-
រដ្ឋមន្រ្តីក្រសួងកសិកម្មធ្វើបទអន្តរាគមន៍លើប្រធានបទវិស័យកសិកម្ម ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើបទអន្តរាគមន៍របស់ លើប្រធានបទវិស័យកសិកម្ម ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ គួរបញ្ជាក់ថាបន្ទាប់ពីរៀបចំធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំពិភាក្សាយ៉ាងផុលផុស ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា។ សមាជរដ្ឋសភា និងព្រឹទ្ធសភា មានការចូលរួមពីសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងសមាសភាពរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អមដោយឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន២៧នាក់។ ដោយឡែកក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃ កិច្ចប្រជុំសមាជរដ្ឋសភា និង ព្រឹទ្ធសភាលើវិស័យកសិកម្មបានបញ្ជាក់ដែរថាតាមការសិក្សារបស់ជំនួយការគណៈកម្មាធិការសមាជវិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមក។ គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួម ចំណែកប្រមាណ…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការអភិវឌ្ឍបែបទូលាយ និង ការអភិវឌ្ឍបែបស៊ីជម្រៅ នៅក្នុងវិស័យកសិកម្ម

(ភ្នំពេញ)៖ ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ ពីការអភិវឌ្ឍបែបទូលាយ និង ការអភិវឌ្ឍបែបស៊ីជម្រៅ នៅក្នុងវិស័យកសិកម្ម ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៨៧ រដ្ឋាភិបាលពេលនោះ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះចំនួន៤ រួមមាន ផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្ននេះ អាទិភាពទាំង៤ នៅតែរក្សាដដែល ប៉ុន្តែនីតិកាលទី៧នេះ បានដាក់បន្ថែមអាទិភាពមួយទៀត គឺ បច្ចេកវិទ្យា ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យកសិកម្មបែបទូលាយ គឺជាការធ្វើកសិកម្មបែបប្រពៃណី ពោល គឺបើ ១គ្រួសារ មានប្រជាជន ៥នាក់ នោះគេត្រូវមានដី ១ហិកតា។ បើចំនួនគ្រួសារនោះ កើនឡើងដល់ ១០នាក់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យកសិកម្ម នៅតែជាវិស័យយុទ្ធសាស្រ្ដគន្លឹះ ក្នុងការធានាបាននូវសន្ដិសុខស្បៀងរបស់ជាតិ

(ភ្នំពេញ)៖ វិស័យកសិកម្ម នៅតែជាវិស័យយុទ្ធសាស្រ្ដគន្លឹះ ក្នុងការធានាបាននូវសន្ដិសុខស្បៀងរបស់ជាតិ ទោះបីសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងវិវត្ដរីកចម្រើន ។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្ដការយកចិត្ដទុកដាក់ និងផ្ដល់អទិភាពខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលជាវិស័យអទិភាព និងបន្ដដើរតួនាទីដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ ។ សម្ដេចធិបតី បានបន្ដថា ទោះបីជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងវិវត្ដរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏ជារួម វិស័យកសិកម្ម នៅតែជាវិស័យយុទ្ធសាស្រ្ដគន្លឹះ ក្នុងការធានាបាននូវសន្ដិសុខស្បៀងរបស់ជាតិយើង ។ សម្ដេចនាយករដ្ឋមន្រ្ដី បានបន្ថែមថា គោលដៅយុទ្ធសាស្រ្ដ នៃវិស័យកសិកម្ម នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ គឺការបន្ដពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទូលាយ សំបូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍនៅតាមទីជនបទ ធានាបាននូវសន្ដិសុខស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ និងជំរុញភាពប្រកួតប្រជែង ដែលនឹងលើកកម្ពស់គុណភាព ជីវិតនៅទីជនបទ…
-
កិច្ចប្រជុំបន្ត “សមាជរដ្ឋសភា ព្រឹទ្ធសភា”

ផ្សាយបន្តផ្ទាល់ ៖ កិច្ចប្រជុំបន្ត «សមាជរដ្ឋសភា ព្រឹទ្ធសភា» ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពីវិមានរដ្ឋសភា នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ ។ Website : https://bit.ly/43CGugG Telegram : https://bit.ly/43BYhou Tiktok : https://bit.ly/3Y32UGW #Apsaratv11#Apsaramediaservice#Amscentral#ApsaraFM97#ApsaraFM99
-
ក្រសួងកសិកម្មចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះចំណាត់ការ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)

(ភ្នំពេញ)៖ ក្រសួងកសិកម្មបានចេញសេចក្តីថ្លែងការណ៍មួយដោយគាទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងកសិកម្មបានបញ្ជាក់ថា” យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃថ្មីៗនេះ រួមមាន ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការអន្តរជាតិតែមួយគត់ដែលអាចផ្តល់នូវ ដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែនសព្វថ្ងៃ”៕ ដោយ ៖ ម៉ាដេប៉ូ
-
សម្ដេចធិបតី ៖ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានវិភាជន៍ថវិកា ២៥៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គម

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានវិភាជន៍ថវិកា ២៥៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដោយមានអ្នកទទួលផលចំនួន ៤៤ម៉ឺននាក់ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើង ដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានគិតគូររៀបចំដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ស្របតាមការវិវត្តជាក់ស្តែងនៃសង្គមនិងសេដកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពក្នុងការផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ទ្រទ្រង់ចំណាយជួលផ្ទះ និងបន្ទប់ស្នាក់នៅដល់សិស្ស-និស្សិត ដែលមានជីវភាពលំបាក និងការសិក្សាលទ្ធភាពផ្តល់ឥណទានសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក៏បានគិតគូរបន្ថែមផងដែរ ចំពោះកម្មវិធីគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ និងការសិក្សាលទ្ធភាពក្នុងការដាក់ឱ្យដំណើរការកម្មវិធីលំនៅឋានតម្លៃសមរម្យ សម្រាប់ពលរដ្ឋដែលមានចំណូលទាបនិងងាយរងគ្រោះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព ជីវភាពពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រោមស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ជាដាច់ខាត។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា…
-
កម្ពុជា ទទួលបានលទ្ធផលផ្លែផ្កា និងនាំយកកិត្តិយសជូនជាតិមាតុភូមិក្នុងការជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្តិភាព នាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញចូលរួម សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» (Glacier Preservation) នៅប្រទេសឌូស្ហាន់បេ ប្រទេសតាហ៊្សីគីស្ថាន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងសន្និសីទ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា នៅក្នុងការអញ្ជើញចូលរួមធ្វើសេចក្ដីថ្លែងការណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» ដោយបានគូសបញ្ជាក់ដូចខាងក្រោម៖ កម្ពុជាបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) ក្នុងគោលដៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050 ការរួមបញ្ចូលក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាននូវសកម្មភាពអាទិភាពក្នុងការកាត់បន្ថយនូវការបំភាយឧស្ម័នក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។ ប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងការអភិរក្សផ្ទាំងទឹកកក ដោយអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុគាំទ្រគម្រោងអភិរក្សប្រកបដោយភាពច្នៃប្រឌិត…
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អរគុណ អង្គការ CHAI ចូលរួមលើកកម្ពស់វិស័យសុខាភិបាល នៅ កម្ពុជា

(ភ្នំពេញ)៖ អង្គការ ឆៃ (CHAI) និងលោកស្រី Soleine Scotney បានលះបង់ពេលវេលា មិនត្រឹមតែជួយកម្ពុជានោះទេ តែបានស្វែងយល់នូវបញ្ហាដែលកម្ពុជាជួបប្រទះ និងបានចូលរួមផ្តល់មតិយោបល់ ព្រមទាំងបានចូលរួមក្នុងការងារជាមួយក្រសួងសុខាភិបាល ក្នុងបេសកកម្មសំខាន់ៗជាច្រើន ជាពិសេសក្នុងកំឡុងពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកម្មវិធីគម្រប់ខួប ២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ CHAI (Clinton Health Access Initiative) ក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា និងពិធីជូនដំណើរ លោកស្រី Soleine Scotney ដែលបានបញ្ចប់បេសកកម្ម ជានាយិការបស់អង្គការ CHAI ប្រចាំនៅកម្ពុជាអស់រយៈពេល ៥ឆ្នាំ ។ ពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ រួមមាន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា អង្គភាពក្រោមឱវាទក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា។ គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺ…
-
សមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភាចំនួន ១៧៨សំឡេង បានអនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានសម្រេចអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១៧៨សំឡេង នៃចំនួន សមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដើម្បី ប្រជុំពិភាក្សាលើប្រធានបទចំនួនបី មានប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ។ សេចក្តីប្រកាសព័ត៌មាន បានបន្តថា ការពិភាក្សា លើ ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ លោកជំទាវ និន សាផុន តំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុក ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និងសិក្សា លើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលបំណងកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេច បានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រព័ន្ធគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាពមានចែងក្នុងបញ្ចកោណទី១

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រព័ន្ធគាំពារសង្គម ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាព ដូចមានចែងក្នុងបញ្ចកោណទី១ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដើម្បី ប្រជុំពិភាក្សាលើប្រធានបទចំនួនបី មានប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ។ សេចក្តីប្រកាសព័ត៌មាន បានបន្តថា ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ៖ ឯកឧត្តម យស ផានីត្តា តំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុក ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និងសិក្សា លើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បង្ហាញនូវ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ…