Category: នយោបាយ

  • សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ រយៈពេលបីខែ អនុម័តច្បាប់បានចំនួន ២២ និងបានបិទបញ្ចប់ក្រោយប្រជុំប្រកាសសុពលភាពសមាជិកថ្មីពីររូប នៅព្រឹកនេះ

    សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ រយៈពេលបីខែ អនុម័តច្បាប់បានចំនួន ២២ និងបានបិទបញ្ចប់ក្រោយប្រជុំប្រកាសសុពលភាពសមាជិកថ្មីពីររូប នៅព្រឹកនេះ

    រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីប្រកាសសុពលភាព នៃអាណត្តិតំណាងរាស្រ្តទាំងពីររូប ជំនួសសមាជិករដ្ឋសភាដែលបានសុំលាលែងទៅកាន់តួនាទីថ្មី។ សមាជិករដ្ឋសភាថ្មី ដែលបានប្រកាសសុពលភាពនៅព្រឹកនេះ មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ។ ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម…

  • ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ដំណើរឡើងវិញ

    ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ដំណើរឡើងវិញ

    ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ដំណើរឡើងវិញ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ តែត្រូវបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) សម្រាប់ដំណើរការឡើងវិញក្នុងបរិបទកូវីដ-១៩៕

  • ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»(វគ្គទី៦)

    តើរាជរដ្ឋាភិបាលអាចរំដោះយកអន្លង់វែងដោយរបៀបណា?ប៉ុល ពត ដែលស្ថិតក្នុងអន្លង់វែង បានប្រាប់តាម៉ុក, នួន ជា និង សុន សេន ត្រូវប្រមែប្រមូលកម្លាំងរបស់ទាហាន ក្រោមបង្គាប់ធ្វើការវាយប្រហាររំដោះយកតំបន់សំឡូតវិញ។ សូមបញ្ជាក់ថាតំបន់សំឡូត ត្រូវបានកម្លាំងទាហានរាជរដ្ឋាភិបាល វាយដណ្តើមគ្រប់គ្រងបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦។ តាម៉ុក, នួនជានិងសុនសេន បានរត់គេចចេញពីសំឡូត នៅស្នាក់នៅពាមតា ដែលជាតំបន់មួយស្ថិតនៅខាងត្បូងសំឡូត។ វត្តមានរបស់នួនជា, តា ម៉ុកនិងសុន សេន ដែលស្ថិតក្នុងតំបន់សំឡូតមុនការវាយប្រហារនោះ គឺដើម្បីការចង់បញ្ជាក្រុមកម្លាំងខ្មែរក្រហម សំឡូត ទប់ទប់នឹងក្រុមខ្មែរនៅប៉ៃលិន ក្រោយការដឹងថា លោក អៀងសារី មានបំណងផ្តាច់ខ្លួនចេញពីប៉ុលពត ប៉ុន្តែការប៉ុនប៉ងចង់រក្សាតំបន់សំឡូតឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមអន្លង់វែងនោះ បានយឺតពេលទៅ ហើយក្រោយពេលដែលគោលការណ៍ទាំង៣នៃនយោបាយឈ្នះឈ្នះ ត្រូវបានបញ្ជ្រាបដល់តំបន់ សំឡូតនោះរួច ទៅហើយ។ អាស្រ័យដោយមានការផ្ទុះកម្លាំងពីខាងក្នុង កម្លាំងរាជរដ្ឋាភិបាល បានចូលគ្រប់គ្រងតំបន់សំឡូត ទាំងស្រុងនៅថ្ងៃទី២៤ ខែតុលាឆ្នាំ ១៩៩៦ ដែលបង្ខំចិត្តឲ្យបណ្តាមេខ្មែរក្រហមទាំងនោះរត់ចាកចេញពីសំឡូត និង ភៀសខ្លួនមកនៅតំបន់ពាមតា។តាម៉ុក នួន ជា និងសុន សេន នៅពេលស្នាក់នៅពាមតានោះ ត្រូវប៉ុលពតបញ្ជាមិនអោយវិលត្រឡប់មក អន្លង់វែង…

  • រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

    រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

    រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១០រូប។ របៀបវារៈ សម័យប្រជុំនាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិ៖– ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ– ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ២- ការបោះឆ្នោតជ្រើសតាំង៖– ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍– លោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី…

  • សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្តីរីករាយអំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្តីរីករាយអំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយដូចនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ…

  • សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង សមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ នៅព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង សមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ នៅព្រឹកនេះ

    បើមិនមានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឯកត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រតិកម្មរហ័ស នៃ ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងកាលពីម្សិលមិញថា ក្នុងសារពិសេសនាព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រយៈពេលជាងពីរសប្តាហ៍ហើយ ក្រសួងសុខា ភិបាលមិនបានរកឃើញអ្នកកើតថ្មីនោះឡើយ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ អ្នកព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ មានចំនួន ៤១នាក់ ហើយព្យាបាលជាសះស្បើយ ៣៨នាក់ហើយ។ នៅថ្ងៃទី២៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទីតាំងប្រកបអាជីវកម្ម និងទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍នេះទាំងអស់ បើកដំណើរការឡើង វិញផងដែរ តែត្រូវប្រកាន់ខ្ជាប់តាមវិធានបង្ការជំងឺកូវីដ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។ ថ្ងៃទី២៩ ខែធ្នូ ជាខួប ២២ឆ្នាំ…

  • ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងដំណើរការ​នៅថ្ងៃនេះ

    ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងដំណើរការ​នៅថ្ងៃនេះ

    បើយោងតាមគេហទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងដំណើរការ​នៅថ្ងៃនេះខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន។ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយ​ក្រៃលែងក្នុងការ​ជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួម​យ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើង​បានសម្រេចបាន​នូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈ​និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង​។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩…

  • ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់​ជាតិនេះ បានកើតមានឡើង​តាមរយៈនយោបាយ​ឈ្នះ-ឈ្នះ

    ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់​ជាតិនេះ បានកើតមានឡើង​តាមរយៈនយោបាយ​ឈ្នះ-ឈ្នះ

    ខួប២២ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២០។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ នេះ គិតមានរយៈពេល២២ឆ្នាំហើយ ដែលកម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។

  • ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា» (វគ្គទី៥)

    ក្នុងវគ្គទី៤ យើងបានបង្ហាញជូនជ្រាបនូវការធ្វើសមាហរណកម្មដំបូងនៅតំបន់ឳរ៉ាល់របស់កងពលខ្មែរក្រហមលេខ ១៨ដឹកនាំដោយលោកកែវពង្ស។ ក្រោយជោគជ័យនៅតំបន់ឳរ៉ាល់ គោលការណ៍៣ចំណុចនៃនយោបាយឈ្នះ ឈ្នះបានបន្តទៅកាន់កន្លែងដទៃទៀត។ ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ បានព្យាយាមថ្ពក់រកការទាក់ទងជាមួយលោក សុខ ភាព ដែលជាមេបញ្ជាការខ្មែរក្រហមកងពល៤៥០គ្រប់គ្រងតំបន់ម៉ាឡៃ។ ជំនួបលើកទី១ បានលទ្ធផលជាទីគាប់ចិត្ត។ ក្នុងគ្រាទើបមានជំនួបទី១នោះ ស្រាប់តែមានព្រឹត្តិការណ៍ឈ្លោះគ្នារវាងមេៗខ្មែរ ក្រហមនៃតំបន់អន្លង់វែងនិងតំបន់ប៉ៃលិន ដែលធ្វើឲ្យដំណើរការអូសទាញខ្មែរក្រហមបានជួបកិច្ចការលំបាក។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ នៅតែបន្តរៀបចំជួប លោក សុខ ភាពជាលើកទី២។កិច្ចប្រជុំដើម្បីរកការអូសទាញអតីតមេបញ្ជាការខ្មែរក្រហម លោក សុខ ភាព ដែលត្រួតត្រានៅតំបន់ម៉ាឡៃ បាន ប្រព្រឹត្តទៅជាលើកទី២ នៅសណ្ឋាគារ រឿន ខ្វាន់ នៃខេត្តចន្ទបុរីនៃប្រទេសថៃ។ កិច្ចប្រជុំដើម្បីរកការបង្រួប បង្រួមជាតិតាមរយៈនយោបាយអហិង្សាជាលើកទី២នេះ បានបន្តធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៩៦ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានី ដោយសម្តេចបានបញ្ជាក់ថា កងពល៤៥០ ដែលដឹកនាំដោយលោក សុខ ភាព នៃតំបន់ម៉ាឡៃ និងមេបញ្ជាការកងពល៤១៥ដឹកនាំដោយលោក អ៊ី ឈាន នៃតំបន់ប៉ៃលិន រួមជាមួយនឹងលោក អៀង…

  • ក្រសួងមហាផ្ទៃ ពិនិត្យដាក់បញ្ចូលខ្លឹមសារវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

    ក្រសួងមហាផ្ទៃ ពិនិត្យដាក់បញ្ចូលខ្លឹមសារវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យ និងពិភាក្សា លើការដាក់បញ្ចូលខ្លឹមសារស្ដីពីវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺរួមគ្នារៀបចំ និងត្រួតពិនិត្យការបញ្ចូលលក្ខណៈសម្បត្តិ ក៏ដូចជាខ្លឹមសារពាក់ព័ន្ធមួយចំនួន នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពនៅតាមមូលដ្ឋាន ដែលជាខឿនសម្រាប់សន្តិសុខ និងសណ្ដាប់ធ្នាប់ជាតិ។ ឯកឧត្តមបានបន្តថា កន្លងមក សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសថាគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនេះគឺជាគោលនយោបាយជាតិ ហើយគោលនយោបាយដ៏មានសារៈសំខាន់នេះទៀតសោតក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានស្នើឲ្យមានការចូលរួមជាធាតុចូលផ្សេងៗសម្រាប់កែសម្រួល ក៏ដូចជាបំពេញបន្ថែមលើខ្លឹមសារ…