Category: នយោបាយ

  • សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន

    សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន

    (តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិសាអាហារពេលព្រឹកការងារ ជាមួយ គណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ,(JCPFL), ដឹកនាំដោយលោកជំទាវ OBUCHI Yuko ដែលជាសមាជិករដ្ឋសភា និងជាប្រធាន នៃ JCPFL នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចបវរធិបតី ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ ។ លោកជំទាវ OBUCHI Yuko បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង ដែលបានជួបជាមួយសម្តេចបវរធិបតី និងក៏បានរំឭកដែរនូវតួនាទីរបស់ឪពុកលោកជំទាវ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន និងដែលធ្លាប់បានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា, ពិសេសលើវិស័យបោសសម្អាតមីននៅកម្ពុជា ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រធានJCPFL លោកជំទាវមានមោទនភាពណាស់ ដោយអាចធ្វើកិច្ចការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដូចលោកឪពុកដែរ។ ទាំងលោកជំទាវ OBUCHI Yuko និងទាំងបណ្តាប្រតិភូគ្រប់រូប នៃសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា សុទ្ធតែបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកជំទាវ OBUCHI…

  • ធនាគារ AIIB ចាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យសក្ដានុពលនៅក្នុងកម្ពុជា

    ធនាគារ AIIB ចាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យសក្ដានុពលនៅក្នុងកម្ពុជា

    (តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ AIIB បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានធនាគារ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយលោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត។ លោកប្រធានធនាគារក៏បានអរគុណដល់កម្ពុជាដែលបានចូលរួមជាមួយធនាគារ​ AIIB ក្នុងនាមជាសមាជិកស្ថាបនិក​ កាលពីឆ្នាំ២០១៦ និង បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីបេសកកម្ម និងប្រតិបត្តិការរបស់ធនាគារ AIIB ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន រួមមាន៖ វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ លោកប្រធានធនាគារបានបញ្ជាក់ថា ធនាគារ…

  • មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មជំរុញឱ្យមន្ត្រីឆ្មាំទន្លេ ត្រូវជំរុញនិង បង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោតតំបន់កាំពី

    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មជំរុញឱ្យមន្ត្រីឆ្មាំទន្លេ ត្រូវជំរុញនិង បង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោតតំបន់កាំពី

    (ភ្នំពេញ)៖ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជំរុញដល់ មន្រ្តីឆ្មាំទន្លេ ត្រូវធ្វើការដោយស្មោះត្រង់ មានឆន្ទៈខ្ពស់ ទើបអាចសម្រេចបាននូវប្រសិទ្ធភាព និងអាចធ្វើការអភិរក្សសត្វផ្សោតនៅតំបន់កាំពីឱ្យបានជាប់គង់វង្សយូរអង្វែង។ គួរបញ្ជាក់ថា ការថ្លែងពីសំណាក់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេដើម្បីពង្រឹង បង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោតតំបន់កាំពី។ កិច្ចប្រជុំធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នាឱកាសសំណេះសំណាល លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់ឆ្មាំទន្លេទាំងអស់ ដែលបានបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ។ លោកជំទាវ បានផ្តល់ឱកាសដល់បងប្អូនឆ្មាំអ្នកចូលរួមឱ្យលើកឡើងពីបញ្ហាប្រឈមនៅក្នុងការអនុវត្តការងារ ដើម្បីរួមគ្នាដោះស្រាយ។ លោកជំទាវអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ចុះបង្ក្រាប បង្ការ និងទប់ស្កាត់បទល្មើសនេសាទ នៅតំបន់អភិរក្សសត្វផ្សោត នាពេលសព្វថ្ងៃ ដើម្បីធានាបាននូវនិរន្ដរភាពធនធានជលផល ការពារអាយុជីវិតសត្វផ្សោត ធ្វើឱ្យចំនួនសត្វផ្សោតមានការកើនឡើង កាត់បន្ថយអត្រាស្លាប់។ ជាក់ស្តែង ៥ខែ ដើមឆ្នាំ២០២៥នេះ កូនផ្សោតកើតថ្មីមាន៧ក្បាល និងពុំទាន់មានផ្សោតស្លាប់នៅឡើយទេ…

  • សិក្ខាកាមមន្ត្រីកីឡាខេត្តបន្ទាយមានជ័យ ២៤នាក់បានបញ្ចប់វគ្គសាមគ្គីអូឡាំពិកដោយជោគជ័យ

    សិក្ខាកាមមន្ត្រីកីឡាខេត្តបន្ទាយមានជ័យ ២៤នាក់បានបញ្ចប់វគ្គសាមគ្គីអូឡាំពិកដោយជោគជ័យ

    (បន្ទាយមានជ័យ)៖ សិក្ខាកាមដែលជាមន្រ្តីកីឡាខេត្តបន្ទាយមានជ័យចំនួន២៤នាក់ បានបញ្ចប់វគ្គសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ក្រោមការឧបត្តម្ភរបស់អង្គការសាមគ្កីអូឡាំពិកអន្តរជាតិ (OS) ដោយជោគជ័យ។ តាមរបាយការណ៍ គណៈគ្រប់គ្រងវគ្គ បានឱ្យដឹងថា វគ្គសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ដំណើររយៈពេល៤ថ្ងៃចាប់ ២៦-២៩ ខែឧសភា ដែលមានមន្រ្តីកីឡាក្រោមឱវាទមន្ទីរអប់រំយុវជននិងកីឡាចូលរួមចំនួន២៤នាក់ ។ វគ្គសិក្សានេះបង្រៀនដោយគ្រូឧទ្ទេសចំនួន ០៥ រូប ចែកចេញជាមេរៀនផ្សេងៗគ្នា ១- ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី អត្ថប្រយោជន៍អប់រំកាយ និងកីឡា និងឥទ្ធិពល ព្រឹត្តិកាណ៍ក្នុងសង្គមជាតិ រចនាសម្ព័ន្ធវិស័យកីឡាជាតិ ផែនការកម្មវិធីហ្វឹកហាត់កីឡា ភាពជាអ្នកដឹកនាំ។២- លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ហួត ចាន់ធានី អនុប្រធានគណៈកម្មការវេជ្ជសាស្រ្តកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានមន្ទីរពេទ្យកុមារជាតិ ឧទ្ទេសនាមស្តីពី វេជ្ជសាស្ត្រ កីឡា អាហាររូបត្ថម្ភ និងភេសជ្ជៈ សម្រាប់កីឡាករ កីឡាការិនី ការពាររបួសក្នុងកីឡា ការសង្គ្រោះបឋម ការដាច់ សរសៃឈាមខួរក្បាលដោយសារកម្ដៅ…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំបន្តសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈចំនួន២

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំបន្តសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈចំនួន២

    (ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប ដោយមានរបៀបវារៈចំនួន២ រួមមាន៖ របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃនេះ បានប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីចំនួន២រូប ដូចខាងក្រោម៖១- លោកជំទាវ ចឹក ហេង ជាសមាជិកាព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ) ជំនួស ឯកឧត្តម មួង ប៉យ ដែលបានទទួលមរណភាព។២- ឯកឧត្តម អ៊ុន វណ្ណា ជាសមាជិកព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ជំនួស…

  • សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានសំណាញ់មេឃ អាចបាញ់ទម្លាក់យន្តហោះបាន

    សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានសំណាញ់មេឃ អាចបាញ់ទម្លាក់យន្តហោះបាន

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងពាក្យអុចអាល ថា ខាងថៃ បានរៀបចំយន្តហោះចម្បាំង ប៉ុន្តែបើសិនជារឿងពិត កម្ពុជា ក៏បានត្រៀមអាវុធបាញ់យន្តហោះហើយដែរ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅជនជាតិថៃ សិទ្ធិ លីមថងគុល ថា លោកឯងមិនមែនជាកងទ័ពទេ ។ សម្តេច ថា យុទ្ធសាស្ត្រសម្តេច បើទ័ពថៃ ចង់វាយចូលមកដល់អង្គរវត្តដូច សិទ្ធិ លីមថងគុល លើកឡើងនោះ សម្តេច ក៏បើកឱ្យវាចូល ដើម្បីបង្ហាញពីការឈ្លានពានដល់អង្គការសហប្រជាជាតិ ហើយសម្តេច នឹងប្រើទ័ពវាយកាត់ផ្តាច់ទ័ពថៃ ។ សម្តេចតេជោ ហ៊ុន…

  • សម្តេចតេជោ ហ៊ុន សែន ៖ កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែន មិនមែនធ្វើសង្គ្រាមទេ តែកម្ពុជា នឹងប្រើសិទ្ធិការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ បើមានការឈ្លានពាន

    សម្តេចតេជោ ហ៊ុន សែន ៖ កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែន មិនមែនធ្វើសង្គ្រាមទេ តែកម្ពុជា នឹងប្រើសិទ្ធិការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ បើមានការឈ្លានពាន

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែន ដើម្បីវាយថៃនោះទេ តែករណីមានការឈ្លានពាន គឺ កម្ពុជា ប្រើសិទ្ធិការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ។ សម្ដេចតេជោ បានថ្លែងឱ្យដឹងដែរថា បើទោះបីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងទស្សនកិច្ចនៅក្រៅប្រទេស តែសម្តេច បានធ្វើការជាប់ប្រចាំលើបញ្ហាព្រំដែន ហើយដឹងពីភូមិសាស្ត្រនោះច្បាស់ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេច មិនមែនជាមេដឹកនាំដែលអង្គុយតែក្នុងការិយាល័យនោះទេ គឺតែងតែចុះតាមមូលដ្ឋាន ហើយនៅសមរភូមិសង្គ្រាម ក៏សម្តេចចុះដែរ ។ អ្វីដែលកម្ពុជា ចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញ ហើយសុំឱ្យវាកើតត្រឹមនៅមុំបី កុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត…

  • សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ ។ សម្តេច ថា កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេច បានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃ ថា ជាដីរបស់ពួកគេ? សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ និងត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង ហើយហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ ។ សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ…

  • ក្រសួងព័ត៌មាន បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត

    ក្រសួងព័ត៌មាន បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត

    (ភ្នំពេញ)៖ នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុង សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន» ដែលសហការរៀបចំក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះ ទទួលបានវត្តមានអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ព្រមទាំងតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា “ទោះបីជារយៈពេលជាង ៣០ឆ្នាំមកនេះ មុខងាររបស់ក្រសួងព័ត៌មាន មានការប្រែប្រួលខ្លាំង ក្រោមការវិវឌ្ឍបច្ចេកវិទ្យារបស់សង្គម ដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយ ប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់ នូវគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានសិក្សា រៀបចំ ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ…

  • វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសផ្ដល់អាហារូបករណ៍ ៦៦៥កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសផ្ដល់អាហារូបករណ៍ ៦៦៥កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    (កំពង់ឆ្នាំង)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៦៦៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិត១ (C1) ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។ សម្រាប់វគ្គសិក្សាពីថ្ងៃចន្ទ-សុក្រ វេនព្រឹក-រសៀល ម៉ោង ៨:០០-១២:០០ និង ១:៣០-៤:៣០ មានជំនាញ៖ (១).ជំនាញដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល (ជំនាញកុំព្យូទ័រ) ចំនួន៣៥នាក់។ (២).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៤).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ (៥).ជំនាញថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ចំនួន៣៥នាក់ (៦).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន៣៥នាក់ (៧).ជំនាញសម្អាងកាយ ចំនួន៣៥នាក់។ សម្រាប់ការសិក្សាពីថ្ងៃចន្ទ-សុក្រ វេនយប់ (៥:៣០-៨:៣០) រួមមាន៖ (១).ជំនាញដំឡើង…