Category: នយោបាយ

  • កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

    កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ដែលកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត​នៃ​ទំនាក់​ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម​សន្និសីទ​លើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី​០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តី​សោមនស្ស​រីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តង​ទៀត​នៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញ​ទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការ​ដឹក​នាំ​របស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នឹងផ្តល់ការ​គាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើក​ទី​២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានតំណាង JICA ផ្លាស់ប្ដូរយោបល់​គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានតំណាង JICA ផ្លាស់ប្ដូរយោបល់​គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក SANUI Kazumasa ប្រធានតំណាង​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានផ្លាស់ប្ដូរយោបល់គ្នា​ប្រកប​ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ ពិសេសគម្រោងដែលផ្ដល់ការគាំទ្រដោយ JICA។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ និងការផ្តល់ការគាំទ្ររបស់ JICA នាពេលកន្លងមករួមមាន វិស័យ​អភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ ការបណ្តុះបណ្តាល​មន្ត្រី គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ក្នុងគោលដៅផ្តល់សេវារដ្ឋបាល​ឱ្យកាន់​តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ដើម្បី កាត់បន្ថយអត្រា​គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ លោក SANUI Kazumasa ក៏បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត អំពី​សមិទ្ធផលនានារបស់គម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី១ ដែលបាន​បញ្ចប់​កាល​ពីខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ ហើយ JICA នឹងបន្តកិច្ចសហការជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធនានាក្នុងដំណើរការគម្រោងទីក្រុងឆ្លាត​វៃដំណាក់កាលទី២ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ជាបន្តទៀត។ ក្នុងជំនួបនោះដែរ លោក SANUI Kazumasa ក៏បានលើកឡើងពីការផ្តល់​ការគាំ​ទ្រ​របស់JICA ក្នុងការចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះពីអំពើ​ជួញដូរមនុស្ស…

  • សម្ដេចធិបតី អរគុណមិត្តបារាំង ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦

    សម្ដេចធិបតី អរគុណមិត្តបារាំង ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាម៉ាណែត បានលើកឡើងថា បារាំង ជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរ កំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ សម្ដេចធិបតី បានអរគុណមិត្តបារាំង ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ សម្ដេច នឹងរង់ចាំស្វាគមន៍វត្តមានរបស់ឯកឧត្តម ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជា នៅពេលនោះផងដែរ ៕ ដោយ ៖ វណ្ណលុក

  • កម្ពុជា-កូតឌីវ័រ ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

    កម្ពុជា-កូតឌីវ័រ ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុង ឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពី មហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ សម្ដេចបវរធិបតី បានរំឭកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី​នៃសាធា​រណ​រដ្ឋកូតឌីវ័រ ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី៣៩ របស់សមាគម​អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានភាពប្រហាក់​ប្រហែល​គ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ បន្ថែមលើនេះ, សម្ដេចបវរ​ធិបតីក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័របំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ​បានកោត​សរសើរ​ភាពជាអ្នក​ដឹកនាំ​ប្រកបដោយសមត្ថភាពរបស់សម្ដេចបវរធិបតី ដែលបន្តរក្សាបាន​នូវ​សន្ដិភាព, ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងមានឱកាស​បំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាពនៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និង​ពង្រីកទំនាក់ទំនង…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ច​សហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ច​សហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និង​ពិភាក្សាការងារ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញ​ចូល​រួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប, លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ​សម្ដេចបវរ​ធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាត​ឱ្យលោកជំទាវ និង​គណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុត្តិធម៌​នៃប្រទេសទាំងពីរ ជាពិសេស វឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀង​ក្នុង​វិស័យយុត្តិធម៌ រវាងក្រសួងទាំងពីរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយចំពោះកិច្ចសហ​ប្រតិបត្តិ​ការ​ល្អរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិក ដែលបានរួមចំណែកគាំទ្រ ការបោសសម្អាតមីន វិស័យអប់រំ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការ​ទ្វេភាគីលើវិស័យផ្សេងៗទៀត…

  • ៤ខែដើមឆ្នាំ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជានៅតែមានភាពល្អប្រសើរដោយកើនឡើង ៤,៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់

    ៤ខែដើមឆ្នាំ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជានៅតែមានភាពល្អប្រសើរដោយកើនឡើង ៤,៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់

    (ភ្នំពេញ)៖ តម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈតម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។ សូមអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិមួយនេះ។ សូមបងប្អូនបន្តជឿជាក់លើក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ឧបករណ៍លាងឈាម និងបរិក្ខាពេទ្យ នឹងរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ឧបករណ៍លាងឈាម និងបរិក្ខាពេទ្យ នឹងរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ

    (ភ្នំពេញ)៖ ម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ជែកគី សេ ជិន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីបច្ចេកទេសនៃមន្ទីរពេទ្យជាតិ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ ដែលជាការរួមចំណែកមួយលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺកម្រងនោមនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថា ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ណាស់ ដែលអាចជួយកាត់បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវាកាន់តែខិតទៅជិតប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យដឹងថា ជំងឺតម្រងនោមនេះ ជាបញ្ហាប្រឈមមួយ នៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ដូច្នេះតាមរយៈការផ្តល់នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែវាជាការជួយបន្ថែមក្នុងការជំរុញដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសុខាភិបាល…

  • សារសម្តេចនាយករដ្ឋមន្ត្រី ៖ អ្នកនយោបាយខ្លះអួតថា ស្នេហាជាតិ ប៉ុន្តែសត្រូវឈ្លានពាន បែរជាទៅបម្រើសត្រូវ វាយប្រហារជាតិវិញ

    សារសម្តេចនាយករដ្ឋមន្ត្រី ៖ អ្នកនយោបាយខ្លះអួតថា ស្នេហាជាតិ ប៉ុន្តែសត្រូវឈ្លានពាន បែរជាទៅបម្រើសត្រូវ វាយប្រហារជាតិវិញ

    (ភ្នំពេញ)៖ សារសម្តេចធិបតីនាយករដ្ឋមន្ត្រី ពីប្រទេសបារាំង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សូមបងប្អូនជនរួមជាតិ ជួយគិត ៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះ ខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង ដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយ ដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រ មកលើជាតិយើង) ។ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ ៕ ដោយ ៖ វណ្ណលុក

  • ប្រមុខក្រសួងការពារជាតិ ៖ អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ

    ប្រមុខក្រសួងការពារជាតិ ៖ អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុបាន សរសេរនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា «អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក ។ ហើយ កម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ។» ឯកឧត្តម ទៀ សីហា សរសេរដូច្នេះ នៅគណនីហ្វេសប៊ុកផ្លូវការ បន្ទាប់ពីបុគ្គល អែម ពិសិដ្ឋ សកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ យកឯកសណ្ឋានកងទ័ព ថតវីដេអូសម្ដែងផ្សព្វផ្សាយលើបណ្ដាញសង្គម។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា វីដេអូដែលបុគ្គល អែម ពិិសិដ្ឋ ផ្សពផ្វាយ គឺមានចរិតញុះញង់ឱ្យមានការរើសអើង បំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយបញ្ហាព្រំដែន ។ ទាក់ទិនទៅនិងបញ្ហានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា ក៏មើលឃើញផងដែររថា បញ្ហានេះ មិនអាចយកមកលេងសើចអញ្ចឹងបានទេ។…

  • ការចុះពិនិត្យទីតាំង បោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ ដំណើរការដោយ​រលូន​តាមការគ្រោងទុក

    ការចុះពិនិត្យទីតាំង បោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ ដំណើរការដោយ​រលូន​តាមការគ្រោងទុក

    (ភ្នំពេញ)៖ មកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដំណើរការចុះពិនិត្យទី តាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណន តេជោ បានដំណើរការដោយរលូនតាមការគ្រោងទុក ទោះក្រុមការងារអន្តរ ក្រសួងប្រឈមបញ្ហាខ្លះក្តី។ បញ្ហាប្រឈមនោះរួមមាន៖ ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូល ដោយត្រូវឆ្លងកាត់​វាល​ស្រែ ចុះបឹង កាត់ប្រឡាយ កាត់ព្រៃក្រាស់ កាត់បន្លារ ភ្លៀងផ្គរ និងស្ថានភាព​រអិល​ខ្លាំងជាដើម។ល។​ នេះបើយោងតានការបញ្ជាក់នៅ​លើបណ្តាញ​សង្គមផ្លូវ ការ​របស់ ឯកឧត្តម ផន រីម រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្តសួង​សារធា​រណៈ​ការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។ បេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយ​ព្រែកជីក​ហ្វូណន​តេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវនៅថ្ងៃទី០៩ ខែ​មិថុនាឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រេចបាន៤៧ចំណុច ក្នុងភូមិសាស្រ្តខេត្តតាកែវ។ គិតត្រឹមបំណាច់​​ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេស​បាន​ចុះពិនិត្យទី​តាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាម​បណ្តោយ​ព្រែកជីកហ្វូណនតេជោបញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាលទាំងស្រុងហើយ។ កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្ត​ពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍…