Category: នយោបាយ

  • រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីប្រាក់​បេសក​កម្ម​នៅក្នុង និងក្រៅប្រទេស​សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ​​​​

    រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីប្រាក់​បេសក​កម្ម​នៅក្នុង និងក្រៅប្រទេស​សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ​​​​

    ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះបើតាមអនុក្រឹត្យ រាជរដ្ឋាភិបាល​ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អនុក្រឹត្យនេះ កំណត់អំពីវិធាន និងនីតិវិធីនៃការអនុវត្ដប្រាក់បេសកកម្ម នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព ភាពសក្ដិសិទ្ធិ តម្លាភាព និងគណនេយ្យភាព នៃការបំពេញបេសកកម្ម នៅក្នុងប្រទេស និងក្រៅប្រទេសរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការសាធារណៈ និងមន្ដ្រីជាប់កិច្ចសន្យា នៃក្រសួងស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃកម្ពុជា»។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះ៖ *សមាជិករាជរដ្ឋាភិបាល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី*រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ*សមាសភាពក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់*មន្ត្រីរាជការសាធារណៈគ្រប់លំដាប់ថ្នាក់*ទីប្រឹក្សា ជំនួយការ*មន្ត្រីជាប់កិច្ចសន្យាដែលមានការ ទទួលស្គាល់ជាផ្លូវការ ពីក្រសួងមុខងារសាធារណៈ*ជំនួយការហិរញ្ញវត្ថុ នៃរដ្ឋបាលឃុំសង្កាត់៕

  • អភិបាលខេត្តកំពតប្រាប់ឲ្យបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងប្រមូលចំណូលលើអាជីវកម្មរ៉ែគ្រប់ប្រភេទ

    កំពត៖ តាមការបញ្ជាក់របស់មន្ត្រីជំនាញថា ឆ្នាំ២០២០កន្លងទៅ ការគ្រប់គ្រង និងការប្រមូលចំណូល​សួយសារពីការ​ធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ នៅក្នុងខេត្ត អនុវត្តបាន៩៧ភាគរយនៃផែនការ ស្មើនឹងជាង៤លាន៩សែនដុល្លា។ តែទោះជាយ៉ាងនេះក្តី អភិបាលខេត្តកំពត ជំរុញណែនាំឲ្យអាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធសហការគ្នាអោយបានល្អ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលថវិកាជូនរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។ នៅក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ នៅខេត្តកំពតកាលពីរសៀលថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២០ កន្លងទៅផែនការប្រមូលចំណូល មានជាង៥លានដុល្លា  អនុវត្តបានជាង៤លាន៩សែនដុល្លា ស្មើនឹង៩៧ភាគរយ។ ក្នុងនោះប្រាក់ចំណូលសម្រាប់ខេត្តអនុវត្តបានចំនួនជាង៨៥០លានរៀល គឺស្មើ១០១ភាគរយនៃផែនការ។ លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ប្រាក់ចំណូលពីសួយសារលើអាជីវកម្មរ៉ែដែលផ្តល់អាជ្ញាប័ណ្ណដោយថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានបែងចែកសម្រាប់រដ្ឋ  ខេត្ត និងប្រាក់អំណោយលើកទឹកចិត្តដល់មន្ត្រីអនុវត្ត។  ឯកឧត្តម ជាវ តាយអភិបាលខេត្តកំពត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកា៥០ ភាគរយ ពីការប្រមូលចំណូលសួយសារលើអាជីវកម្មរ៉ែដល់ថ្នាក់ខេត្ត។ ហើយតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តថា ថវិការទាំងនោះយកទៅអភិវឌ្ឍខេត្ត និងផ្តល់ជូនដល់មន្ត្រីថ្នាក់ដឹកនាំជាការលើកទឹកចិត្ត ។ យ៉ាងណាក៏ដោយ ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងជំរុញដល់ អាជ្ញាធរ…

  • លោក ហ៊ុន ម៉ាណែត ស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា

    លោក ហ៊ុន ម៉ាណែត ស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា

    ការស្នើនោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជាមួយ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃ១២មករាឆ្នាំ២០២១ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អរវាងយុវជននៃប្រទេសទាំងពីរ។ លោកទីប្រឹក្សា Wu Chuanbing បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោក ហ៊ុន ម៉ាណែត ដែលបានជ្រើសតាំងជា សមាជិកគណ:អចិន្ដ្រៃយ៍គណ:កម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងអនុប្រធានគណ:ចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ក្នុងរយ:ពេលពីរបីឆ្នាំកន្លងមកនេះ។ លោកបានបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនោះ គឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនទាំងពីរ។ លោកបានបញ្ជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនោះ ប្រទេសទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ ស្ថាប័ន។ លោក ហ៊ុន ម៉ាណែត ក្នុងនាមយុវជនកម្ពុជាបានបង្ហាញសេចក្តីរីករាយដែលបានឃើញថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ…

  • ៥ថ្ងៃក្រោយជ័យជំនះ ៧ មករា ១៩៧៩ ខេត្តកំពង់ឆ្នាំង ត្រូវបានរំដោះទាំងស្រុងពី ប៉ុល ពត នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១៩៧៩

    ៥ថ្ងៃក្រោយជ័យជំនះ ៧ មករា ១៩៧៩ ខេត្តកំពង់ឆ្នាំង ត្រូវបានរំដោះទាំងស្រុងពី ប៉ុល ពត នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១៩៧៩

    https://www.facebook.com/blackcrowkh/posts/170005878214375

  • រដ្ឋមន្ត្រីកសិកម្មថាកម្ពុជាត្រូវ បន្លែប្រមាណ១លាន​តោន ក្នុងឆ្នាំ២០២០ ក្នុងនោះផលិតខ្លួនឯងបានជាង​៧០ម៉ឺនតោន និងនាំចូលជាង៣០ម៉ឺនតោន

    រដ្ឋមន្ត្រីកសិកម្មថាកម្ពុជាត្រូវ បន្លែប្រមាណ១លាន​តោន ក្នុងឆ្នាំ២០២០ ក្នុងនោះផលិតខ្លួនឯងបានជាង​៧០ម៉ឺនតោន និងនាំចូលជាង៣០ម៉ឺនតោន

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា តាមការប៉ាន់ស្មាន តម្រូវការបន្លែនៅក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើនឹង៦៨% ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កំណើនសេដ្ឋកិច្ច បានក្លាយជាដើមចមមួយយ៉ាងសំខាន់ នៃដំណើរការវិវត្តន៍រីក ចម្រើន កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូរពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។ ឯកឧត្តមបន្តថា ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទូចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយក ចិត្តទុកដាក់បង្កើន ការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្ត នៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព…

  • ឯកឧត្តម ហោ ណាំហុង នៅបន្តជួយកុមារមាន ពិការ ភាព ពលរដ្ឋក្រីក្រ

    កំពង់ចាម៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា មូលនិធិ (ហោ ណាំហុង-បូរី ហោ) នឹងបន្តជួយដល់កុមារមានពិការភាព គថ្លង់ និងជនក្រីក្រ ដែលជួបការលំបាកតទៅមុខទៀត ដោយមិនឈប់ ត្រឹមប៉ុណ្ណឹងនោះទេ និងបន្តអំពាវនាវដល់អ្នកមានលទ្ធភាពចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃកិច្ចការមនុស្សធម៌។ ជាក់ស្តែងអគារស្នាក់នៅសម្រាប់កុមាពិការ គថ្លង់ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១២បន្ទប់ ដែលមូលនិធិហោ ណាំហុង-បូរី ហោ បានរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា កសាងជូន។ ដោយសង្ឃឹមថា អគារថ្មីនេះ និងសម្ភារអេឡិចត្រូនិចនឹងជួយសម្រួលការសិក្សា និងការស្នាក់នៅរបស់សិស្សទាំងអស់ក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម។ ឯកឧត្តម ហោ ណាំហុង លើកឡើងថា៖ «ខ្ញុំមានការអាណិតអាសូរជាពិសេសកុមារ យុវជនពិការយុវនារី ពិការទាំងដៃទាំងជើង ដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់បាក់ឌុបជាប់ហើយខិតខំរៀនបន្តមហាវិទ្យាល័យទៀត…! មូលនិធិនេះ (ហោ ណាំហុង-បូរី ហោ) នឹងប ន្តជួយជនពិការ ឬអ្នក្រីក្រមានការលំបាកតទៅមុខទៀត មិនឈប់ត្រឹមប៉ុណ្ណឹងនោះទេ តាមលទ្ធភាព តាមសមត្ថភាពរបស់ខ្លួន»។…

  • ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្ស ខណ្ឌពោធិ៍សែនជ័យ

    ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្ស ខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ លោក ហែម ដារិទ្ធ ត្រូវបានប្រកាសតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និង លោកព្រាប ម៉ាណែល ជាអនុប្រធាន រួមជាមួយ ប្រធាន អនុប្រធានយុវជនបក្ស សង្កាត់ , ប្រធាន អនុប្រធានយុវជនបក្ស ភូមិ និងសហគមន៍ និងសមាជិក សមាជិកការយុវជនបក្ស សរុប ចំនួន ៧៦២រូបថែមទៀត ។ គោលបំណងសំខាន់ នៃការកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្សមូលដ្ឋាន នាឱកាសនេះ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និង បោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០២៣ ។ សំរេចបានគោលដៅនេះ គណៈកម្មាធិការបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យ បន្តយកចិត្តទុកដាក់លើចលនាមហាជន និងការចិញ្ចឹមចលនាមនហាជន នៅមូលដ្ឋាន ដោយប្រើនូវមធ្យោបាយសរុប កំលាំងសរុប និងធនធានដែលមានស្រាប់ បន្តអនុវត្តន៍តាមគោលការណ៍ ( រក្សាចាស់ពង្រីកថ្មី ) ពិសេសក្នុងស្រទាប់យុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះយុវជនគឺជាកំលាំងស្នូល…

  • សម្តេចតេជោ ហ៊ុន សែន ណែនាំ ១២ចំណុច ដើម្បីធ្វើឱ្យការអប់រំកាន់តែល្អប្រសើរ

    ភ្នំពេញ៖ ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ការបើកបវេសនកាលនាឆ្នាំកន្លងទៅតែងធ្វើឡើងនៅខែវិច្ឆិកា នៃឆ្នាំចាស់។ តែការបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២០-២០២១ ត្រូវបានពន្យារពេលរហូតដល់ខែមករា ព្រោះតែការរីករាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋខ្មែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតទាំងអស់គ្រប់ភូមិសិក្សាដែលបាននិងកំពុងសស្រាក់សស្រាំរៀបចំខ្លួន ដើម្បីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។ ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបើកបវេសនកាលនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស និស្សិត និងជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់កម្ពុជាគ្រប់ៗគ្នា បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ។ ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន…

  • ពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ០៤នាក់ទៀត ឆ្លងកូវីដ១៩

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០៤នាក់ថែមទៀត ដែលជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ខណៈអ្នកជំងឺ០៦នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងកូវីដ១៩ ទាំង៤នាក់រួមមាន៖ ១៖ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់នៅឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិនិមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។…

  • “នៅលើម៉ុកមានមួក នៅលើមួកមានមេឃ” តើពាក្យមួយឃ្លានេះសំដៅមានន័យយ៉ាងណា?

    “នៅលើម៉ុកមានមួក នៅលើមួកមានមេឃ” តើពាក្យមួយឃ្លានេះសំដៅមានន័យយ៉ាងណា?

    តា ម៉ុក គឺជាបងធំទី៦ នៃរបបកម្ពុជាប្រជាធិបតេយ្យ គាត់បានដើរតួយ៉ាងសកម្មក្នុងជួរបក្សកម្មុយនីស្ដកម្ពុជា រហូតទទួលបាននូវតួនាទីដ៏សំខាន់មួយក្នុងរបបខ្មែរក្រហម ដោយត្រូវបាន ប៉ុល ពត តែងតាំងជាអគ្គមេបញ្ជាការនៃកងទ័ពនៅក្នុងកំឡុងឆ្នាំ១៩៧៧។ តាម៉ុក ក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពដែលមានឥទ្ធិពល និងយុទ្ធសាស្រ្ត មិនដែលញញើតនឹងសត្រូវ ឬខ្លាចនរណាឡើយ តែងតែវាយសម្រុក បុកកំទេច ប្រកបដោយជ័យជំនះជានិច្ច។ ហេតុនេះហើយ ទើបគាត់ ពោលពាក្យថា “នៅលើម៉ុកមានមួក នៅលើមួកមានមេឃ”។