Category: នយោបាយ

  • នាយករដ្ឋមន្ត្រី បញ្ជាក់ជូនបងប្អូនជនរួមជាតិថា កុំបារម្ភចំពោះសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែន

    នាយករដ្ឋមន្ត្រី បញ្ជាក់ជូនបងប្អូនជនរួមជាតិថា កុំបារម្ភចំពោះសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែន

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រី បញ្ជាក់ជូនបងប្អូនជនរួមជាតិ កុំបារម្ភចំពោះសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែន ទោះបីសម្ដេច កំពុងតែស្ថិតនៅប្រទេសជប៉ុន ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានលើកឡើងថា ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស? សម្ដេចធិបតី សូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឱ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឱ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឱ្យសភាពការណ៍វិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។ សម្ដេចបន្តថា ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់…

  • ក្រសួងសុខាភិបាលកម្ពុជា ទទួលបាន ការកោតសសើរក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ

    ក្រសួងសុខាភិបាលកម្ពុជា ទទួលបាន ការកោតសសើរក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ

    (ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាល បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងហ្សឺណែវ សហព័ន្ធស្វីស មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស រយៈពេល ៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងប្រទេសចំនួន ១៨១ ក្រោមប្រធានបទ «សុខភាពតែមួយ ក្នុងពិភពលោកតែមួយ (One World for Health)»។ សូមជម្រាបថា តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង២០៖៥០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One…

  • នាយករដ្ឋមន្ត្រី ផ្ញើលិខិតរំលែកមរណទុក្ខ ជូន ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ដែលមរណភាពដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី

    នាយករដ្ឋមន្ត្រី ផ្ញើលិខិតរំលែកមរណទុក្ខ ជូន ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ដែលមរណភាពដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី

    (ភ្នំពេញ)៖ លិខិតរំលែកមរណទុក្ខ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើជូន ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ វណ្ណលុក

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខសពកងកម្លាំងមួកខៀវ ២នាក់ ដែលពលីក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខសពកងកម្លាំងមួកខៀវ ២នាក់ ដែលពលីក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

    (ភ្នំពេញ)៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព វរសេនីយ៍ឯក ដួង ម៉ាហ្គាលី ប្រធានក្រុមប្រតិបត្តិការ ប្រចាំតំបន់ម៉ាឡាកាល់ នៃកងអនុសេនាធំ រាជអាវុធហត្ថលេខ៨៧២ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងអនុសេនីយ៍ទោ ផាត មុន្នី អនុប្រធានក្រុមប្រតិបត្តិការ ដែលបានពលីកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២០:៥០នាទី ក្នុងជន្មាយុ ៣៤ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ។ សពវរសេនីយ៍ឯក ដួង ម៉ាហ្គាលី ត្រូវបានដឹកត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ និងកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកសពអនុសេនីយ៍ទោ ផាត មុន្នី កំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តសីសទីបមូលីយារាម (ហៅវត្តក្បាលកោះ)…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម ជាពិសេសលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម ជាពិសេសលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម ជាពិសេសលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។ ក្នុងជំនួបនេះ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសង្កេតឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងច្រើន ជាពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារផ្សេងៗដោយរក្សាបាននូវរចនាបទខ្មែរយ៉ាងប្រណីតដូចជាអគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះជាដើម ពិសេសកត់សម្គាល់អំពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសលើស្ថាបត្យកម្មខ្មែរនាសហសម័យ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ ដូច្នេះស្ថានទូតវៀតណាមនៅកម្ពុជា បានខិតខំប្រឹងប្រែងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបានអំពាវនាវនិងស្នើដល់បណ្ដាស្ថាប័ន ក្រុមហ៊ុនសហគ្រាសរបស់វៀតណាម អោយមកបន្តស្វែងរកឱកាសវិនិយោគបន្ថែមទៀតលើវិស័យនានា ដូចជា ៖ កសិកម្ម និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ពីព្រោះវៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងដែលត្រូវជួយគ្នាទៅវិញទៅមក និងរួមគ្នាក្នុងកិច្ចអភិវឌ្ឍន៍ ។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និងសហការីដែលបានមកដល់ទីស្ដីការក្រសួងនាពេលនេះ ។…

  • ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ

    ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ

    (ភ្នំពេញ)៖ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញ និងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានរម្លឹកឡើងវិញអំពីសវតានៃចំណងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្សុី រួមទាំងក្នុងវិស័យមហាផ្ទៃ។ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ សម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ីបានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សាអប់រំលើមុខជំនាញផ្សេងៗ។ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស កាលពីថ្ងៃទី២៨…

  • ផ្លូវថ្មើរជើងមាត់ទន្លេ នឹងបើកសម្ពោធជាផ្លូវការ នៅ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ

    ផ្លូវថ្មើរជើងមាត់ទន្លេ នឹងបើកសម្ពោធជាផ្លូវការ នៅ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ

    (ភ្នំពេញ)៖ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ហើយទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ការបញ្ជាក់ពីគម្រោងនៃការបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street)នេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ឧសភានេះ ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះពិតជាទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ទៅតាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានបញ្ជាក់ផងដែរថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូរណ៍សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលរបស់យើង ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសឹល្បៈក៏ឱ្យធំហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងមាត់ទន្លេ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល ៤ថ្ងៃ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល ៤ថ្ងៃ

    (តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល ៤ថ្ងៃ ព្រមទាំងបានការទទួលស្វាគមន៍ ពីសំណាក់ លោកជំទាវ IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និង​ ឯកឧត្តម MIYASHITA Tadayuki ប្រធានពិធីការ ។ ជាមួយដំណើរអញ្ជើញដល់ប្រទេសជប៉ុននេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ក្នុងឱកាសគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល៤ថ្ងៃ ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ប្រព្រឹត្តទៅពីថ្ងៃទី២៨…

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមបញ្ចេញបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមបញ្ចេញបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី នាថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៥ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃនិងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុខ ប្រសិនបើយើងមិនមានវិធានការដោះស្រាយអោយបានសមស្របត្រឹមត្រូវនោះទេ ដូច្នេះដើម្បីកាត់បន្ថយវិវាទក្នុងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ដែលបច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសដោយប្រើប្រាស់កំលាំងសរុប គឺនៅសល់ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលនឹងត្រូវបញ្ចប់ជាស្ថាពរ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋផងដែរ ។ តាមរយៈកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ វិបុល…

  • អង្គការសិទ្ធិកុមារចំនួន៥ នៅកម្ពុជា បើកវគ្គបណ្តុះបណ្តាល​ដល់អ្នក​សារព័ត៌មានកម្ពុជា ស្តីពីការរក្សាសុវត្ថិភាព និងការរាយការណ៍អំពី​កុមារ

    ភ្នំពេញ៖អង្គការក្រៅរដ្ឋាភិបាលចំនួន៥ ដែលធ្វើសកម្មភាពគាំពារ​សិទ្ធិកុមារ ដើម្បីលុបបំបាត់នូវបញ្ហាប្រឈម​នឹងអំពើ​កេងប្រវ័ញ្ច បង្កើនក្រមសីលធម៌ ការការពារកុមារនៅកម្ពុជា បានរៀបចំ​សិក្ខាសាលា​មួយដល់អ្នកសារព័ត៌មានស្តីពី៖ ការរក្សាសុវត្ថិភាពកុមារ និងមនុស្សពេញវ័យក្នុងវិស័យសារព័ត៌មាន ។ អង្គការទាំង ៥ ដែលបានរៀបចំវគ្គ​បណ្តុះបណ្តាល​នេះ រួមមាន អង្គការឃែរកម្ពុជា, អង្គការភ្លែនអន្តរជាតិកម្ពុជា, អង្គការ Save the Children, អង្គការយូនីសេហ្វ និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំ​នៅកម្ពុជា ។ សកម្មភាពនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលើក​កម្ពស់​វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយសីលធម៌ និងដោះ​ស្រាយនូវកង្វល់​អំពីការរាយការណ៍ ដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ ។ គោលបំណង​នៃ វគ្គបណ្ដុះបណ្ដាលដែល​បាន​ធ្វើឡើងកាលពីពេល​ថ្មីៗនេះគឺធ្វើឡើង​ដើម្បីការការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះ​កាន់តែប្រសើរ​ឡើង។ ការរៀបចំសិក្ខាសាលានេះ ក៏ដើម្បីពង្រឹងសមត្ថភាព និងការ​យល់​ដឹងរបស់អ្នកសារមាន ដែលជាការចាំបាច់ណាស់ ដើម្បីធានាលើ​ការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយដែលអាចរក្សារាល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់កុមារ និងមនុស្ស​ពេញវ័យ ។ កត្តាទាំងនេះ មាន​សារៈសំខាន់ ជាពិសេសនៅក្នុងរឿងទាក់ទងនឹងអំពើហិង្សា ការកេង​ប្រវ័ញ្ច ជម្លោះផ្នែកច្បាប់ ឬការរើសអើងសង្គម ។ តាមរយៈការផ្តល់​អាទិភាពលើឧត្តមប្រយោជន៍របស់កុមារក្នុងការរាយការណ៍របស់អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយអាចការពារការបង្កគ្រោះថ្នាក់​ដោយ​អចេតនា និងបណ្តុះនូវទំនុកចិត្ត ការយល់ចិត្ត និងការយល់ដឹង​កាន់តែ​ច្រើននៅក្នុងសង្គម។ ឯកឧត្តម ទេព អស្នារិទ្ធ…