-
ទិវាបរិស្ថានពិភពលោក ៖ កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍

(ភ្នំពេញ)៖ កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍ បន្ទាប់ពីទទួលបានព្រះរាជសារដ៏ឧត្តុង្គឧត្តម និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យបន្លឺព្រះរាជឱវាទ និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត ស្តីពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន ដើម្បីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាឫសគល់នៃវប្បធម៌ខ្មែរតាំងពីបុរាណ។ ការរស់នៅដោយមានការគោរពចំពោះធម្មជាតិ មិនបំផ្លាញធម្មជាតិ និងប្រើប្រាស់ធនធានប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលត្រូវបន្តដល់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ ព្រះអង្គទ្រង់បានរំឭកពីព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានផ្តួចផ្តើមបង្កើតតំបន់ការពារធម្មជាតិ។ គោរពទទួលនូវព្រះរាជឱវាទដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ពីការបំពុលដោយមីក្រូប្លាស្ទិក និងណាណូប្លាស្ទិក ដែលសំយោគចេញពីសំណល់ប្លាស្ទិកដោយការដុតប្លាស្ទិកក្រោមកម្តៅតិចជាង ១០០អង្សារសេ និងការទុកដាក់សំរាម សំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ។ ហើយដើម្បីធានាឱ្យបាននូវសុខដុមរមនារវាងមនុស្ស និងបរិស្ថាន…
-
កម្ពុជា បញ្ជូនបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការ ICJ ហើយ និងមិនដាក់ក្នុងរបៀបវារៈកិច្ចប្រជុំ JBC កម្ពុជា-ថៃ នោះទេ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការ ICJ ហើយ និងមិនដាក់របៀបវារៈពាក់ព័ន្ធនឹងវិវាទនេះ ទៅក្នុងសម័យប្រជុំ JBC កម្ពុជា-ថៃ នោះទេ ។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ដែលចាក់ឫសក្នុងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេស ជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង ។ ចាប់តាំងពីទទួលបានឯករាជ្យមក លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម មួយប៉ុណ្ណោះ កម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះ ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើន ប៉ុន្តែកម្ពុជា តែងផ្តល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ទោះបីជាខណៈខ្លះ ប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្តាយនូវអាយុជីវិតទាហានដ៏អង់អាច ក្លាហានរបស់យើង ដែលឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ។ ការប្តេជ្ញាចិត្តឥតងាករេររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបាន ស្តែងឡើង…
-
ផ្លូវមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ នឹងត្រូវធ្វើការកែលម្អឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងតំបន់

(ខេត្តកណ្តាល)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកកំសាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ និងជាផ្នែកមួយសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយនូវតំបន់នេះ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានមួយបែបប្រវត្តិសាស្ត្រ ដូច្នេះយើងត្រូវតែអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់នេះ ឱ្យប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងសម្រាប់រៀបចំនៅពិធីបុណ្យជាតិធំៗក្នុងតំបន់នេះផងដែរ ។ ឯកឧត្តមបានថែមថា ក្រៅពីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យប្រទាក់ក្រឡាគ្នាហើយនោះ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវតែមានសោភ័ណភាព មានរុក្ខជាតិបៃតងចំរុះ បន្ថែមពីនេះរដ្ឋបាលខេត្តកណ្ដាល បានត្រៀមរៀបចំនូវឧទ្យានសាធារណៈ និងលំហបៃតង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយនៅតំបន់នេះផងដែរ ហើយការរៀបចំឱ្យមានឧទ្យានសាធារណៈ និងលំហរបៃតងនេះ ក្រោមការផ្ដួចផ្ដើមពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តម កែវ សុទ្ធិ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ “Asia Tech x Singapore (AtxSG)” និងសិក្ខាសាលា “Global Cross-Border Privacy Rules (CBPR)” នៅប្រទេសសិង្ហបុរី

(សិង្ហបុរី)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៦-២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ “Asia Tech x Singapore (AtxSG)” និងសិក្ខាសាលា “Global Cross-Border Privacy Rules (CBPR)” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា និងក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ កិច្ចប្រជុំ “Asia Tech x Singapore (AtxSG)” បែងចែកជាកម្មវិធីសំខាន់ៗ ២៖ ក្នុងឱកាសនៃការចូលរួមកម្មវិធី AtxSummit ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ និងគណៈប្រតិភូបានចូលរួមកិច្ចប្រជុំតុមូលដែលប្រព្រឹត្តទៅក្នុងទម្រង់បិទរវាងរដ្ឋាភិបាល-រដ្ឋាភិបាល ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំពី ១៨ ប្រទេស និងបណ្តាអង្គការអន្តរជាតិ។ កិច្ចប្រជុំពិភាក្សាផ្តោតលើប្រធានបទនានាពាក់ព័ន្ធនឹងការជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតប្រកបដោយទំនុកចិត្ត។ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដែលមានសុវត្ថិភាព សន្តិសុខ និងទុកចិត្តបាន អង្គប្រជុំឯកភាពថា ចាំបាច់តម្រូវឱ្យមានការបន្តការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ញាសិប្បនិម្មិតដែលជាបច្ចេកវិទ្យាឈានមុខ ការទាញយកផលប្រយោជន៍ជាអតិបរមា ព្រមទាំងសិក្សាអំពីហានិភ័យនិងបញ្ហាប្រឈមពាក់ព័ន្ធដែលគួរចាត់ទុកជាអាទិភាពសម្រាប់ស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ ជាមួយគ្នានេះ ក្នុងឱកាសនៃការចូលរួមកម្មវិធី AtxEnterprise ឯកឧត្តម…
-
ឯកឧត្តម ឌិត ទីណា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី

(ខេត្តបន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា-ព្រឹទ្ធសភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានប្រសាសន៍ដូចនេះ ក្នុងឱកាសចុះសួរសុខទុក្ខកងកម្លាំង ឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តមប្រធានក្រុមការងារ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះកងទ័ព និងក្រុមគ្រួសារកងទ័ព ឈរជើងតាមបណ្ដោយព្រំដែន ដោយបានកោតសរសើរកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់កងទ័ព ក្នុងកិច្ចការពារជាតិប្រកបដោយឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិជាពិសេសតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម បានមានប្រសាសន៍ថា យន្តការសម្ព័ន្ធមេត្រីភាព និងការចុះសួរសុខទុក្ខ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលតែងតែបន្តកៀរគរបន្ថែមជានិច្ចសម្រាប់គាំទ្រទាហានជួរមុខ។ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១…
-
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា មាតុភូមិកម្ពុជា គឺជាទឹកដីដ៏ស្រស់បំព្រង ពោរពេញដោយសម្បត្តិធម្មជាតិ

(ភ្នំពេញ)៖ ក្នុងវរកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) នៅបរិវេណវិមានកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វ បុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា ។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើ ដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ សម្បត្តិធម្មជាតិទាំងអស់នេះ ហើយគឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង ។ ព្រះករុណា មានព្រះរាជឱង្ការបន្តថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់ នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក ។ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ច…
-
ព្រះមហាក្សត្រ ស្ដេចយាងប្រារព្ធព្រះរាជពិធី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ ប្រយុទ្ធប្រឆាំង ការ បំពុល ដោយប្លាស្ទិក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឫទ័យស្តេចយាងប្រារព្ធ ព្រះរាជពិធី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ រៀប ចំឡើងដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំង ការ បំពុល ដោយប្លាស្ទិក (Beat Plastic Pollution) នៅបរិវេណពហុកីឡដ្ឋានមរតកតេជោ ។ នេះជាឆ្នាំដំបូងហើយ ដែលព្រះរាជពិធី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ត្រូវបានប្រារព្ធ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ដែលជា ការបង្ហាញឱ្យឃើញ ពីការយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង លើបញ្ហាបរិស្ថាន ។ ក្នុងព្រះរាជពិធីនេះ ក៏មានព្រះវត្តមាន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ វត្តមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់…
-
សម្ដេចតេជោ ស្នើពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI (Fresh AI ) ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI (Fresh AI ) ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចតេជោ បានលើកឡើងថា ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។ កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន។ Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងធ្វើឲ្យកាន់តែឆ្លាតវៃក្នុងការរកព័ត៌មាន។ វាជាមោទនភាពរបស់ខ្មែរយើងដែលមានកម្មវិធី AI ព័ត៌មានលើកដំបូងបង្កើតឡើងដោយ អង្គភាពព័ត៌មាន Fresh News…
-
ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហរទ័យ ដល់ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ ជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី

(ភ្នំពេញ)៖ ក្នុងឱកាសចូលកាន់តំណែងជាផ្លូវការជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលប៊ុលហ្គារី និងប្រជាជននៃប្រទេសដ៏ស្រស់ស្អាតនេះសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចរបស់ពួកគេ។ ឯកឧត្តមបណ្ឌិត ថា ពិតជាមានកិត្តិយសណាស់ដែលតំណាងឱ្យប្រទេសកម្ពុជានៅប្រទេសប៊ុលហ្គារី ដែលជាប្រទេសល្បីល្បាញសម្រាប់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជនរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ ក៏បានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិយើងទាំងពីរ។ កម្ពុជាដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ និងមានវប្បធម៌ ដ៏សម្បូបែប គួរឲ្យកត់សម្គាល់នោះ មានបំណងចង់ចែករំលែករឿងរ៉ាវរបស់ខ្លួន និងចូលរួមក្នុងកិច្ចសន្ទនាដ៏មានអត្ថន័យជាមួយប្រជាជនប៊ុលហ្គារី។ ឯកឧត្តមបណ្ឌិត ជឿជាក់យ៉ាងមុតមាំថា ការទូតប្រកបដោយប្រសិទ្ធភាព ពឹងផ្អែកលើការកសាងស្ពាននៃការទំនាក់ទំនង ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ។ ក្នុងស្មារតីនេះឯកឧត្តម ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រទេសយើទាំងពីរ តាមរយៈពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។ ភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា ដូចជា តន្រ្តី សិល្បៈប្រពៃណី របាំ ម្ហូប អាហារ និងប្រវត្តិសាស្រ្តរបស់យើង ដើរតួជាទ្វារ ដែលយើងអាចជំរុញឱ្យ ប្រជាជនកម្ពុជាមកកាន់ប៊ុលហ្គារី និង ប្រជាជនប៊ុលហ្គារី ទៅកាន់កម្ពុជា។ ក្នុងពិធីនេះ ឯកឧត្តប្រធានាធិបតី…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ត្រីឱ្យបង្ហាញភាពជាគំរូក្នុងការអនុវត្តច្បាប់ និងរក្សានីតិរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តច្បាប់ដោយ តម្លាភាព និងគ្មានការលើកលែង ចំពោះបទល្មើសទាំងឡាយណាដែលផ្ទុយពីឆន្ទៈនៃច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ។ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការតម្រង់ទិសលើការអនុវត្តច្បាប់ចំពោះបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ» កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីមាន ភាពក្លាហានក្នុងការអនុវត្តច្បាប់ ទោះបីត្រូវប្រឈមនឹងការមិនពេញចិត្តពីជនល្មើសក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មន្ត្រីរាជការក្រសួងបរិស្ថានត្រូវតែ បង្ហាញភាពជាគំរូ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះហើយគឺជា ក្រមសីលធម៌ ក្នុងនាមជាមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្សពីរដ្ឋាភិបាល ហើយប្រាក់ទាំងនោះបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។លើសពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងផងដែរថា ក្រសួងបរិស្ថាននឹង ការពារចំពោះមន្ត្រីគ្រប់រូប ដែលបានអនុវត្តស្របតាមច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តមបានលើកឡើងពីឧទាហរណ៍ជាក់ស្តែងក្នុងជំហានទី១នៃភាពស្អាតនៅលើគោក និងកំពុងបន្តយ៉ាងសកម្មភាពនូវភាពស្អាតក្នុងទឹក ដែលបានអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួនចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយណា ដែលបានបញ្ចេញទឹកកខ្វក់ខុសច្បាប់។ ការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ បានទទួលបានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ឈរលើភាពជោគជ័យនេះហើយ ដែលជាកម្លាំងចិត្តរុញច្រានឱ្យការងារ សុក្រឹត្យកម្មបរិស្ថានកិច្ច សម្រេចទៅបានជាជំហានៗ និងជាដំណាក់កាល ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសបំផុតជូនចំពោះប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា…