Category: នយោបាយ

  • ទូតឥណ្ឌូនេស៊ី ៖ បើកម្ពុជា-ថៃ ចង់ឱ្យឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាប្រធានអាស៊ានជួយសម្របសម្រួលជម្លោះក៏ជារឿងល្អមួយ

    ទូតឥណ្ឌូនេស៊ី ៖ បើកម្ពុជា-ថៃ ចង់ឱ្យឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាប្រធានអាស៊ានជួយសម្របសម្រួលជម្លោះក៏ជារឿងល្អមួយ

    (ភ្នំពេញ)៖ ក្នុងជម្លោះវិវាទព្រំដែន ដែលភាគីថៃចេះតែបង្កវិវាទបន្តបន្ទាប់នេះត្រូវបាន ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជាថ្លែងថា បើប្រទេសកម្ពុជា និងប្រទេសថៃចង់ឱ្យឥណ្ឌូនេស៊ី ឬក៏ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ជួយធ្វើជាអ្នកសម្របសម្រួល ក៏ជាជម្រើសមួយអាចទៅរួចផងដែរ បើកាលណាភាគីទាំង២បានឯកភាព ហើយស្នើសុំនោះ។ ថ្លែងក្នុងកិច្ចសន្និសីទសារព័ត៌មាន និង ការធ្វើបទបង្ហាញស្តីពីគោលនយោបាយ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានថ្លែងថា ៖ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ដែលកំពុងមានបញ្ហាជាមួយភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ គឺជាជម្រើសដំណោះស្រាយមួយ ព្រោះថា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កន្លងមកក៏ធ្លាប់នាំយកសំណុំរឿងជម្លោះវិវាទរបស់ខ្លួនទៅធ្វើការដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេ ប្រទេស ហូឡង់នេះរួចមកហើយដែរ។ ឯកអគ្គរដ្ឋទូតបានថ្លែងដោយបញ្ជាក់ថា សំខាន់ទៅលើភាគីទាំង២ថា ចង់ឱ្យមានអ្នកកណ្តាលសម្រាប់សម្របសម្រួលក្នុងបញ្ហាជម្លោះនេះឬក៏អត់ ។ ដោយសារយើងជាមិត្តដូចគ្នាហេតុនេះចាំបាច់ណាស់ត្រូវការឱ្យមានការសម្របសម្រួលទាំងសងខាង ។ ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ បន្ត ថាការដែលកម្ពុជាចង់យករឿងជម្លោះវិវាទព្រំដែនទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិគឺជាចំណោមយន្តការមួយអាចរកដំណោះស្រាយជម្លោះវិវាទនេះទៅបានផងដែរ។ ទោះបីយ៉ាងណាយើងក៏ត្រូវឯកភាពរវាងប្រទេសទាំង ២ជាមុនសិន…

  • អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា

    អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា

    (ភ្នំពេញ)៖ ខណៈអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា ។ ឯកឧត្តមអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានអបអរសាទរចំពោះការសម្រេចបាន​នូវ​សមិទ្ធផលយ៉ាងច្រេីនរបស់កម្ពុជា​ និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ។ ឯកឧត្តម បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី, កម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន​បន្ថែមទៀត, ជាពិសេស​ កម្ពុជា នឹងសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១​ និងកាន់តែមាន​កិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែង​ រវាងវៀតណាម និងកម្ពុជា និងបានគូសរំលេចថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូល​ នៃប្រទេសទាំងពីរ…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដី ឱ្យបង្កើនកូតានៃអភិបាលរង រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ

    សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដី ឱ្យបង្កើនកូតានៃអភិបាលរង រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ

    (ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដី ឱ្យបង្កើនកូតា នៃអភិបាលរង រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងតិច ២រូបសម្រាប់ស្រ្ដី ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតានៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ខណៈកាលពីមុនកូតាជាអភិបាលរងនេះ មានត្រឹមតែមួយរូបប៉ុណ្ណោះ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ប្រជុំពិភាក្សា…

  • សម្ដេចតេជោ ហ៊ុន សែន សម្រេចបរិច្ចាគដីតម្លៃជាង១០លានដុល្លារ ដើម្បីសង់អន្តេវាសិកដ្ឋានជូននិស្សិតស្រ្តី

    សម្ដេចតេជោ ហ៊ុន សែន សម្រេចបរិច្ចាគដីតម្លៃជាង១០លានដុល្លារ ដើម្បីសង់អន្តេវាសិកដ្ឋានជូននិស្សិតស្រ្តី

    ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​បាន​ប្រកាសថា សម្ដេចបានសម្រេចយកដី ២​ហិកតាដែលទិញ​តម្លៃ​ជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន​នៅ​ជ្រោយចង្វារប្រគល់​ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវា​សិកដ្ឋានសម្រាប់និស្សិតស្រ្តី។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី៤ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា៖​ព្រឹក​មិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេច​ក្នុងនាមជា​មេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖១.យកដី ២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយ​ចង្វារ​ប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។២.ការសាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយ​ផងដែរ) ។ដូចនេះយើងត្រូវកសាងចំនួន ១២០បន្ទប់។យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យ​ជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។សម្តេចតេជោបានបញ្ជាក់ថា”ខ្ញុំសង្ឃឹមថាអន្ទេវាសិកដ្ឋាន​នេះ​នឹង​ជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿន​ដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួម​របស់ស្រ្តីក្នុងការកសាងប្រទេសជាតិ”៕ ដោយ៖វណ្ណលុក

  • វៀតណាម បង្ហើបគម្រោងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីររបស់ខ្លួន

    វៀតណាម បង្ហើបគម្រោងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីររបស់ខ្លួន

    (ភ្នំពេញ)៖ វៀតណាម បានបង្ហើបគម្រោងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីររបស់ខ្លួន ដើម្បីបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិ ឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួតរវាង កម្ពុជា និងវៀតណាម ។ នេះជាការគូសបញ្ចាក់របស់ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម  អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី៤  ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានស្វាគមន៍ចំពោះនាយឧត្ដមសេនីយ៍ ង្វៀន តិនគឿង ដែលជាមិត្តចាស់ របស់កម្ពុជា ខណៈឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលនឹងរួមចំណែក ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសនៅក្នុងវិស័យកងទ័ព ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា-វៀតណាម ដែលបន្តកាន់តែរឹងមាំ…

  • កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១លានដុល្លា លេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

    កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១លានដុល្លា លេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិ​ខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រ​ធានបានឧបត្ថម្ភថវិកា ១លានដុល្លាអាម៉េរិក ជាលេីកទី១៤ ដល់មូលនិធិគន្ធបុប្ផា​កម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រ​ធានអចិន្ត្រែយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាក​បាទក្រហម​កម្ពុជា នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។ ក្នុងជំនួបសវនាការនៃពិធីប្រគល់ និងទទួលថវិកានេះ លោកជំទាវបណ្ឌិត អនុប្រធាន​អចិន្ត្រៃយ៍ បាននាំនូវប្រសាន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានដែលផ្តាំផ្ញេីសួរសុខទុក្ខ និងកោតសសេីរចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា និងក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យ​គន្ធបុប្ផា ដែលខិតខំគៀងគរមូលនិធិ តាមរយះការបេីកយុទ្ធនាការ នាពេលថ្មីៗនេះ និងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺ ប្រកបដោយប្រសិទ្ធិភាព និងការទទួល​ខុស​ត្រូវខ្ពស់ ក្នុងការសង្គ្រោះអាយុជីវិតទារក កុមារ និងស្ត្រី ។ បន្ថែមពីនេះ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់ថា ទោះក្នុងកាលទេសណាក៏ដោយ ក៏កាកបាទក្រហម​កម្ពុជា នៅតែបន្តចូលរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធាបុប្ផាកម្ពុជា ព្រោះថវិកា​ដ៏ច្រើន​នេះ ពិតជាបានរួមចំណែកដល់ការពិនិត្យ ព្យាបាលកុមារនិងទារកដែល​មាន​ជំងឺ និងស្រ្តីមានផ្ទៃពោះ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង​ចំពោះ​សេចក្តីថ្លែងការណ៍របស់សមាជព្រឹទ្ធសភា-រដ្ឋសភា ដែលបានថ្កោលទោស​សកម្មភាពវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង​ចំពោះ​សេចក្តីថ្លែងការណ៍របស់សមាជព្រឹទ្ធសភា-រដ្ឋសភា ដែលបានថ្កោលទោស​សកម្មភាពវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា

    (ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.) សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះ​សេចក្តី​ថ្លែងការណ៍របស់សមាជព្រឹទ្ធសភា-រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយ​ប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា កាលពី​ព្រឹកថ្ងៃទី២៨ ខែឧសភា ថាជាការំលោភបំពានមកលើអធិបតេយ្យ​និង​បូរណភាព​ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះគោលជំហរនិងចំណាត់ការរបស់ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់​គ្រប់យន្តការទាំងទ្វេភាគី ការទូត យន្តការតំបន់ និងវិធានការការពារខ្លួនក្នុងពេល​ចាំបាច់ ជាពិសេសការអនុវត្តនីតិវិធីច្បាប់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បី បញ្ចប់ជម្លោះព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតា​ក្របី និងតំបន់មុំបី សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និង​បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រ “ពន្លត់ ភ្លើងជា​ជាងអង្គុយបក់ផ្សែង” ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព និងការ​អភិវឌ្ឍ​យូរអង្វែង។ ជាថ្មីម្តងទៀត យើងខ្ញុំសូមគោរពកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហាន​របស់​កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើង​ការពារ​បូរណភា​ពទឹកដី​នៅតាមតំបន់ព្រំដែន និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាធារណជនទាំងអស់ បន្តចូលរួម​ផ្តល់ការឧបត្ថម្ភដោយស្ម័គ្រចិត្ត ដើម្បីលើកទឹកចិត្តនិងគាំទ្រដល់​កង​កម្លាំងកម្ពុជា ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ដែលបង្ហាញនូវស្មារតី សាមគ្គីភាពជាតិ រួបរួមជាធ្លុងមួយនៃមហាគ្រួសារខ្មែរ សំដៅរួមគ្នាទប់ស្កាត់រាល់ការឈ្លានពាន​ពី​បរទេស…

  • កា​កបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ ដល់សាខា​កាក​បា​ទក្រហម​កម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយ​ប្រជាពលរដ្ឋងាយ​រង​គ្រោះបំផុត

    កា​កបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ ដល់សាខា​កាក​បា​ទក្រហម​កម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយ​ប្រជាពលរដ្ឋងាយ​រង​គ្រោះបំផុត

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទ​ក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាល​ទុក្ខ​លំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយ​ផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនេះជាការឧបត្ថម្ភថវិកាលើកទី១៤ បើគិត​ចាប់តាំងពីឆ្នាំ២០០៨មក។ ពិធីប្រគល់-ទទួលថវិកាខាងលើបានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុនសែន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈ​កម្មា​ធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា ។ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយកាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះ​ថ្លែងអំណរគុណនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មជួយ​ដល់​ប្រជា​ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ លោកជំទាវបណ្ឌិត សង្ឃឹមថា ថវិកា ៣០ម៉ឺនដុល្លារអាម៉េរិកនេះ នឹងអាចជួយ​សម្រួលនិងសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅ​រាជធានីភ្នំពេញបានមួយផ្នែកថែមទៀត។ ឯកឧត្តម ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • គោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន ទាំងអ្នករកទទួលទាន និងប្រជាកសិករ

    គោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន ទាំងអ្នករកទទួលទាន និងប្រជាកសិករ

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តី ប្រកាសពីលទ្ធផលដ៏ជោគជ័យនៃកិច្ចពិភាក្សាពេញមួយថ្ងៃ ក្នុងអង្គសមាជលើកដំបូងរបស់ស្ថាប័ននីតិបញ្ញតិទាំងពីរ លើ របៀបវារៈទី៣ ស្តីពីវិស័យកសិកម្ម នៅវិមានរដ្ឋសភា នា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកអង្គសមាជចំនួន១៧៩រូប នៅពេលផ្ដើមកិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័ត លើរបៀបវារៈទី៣ គឺប្រធានបទស្តីពី វិស័យកសិកម្ម។ បើយោងតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានឱ្យដឹងថាក្នុងគោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន ទាំងអ្នករកទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈការអនុវត្តន៍គោលនយោបាយសាមញ្ញ ៤ ចំណុច គឺ «មានហូប មានប្រើ មានបាន និងមានរហូត»។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់ រាជរដ្ឋាភិបាល…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការចូលរួមពីភាគីពាក់ព័ន្ធមានសារៈយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាបរិស្ថាន

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការចូលរួមពីភាគីពាក់ព័ន្ធមានសារៈយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាបរិស្ថាន

    (ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា និងមហាសន្និបាតកសិករថ្នាក់ជាតិលើកទី៣ ក្រោមប្រធនាបទ «ឆ្ពោះទៅសិទ្ធិកសិករ គាំពារសង្គម និងសកម្មភាពបរិស្ថាន» នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅរាជបណ្ឌិតសភាកម្ពូជា បានថ្លែងថាសមិទ្ធផលការងារជាច្រើន បានសម្រេចបានក្នុងវិស័យបរិស្ថាន ដោយក្នុងនោះមានការចូលរួមពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល ក្នុងការអនុវត្តការឆ្លើយតបនឹងបញ្ហាបរិស្ថាននិងធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេស ឆ្ពោះទៅរកអនាគត ដែលមានភាពស្អាត បៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើសសរស្តម្ភទាំងបី សំដៅលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា តាមរយៈការតម្រង់ទិស និងការជំរុញការអនុវត្តសកម្មភាពនានា ដើម្បីធ្វើឱ្យកម្ពុជាមានភាពស្អាតជាងមុន បៃតងជាងមុន និងចូលរួមសម្រេចគោលដៅ ដែលជាសេចក្តីប្រាថ្នា ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺការប្រែក្លាយកម្ពុជា ទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមអនុរដ្ឋលេខាធិកា បានបង្ហាញថា កម្ពុជាបានទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានផលប៉ះពាល់មកលើសុខភាពរបស់មនុស្សជាតិ រួមមានកំណើនសីតុណ្ហភាព រលកកម្តៅ…