Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី

    (រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនជាចំណងដៃដល់ប្រជាពលរដ្ឋ នៅខេត្តរតនគិរី ខណៈពិធីនេះ បានប្រារព្ធធ្វើនៅក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹង​ថា នៅទូទាំងខេត្តនាពេលបច្ចុប្បន្ននេះ មានមត្តេយ្យសិក្សា គ្រប់រូបភាព​ចំនួន ២២៨កន្លែង, បឋមសិក្សាចំនួន២៣៨, អនុវិទ្យាល័យចំនួន២២, វិទ្យា​ល័យ​ចំនួន១៨ និងសាលាឯកជន ចំនួន៥០៦កន្លែង។ ចំនួន​សិស្ស​សរុប ៦៣.៥២៣​នាក់ ស្រី៣១,០២២នាក់ ក្នុងនោះសិស្សជនជាតិដើម​ភាគ​តិច ២៧,៤៧៣នាក់ ស្រី ១៣,៤៧៨នាក់ និងបុគ្គលិកអប់រំសរុប ចំនួន ១,៧១៩នាក់ ស្រី ៧៧៩នាក់ ។ ខេត្តរតនគិរី…

  • រដ្ឋមន្រី្តក្រសួងសុខាភិបាល ជំរុញឱ្យ វិទ្យាស្ថានប៉ាស្ទ័រ ត្រូវបន្តខិតខំអភិវឌ្ឍន៍ និងបន្តការស្រាវជ្រាវ ក្នុងនាមជាមន្ទីរពិសោធន៍បង្អែកនៅកម្ពុជា

    រដ្ឋមន្រី្តក្រសួងសុខាភិបាល ជំរុញឱ្យ វិទ្យាស្ថានប៉ាស្ទ័រ ត្រូវបន្តខិតខំអភិវឌ្ឍន៍ និងបន្តការស្រាវជ្រាវ ក្នុងនាមជាមន្ទីរពិសោធន៍បង្អែកនៅកម្ពុជា

    (ភ្នំពេញ)៖ វិទ្យាស្ថានប៉ាស្ទ័រ ត្រូវបន្តខិតខំប្រឹងអភិវឌ្ឍន៍ និងបន្តការស្រាវជ្រាវ ក្នុងនាមជាមន្ទីរពិសោធន៍បង្អែកនៅកម្ពុជា និងសូមចែករំលែកចំណេះដឹង ផ្តល់បណ្តុះបណ្តាល និងផ្តល់កម្មសិក្សាដល់និស្សិត និងក្រុមការងារសុខាភិបាល។ វិទ្យាស្ថានប៉ាស្ទ័រ ត្រូវចូលរួមសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក្នុងការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបទៅនឹងសុខភាពតែមួយ សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។ ការជំរុញ និងលើកទឹកចិត្តបែបនេះរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Conseil de liaison de l’Institut Pasteur du Cambodge) ធ្វើឡើង នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ខណៈបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមានការចូលរួមពី លោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាឯកឧត្តម…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង នាសប្តាហ៍ក្រោយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង នាសប្តាហ៍ក្រោយ

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល ។ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ…

  • នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ និងជូនពរដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី

    នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ និងជូនពរដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី

    (ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានបន្តថា ខ្ញុំ និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ១២០០នាក់ ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចរបស់ជនម៉ូស្លីមដែលមានលទ្ធផល និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដោយប្រារព្ធឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងបងប្អូនមកពីគ្រប់ជាតិសាសន៍ជុំវិញសកលលោក ។ សម្ដេចធិបតី និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា…

  • កម្ពុជា បដិសេធការស្នើឱ្យដកកងទ័ពចេញពីទីតាំងឈរជើង​នៅតំបន់​មុំបី

    កម្ពុជា បដិសេធការស្នើឱ្យដកកងទ័ពចេញពីទីតាំងឈរជើង​នៅតំបន់​មុំបី

    ភ្នំពេញ៖ ភាគីថៃបានស្នើសុំឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរ​ជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភា កន្លងទៅ ចំណែកភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិត​ក្នុងដែនអធិបតេយ្យភាព​របស់​កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។នេះបើយោងតាមការ​បញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ លើបណ្ដាញសង្គមផ្លូវការនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី ទៀ សីហាបាន​​សរសេរ​ថា “នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតាន​តឹងតាមព្រំដែន ដែលបានប្រព្រឹត្តិ​ទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើង​នឹងមិនអាចរកចំណុចកណ្តាលក្នុងការ​ថែរក្សា​ស្ថិរភាពព្រំដែន​បានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរព​អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយបានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំ រឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការ យុត្តិធម៌អន្តរជាតិ(ICJ)…

  • ត្រឹមតែរយៈពេល ១ខែឧសភា កុមារជាង ១០ម៉ឺននាក់ បានទទួលការសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា

    ត្រឹមតែរយៈពេល ១ខែឧសភា កុមារជាង ១០ម៉ឺននាក់ បានទទួលការសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា

    (ភ្នំពេញ)៖ នៅថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីតួរលេខនៃការទទួលពិនិត្យនិងព្យាបាលកុមារនៅក្នុងពេញមួយខែឧសភា ឆ្នាំ២០២៥ ដោយមានកុមារសរុបប្រមាណ ១០១ ៥៧៣ នាក់ បានទទួលសេវាពិនិត្យនិងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ ក្នុងចំណោមកុមារ ទាំងជាង ១០ម៉ឺននាក់នេះ មានកុមារទទួលបានការពិនិត្យនិងព្យាបាលជំងឺក្រៅ ចំនួន ៨១ ៩៥៩នាក់, កុមារមានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលមានចំនួន ១៦ ០៤៤នាក់, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។ ជាមួយគ្នានេះដែរ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ៩ ២៧៤នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៥៦៤នាក់ ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង! នេះបើយោងតាមការឱ្យដឹងពីមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ សូមជម្រាបជូនការរាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងដោយមិនគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយវិជ្ជាជីរៈ។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕…

  • ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

    ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

    (ភ្នំពេញ)៖ ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់នៅក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងអនុសញ្ញាស្នូលទាំងប្រាំបីរបស់អង្គការអន្តរជាតិខាងការងារ (ILO) សំដៅការពារសិទ្ធិ និងឧត្តមប្រយោជន៍សម្រាប់កុមារ លើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតវ័យក្មេង និងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។ នេះជាការលើកឡើងរបស់លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែល ក្រសួង និង អង្គការដៃគូ អង្គការវិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ ប្រារព្ធពិធីអបអរសាទរពិធីសំខាន់ៗចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» និងទី៣ ទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកជំទាវ បញ្ជាក់បន្ថែមថា ការរៀបចំទិវាពិភពលោកប្រឆាំងពលកម្មកុមារ ធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗចំនួនបីរួមមាន (១)…

  • គិតត្រឹមថ្ងៃទី៥ ខែមិថុនា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគជាង ៣លានដុល្លារអាម៉េរិក

    គិតត្រឹមថ្ងៃទី៥ ខែមិថុនា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគជាង ៣លានដុល្លារអាម៉េរិក

    (ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះ, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់។ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់ ដោយមើលឃើញពីតម្រូវការថវិកា សម្រាប់ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោកជំទាវបន្ថែមថា យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ ខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។ សូមមេត្តាចូលរួមបន្តទៀតដើម្បីកុមារកម្ពុជាយើង។ តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ…

  • មន្ទីរជំនាញខេត្តបាត់ដំបង បញ្រ្ជាបការពង្រឹងគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍អចលនវត្ថុ និងទទួលបញ្ចាំដល់អាជ្ញាធរ

    មន្ទីរជំនាញខេត្តបាត់ដំបង បញ្រ្ជាបការពង្រឹងគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍អចលនវត្ថុ និងទទួលបញ្ចាំដល់អាជ្ញាធរ

    បាត់ដំបង៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋាន​គតិយុត្ត ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុ ទទួលបញ្ចាំ និង ទទួលប្រាតិភោគ ដោយ​អនុប្បទាន​ដល់រដ្ឋបាលក្រុង-ស្រុក អធិការក្រុង-ស្រុក និងអាជីវករនៅក្នុងខេត្តបាត់ដំបង ។ សិក្ខាសាលាដែលបានប្រារព្ធកាលពីថ្ងៃទី៥ ខែមិថុនា នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្ត​ក្នុងគោលបំណង​បង្កើននូវការ​យល់ដឹង ពីការពង្រឹង​កិច្ចការពារអតិថិជន និង វិនិយោគិនត្រឹមត្រូវស្របច្បាប់ ព្រមទាំង​ពង្រឹង​ការកៀរគរប្រមូលប្រភព​ចំណូល ដើម្បីចូលថវិកាជាតិ។ លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង រំលឹកប្រាប់សិក្ខាកាមអំពីសកម្មភាពមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តថា ក្នុងនាមជាសេនាធិការរបស់និយ័តករអាជីវកម្ម​អចលនវត្ថុ និងបញ្ចាំនៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមន្ទីរបានបំពេញតួនាទី ភារកិច្ច​សម្រប​សម្រួល និង គាំទ្រការងារគ្រប់គ្រងត្រួតពិនិត្យអាជីវកម្មទទួល​បញ្ចាំ ទទួលប្រាតិភោគ ដោយអនុប្បទានខ្នាតតូច។ លោកប្រធានមន្ទីរបានរំពឹងថាតាមរយៈសិក្ខាសាលា សាធារណជន និងគ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្ម​អភិវឌ្ឍន៍​លំនៅឋាន ឬអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្ម​ទទួលបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្ប​ទានខ្នាតតូច នៅទូទាំងខេត្តបាត់ដំបង នឹងចូលរួមសហការ ក្នុងការអនុវត្តតាម​ប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយស្មារតីទទួល​ខុសត្រូវខ្ពស់។…

  • រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងថៃ ជួបគ្នាដោយបានយកយន្តការកែសម្រួល កងកម្លាំងកងទ័ពប្រទេសទាំងពីរឱ្យដូចក្នុងឆ្នាំ២០២៤

    រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងថៃ ជួបគ្នាដោយបានយកយន្តការកែសម្រួល កងកម្លាំងកងទ័ពប្រទេសទាំងពីរឱ្យដូចក្នុងឆ្នាំ២០២៤

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា បានជួបជាមួយ សមភាគីថៃ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាព្រំដែនដែលកំពុងតែមានទំនាស់កាន់តែខ្លាំងរវាងកម្ពុជា-ថៃ។ សារព័ត៌មានថៃមួយមានឈ្មោះថា ថៃរ៉ាត់(Thairath)បានចេញផ្សាយតាម វេបសាយ នៅព្រលប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងជំនួបនេះភាគីទាំង២បាន ព្រម ព្រៀងគ្នាដើម្បីកាត់បន្ថយជម្លោះចេះតែកើនឡើងនោះដោយយកយន្តការឱ្យ កងកម្លាំងកងទ័ពទាំងពីរត្រូវតែឈរជើងនៅកន្លែងដើមដដែលដូចក្នុងអំឡុងឆ្នាំ ២០២៤។ ប្រភពពីកាសែតដ៏ធំរបស់ប្រទេសមួយនេះបាននិយាយដែរថា ក្នុងជំនួបពិភាក្សា រវាង ប្រមុខកងទ័ពប្រទេសទាំង២បានឯកភាពបន្តយន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីឈានទៅដល់ការសន្និដ្ឋានជាក់ស្តែង និងកែសម្រួលកងកម្លាំងក្នុងតំបន់ ឱ្យដូចទៅនឹងឆ្នាំ២០២៤។ ជំនួបនេះដែរធ្វើឡើងនៅខេត្តស្រះកែវ ប្រទេសថៃ។ លោក Phumtham បានបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់យន្តការទ្វេភាគីជា ឧបករណ៍សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហារួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងគ្នាទៅវិញទៅមក៕ ដោយ ៖ ម៉ាដេប៉ូ