-
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិតខ្មែរជំនាញបច្ចេកវិទ្យាឌីជីថល នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក

(រដ្ឋកាលីហ្វ័រនីញ៉ា)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ព្រមទាំងលើកឡើងពីឱកាសសម្រាប់យុវជនខ្មែរក្នុងការចូលរួមរួចចំណែកក្នុងការកសាងធនធានមនុស្ស និងជំរុញវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសម្តែងការកោតសរសើរដល់បញ្ញាវន្តដែលទទួលបានការងារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាល្អៗ និងនិស្សិតខ្មែរ ដែលទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិក និងបានផ្តាំផ្ញើដល់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះជំនាញ ហើយនៅពេលវិលត្រឡប់មកប្រទេសវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្វាគមន៍ទទួល។ អ្នកជំនាញ ធុរជន និងនិស្សិតខ្មែរដែលចូលរួមបានថ្លែងអំណរគុណចំពោះការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយក៏បានលើកឡើងពីសេចក្តីសង្ឃឹម និងការប្តេជាចិត្តក្នុងការយកចំណេះដឹងនិងជំនាញមកអភិវឌ្ឍប្រទេសជាតិ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

(កាលីហ្វ័រនីញ៉ា)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន ទី១. ការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍកម្មវិធីអប់រំ លើជំនាញបច្ចេកវិទ្យាឌីជីថល ទី២.ការណែនាំអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV ទី៣. ការសិក្សានិងស្វែងយល់ពីកម្មវិធីជំរុញធុរកិច្ចថ្មីឌីជីថល ។ លោកស្រី Susan Gieseck នាយិកាផ្នែកទំនាក់ទំនងសាកលនៃមជ្ឈមណ្ឌលសហគ្រិនភាពនិងបច្ចេកវិទ្យា បានលើកឡើងពីបទពិសោធនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជាមួយបណ្តាប្រទេសមួយចំនួន។ លោកស្រីបានកោតសរសើរ និងសម្តែងការចាប់អារម្មណ៍ចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV។ ជាមួយគ្នានេះ លោកស្រី Talyor Marcus ប្រធានផ្នែកការពង្រីកអាជីវកម្មនៅអឺរ៉ុបនិងសាកលនៃ Berkeley Skydeck បានលើកឡើងអំពីកម្មវិធីជំរុញធុរកិច្ចថ្មី តាមរយៈបណ្តាញនៃអ្នកប្រឹក្សាយោបល់ ដៃគូក្នុងឧស្សាហកម្ម និងវិនិយោគិត ដែលមានក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Berkeley Skydeck។ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំឱ្យធុរកិច្ចថ្មីឌីជីថល (Digital Startup) របស់កម្ពុជាចូលរួមក្នុងកម្មវិធីជំរុញនេះ ដើម្បីមានឱកាសពង្រឹងសមត្ថភាពនិងមានលទ្ធភាពចូលក្នុងទីផ្សារសហរដ្ឋអាម៉េរិក៕ ដោយ…
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជួបជាមួយសាកលវិទ្យាល័យ San Francisco

(កាលីហ្វ័រនីញ៉ា)៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ច និងស្វែងយល់អំពីកម្មវិធីសិក្សានិងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធជំនាញបច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ និងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា នៅសាកលវិទ្យាល័យ San Francisco នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានធ្វើទស្សនកិច្ចបរិវេណសាកវិទ្យាល័យ និងបន្ទប់ពិសោធនានាផងដែរ ៕ ដោយ៖ ង៉ាន់ ទិត្យ
-
មន្ត្រីក្រសួងសេដ្ឋកិច្ច លើកទឹកចិត្តនិស្សិតបញ្ចប់ការសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ បន្តសិក្សាស្រាវជ្រាវរកស្តង់ដារថ្មីៗ ដើម្បីចូលរួម និងជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យនិស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ បន្តការសិក្សាស្រាវជ្រាវ រកស្តង់ដារគណនេយ្យថ្មី និងស្តង់ដារសវនកម្មថ្មី ដើម្បីចូលរួម និងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ចែកសញ្ញាបត្រជូនដល់និស្សិត វិទ្យាស្ថានខេមអេដ ចំនួន ២៥០នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានខេមអេដ លោកនាយកវិទ្យាស្ថាន ខេមអេដ អ្នកតំណាងស្ថាប័ន ACCA ប្រចាំនៅកម្ពុជា សាស្រ្តាចារ្យ និយោជក បុគ្គលិកវិទ្យាស្ថាននិស្សិត និងអាណាព្យបាល ផងដែរ ។ លោក ខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដបាន បានបង្ហាញក្ដីរីករាយដែលឃើញប្រទេសកម្ពុជាឥឡូវនេះ មានអ្នកដឹកនាំដែលមានទេពកោសល្យ មានការយកចិត្តទុកដាក់ និងមានការគិតគូរ និងភាពក្លាហានក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ…
-
បញ្ជីអ្នកចុះឈ្មោះបោះឆ្នោតបណ្តោះអាសន្នឆ្នាំ២០២៥សរុបមានចំនួនជាង ១០លាននាក់

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )បានឱ្យដឹងថា ក្នុងលទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣ភាគរយ នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើង។ នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តបន្ថែមទៀត នៅក្នុងថ្ងៃ ចុងក្រោយនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៥នេះ ។ បញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ នា ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឱ្យដឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនេះប្រយោជន៍ ដើម្បីធ្វើបច្ចុប្បន្នភាព និងជូនព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ តាមឃុំ សង្កាត់ ដែលបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ រហូត មកដល់ថ្ងៃទី២៦ ខែឧសភា នេះ។ថ្ងៃនេះដែរ គឺជាថ្ងៃចុងក្រោយនៃដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់។…
-
សម្តេចធិបតី អញ្ជើញជួបពិសាអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ នៅម៉ាឡេស៊ី

(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសាអាហារពេលព្រឹកការងារ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ តាមរយៈបណ្ដាញសង្គម សម្តេចធិបតី បានលើកឡើងថា ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ តែងតែមានជំនួបអាហារពេលព្រឹកការងារ ហើយក៏បានជជែកពិភាក្សាគ្នា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ។ សូមរំលឹកថា សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងនៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា…
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

(កាលីហ្វ័រនីញ៉ា)៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន ទី១. ការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍកម្មវិធីអប់រំ លើជំនាញបច្ចេកវិទ្យាឌីជីថល ទី២.ការណែនាំអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV ទី៣. ការសិក្សានិងស្វែងយល់ពីកម្មវិធីជំរុញធុរកិច្ចថ្មីឌីជីថល ។ លោកស្រី Susan Gieseck នាយិកាផ្នែកទំនាក់ទំនងសាកលនៃមជ្ឈមណ្ឌលសហគ្រិនភាពនិងបច្ចេកវិទ្យា បានលើកឡើងពីបទពិសោធនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជាមួយបណ្តាប្រទេសមួយចំនួន។ លោកស្រីបានកោតសរសើរ និងសម្តែងការចាប់អារម្មណ៍ចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV។ ជាមួយគ្នានេះ លោកស្រី Talyor Marcus ប្រធានផ្នែកការពង្រីកអាជីវកម្មនៅអឺរ៉ុបនិងសាកលនៃ Berkeley Skydeck បានលើកឡើងអំពីកម្មវិធីជំរុញធុរកិច្ចថ្មី តាមរយៈបណ្តាញនៃអ្នកប្រឹក្សាយោបល់ ដៃគូក្នុងឧស្សាហកម្ម និងវិនិយោគិត ដែលមានក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Berkeley Skydeck។ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំឱ្យធុរកិច្ចថ្មីឌីជីថល (Digital Startup) របស់កម្ពុជាចូលរួមក្នុងកម្មវិធីជំរុញនេះ ដើម្បីមានឱកាសពង្រឹងសមត្ថភាពនិងមានលទ្ធភាពចូលក្នុងទីផ្សារសហរដ្ឋអាម៉េរិក៕ ដោយ៖…
-
រោងចក្រ និង ក្រុមហ៊ុនជាង ៣១ទីតាំង ត្រូវបានរកឃើញបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈក្នុងឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តរកឃើញ បញ្ហាបំពុលបរិស្ថាន របស់ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.និងក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ។ ក្រុមហ៊ុនទាំង២ ផលិតដំណាប់ស្វាយ និងមានទីតាំង នៅភូមិសាស្រ្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.បានធ្វើការបង្ហូរសំណល់រាវ មិនបានសម្អាតត្រឹមត្រូវ ចូលអូរពាមទុង ដោយផ្ទាល់ ដែលបានបង្កឱ្យមានបញ្ហាក្លិនស្អុយ ធ្វើឲ្យខូចប្រភពទឹក ប៉ះពាល់ដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាង១០០គ្រួសារ។ ដោយឡែកក្រុមហ៊ុន FOUR SEASONS FOOD TASTE…
-
អាវភ្លៀងអំណោយប្រមុខដឹកនាំកម្ពុជា ចែកជូនកងកម្លាំងចំណុះគណៈបញ្ជាការឯកភាពសមូរភូមិទិសទី១ យោធភូមិភាគទី៤

(ព្រះវិហារ)៖ អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះសមូរភូមិទិសទីស១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ អំណោយជាអាវភ្លៀងទាំងនេះត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣…
-
ពលរដ្ឋ ១,៣៤០គ្រួសារ ក្នុងស្រុកស្ទោង ទទួលប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ពីរាជរដ្ឋាភិបាល

(កំពង់ធំ )៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញចែកប័ណ្ណកម្មសិទ្ធដីធ្លីចំនួន ៣,៣៥៧បណ្ណ ដល់ប្រជាពលរដ្ឋចំនួន ១,៣៤០គ្រួសារ ពីភូមិនាងនយ និងភូមិជីអាប់ ក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា៖ “លទ្ធផលនៃការចុះបញ្ជីដីធ្លីនេះ មានការចូលរួមយ៉ាងសកម្មក្នុងការពង្រឹងទីផ្សារដីធ្លី ការកំណត់សិទ្ធិជាលាយលក្ខណ៍អក្សរ និងបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យប្រចាំឆ្នាំ”។ ឯកឧត្តម បានរំលឹកដល់មន្ត្រីជំនាញឲ្យបន្តសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការចុះបញ្ជីដីនៅភូមិ និងឃុំដែលមិនទាន់បានវាស់វែង តាមរយៈការជូនដំណឹងដល់ម្ចាស់ដី ឲ្យចូលរួមកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក និងដោះស្រាយវិវាទព្រំដី ប្រកបដោយសន្តិភាព។ ការចុះបញ្ជីដីធ្លី គឺជាជំហានសំខាន់មួយសម្រាប់ការកំណត់ព្រំដីរវាងដីរដ្ឋ និង ដីឯកជន ដើម្បីជៀសវាងការឈ្លានព្រំ និងបង្កើនសុវត្ថិភាពនៃកិច្ចសាងសង់ ឬប្រើប្រាស់ដីក្នុងគោលបំណងអភិវឌ្ឍជីវភាព។ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យសុំអនុញ្ញាតសាងសង់ជាមុន មុននឹងធ្វើសកម្មភាពណាមួយលើដី ដើម្បីជៀសវាងវិវាទ និងការលំបាកផ្នែកច្បាប់ក្រោយមក ។…