Category: នយោបាយ

  • ឧត្តមសេនីយ៍ត្រី នៃ និយម ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងត្រៀមការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ តាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកោះធំ ខេត្តកណ្តាល

    ឧត្តមសេនីយ៍ត្រី នៃ និយម ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងត្រៀមការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ តាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកោះធំ ខេត្តកណ្តាល

    ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំង ត្រៀមការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលកំពុងឈរជើងប្រចាំការនៅតាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ទៅតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម អភិបាលខេត្ត កណ្តាល ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។មានប្រសាសន៍ នៅក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ ក្នុងនាម ឯកឧត្តម អភិបាលខេត្តកណ្តាល និងក្នុងនាម ឯកឧត្តម ផ្ទាល់ បានមានប្រសាសន៍ទៅកាន់កងកម្លាំង ទាំងអស់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ទៅលើការគោរពវិន័យ របស់ កងយោធពលខេមរភូមិន្ទ (ខ ភ ម) ។ឯកឧត្តម បានបន្ថែមថា កងកម្លាំងទាំងអស់ ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ចំពោះប្រជាជនដែលបានធ្វើដំណើរចេញចូលនៅតាមបន្ទាត់ព្រុំដែន កម្ពុជា-វៀតណាម ពោលគឺនៅក្ន្ងងភូមិសាស្រ្តដែលខ្លួនបានទទួលខុសត្រូ ពិសេសគឺត្រូវធ្វើចត្តាឡីស័ក្តអោយបាន១៤ថ្ងៃ គ្រប់អ្នកដំណើរទាំងអស់ដែលឆ្លងចេញចូល ទៅតាមការណែនាំរបស់ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា…

  • ​នគរបាល​មី​យ៉ា​ន់​ម៉ាផ្តើម​ប្រើ​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​បាតុករ​រាប់ម៉ឺននាក់

    ​នគរបាល​មី​យ៉ា​ន់​ម៉ាផ្តើម​ប្រើ​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​បាតុករ​រាប់ម៉ឺននាក់

    ​នគរបាល​ក្នុង​រដ្ឋធានី​ណៃ​ពី​ដោ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​ក្រុម​បាតុករ​ ​នៅ​ថ្ងៃចន្ទ​ ​ទី​៨​ ​កុម្ភៈ​នេះ​ ​ខណៈ​ដែល​ពួក​សកម្មជន​បាន​ធ្វើសកម្មភាព​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ ​កាលពី​ស​ប្តាហ៍​មុន​នោះ​។​​ពលរដ្ឋ​ម្នាក់​ឈ្មោះថា​ K​y​a​w​ K​y​a​w​ ​បាន​និយាយ​ថា​ ​«​នគរបាល​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ស​ម្អា​ត​ដង​ផ្លូវ​។​»​​រូបភាព​តាម​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​ការ​រង​របួស​ពី​ការ​បង្ក្រាប​នេះ​ ​ពោល​គឺ​នៅពេលដែល​ត្រូវ​បាន​បាញ់​ឲ្យ​ផ្អឹប​នឹង​ដី​។​​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ជួបជុំគ្នា​ ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ក្រុម​យោធា​ ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​ អ៊ួ​ង​សាន​ស៊ូ​ជី​ ​ហើយ​ទាមទារ​ឲ្យ​ត្រលប់​មក​ប្រជាធិបតេយ្យ​ឡើងវិញ​៕​ ប្រភពពី CNA

  • សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទ សារព័ត៌ មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាច នេះបន្ទាប់ពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ចំនួន៦០ម៉ឺនដូស មកពីចិន

    សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទ សារព័ត៌ មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាច នេះបន្ទាប់ពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ចំនួន៦០ម៉ឺនដូស មកពីចិន

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។  វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូស ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។  ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នោះឡើយ។ ដោយការមិនចាក់នេះដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចអាយុ ៦៨ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន…

  • សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទ សារព័ត៌ មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពី ទទួលបានវ៉ាក់សាំងការពារកូវីដ១៩របស់ចិន

    សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទ សារព័ត៌ មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពី ទទួលបានវ៉ាក់សាំងការពារកូវីដ១៩របស់ចិន

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩របស់ចិន នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមចេញផ្សាយពីបណ្តាញសារព័ត៌មាន Fresh News។ វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ មានត្រឹម ៣០ម៉ឺនដូសសិន។ ក្រសួងសុខាភិបាលតាមរយៈ សេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៥ ខែកុម្ភៈ នេះ បានបញ្ជាក់ថា «រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០០.០០០ដូស និងសេរ៉ាំងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១»។ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន…

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមាន អាយុ ៦៨ឆ្នាំទៅហើយ មិនអាចចាក់វ៉ាក់សាំង កូវីដស៊ីណូហ្វាមបានទេ ព្រោះលក្ខខណ្ឌអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមាន អាយុ ៦៨ឆ្នាំទៅហើយ មិនអាចចាក់វ៉ាក់សាំង កូវីដស៊ីណូហ្វាមបានទេ ព្រោះលក្ខខណ្ឌអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា សម្តេចនឹងមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នោះឡើយ។ សម្តេចបញ្ជាក់ថា ការមិនចាក់នេះ ដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចអាយុ ៦៨ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវថា ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះសុីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។ សម្តេចតេជោ បានបន្តថា សម្រាប់ខ្ញុំ ដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះ គម្រោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ ។ គួរម្លឹកថា វ៉ាក់សាំងស៊ីណូហ្វាម…

  • ទុកមិនចំណេញ ដកចេញមិនខាត?

    ទុកមិនចំណេញ ដកចេញមិនខាត?

    អង្គការ មិនមែនចេះតែចិញ្ចឹមសមមិត្តទេ សមមិត្តណាដែលទុកមិនចំណេញ អង្គការដកចេញហេីយ មិនទុកនាំតែខាតអង្ករឡើយ។ https://www.facebook.com/blackcrowkh/posts/185343813347248

  • អនុសាសន៍១២ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយ ដើម្បីត្រៀមរៀបចំទិវាវប្ប ធម៌ជាតិ ៣មីនា ក្នុងដំណាក់កាលរាតត្បាត ជំងឺកូវីដ-១៩

    អនុសាសន៍១២ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយ ដើម្បីត្រៀមរៀបចំទិវាវប្ប ធម៌ជាតិ ៣មីនា ក្នុងដំណាក់កាលរាតត្បាត ជំងឺកូវីដ-១៩

    ភ្នំពេញ៖ ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ចំនួន ១២ចំណុច ដើម្បីការប្រារព្ធទិវានេះ។ នេះយោងតាមសារាចរណែនាំ លេខ ០១ សរ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ឆ្នាំ២០២១នេះ បានរក្សានូវប្រធានបទដដែលដូចឆ្នាំ២០២០ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំ២០២០ដែរ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដូចតទៅ៖ ទី១៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិលើវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលបំណងអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២១។ ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា និងផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មន្ទីរវប្បធម៌…

  • សម្ដេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងការពារ កូវីដ-១៩មុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ

    សម្ដេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងការពារ កូវីដ-១៩មុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថានៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលសម្ដេច នឹងទទួលមុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ វ៉ាក់សាំង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាដំណាក់កាលដំបូង នៃជំនួយ ចំនួន១លានដូស។ សម្ដេចបន្តថា នៅម៉ោង ៨ និង ៣០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមជាផ្លូវការនៅ មន្ទីរពេទ្យកាល់ម៉ែត្រ ដែលសម្ដេចនឹងទទួលមុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ ។ សម្ដេចតេជោ…

  • ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

    ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ សារលិខិតបញ្ជាក់ថា៖ «ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លើលិខិតលេខ០២៨ សខល ចុះថ្ង្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization)។ វ៉ាក់សាំងនេះត្រូវបានដាក់ឲ្យអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ចាប់ពីម៉ោង៩៖៣០នាទី»៕

  • សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅអបអរសាទរ ឯកឧត្តម ង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម

    សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅអបអរសាទរ ឯកឧត្តម ង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម

    សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅអបអរសាទរ ឯកឧត្តម ង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម។