-
ស្មារតីផ្សាភ្ជាប់គ្នារវាងអ្នកនៅខាងក្រោយ និងកងទ័ពជួរមុខ

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញឱ្យឃើញនូវស្មារតីផ្សាភ្ជាប់គ្នារវាងមន្រ្តីរាជការ ប្រជាពលរដ្ឋខ្មែរទូទៅនៅខាងក្រោយ ជាមួយកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរខាងមុខ។ ក្នុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំប្រតិភូចម្រុះអញ្ជើញសាកសួរសុខទុក្ខនិងនាំយកនូវស្បៀងអាហារជាគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងឈរជើងជួរមុខការពារខ្សែបន្ទាត់ព្រំដែនគោក កម្ពុជា-ថៃ ទិសស្រុកសំឡូត និងប្រចាំទិសនៃស្រុកទាំងបីភាគខាងលិច ដែលមានស្រុកសំពៅលូន កំរៀងនិងស្រុកភ្នំព្រឹក។ ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានលើកទឹកចិត្ត និងជំរុញដល់គ្រប់ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ទាំង១៤ និងសប្បុរសជននានាក្នុងខេត្ត សូមចូលរួម និងបន្តនូវស្មារតីក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់ខឿនការពារជាតិ ការការពារបូរណភាពទឹកដី ដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងតាមការស្ម័គ្រចិត្ត ដើម្បីទៅកាន់គោលដៅអង្គភាពដែលខ្លួនចង់ជួយឧបត្ថម្ភគាំទ្រ និងទំនុកបម្រុង ដោយផ្ទាល់៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើង គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។ លើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនៅព្រឹកថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា បានសរសេរដោយសារក្រើនរំលឹកបន្ថែមថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់,សូមសាធារណជននិងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ មានបីសំខាន់ៗ គឺ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ចុងបញ្ចប់នៃសំណេរឯកឧត្តម នេត្រ ភក្រ្តា បានគូសរំលេចថា ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក«បញ្ហាព្រំដែន»…
-
ខេត្តព្រះសីហនុ បន្តរៀបចំវេទិកាកិច្ចសហប្រតិបតិ្តការវិនិយោគនៅខេត្តជាំងស៊ូ ប្រទេសចិន

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុ និង មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ នារសៀលថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីក្រុងណានជីង ខេត្តជាំងស៊ូ ប្រទេសចិន បានសហការរៀបចំ «វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ» ដើម្បីផ្សព្វផ្សាយ ជំរុញ និង ទាក់ទាញការ វិនិយោគ ក្រោមក្របខណ្ឌនៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលត្រូវបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដល់សហគ្រាសប្រមាណ ១២០ និង សមាគមពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ។ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមាន ឯកឧត្តមបណ្ឌិត សភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារ នឹងបន្តផ្តល់អាទិភាពក្នុងការទាក់ទាញការវិនិយោគ ទាំងក្នុងស្រុក និង ក្រៅស្រុក រួមជាមួយនឹងការផ្តល់ការលើកទឹកចិត្តពិសេស, ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយសំណូមពររបស់វិស័យឯកជន ។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិនចិន ពិសេសក្នុងខេត្តជាំងស៊ូ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ផែនការបញ្ចប់បញ្ហាដីធ្លីនៅកម្ពុជា គឺជាការរៀបចំលក្ខខណ្ឌឲ្យបានល្អ ដើម្បីជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ កម្ពុជាប្តេជ្ញា បង្កើតបរិកាសគ្មានវិវាទដីធ្លី និងគ្រប់ដីធ្លីទាំងអស់នៅទូទាំងប្រទេស ត្រូវតែមានប្លង់រឹង នៅឆ្នាំ២០២៩ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងភាពធូរធារនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ការប្តេជ្ញានេះ បានបង្ហាញដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅក្នុងវេទិកាផ្សព្វ ផ្សាយស្តីពី «ការគ្រប់គ្រងដីធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា» ដែលរៀបចំដោយយុវជនគណបក្សថ្នាក់កណ្តាល នៃគណៈបក្សប្រជាជនកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។ វេទិកាដែលរៀបចំឡើងនៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈប្រចាំការ, សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល, ប្រធាន អនុប្រធានផ្នែក, សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកាយុវជនបក្សប្រមាណ ៣ពាន់ ៥០០នាក់។ នៅក្នុងការថ្លែងបាឋកថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានលើកឡើងពីផែនការនៃការគ្រប់គ្រង និងរៀបចំតំបន់រមណីយដ្ឋានបេតិកភណ្ឌអង្គរ ។ ដំណើរការនៃការបញ្ចប់បញ្ហាដីធ្លីនៅតំបន់អង្គរ…
-
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត មានការស្ទះខ្លាំងក្រោយពេលភាគីថៃបានកែសម្រួលពេលវេលាបើកច្រក

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន។ បើទោះបីជាយ៉ាងណាមន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ បន្តជជែក និងសម្រួលដល់ការឆ្លងដែនរវាងប្រជាជនទាំងពីរផងដែរ។ សូមបញ្ជាក់ថា ភាគីថៃ បានសម្រេចជាឯកតោភាគី កែសម្រួលពេលវេលាបើកនិងបិទច្រកព្រំដែន ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ខណៈច្រកទ្វេភាគីត្រូវបានបិទ៕
-
លោក បណ្ឌិត យ៉ងពៅ ៖ ការប្តូរម៉ោង និងបិទច្រកព្រំដែនរបស់ថៃជាឥរិយាបទបំពានច្បាប់អន្តរជាតិ និងជាប្រទេសគេមិនគួរទុកចិត្ត

(ភ្នំពេញ)៖ លោក បណ្ឌិត យ៉ងពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានលើកឡើងថាតាមរយៈការប្តូរម៉ោង និងបិទច្រកព្រំដែន ជាមួយកម្ពុជាឯកតោភាគី ជាឥរិយាបថ «ប្រមាថច្បាប់អន្តរជាតិ»។ ជាមួយការលើកឡើងបែបនេះលោក បណ្ឌិត យ៉ងពៅ នៅព្រឹកថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ ២០២៥នេះក៏បានបង្ហាញពីយុទ្ធសាស្រ្តថៃប្រើសម្រាប់ប្រឆាំងជាមួយកម្ពុជាចំនួន៣ដូចជា ទី១៖ ដាក់សម្ពាធនយោបាយមកលើប្រទេសកម្ពុជា ដែលថៃទាមទារឱ្យដកកងទ័ពពីតំបន់មុំបី តែកម្ពុជាមិនអាចធ្វើបានតាមការស្នើសុំរបស់ថៃ។ ទី២ ៖ ថៃចង់ដាក់សម្ពាធមកលើកម្ពុជា ដើម្បីយកទម្ងន់ចរចានៅថ្ងៃប្រជុំ នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៥ខាងមុខ ។ ទី ៣ គឺថៃចង់ដាក់សម្ពាធមកលើកម្ពុជា ផ្នែកសេដ្ឋកិច្ច សង្គម ដើម្បីបង្ហាញចេតនាចង់ចរចាទ្វេភាគី ដោយថៃមិនចង់នាំយកបញ្ហានេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះបានឱ្យដឹងបន្ថែមថា”ខ្ញុំគូសបញ្ជាក់ថានេះ ជាឥរិយាបថរបស់ថៃនេះ គឺជាការបំពានកិច្ចព្រមព្រៀងជាមួយកម្ពុជា នៅឆ្នាំ២០០០ បំពានច្បាប់អន្តរជាតិ និង ជាប្រទេសមិនគួរឱ្យទុកចិត្តបាននូវទំនាក់ទំនងជាអន្តរជាតិ។កម្ពុជាយើង ប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាភាពនឹងនរ”។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់…
-
ក្រសួងកសិកម្មចេញញត្តិគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតលើបញ្ហាព្រំដែនជាមួយថៃ

(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញ ញត្តិដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ និងគោលជំហរដ៏ច្បាស់លាស់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា ព្រំដែនជាមួយប្រទេសថៃ។ ក្នុងញត្តិដែលចេញផ្សាយនៅថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០២៥ក្រសួងកសិកម្មបានបញ្ជាក់ពីការគាំទ្រជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងនាំយក បញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅ ទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធី ព្រមទាំងប្រើប្រាស់យន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) ដើម្បីជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ)។ ក្រសួងបញ្ជាក់ថា ការប្តេជ្ញាចិត្តប្រកបដោយភាពម៉ឺងម៉ាត់ និងគោលជំហរច្បាស់លាស់ ឥតងាករេរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីគឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់បណ្តុះស្មារតីស្នេហាជាតិ និងការថែរក្សាទឹកដីសម្រាប់កូនចៅច្រើនជំនាន់តទៅមុខទៀត។ ចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុង ប្រកាន់ជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងមានភាពចាស់ទុំខាងនយោបាយការទូត ដើម្បីរក្សានិង…
-
សម្តេចតេជោ ហ៊ុន សែន អំនាវនាវជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ

ភ្នំពេញ៖ជាថ្មីម្តងទៀតសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។ សូមកុំពង្រីកទំនាស់ឱ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍”។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរាត្រីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឱ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍”។ សម្តេចតេជោ ហ៊ុន សែន បានពណ៌នាថា ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឱ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឱ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង១.១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង៥.២ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង៤.១ ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង១.៥ពាន់លានដុល្លារ”។ សម្តេចតេជោ ហ៊ុន សែន រុញទៅពាណិជ្ជករថៃថា ” ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូប្រជុំជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីការងាររបស់ក្រសួងព័ត៌មាន រយៈពេល ២២ខែ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មានមកចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងព័ត៌មានកាលពីឆ្នាំកន្លងទៅ។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថារយៈពេល ២២ខែមកនេះ ក្រសួងព័ត៌មាន បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើន ហើយបានផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ទាន់ហេតុការណ៍ និងតាមតម្រូវការស្របតាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត ក្នុងពេល២២ខែមកនេះ ក្រសួងព័ត៌មាន សម្រេចបានការងារធំៗជាច្រើន សម្រាប់ប្រទេសជាតិគួរជាទីមោទនៈដោយបានផ្សព្វផ្សាយពីសក្តានុពល និងកិត្យានុភាពជាតិដ៏លេចធ្លោរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ ដំណើរវិវត្តនៃវិស័យព័ត៌មាន និងសោតទស្សន៍ សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានលក្ខណៈល្អប្រសើរក្នុងឆ្នាំកន្លងទៅ ស្របតាមចក្ខុវិស័យដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលអ្នកផ្សំនឹងការដាក់ចេញនូវគោលដៅ និងផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ ដែលបានឆ្លើយតបចំទិសដៅក្នុងក្របខណ្ឌនៃកំណែទម្រង់។ ទន្ទឹមនេះដែរ ក្រសួងព័ត៌មាន បាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌…
-
ព្រះព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះបរមរាជានុញ្ញាតជូនគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ក្នុងពេលតែមួយ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ។ គណៈប្រតិភូអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន សម្តេចមហាមន្ត្រី គុយ សុផល អនុប្រធាន, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, ឯកឧត្តម ពិត…