-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមសន្និសិទអន្តរជាតិឆ្នាំ ២០២៥ ស្តីពីការអភិរក្សផ្ទាំងទឹកកកនៅប្រទេសតាហ្ស៊ីគីស្ថាន

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ខណៈពេលដែលបានដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមសន្និសិទអន្តរជាតិឆ្នាំ ២០២៥ ស្តីពីការអភិរក្សផ្ទាំងទឹកកក បានថ្លែងអំណរគុណប្រទេសតាហ្ស៊ីគីស្ថានសម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទដ៏មានសារៈសំខាន់មួយនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាពេលវេលាដ៏សំខាន់មួយ គឺសន្និសិទ្ធនេះប្រព្រឹត្តស្របទៅនឹងខួបលើកទី ១០ នៃកិច្ចព្រមព្រៀងប៉ារីស ហើយឥលូវនេះកម្ពុជាយើងកំពុងរៀបចំ ផែនការជាតិរួមចំណែកការប្រែប្រួលអាកាសធាតុ(NDC 3.0) ផ្ញើរទៅ UNFCCC មុន សន្និសីទ្ធសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ៣០(COP-30)នៅខែវិច្ឆិកា ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា”យើងទាំងអស់គ្នាទទួលស្គាល់គម្លាតរវាងមហិច្ឆតាអាកាសធាតុនាពេលបច្ចុប្បន្ន និងការអនុវត្តជាក់ស្តែងរបស់ពួកគេ។ ដើម្បីបំពេញតាមគោលដៅ 1.5 អង្សាសេ យើងត្រូវការជាបន្ទាន់នូវការកាត់បន្ថយការបំភាយឧស្ម័នកាន់តែច្រើនដែលកិច្ចការនេះ ត្រូវការនូវ ធនធានហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងរដ្ឋអភិវឌ្ឍន៍កោះតូច (SIDS)។ ដើម្បីឱ្យ COP30 ទទួលបានជោគជ័យ យើងត្រូវកសាងទំនុកចិត្តឡើងវិញ កំណត់ការងារអាទិភាព និងការកសាងមូលដ្ឋានគ្រឹះដើម្បី សម្រេចមហិច្ឆិតារបស់យើង”។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច(LDC) កម្ពុជាងាយរងគ្រោះខ្លាំងចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ NDC របស់យើងដែលបានធ្វើបច្ចុប្បន្នភាពពីឆ្នាំ 2020…
-
នាយករដ្ឋមន្ត្រី៖ ទោះបីភាគីថៃ មិនឯកភាពលើកបញ្ហាតំបន់ ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ ICJ ក៏កម្ពុជា នឹងប្ដឹងទៅ ICJ ដែរ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា បើទោះបីជាភាគីថៃ មិនឯកភាពលើកយកបញ្ហាតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ដោយ ក៏កម្ពុជា នឹងប្ដឹងទៅ ICJ ដើម្បីពន្លត់ និងបញ្ចប់បញ្ហានេះ កុំឱ្យមានភាពស្រពិចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលរទីក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈនទៅដល់ការផ្ទះអាវុធ និងប្រឈមមុខដាក់គ្នា នេះជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ។ សម្ដេចធីបតី ក៏បានបញ្ជាក់ជូនអង្គសមាជ និងប្រជាពលរដ្ឋទាំងអស់ថា បើទោះជា កម្ពុជា ព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជា នៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណី មានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់កម្លាំងកងទ័ព ។ ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ ។ ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន…
-
សមាជរដ្ឋសភា និងព្រឹទ្ធសភា ចាប់ផ្ដើមដំណើរការនៅវិមានរដ្ឋសភា ដោយមានអង្គសមាជចូលរួមចំនួន ១៧៩អង្គ/រូប

(ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដែលមានរបៀបវារៈចំនួនបី ដោយមានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ព្រមទាំងវត្តមានសមាជិកសមាជិកាចំនួន ១៧៩អង្គ/រូប ក្នុងនោះ សមាជិក សមាជិកាមកពីព្រឹទ្ធសភាចំនួន ៦១អង្គ/រូប មកពីរដ្ឋសភាចំនួន ១១៨អង្គ/រូប និងមានមកពីរាជរដ្ឋាភិបាល ចំនួន ៨៤រូប និង ២៩រូប មកពីក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សមាជព្រឹទ្ធសភារដ្ឋសភាដំណើរការទៅបានយោងទៅលើច្បាប់ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅសមាជព្រឹទ្ធសភារដ្ឋសភាមាត្រា ២ ចែងថា ការអនុម័តរបស់សមាជគឺយកតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកសមាជទាំងមូល យោងតាមបទបញ្ជាផ្ទៃក្នុង នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ប្រការ២៩ កថាខណ្ឌទី១ ដែលចែងថាការអនុម័តរបស់សមាជ យកតាមមតិភាគច្រើនដាច់ខាតនៃសមាជិកសមាជទាំងមូល ។…
-
ក្រសួងការបរទេសកម្ពុជា ផ្ញេីលិខិតជូនស្ថានទូតថៃប្រចាំនៅភ្នំពេញ ពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញេីលិខិតជូនចំពោះស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខ: 1312 ចុះនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ និងទើបចេញផ្សាយនៅថ្ងៃទី០១មិថុនា បានឱ្យដឹងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះ ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានកិត្តិយសសូមជម្រាបទៅកាន់ភាគីថៃដូចខាងក្រោម៖ 5.ទោះយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាការអត់ធ្មត់ជាអតិបរមា និង ដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ដោយប្រើយន្តការដែលមានស្រាប់ រួមមានគណៈកម្មាធិការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និង មិត្តភាពជាមួយប្រទេសថៃ និងប្រទេសជិតខាង ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចធិបតី បញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជា ត្រៀមការប្រជុំបន្ទាន់ជាមួយភាគីថៃ យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជា រៀបចំការប្រជុំបន្ទាន់ជាមួយគណៈកម្មការព្រំដែនចម្រុះ(JBC) ជាមួយភាគីថៃ ដើម្បីបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និងត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ។ សម្ដេចធិបតី បញ្ជាក់ដូច្នេះតាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានលើកឡើងថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ ។ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល ។ សម្ដេចបន្តថា ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ ខ្ញុំបានផ្ដល់គោលការណ៍ណែនាំឱ្យភាគីកម្ពុជា។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ សម្ដចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ…
-
សម្តេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិបាលកម្ពុជាយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

ភ្នំពេញ៖ តំបន់ព្រំដែន កម្ពុជា-ថៃ នៅតែមិនទាន់ដាច់ស្រេចទេ ដោយភាគីថៃមិនទាន់ស្ងប់ចិត្ត ចិញ្ចឹមចិត្តនៅតែចង់បានតំបន់ទាំងនោះយកទៅគ្រប់គ្រង។ ប៉ុន្តែទោះតំលៃណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាំងផ្នែកផ្លូវច្បាប់ ផ្លូវការទូត និងការការពារបូរណភាពទឹកដី ការពារដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។ ចំណុចនេះ អតីតនាយករដ្ឋមន្ត្រី គឺគាំទ្រទាំងស្រុង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។ នេះបើតាមផេក Facebook របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចតេជោ ថា យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន៕
-
អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ៖ ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បញ្ជាក់ថា ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ ខណៈដែលការហាមឃាត់ និងមិនអនុញ្ញាតិឱ្យឆ្លងកាត់ ២០Kmនៅត្រង់បរិវេនសងខាងនៃតំបន់ជម្លោះ«មុំបី»តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៨មកម្លេះ ។ យោងតាមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លេខ:០៥៩/២៥/កស៊ក.សក បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័ររបស់ Facebook ថៃ(កាសែតKhaosod English) បានចុះផ្សាយថា រាជរដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៦កន្លែង និងប៉ុស្ត៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០ កន្លែ ក្នុងនោះច្រកព្រំដែនអន្តរជាតិ៦ និងប៉ុស្តិ៍ត្រួតពិនិត្យលក្ខណៈបណ្តោះអាសន្នចំនួន១០ច្រក។សូមអានលិខិតទាំងស្រុងដោយ ង៉ាន់ ទិត្យ
-
ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. ត្រូវបានរកឃើញបំពុលតំបន់ទឹកសាធារណៈជាថ្មី នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. កែច្នៃស្បែកគោ នៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរកឃើញជាថ្មីទៀត បានបញ្ចេញសំណល់រាវបំពុលព្រែកធម្មជាតិ នៅក្នុងមូលដ្ឋានក្បែរក្រុមហ៊ុន។ ករណីបំពុលនេះកើតឡើងនៅពេល ក្រុមហ៊ុនបានបើកដំណើរការផលិតកម្មសាកល្បង ក្រោយពេលអនុវត្តវិធានការច្បាប់កន្លងមក ដើម្បីធ្វើតេស្តសមត្ថភាពអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលទើបនឹងកែលម្អរួច ហើយបានបង្ហូរសំណល់រាវចូលអូរផ្អាវ និងតាមបំពង់ទុយោ ចូលទៅក្នុងព្រែកកំពង់ស្មាច់ផងដែរ។ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញ សំណល់រាវដែលបានបង្ហូរចេញនោះ មានលក្ខណៈពណ៌ខ្មៅប្រផេះ មានសារធាតុខ្លាញ់អណ្តែត និងមានក្លិនស្អុយ និងបានប៉ះពាល់ដល់ការរស់ប្រជាពលរដ្ឋ និងមានត្រីចញ្ចឹមក្នុងបែរពុលងាប់អស់ជាច្រើន។ ជារួមក្រុមហ៊ុនពុំបាន ដាក់ដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសឡើយ និងបានលួចបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលព្រែកកំពង់ស្មាច់ បង្កការបំពុលយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ ។ សកម្មភាពរបស់ក្រុមហ៊ុននេះ បានប្រព្រឹត្តល្មើលនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧ និងមាត្រា៦៤៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ គឺត្រូវអនុវត្តវិធានការចំពោះក្រុមហ៊ុន ដូចខាងក្រោម៖១-ដកហូតរាល់លិខិតអនុញ្ញាតដែលចេញដោយក្រសួងបរិស្ថានទាំងអស់ ព្រោះក្រុមហ៊ុនមិនបានគោរពតាមវិធានការច្បាប់ ដែលក្រុមហ៊ុនធ្លាប់បានបំពុលព្រែកកំពង់ស្មាច់ម្តងរួចមកហើយ ក្នុងខែមេសា ឆ្នាំ២០២៤២-បញ្ឈប់ច្រវាក់ផលិតកម្មដែលបញ្ចេញសំណល់រាវ។៣-ត្រូវរុះរើបំពង់ទុយោបង្ហូរសំណល់រាវចេញឱ្យអស់ជាបន្ទាន់ ដោយបានស្នើឱ្យអាជ្ញាធរឃុំ តាមដានការអនុវត្តរហូតបញ្ចប់ជាស្ថាពរ និងត្រូវធ្វើរបាយការណ៍ពីការអនុវត្តករណីនេះ។៤-ត្រូវពីន័យអន្តរការណ៍និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន…
-
សម្តេចតេជោ បញ្ជាក់ ៣ចំណុច ទៅកាន់ក្រុមជ្រុលនិយមថៃ ថា កម្ពុជា មិនអាចដកទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃឡើយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើបណ្ដាញសង្គមនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ថា នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ ២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។ ៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា…
-
ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា

(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម SEKIGUCHI Masakazu បានកោតសរសើរការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច។ ហើយបានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុននិងកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ រហូតត្រូវបានដំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣។ ឯកឧត្តមក៏បានបង្ហាញជំនឿជឿជាក់ថា ទស្សនកិច្ចរបស់សម្ដេចបវរធិបតី នាពេលនេះ នឹងរួមចំណែកពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ឯកឧត្តមប្រធានព្រឹទ្ធសភាបានប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដោយក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី៧២ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីក៏បានរំឭកពីតួនាទីយ៉ាងសំខាន់របស់ជប៉ុនក្នុងដំណើរស្វែងរកសន្ដិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។…