-
ក្នុងជំនួបជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានបេសកកម្ម IOM សរសើរនិងលើកទឹកចិត្តការខិតខំរបស់កម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះលោកស្រី Nellie GUSAYNI ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) ថ្លែងដោយមិនអល់អែកថា ក្នុងនាមជាជនជាតិលីបង់ ម្នាក់ លោកស្រីដឹងនិងយល់អំពីទុក្ខលំបាករបស់ប្រទេសដែលមានសង្គ្រាមស៊ីវិល ព្រមទាំងបញ្ហាជាច្រើនដែលត្រូវការពេលវេលា ដើម្បីដោះស្រាយ ហើយលោកស្រីបានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាកន្លងមក។ លោកស្រី Nellie GUSAYNI បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ទៀតថា លោកស្រីទទួលស្គាល់ថាបញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង និងជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ និងថាបញ្ហានេះ មិនអាចដោះស្រាយបាន ដោយផ្អែកតែលើរាជ ឬរដ្ឋាភិបាលនៃប្រទេសមួយនោះឡើយ គឺត្រូវតែមានការគាំទ្រសហការ រួមទាំងពីអង្គការបរទេស។ ក្នុងឱកាសនោះដែរ លោកស្រី Nellie GUSAYNI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។ លោកស្រីក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធានបេសកកម្ម និងអង្គការ IOM…
-
អង្គការសុខភាពពិភពលោក កោតសរសើរ ចំពោះសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក

(ប្រទេសស្វីស)៖ កំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលកម្ពុជាត្រូវបានទទួលស្វាគមន៍សំណេះសំណាលជាលក្ខណៈទ្វេភាគីដោយ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក HE Dr Tedros Adhanom Ghebreyesus។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបថ្លែងអំណរគុណជូនដល់ ឯកឧត្តមអគ្គនាយក WHO អំពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក មកដល់សុខាភិបាលកម្ពុជា និងបានបញ្ជាក់ជូនអំពីអនុលោមភាពរបស់កម្ពុជា ជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអំពីចំណុចសំខាន់ៗនៃវឌ្ឍនភាពសុខាភិបាលកម្ពុជាដែលរួមមាន ៖ ១-ការលើកកម្ពស់សុខភាព សុខមាភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង, ២-ការពង្រីកការថែទាំព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍, ៣-ការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣, ៤-ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់, ៥-ការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក (DG-WHO) បានសំដែងនូវការកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា…
-
កិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជា និង ថៃ បានពង្រឹងពង្រីកជាលំដាប់ ឆ្លើយតបតម្រូវការនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (NATTACHA BOONCHAIINSAWAT)សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសប្បាយរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ មកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋសភាប្រទេសទាំងពីរ ជាពិសេសបានឆ្លើយតបចំពោះ អនុស្សរណៈនៃការយោគយល់គ្នាដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យចំណងមិត្តភាពមិត្តភាពជាប្រពៃណីដែលមានតាំងពីយូរលង់ណាស់មកហើយ កិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានសម្រេច កាន់តែរឹងមាំ ស៊ីជម្រៅឡើង ក្នុងការការពារនិងបម្រើផលប្រយោជន៍ពលរដ្ឋនៃប្រទេសទាំងពីរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសភូមិផងរបងជាប់គ្នាទាំងពីរនេះ បានបម្រើដល់តម្រូវការ និងផលប្រយោជន៍ប្រជាជនទាំងសងខាង ហើយមានការចម្រើនជាលំដាប់ ទោះបីស្ថានការណ៍តំបន់និងពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី។ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៅគ្រប់កម្រិត បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ក៏ដូចជាបានជួបប្រាស្រ័យទាក់ទងជាប់ជាប្រចាំ…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញារុស្សីចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។ នៅក្នុងជំនួបនេះ ឯកឧត្តម Igor Krasnov បានរំលឹកពីជំនួបឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ប្រធានសហព័ន្ធរុស្ស៊ី ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៦ ដោយបានកោតសរសើរចំពោះចំណងមិត្តភាពកម្ពុជា-រុស្ស៊ី ដែលមានភាពរឹងមាំរយៈពេលជិត ៧០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតមក ។ អគ្គរដ្ឋអាជ្ញារុស្ស៊ី បាននិយាយថា រុស្ស៊ីកោតសរសើរយ៉ាងខ្លាំង ចំពោះការរួមចំណែករបស់កម្ពុជា ចំពោះការអភិវឌ្ឍន៍កិច្ចសន្ទនាទ្វេភាគី ។ ឯកឧត្តម Igor Krasnov ជឿជាក់ថា កិច្ចព្រមព្រៀងទាំងអស់ ដែលកើតចេញ ពីដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដល់ការបង្កើនសក្តានុពល នៃការអនុវត្តច្បាប់ នៃរដ្ឋរបស់ប្រទេសទាំងពីរ ។ សូមជម្រាបថា ឯកឧត្តម…
-
អភិវឌ្ឍអនាម័យម្ហូបអាហារ តាមដងផ្លូវ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និង ទាក់ទាញភ្ញៀវទេសចរ

(កំពង់ធំ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ នៅខេត្តកំពង់ធំ។ គម្រោងនេះជាផ្នែកមួយនៃយុទ្ធនាការចុះឈ្មោះ និងផ្សព្វផ្សាយស្តីពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់ធំ។ គម្រោងនេះត្រូវបានជំរុញឡើងក្រោមសំណើរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីជួយដឹកនាំសម្របសម្រួល ការអនុវត្តគោលនយោបាយអនាម័យចំពោះអ្នកលក់ម្ហូបអាហារតាមដងផ្លូវ។ គោលដៅគឺដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្តនេះ។ ក្នុងអំឡុងពិធីផ្សព្វផ្សាយលើកទី ៥ ដែលចូលរួមដោយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រហែល ៣,០០០ នាក់ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងថា៖ “តាមរយៈការអនុវត្តអនាម័យសាមញ្ញៗ ដូចជា ការស្លៀកពាក់ស្អាត ការរៀបចំសម្រង់បន្លែ សាច់ និងសំរាមឱ្យបានសមរម្យ បងប្អូនអាចការពារអតិថិជន និងបង្កើនឱកាសអាជីវកម្មរបស់ខ្លួន ព្រមទាំងជួយបង្កើតរូបភាពល្អសម្រាប់ខេត្តកំពង់ធំផងដែរ។”ក្នុងគម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកលក់ម្ហូបអាហារដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះបណ្តាល និងគាំទ្រអនុវត្តន៍ស្តង់ដារអនាម័យ។ រដ្ឋមន្ត្រីក៏បានរៀបរាប់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះជាផ្លូវការ រួមមាន៖ ការទទួលបានអត្តសញ្ញាណជាផ្លូវការការលើកលែងកាតព្វកិច្ចពន្ធការចូលរួមក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ការទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍអាជីវកម្ម…
-
កិច្ចប្រជុំបូកសរុបលើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥

(ខេត្តសៀមរាប)៖ លទ្ធផលការងារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ បទល្មើសជាច្រើនមានការថយចុះជាពិសេសបទល្មើសគ្រឿងញៀន និងសេដ្ឋកិច្ចខុសច្បាប់។ ទោះជាយ៉ាងណា បទល្មើសចរាចរណ៍នៅមានការកើនឡើង។ ទន្ទឹមនេះ ស្នងការដ្ឋាននគរបាលខេត្តក៏បានផ្តល់បទបង្ហាញអំពីការផ្ដល់ជម្រើសឧបករណ៍សម្រាប់ប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានឲ្យមានប្រសិទ្ធភាពក្នុងការចុះអន្តរាគមន៍ផងដែរ ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក្នុងកិច្ចប្រជុំបូកសរុបលើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។ កិច្ចប្រជុំមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមាន តំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី អង្គភាពជំនាញ និងមន្រ្តីថ្នាក់មូលដ្ឋានជាង ៣០០នាក់ ។ ឯកឧត្តម សួស អង្គារ៍ បានវាយតម្លៃខ្ពស់លើលទ្ធផលការងារ និងបានណែនាំឲ្យពង្រឹងវិធានការច្បាប់លើបទល្មើសជលផល ធនធានធម្មជាតិ និងល្បែងស៊ីសង។ ក៏ដូចជា បញ្ជាក់ឲ្យគ្រប់អាជ្ញាធរមូលដ្ឋាន បន្តការគ្រប់គ្រងអ្នកចំណាកស្រុក ធ្វើវេទិកាសាធារណៈតាមទ្រង់ទ្រាយតូច…
-
យុទ្ធសាស្ត្រ “ព៤ជ៤” គឺជួយដល់រាជរដ្ឋាភិបាលលើ «ការកែទម្រង់និងអភិបាលកិច្ច»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបង្ហាញពីយុទ្ធសាស្ត្រ “ព៤ជ៤” ដែលជាកត្តាលីករជួយដល់ការងាររដ្ឋាភិបាលលើ «ការកែទម្រង់និងអភិបាលកិច្ច» ជួយត្រង់ថា សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច នឹងត្រូវរៀបចំឡើងដើម្បីអនុវត្តក្នុងក្រមខណ្ឌទូទាំងប្រទេស។ នៅចំពោះថ្នាក់ដឹកនាំ ថ្លែងក្នុងអង្គសិក្ខាសាលា និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពថវិកាទាំងអស់ និងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត នៅសណ្ឋាគារសាន់ & មូន រីវើសាយ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន បានលើកឡើងថា គោលបំណងរបស់សិក្ខាសាលាថ្ងៃនេះ គឺដើម្បីពិនិត្យពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំ សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច។ ឯកឧត្តម សុខ សូកេន ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តតាំងពីខែធ្នូ ឆ្នាំ២០០៤ និងជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងចូលរួមតម្កល់ផលប្រយោជន៍ជាតិ…
-
ឯកឧត្ដម ឃួង ស្រេង មន្ត្រីជំនាញ ចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥

(ភ្នំពេញ)៖ ពេញមួយព្រឹកថ្ងៃទី២៦ឧសភា២០២៥នេះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌនិងមន្ត្រីជំនាញរដ្ឋបាលរាជធានីនិងមន្ត្រីជំនាញនៃមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥មានខណ្ឌសែន សុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យនិងខណ្ឌដង្កោក្នុងជាយរាជធានីភ្នំពេញដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ ។ ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូិម័លនៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោនិងខណ្ឌមានជ័យ។ ក្នុងនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ ក្នុងការចុះពិនិត្យមើលលូ ប្រឡាយខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានជំរុញឱ្យ អាជ្ញាធរខណ្ឌនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាយប្រឡាយអូលែ ក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យជាមួយនិងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូបានលឿនពីផ្លូវជាតិលេខ៤។ ទី២រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រដែរ។ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោនិងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក…
-
ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ១០នាក់

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខណ្ឌចំនួន ១០នាក់ (មន្ត្រីថ្នាក់កណ្កាល ចំនួន ០៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិ ចំនួន ០៥នាក់) តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។ ទាំងនេះជាសមិទ្ធផលមួយ ដែលរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញ ការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងឱកាសដែល ក្រសួងមុខងារសាធារណៈ និងក្រសួងផែនការ សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងផែនការ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរផែនការទាំង២៥ រាជធានី-ខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា “ក្រសួងផែនការ បានបង្កើតក្រុមការងារចំនួន២ ដែលជាសេនាធិការក្នុងការចាត់ចែងកិច្ចការចាំបាច់នានា តាមការណែនាំរបស់រាជរដ្ឋាភិបាលរួមមាន៖ ១).ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងផែនការ ២).ក្រុមការងារបច្ចេកទេសការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងផែនការ។…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី២ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដើម្បីស្តាប់ និងពិនិត្យពិភាក្សាលើពង្រាងរបាយការណ៍ លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានូវ៖ ១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ ២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣-ប្រធានបទអំពីវិស័យកសិកម្ម។ ការពិនិត្យ និងអនុម័តសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន៤រូប មាន៖ ១-ឯកឧត្តម ឃុត ចាន់ដារ៉ា, ២-ឯកឧត្តម សេង ញ៉ក់, ៣-ឯកឧត្តម ម៉ាន់ ឈឿន, ៤-ឯកឧត្តម ឈើយ ចាន់ណា និងការពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបង្ហើបឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ឱ្យមានការពិភាក្សាឱ្យបានផុសផុលលើប្រធានបទ…