-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ ។ សម្តេចតេជោ បានចាត់ទុកថា៖ មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រហូតដល់បច្ឆិមវ័យ រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បានបន្សល់ទុកនូវស្នាដៃជាច្រើននៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ដ៏ច្រើននីតិកាល នៃរដ្ឋសភា និងព្រឹទ្ធសភា ក្នុងវិស័យអប់រំ សិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស…
-
ឯកឧត្តមហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ម៉ុម ជឹមហ៊ុយ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក្នុងនាមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូតំណាងស្ថាប័នទាំងបី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានគណ:កម្មការទី៧ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រហូតដល់បច្ឆិមវ័យ រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិជាច្រើននីតិកាលនៃរដ្ឋសភា និងព្រឹទ្ធសភា ក្នុងវិស័យអប់រំ សិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ យើងខ្ញុំសូមចងចាំនូវគំរូវីរភាព…
-
ក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មាន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។ ៣.កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។ ៤.កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ស្ពានអាកាសភ្លោះ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានប្រមាណ ៨៥ភាគរយហើយ ពេលនេះបានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពាន

(ភ្នំពេញ)៖ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាលបានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ នាព្រឹកថ្ងៃទី០៩ មិថុនា២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ ។ ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ។ សូមបញ្ជាក់ថា ៖ ស្ពានអាកាសនេះបានបើកការដា្ឋនសាងសង់ ដោយសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។ ស្ពានអាកាសភ្លោះនេះ…
-
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងនីស ប្រទេសបារាំង ដោយសុខសុវត្ថិភាព

(បារាំង)៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) ។ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នឹងធ្វើឡើងក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ។ ក្នុងសន្និសីទនេះ សម្ដេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិនៅក្នុងកិច្ចពិភាក្សា ទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជា ពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា នៅអំឡុងពេលសន្និសីទ…
-
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្នុងន័យនេះ ក្រសួងការពារជាតិសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។ ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ។
-
៦ប្រភេទកីឡាទូក នឹងធ្វើការប្រណាំងប្រជែងក្នុងការប្រកួតជើងឯកថ្នាក់ជាតិ-ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥

(ខេត្តស្វាយរៀង)៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៉ីងកម្ពុជា នឹងរៀបចំព្រឹត្តការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក”ង” ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ដែលនិងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ការប្រកួតនេះ សហព័ន្ធបានរៀបចំ ក្រោមគម្រោងថវិកាគាំទ្រ របស់ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា និងរដ្ឋបាលខេត្តស្វាយរៀង ដាក់ឱ្យប្រកួតប្រជែងលើ៦ប្រភេទទូក និង13វិញ្ញាសា មានដូចជា៖១.ទូកប្រណៃណី ទូក”ង”ចំណុះ២២នាក់ ខ្នាតអន្តរជាតិផ្នែកបុរស (ទូកឈើ) ប្រកួតលើវិញ្ញាសា៨០០ម៉ែត្រ ។ ២. ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ចំណុះ១២នាក់ មានទាំងផ្នែក បុរស និងនារី ធ្វើការប្រកួតលើ២វិញ្ញសចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសា ចម្ងាយ២០០ម៉ែត្រ បុរសនិងនារី។ ៣.ប្រភេទទូក ផ្កាចារខ្នាតអន្តរជាតិ…
-
ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ី

(សហព័ន្ធរុស្ស៊ី)៖ នៅថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ីដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងស្ថាប័នរដ្ឋាភិបាល អ្នកជំនាញបច្ចេកវិទ្យាឌីជីថល អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា សហគមន៍វិទ្យាសាស្ត្រមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ វេទិកានេះរៀបចំឡើងដោយក្រសួងអភិវឌ្ឍន៍ឌីជីថល គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី។ វេទិកានេះគឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយដែលជួយជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការជាសកល ដោយមានការចូលរួមពីអ្នកជំនាញព័ត៌មានវិទ្យា (IT) ជាង ២,៨០០នាក់ អ្នកតំណាងមកពី ១១៤ប្រទេស ក្រុមហ៊ុនចូលរួមចំនួន ១៧០ និងមានការតាំងពិព័រណ៍ផងដែរ។ វាគ្មិនកិត្តិយស និងភ្ញៀវកិត្តិយសរួមមានរដ្ឋមន្ត្រីរដ្ឋាភិបាល តំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញឌីជីថលដ៏ល្បីល្បាញមកពីទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ី និងអាមេរិក។ ព្រឹត្តិការណ៍នេះគឺជាវេទិកាសម្រាប់ការពិភាក្សាដោយអ្នកជំនាញមកពីប្រទេសផ្សេងៗទៅលើទិដ្ឋភាពសកលនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល គំនិតផ្តួចផ្តើម និងសំណើថ្មី ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាធុរកិច្ចក្នុងវិស័យឌីជីថល ។ នៅក្នុងវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមធ្វើជាវាគ្មិននៅក្នុងកិច្ចពិភាក្សាលើប្រធានបទ “Safeguarding International Information Security in the…
-
ឯកឧត្តម ប៉ែន បូណា ៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

(ភ្មំពេញ)៖ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ ។ ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។ ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។ ទី៣៖ ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការដែលមានស្រាប់ដដែល។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។ ទី៤៖…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត នាល្ងាចថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូករាជរដ្ឋាភិបាលម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ ។ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) ដើម្បីចូលរួមសន្និសីទ (UNOC3) ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ។ ក្នុងឱកាសនោះដែរក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ