-
អគ្គិភ័យឆាបឆេះសំរាម និងកម្ទេចឈេីក្រោមផ្ទះ ផ្អេីលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះ គំនរសំរាម និងគំនរឈេី នៅក្រោមផ្ទះដែលបង្កឲ្យមានផ្សែងហុយឡេីងខ្មួលខ្មាញ់ ពាសពេញផ្លូវនិងបង្ករការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅរថយន្ត ពន្លត់អគ្គិភ័យ ចុះមកអន្តរាគម៍បាញ់ពន្លត់ទាន់ពេល ។ ហេតុការណ៍អគ្គិភ័យនេះ បានកេីតឡេីងកាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣៧១ ក្រុមទី១ ភូមិក្បាលទំនប់២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះ ឈ្មោះ សុខ ហ៊ុយ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៨៧ ផ្លូវ៣៧១ ក្រុមទី១ ភូមិក្បាលទំនប់២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងផ្ទះខាងលេីយីហោ BT គ្រឿងសង្ហារឹម មានផ្ទុក គំនរសំរាម និង កម្ទេចឈេីជាច្រេីននៅខាងក្រោមផ្ទះ ខណៈមុនពេលកេីតហេតុនោះគេបានឃេីញផ្សែងហុយខ្មួលខ្មាញ់ ចេញពី បរិវេណក្រោមផ្ទះ ដោយពុំដឹងមូលហេតុ ភ្លាមៗនោះស្រាប់តែកេីតមានអណ្ដាតភ្លេីងឆាបឆេះឡេីង និងផ្សែងហុយខ្មួលខ្មាញ់…
-
កងទ័ពមីយ៉ាន់ម៉ា បានប្រកាសដណ្តើមអំណាចហើយ

មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារព័ត៌មាន មៀវ ឌី ដែលជាសារព័ត៌មានកងទ័ពមីយ៉ាន់ម៉ា បានរាយការណ៍ថា៖ អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បានចូលទៅកាន់អំណាចហើយ។ ក្នុងសេចត្តីថ្លែងការណ៍បញ្ជាក់ថា៖ ការចាប់ខ្លួនបុគ្គលដែលកើតចេញពី អស្ថិរភាពខាងនយោបាយ ក្រោយពីមានភាពខុសប្រក្រតី ក្នុងការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោត ក្នុងការបោះឆ្នោតសកលកន្លងមក។ កងទ័ពប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយនឹងតែងតាំងលោកឧត្តមសេនីយ៍ឯក មិន្ទ សួយ អនុប្រធានាធិបតី ឱ្យធ្វើជាប្រធានាធិបតីជាបណ្តោះអាសន្នសិន។ លោកឩត្តមសេនីយ៍ឯក មិន្ទ សួយ គឺជាសម្ព័ន្ធមិត្រ ដ៏សំខាន់របស់លោកឩត្តមសេនីយ៍ឯក ថាន់ ស្វេ អតីតមេដឹកនាំរដ្ឋបាលយោធានៅមីយ៉ាន់ម៉ាកន្លងទៅ៕
-
លោកស្រី ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួន

លោកស្រី អ៊ួងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា និងលោកប្រធានាធិបតី ត្រូវបានចាប់ខ្លួនដោយយោធា នាពេលព្រឹកថ្ងៃទី១ កុម្ភះ ២០២១ ខណៈមានសេចក្តីរាយការណ៍ថា រដ្ឋប្រហារមួយកំពុងដំណើរការ បន្ទាប់ពីបោះឆ្នោតហើយមានជម្លោះ។ អ្នកនាំពាក្យលោក Myo Nyunt បានប្រាប់ទីភ្នាក់ងាររ៉យទ័រតាមទូរស័ព្ទថា «លោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបានគេនាំខ្លួនយកទៅហើយ នៅព្រឹកព្រលឹម»៕ ប្រភពពី AFP
-
លាក់ការណ៍ ជាកត្ដាជ័យជម្នះ

សម័យខ្មែរក្រហមខ្មៅងងឹត ជុំជិតគ្មានកន្លែងភ្លឺ បើចង់រស់បានសុខធ្វើតាមអង្គការ មិនចង់ដាច់កពីស្មារកុំលួចខ្ចិល។ សាវតារជាកត្តាសំខាន់ខ្លាំងណាស់ ព្រោះថាអង្គការមិនពេញចិត្តនឹងបញ្ញវន្ត រួមទាំងមន្ត្រីរដ្ឋាភិបាលមុនប៉ុន្មានទេ ដូច្នេះហើយមានតែខាំមាត់ពួនសម្ងំចាំរហូតឱកាសមកដល់តែប៉ុណ្ណោះ ដូចពាក្យចាស់លោកពោលថា “ចូលស្ទឹងតាមបទ”។ មានគោលបំណងធំ មានមិត្តពិត និងមហិច្ចតាគួរលាក់ឲ្យជិតសឹមយកសញ្ជ័យ ដោយគ្រប់យ៉ាងត្រូវការពេលវេលា ដែលនៅសម័យខ្មែរក្រហមមានតែ “លាក់ការណ៍ ជាកត្តាជ័យជម្នះ”។ https://www.facebook.com/blackcrowkh/posts/181983490349947
-
គោលនយោបាយ “ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”

-
ផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិ លីគទី២ ឆ្នាំ២០២០ វគ្គផ្តាច់ព្រ័ត្ររវាងសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងសមាគមកីឡាបាល់ទាត់ ខ ភ ម U21 នៅកីឡដ្ឋានខេត្តព្រៃវែង ថ្ងៃទី៣0 ខែមករា ឆ្នាំ២០២១
-
មនុស្ស៦នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩មករានេះ

យោងតាមទិន្នន័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩មករា ឆ្នាំ២០២១ មានចំនួន៦ករណី ក្នុងបណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១នាក់។ ចំនួនអ្នកស្លាប់ត្រូវគេរាយការណ៍ថា បានកើនឡើងបើប្រៀបធៀបទៅនឹងថ្ងៃទី២៨មករាឆ្នាំ២០២១ ដែលមានគ្រោះថ្នាក់កើតឡើងចំនួនតែ២លើក និងបណ្ដាលឲ្យមនុស្សសសស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ប៉ុណ្ណោះ។
-
អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង និងបាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ

ការពិតណាស់ការអប់រំគឺ ជាកត្តាមួយដែលសំខាន់ខ្លាំងបំផុតសម្រាប់មនុស្សគ្រប់រូប។ ក៏ប៉ុន្តែ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យវិញការអប់ពុំមានភាពទូលំទូលាយនោះទេ ផ្ទុយទៅវិញការអប់រំក្នុងរបបដ៏ខ្មៅងងឹតមួយនេះគឺ គេផ្ដោតសំខាន់តែទៅលើបដិវត្តន៍ប៉ុណ្ណោះ ហើយខ្មែរក្រហមក៏ធ្លាប់និយាយថា ពួកគេគ្មានសញ្ញាបត្រអោយនោះទេ បើចង់បានមានតែសញ្ញាឃើញដែលនៅលើភ្លឺស្រែ នៅលើទំនប់ នៅកន្លែងជីកប្រឡាយ ដែលអាចឲ្យពួកគេឃើញនូវស្នាដៃពិតៗមិនមែនសរសេរលើក្រដាសនោះទេ។ ហេតុនេះហើយបានជាមានពាក្យស្លោកមួយឃ្លាថា “ អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង និងបាក់ឌុបត្រូវទៅយកនៅទំនប់ប្រឡាយ” ។
-
អំណោយរសប់លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ត្រូវបានបរ្គល់ជូនដល់កងពលតូចថ្មើរជើងលេខ៥១ ដើម្បីជួសជុលទីតាំងរងគ្រោះដោយទឹកជំនន់កន្លងមក
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩មករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន៤៥តោន និងលូចំនួន១២០កង់ ជូនដល់ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងទីតាំងដែលរងគ្រោះដោយទឹកជំនន់កន្លងមក ស្ថិតនៅវរសេនាតូចថ្មើរជើងលេខ៥១៣,៥១៤ និងទីបញ្ជាការកងពល។ ពិធីប្រគល់ និងទទួលនោះ បានធ្វើឡើង នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ និងអនុសេនីយ៍ឯក វ៉ាំង សុភា ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ។ ជំនួសមុខជូន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោក មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល តែងតែគិតគូពីសុខទុក្ខរបស់កងទ័ព តាមរយៈការផ្តល់នូវ ថវិកា សម្ភារប្រើប្រាស់ ក៏ដូចជាជួយសាងសង់អាគារ ជំរំជម្រកស្នាក់នៅ និងបំពេញនូវភាពខ្វះខាតចាំបាច់ជាច្រើនទៀត ក្រៅពីនោះក៏មាននូវសម្ភារះ និងស័ង្កសីសម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ផងដែរ៕កឹម ទៀង
