Category: នយោបាយ

  • ឯកឧត្តម អុឹង សុខឧត្តម ទីប្រឹក្សាក្រសួងបានអញ្ជើញចូលរួមជាវាគ្មិន​កិត្តិយស​ក្នុងកម្មវិធីសន្និសីទ “2025 Beijing Cybersecurity Conference” នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

    ឯកឧត្តម អុឹង សុខឧត្តម ទីប្រឹក្សាក្រសួងបានអញ្ជើញចូលរួមជាវាគ្មិន​កិត្តិយស​ក្នុងកម្មវិធីសន្និសីទ “2025 Beijing Cybersecurity Conference” នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

    (ទីក្រុងប៉េកាំង)៖ ឯកឧត្តម អុឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍ ​និង​ទូរគមនា​គមន៍ (ក.ប.ទ.) កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញចូលរួមជា​វាគ្មិន​កិត្តិយសក្នុងកម្មវិធីសន្និសីទ “2025 Beijing Cybersecurity Conference” ដែលជាកម្មវិធីកម្រិតអន្តរជាតិលើប្រធានបទ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង សន្តិសុខសាយប័រ និងមានការអញ្ជើញចូលរួមពីអ្នកតំណាងប្រទេស អ្នកជំនាញ​សន្តិសុខសាយប័រ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ មកពីបណ្តាប្រទេសនានា​ដែល​ទទួលបន្ទុក ឬកំពុងសិក្សាស្រាវជ្រាវលើកិច្ចការសន្តិសុខសាយប័រ និង​បញ្ញាសិប្ប​និម្មិត ដើម្បីចែករំលែកពីភាពរីកចម្រើន និងផលលំបាកនានានៃការវិវត្តយ៉ាងឆាប់​រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ។ ក្នុងកម្មវិធីសន្និសីទនេះដែរ ឯកឧត្តម បានធ្វើបទបង្ហាញពាក់ព័ន្ធ​​លើការរៀបចំ​យុទ្ធ​សាស្ត្រ និងការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ដែលក្នុងនោះរួមមាន (១) ដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលនៅ​ប្រទេសកម្ពុជា (២) ការរៀបចំយុទ្ធសាស្រ្តបញ្ញាសិប្បនិម្មិតថ្នាក់ជាតិ (៣) សារៈ​សំ​ខាន់នៃកិច្ចការសន្តិសុខសាយប័រលើការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង (៤) សារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងប្រទេស ក្នុង​តំបន់ និងសកលលោកទាំងមូល។ ឯកឧត្តម និងសហការី ក៏បានទទួលផ្តល់បទសម្ភាសន៍ជាមួយ សារព័ត៌មាន CRI-China Radio International លើការវិវត្តថ្មីៗលើកិច្ចការសន្តិសុខសាយប័រនៅ​ព្រះរាជណាចក្រកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនេះ តបតាមការបអញ្ជើញរបស់​ក្រុមហ៊ុន QI-ANXIN…

  • កម្ពុជា និងអូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

    កម្ពុជា និងអូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួង​សហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ចូលជួបសម្ដែង​ការគួរសម នារសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម​សន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង​ប្រជាជនអូទ្រីសដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលា​ការកម្ពុជា (អ.វ.ត.ក.)។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ​មាន​វិស័យសក្ដានុពលជាច្រើនដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមទៀត​ដើម្បី​ឱ្យយន្តការនេះបានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើល​វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិ​ការ​ថ្មីៗបន្ថែមទៀត។ ជាការឆ្លើយតប, ឯកឧត្តម Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ច​សហ​ប្រតិ​បត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធាន​មនុស្ស។ ក្នុងនោះ, ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញនូវការស្វាគមន៍​ចំពោះអ្នក​ការទូតវ័យក្មេងកម្ពុជាមកសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន ប្រទេសអូទ្រីស។ ក្នុងឱកាសនោះដែរ, ឯកឧត្តមក៏បានស្នើកម្ពុជា គាំទ្របេក្ខភាព​របស់​អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ…

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សព្វផ្សាយការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីឡើងវិញ និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សព្វផ្សាយការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីឡើងវិញ និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

    (សៀមរាប) ៖ នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឱ្យមានការយល់គ្នាកាន់តែច្រើនជាងមុនរវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឱ្យស្របទៅតាមប្រសាសន៍សម្តេចធិបតីលើការរៀបចំផ្ទះសំបែងឱ្យរៀបរយ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលបានធ្វើឡើងនារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺជាឱកាសដែលក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញជូនអំពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីឡើងវិញ និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលនេះជាជំហានថ្មី១ផ្សារភ្ជាប់ទៅនឹងជំហានដែលមានពីមុនមក ហើយតាមរយៈកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាជិកអង្គប្រជុំដែលជាអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ផ្ដល់មតិយោបល់និងធាតុចូលបន្ថែមទៀត ថាតើអ្វីដែលក្រុមការងារក្រសួងបានបង្ហាញជូននាពេលនេះ…

  • សម្តេចធិបតី អញ្ជើញចូលរួមធ្វេីសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទរបស អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស

    សម្តេចធិបតី អញ្ជើញចូលរួមធ្វេីសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទរបស អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមធ្វេីសេចក្តីថ្លែងការណ៍ជាតិក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នារសៀលថ្ងៃទី០៩ មិថុនា ២០២៥។ រូបថត ៖ ទំព័រហ្វេសប៊ុកសម្តេចធិបតីដោយ ៖ វណ្ណលុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស

    (នីស)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងនីស ប្រទេសបារាំង ល្ងាចថ្ងៃចន្ទ ទី៩ មិថុនា ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលអញ្ជើញជួបជាមួយព្រះអង្គម្ចាស់ Haakon រជ្ជទាយាទនៃប្រទេសន័រវែស

    សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលអញ្ជើញជួបជាមួយព្រះអង្គម្ចាស់ Haakon រជ្ជទាយាទនៃប្រទេសន័រវែស

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លៀតពេលអញ្ជើញជួបសំណេះសំណាលជាមួយព្រះអង្គម្ចាស់ Haakon រជ្ជទាយាទនៃប្រទេសន័រវែស ក្នុងឱកាសសម្តេចធិបតី អញ្ជើញចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • សហភាពអឺរ៉ុប ចាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា

    សហភាពអឺរ៉ុប ចាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា

    (នីស)៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង ឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតី ព្រមទាំងបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជា ផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេស ការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីៗនេះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ព្រមទាំងបានវាយតម្លៃអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នាពេលកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចបវរធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជា សម្រាប់អនាគតកាល ជាពិសេស ក្រោយពេលកម្ពុជាចាកចេញពីឋានៈជាក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។…

  • សារខ្លីពីនាយករដ្ឋមន្ត្រី ៖ ពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេ

    សារខ្លីពីនាយករដ្ឋមន្ត្រី ៖ ពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេ

    (ភ្នំពេញ)៖ សារខ្លីពីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នោះទេ ។ តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមផ្ញើសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស ប្រទេសបារាំង ។ ១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ។ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ ។ កងទ័ពកម្ពុជា គាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា ។ កងទ័ពកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចារព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការជម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ២. បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ សម្ដេចធិបតី សូមបញ្ជាក់សារជាថ្មីជូនបងប្អូនជនរួមជាតិថា ៖ រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា…

  • សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផលប្រយោជន៍ពលរដ្ឋទាំងសងខាង

    សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផលប្រយោជន៍ពលរដ្ឋទាំងសងខាង

    (ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ជំនួបពិភាក្សានេះ បានលើកឡើងពីទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមកពេលនេះ ឈានដល់ខួបទី៦៥ឆ្នាំ ដោយឈរលើចំណងមិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទាំងពីរ និងសកលលោកផងដែរ។ នៅក្នុងបរិបទដែលស្ថានការណ៍សកលលោកមានការប្រែប្រួលមិនទៀង ជម្លោះភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច គួបផ្សំនិងការកើតឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី មានការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតជាដើមនោះ ទាមទារឱ្យប្រទេសទាំងពីរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យ ជូនពលរដ្ឋ កសាងសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយសមធម៌និងបរិយាប័ន្ន។ នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញ ការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ រវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា…

  • រុស្ស៊ីចោទអ៊ុយក្រែនពន្យារពេលដោះដូរឈ្លើយសឹក

    រុស្ស៊ីចោទអ៊ុយក្រែនពន្យារពេលដោះដូរឈ្លើយសឹក

    កៀវ ៖ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានពន្យារពេលការដោះដូរឈ្លើយសឹក ដែលបានគ្រោងទុកកាលពីចុងសប្តាហ៍មុន ខណៈភាគីអ៊ុយក្រែនបានបដិសេធ ហើយបានជំរុញឱ្យរុស្ស៊ីបញ្ឈប់ហ្គេមដ៏គួរឲ្យស្អប់ខ្ពើម។ ការចោទប្រកាន់នេះកើតឡើងចំពេលភាគីជម្លោះទាំងពីរបង្កើនសកម្មភាពយោធា ដែលនាំឲ្យការព្រួយបារម្ភប៉ះពាល់ដល់កិច្ចចរចាសន្តិភាពជាថ្មី។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky បានបង្ហោះសារលើតេលេក្រាមថា អ៊ុយក្រែនបានពន្យារពេលការដោះដូរឈ្លើយសឹកដែលបានគ្រោងទុក និងការប្រគល់សាកសពទាហានដែលបានស្លាប់ក្នុងសង្គ្រាម។ លោក Medinsky បន្ថែមថា រុស្ស៊ីបានប្រគល់បញ្ជីឈ្មោះឈ្លើយសឹកចំនួន ៦៤០នាក់ដំបូងទៅកាន់អ៊ុយក្រែន ហើយបានចាប់ផ្តើមផ្ទេរសាកសពទាហានអ៊ុយក្រែនដែលបានស្លាប់ ប៉ុន្តែអ្នកចរចាអ៊ុយក្រែនមិនបានមកកាន់ទីតាំងដោះដូរទេ។ ចំណែកភាគីអ៊ុយក្រែនបាននិយាយថា សេចក្តីថ្លែងការណ៍របស់រុស្ស៊ី មិនទាក់ទងនឹងការពិត ឬកិច្ចព្រមព្រៀងពីមុនស្តីពីការដោះដូរឈ្លើយសឹក ឬការធ្វើមាតុភូមិនិវត្តន៍សាកសពទាហានឡើយ។ ក្នុងអំឡុងពេលនៃកិច្ចចរចាចុងក្រោយនៅទីក្រុងអ៊ីស្តង់ប៊ុល ភាគីទាំងពីរបានយល់ព្រមដោះដូរឈ្លើយសឹក ដែលមានជំងឺធ្ងន់ធ្ងរ និងរងរបួស ក៏ដូចជាទាហានមានអាយុក្រោម ២៥ឆ្នាំ។ ការដោះដូរនេះ ត្រូវបានរំពឹងថា នឹងមានឈ្លើយសឹករហូតដល់ ១.២០០នាក់រៀងៗខ្លួន ដែលនេះជាការដោះដូរឈ្លើយសឹកធំបំផុត ចាប់តាំងពីសង្គ្រាមផ្ទុះឡើង៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា