នយោបាយឈ្នះឈ្នះទៅកាន់តំបន់អន្លង់វែងដែលជាសំបុក ចុងក្រោយរបស់ខ្មែរក្រហមប៉ុលពត។ ក្នុងវគ្គមុននេះ យើងបានជ្រាបពីការរត់ភៀសខ្លួនរបស់មេខ្មែរក្រហមតាម៉ុក, នួនជា និងសុនសេន ពីតំបន់សំឡូតទៅពាមតា និងបន្តពីពាមតា ទៅអន្លង់វែងវិញ ដែលនៅទីនោះ ប៉ុលពតបាន ស្តីបន្ទោសដល់តាម៉ុក, នួនជានិងសុនសេន ជាខ្លាំងពាក់ព័ន្ធនឹងការបាតបង់តំបន់គ្រប់គ្រងភាគពាយព្យនិងបស្ចិមប្រទេស។ ប្រិយមិត្តអ្នកអាន បានជ្រាបខ្លះផងដែរជុំវិញការសម្លាប់សុនសេននិងក្រុមគ្រួសារមួយពូជនៅអន្លង់វែង។ការសម្លាប់ក្រុមគ្រួសារ លោក សុនសេន ដែលជាយុទ្ធមិត្តរួមស្លាប់រស់ជាមួយប៉ុលពត បានចោទជាសំណួរមួយ ថាតើហេតុអ្វីបានជាប៉ុលពតបានដាច់ចិត្តសម្លាប់មិត្តរួមអាវុធគ្នាឯងដែលធ្វើការតស៊ូជាមួយគ្នារាប់សិបឆ្នាំហើយ មកនេះ?គោលការណ៍៣ចំណុចនៃនយោបាយឈ្នះឈ្នះ បានបំបាក់ទឹកចិត្តស្មារតីប្រយុទ្ធរបស់ខ្មែរក្រហមដែលមើល ឃើញថាការតស៊ួក្នុងព្រៃប្រឆាំងខ្មែរនិងខ្មែរ មិនអាចជាដំណោះស្រាយដើម្បីការផ្សះផ្សារជាតិនោះឡើយ។ ប៉ុន្តែ ដំណោះស្រាយ៣ចំណុច ដែលរួមមានការរក្សាសុវត្ថិភាពអាយុជីវិត, ការរក្សាអាជីពនិងមុខរបរ និង ការរក្សា ទ្រព្យសម្បត្តិអ្នកដែលបានធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាលនោះទេ គឺជាចំណុចសំខាន់នៃការផ្សះផ្សារ ជាតិនិងបញ្ចប់សង្គ្រាម។ភាពប៉ិនប្រសប់នៃនយោបាយអូសទាញរបស់រាជរដ្ឋាភិបាលដើម្បីឲ្យប្អូនថ្លៃរបស់ សុន សេនឈ្មោះ នី កន បាន ចុះចូលជាមួយនឹងកម្លាំងរាជរដ្ឋាភិបាល, គួបផ្សំនឹងការបាត់បង់តំបន់សំឡូត …តំបន់ ប៉ៃលិន…តំបន់ម៉ាឡៃភ្នំព្រឹក្សនៃរណសិរ្ស២៥០ បាននាំអោយរឿងរបស់ សុន សេន ជាមុខព្រួញនៃការកំទេច។ ប៉ុលពតដែលមានបាតដៃប្រឡាក់ឈាម មិនចង់អោយមានខ្សែបណ្តាញរបស់ នី កន ដែលចុះចូលជាមួយនឹងរាជរដ្ឋាភិបាល…

  • ២៩ ធ្នូ ជាថ្ងៃបិទបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា “អបអរសាទរ ខួបទី២២ នៃទិវានយោបាយ ឈ្នះ ឈ្នះ “

    ២៩  ធ្នូ  ជាថ្ងៃបិទបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា  “អបអរសាទរ ខួបទី២២  នៃទិវានយោបាយ ឈ្នះ  ឈ្នះ “

    ថ្ងៃទី២៩ ខែធ្នូ ត្រូវបានកំណត់ជាទិវានយោបាយឈ្នះ ឈ្នះ សម្រាប់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន គឺមានរយៈកាល២២ឆ្នាំហេីយ។ ២២ឆ្នាំ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា ២២ឆ្នាំនៃការបង្រួបបង្រួមជាតិ និង២២ឆ្នាំនៃការអភិវឌ្ឍន៍ជាតិ មាតុភូមិ និងប្រជាជន ។ កម្ពុជា ទំរាំដណ្តេីមបាននូវសន្តិភាពពេញលេញដេញពីសមរភូមិនៃការបង្ហូរឈាម ខ្មែរ គឺកម្ពុជាខ្លួនឯង បានអនុវត្តនូវគោលនយោបាយជាយុទ្ធសាស្ត្រ “នយោបាយឈ្នះ ឈ្នះ” ដែលមានយុទ្ធសាស្រ្ត ចំនួន ៣ រួមមាន៖ទី១. ការធានារូបកាយ និងអាយុជីវិតទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ https://www.facebook.com/blackcrowkh/posts/160685945813035