-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃ ស្កាត់ជួបគ្នានៅជប៉ុន ពិភាក្សាពីការប៉ះទង្គិចគ្នានៅព្រំដែន

(តូក្យូ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃ ព្រះរាជាណាចក្រថៃ នៅថ្ងៃទី ៣០ ឧសភានេះ បានស្កាត់ជួបចរចាគ្នាពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ជាការចរចាធ្វើឡើង ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ យោងតាមក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ បានពិភាក្សា ពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយឈរលើស្មារតីនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពអ្នកជិតខាងល្អ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ប្រធានបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយគណបក្សសម្ព័ន្ធភាព នៅវិមាន ៧មករា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយប្រធានគណបក្សសម្ព័ន្ធភាពចំនួន ២៧ផ្សេងទៀត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន ៧មករា ។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ជំនួបនេះជាជំនួបប្រចាំឆ្នាំ ដើម្បីបង្កើនភាពស្និតស្នាល និងអាចលើកពីវឌ្ឍនភាពនូវកិច្ចព្រមព្រៀងទាំង ៨ចំណុច ដែលគណបក្សទាំង ២៨ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ។ ក្នុងជំនួបនាព្រឹកនេះ ក៏មានការប្រកាសទទួលយកគណបក្សសន្តិភាពជាតិ ជាសមាជិកគណបក្សនយោបាយសម្ព័ន្ធភាពផងដែរ ។ សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ផ្សេងទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងពិធីចងសម្ព័ន្ធភាបនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ការចងសម្ព័ន្ធភាពនេះ គណបក្សទាំងអស់មិនស្ថិតក្រោមការគ្រប់គ្រងរបស់បក្សណាមួយនោះទេ អ្នកទាំងអស់គ្នា គឺជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។ គណបក្សទាំងអស់ មិនមែនចំណុះគណបក្សប្រជាជនទេ ប៉ុន្ដែយើងស្ម័គ្រធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ទោះបីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ បើប្រៀបធៀបជាមួយគណបក្សផ្សេង…
-
អ៊ីស្រាអែលថា បានសម្លាប់មេធំរបស់ក្រុមហាម៉ាស់

បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែលបានអះអាងថា យោធារបស់ខ្លួនបានសម្លាប់ លោក Mohammed Sinwarដែលជាមេធំ របស់ក្រុមប្រដាប់អាវុធ ហាម៉ាស់ និង ជាមនុស្ស ដែលអ៊ីស្រាអែល តាមប្រមាញ់ ខ្លាំងបំផុត នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ។ អំឡុងពេលការជជែកដេញដោលពិសេសមួយ នៅក្នុងសភាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ លោក Netanyahu បានអះអាងថា លោក Mohammed Sinwar ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដ៏ធំ របស់អ៊ីស្រាអែល នៅហេដ្ឋារចនាសម្ព័ន្ធក្រោមដី ស្ថិតក្នុងទីក្រុង Khan Younis ភាគខាងត្បូង តំបន់ហ្គាហ្សា។ ក្រុម ហាម៉ាស់ មិនបានបញ្ជាក់ ឬ បដិសេធ ចំពោះការស្លាប់របស់ លោក Sinwar នោះទេ។ បុរស វ័យ៤៩ឆ្នាំ រូបនេះ បានចូលរួមជាមួយ Hamas ភ្លាមៗ បន្ទាប់ពី…
-
បណ្ដាប្រធានបក្សនយោបាយ ពេញចិត្តចំពោះការចងសម្ព័ន្ធ និងរំពឹងពីលទ្ធផលជាវិជ្ជមានបន្ថែមទៀត ក្នុងជំនួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយប្រធានគណបក្សសម្ព័ន្ធភាពចំនួន ២៧ផ្សេងទៀត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន ៧មករា ។ ចាប់តាំងពីបង្កើតសម្ព័ន្ធភាព រហូតមកដល់ពេលនេះ គឺមានរយៈពេលជាង ២ឆ្នាំហើយ ដែលគណបក្សទាំង ២៨ បានចងសម្ព័ន្ធភាព។ ប្រធានគណបក្សមួយចំនួន បានបង្ហាញការពេញចិត្តចំពោះការចងសម្ព័ន្ធនេះ និងរំពឹងពីលទ្ធផល ជាវិជ្ជមានបន្ថែមទៀតក្នុងជំនួបជាមួយប្រធាន គណបក្សប្រជាជនកម្ពុជា ដោយបណ្ដាគណបក្សក្នុងសម្ព័ន្ធភាពនយោបាយជាមួយបក្សកាន់អំណាច បានបង្ហាញ ការពេញចិត្តដោយបានរួមចំណែកជួយដល់រដ្ឋាភិបាល និងការពារប្រយោជន៍របស់ប្រជាជន ។ ប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានលើកឡើងថា ចាប់តាំងពីចូលរួមសម្ព័ន្ធភាពមក បានធ្វើការយ៉ាងរលូន ជាពិសេស គឺការចូលរួមក្នុងការថែរក្សាសន្ដិភាព អភិវឌ្ឍន៍ប្រទេសកម្ពុជា ជាងនេះ ក៏អាចធ្វើការរិះគន់ ក្នុងន័យស្ថាបនា រដ្ឋាភិបាល តាមរយៈឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។ ចំណេកប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងដែរថា ជាទូទៅគណបក្សក្នុងសម្ព័ន្ធភាព ទាំង ២៨…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។ សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន តាមស្មារតីនៃសេចក្តីសម្រេចចិត្ត ដែលបានអនុម័ត កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយនិងជួយសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ នៅក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូថ្នាក់ដឹកនាំកម្ពុជា នឹងអញ្ជើញថ្លែងសន្ទរកថា តំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។…
-
ក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ នឹងបន្តចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន

តូក្យូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមប្រឹក្សាក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពការងាររបស់ក្រុមប្រឹក្សា ដែលផ្តោតសំខាន់លើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ លោកប្រធានក្រុមប្រឹក្សាមានជំនឿយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចបវរធិបតី មកកាន់ប្រទេសជប៉ុននាពេលនេះ, ទំនាក់ទំនងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានជំរុញបន្ថែមទៀត ហើយក្រុមប្រឹក្សាក៏នឹងចូលរួមចំណែកបន្ថែមដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនផងដែរ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយលោកប្រធានក្រុមប្រឹក្សា និងសហការី។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការទូតសេដ្ឋកិច្ច ដែលក្រៅពីទំនាក់ទំនងលើផ្នែកនយោបាយ និងសន្តិសុខ, ការទូតសេដ្ឋកិច្ច គឺជាកត្តាសំខាន់ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងដោះស្រាយបញ្ហាមួយចំនួន នៅពេលដែលទំនាក់ទំនងនយោបាយជួបប្រទះបញ្ហា។…
-
សេចក្តីថ្លែងការណ៍អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ជុំវិញជំនួបចរចាររវាងកម្ពុជា-ថៃ នាព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២

(ភ្នំពេញ)៖ អគ្គបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីថ្លែងការណ៍ជុំវិញជំនួបចរចាររវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២ ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ រវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការកងទ័ពជើងគោក បានឱ្យដឹងទៀតថា នៅក្នុងជំនួបចរចាទទួលបានលទ្ធផលដូចខាងក្រោម៖ ១៖ ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។ ២៖ ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ៣៖ ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា…
-
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ យើងជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងសន្ដិវិធី ក្នុងស្មារតីសន្តិភាព

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសំណេរដែលមានអត្ថន័យយ៉ាងដូច្នេះថា ៖ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ យើងទាំងអស់គ្នា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបាន និងកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។គ្រប់ពេល យើងទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព និងសន្តិវិធី ក្រោមស្មារតីសន្តិភាព ហើយសង្ឃឹមថាស្ថានភាពនឹងវិលត្រឡប់ទៅធម្មតាវិញឆាប់ៗ ដើម្បីជាផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។ទន្ទឹមនឹងនេះ ខ្ញុំ និងសហការី ក៏សូមបញ្ជូននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រូវីរៈភាពដ៏អង់អាចហានក្លារបស់កងកម្លាំងប្រដាប់អាវុធយើងគ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងឈរជើងនៅគ្រប់ទិសទីក្នុងបេសកកម្មការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។
-
កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ស្ដីពីការងារកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវក្រុមការងារត្រី-វិស័យ ដែលខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត មានផែនការមេច្បាស់លាស់ កំណត់អាទិភាពនិងដាក់មធ្យោបាយរួម មានការគិតគូរជាលក្ខណៈបុរេសកម្ម ស្តែងចេញជាលទ្ធផលជួយដល់ប្រជាជននៅមូលដ្ឋានឱ្យមានជីវភាពប្រសើរឡើង មានភោគផលសេដ្ឋកិច្ច និងលើកទឹកចិត្តឱ្យបន្តការងារនេះ ដើម្បីជំរុញឱ្យមានសន្ទុះលឿនជាងមុនបន្ថែមទៀត។ ការថ្លែងកោតសរសើរ និងវាយតម្លៃដូចនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ដ្រី អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ស្ដីពីការងារសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសហប្រធាន ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមសហប្រធាន ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយក្រុមការងារលេខាធិការដ្ឋានត្រី-វិស័យ និងមន្រ្តីជំនាញនៃក្រសួងទាំងបី។ កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤ រៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពលើ របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រី-វិស័យបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៣, សេចក្តីព្រាងផែនការសកម្មភាពបីឆ្នាំរំកិល២០២៥-២០២៧ និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រត្រី-វិស័យរយៈពេល ៥ឆ្នាំ២០២៦-២០៣០។ ក្រុមការងារអន្តរក្រសួងត្រី-វិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ បានបង្កើតឡើងដើម្បីជំរុញកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល…
-
ប្រតិភូខណ្ឌចំនួន៤ នាំយកអំណោយទៅចែកជូនកងទ័ព វរ:៣៩២ ឈរជើងតំបន់ប្រាសាទព្រះវិហារ

(ព្រះវិហារ)៖ ប្រតិភូខណ្ឌ ចំនួន៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន លោក សេង គន្ឋ អភិបាលខណ្ឌមានជ័យ និងលោក សុខ សម្បត្តិ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងយោធាដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារនោះ គឺអង្គភាពវរ:សេនាតូចលេខ ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលឈរជើងបំពេញបេសកម្មការពារបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៥ ។ សកម្មភាពចែកអំណោយដល់កងទ័ព ដែលកំពុងឈរជើងការពារទឹកដីខាងលើនេះ បានបង្ហាញពីការយកចិត្ត និងគាំទ្រពីសមរភូមិខាងក្រោយ ចំពោះសមរភូមិខាងមុខ។ ដោយឡែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំគណៈប្រតិទៅកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០១៥នេះ។ នៅចំពោះមុខកម្លាំងទាហានទាំងអស់…