-
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រួសារពលរដ្ឋ រងគ្រោះភ្លើងឆេះផ្ទះ

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាពនាំយក៖ស័ង្កសី៤៥សន្លឹកអង្ករ ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋមាន ប្តីឈ្មោះ ធួន ឆេន អាយុ ៦៥ឆ្នាំ ប្រពន្ធឈ្មោះ សាត សុខុម អាយុ៥៤ឆ្នាំនៅភូមិខ្នាទីមោកឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះទំហំ ៥ x ៦ ម៉ែត្រ ធ្វើអំពីឈើប្រក់ស្លឹក អស់ទាំងស្រុង កាលពីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ ។ ឯកឧត្តម មេបញ្ជាការ…
-
សម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយពីអ្វីល្អៗ ដែលខ្មែរមាន ឱ្យគេបានស្គាល់

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយពីអ្វីល្អៗ ដែលខ្មែរមាន ឱ្យគេបានស្គាល់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់ ។ សម្តេចធិបតី បានមានប្រសាសន៍ថា មានអ្នកសារព័ត៌មានបានផ្សព្វផ្សាយល្អពីកម្ពុជា មានអ្នកទេសចរណ៍មក ។ បងប្អូនអ្នកសារព័ត៌មានខ្លះ ធ្វើសម្ភាសន៍មានភាសាចិន ភាសាអង់គ្លេស សម្ភាសន៍អ្នកវិនិយោគ ក្នុងស្រុកផ្សព្វផ្សាយឱ្យទៅវិនិយោគិននៅក្រៅប្រទេសឃើញ ដែលនេះជាការចូលរួម មិនមែនជាកាតព្វកិច្ចផ្តាច់មុខ ឫសិទ្ធផ្តាច់មុខរបស់ រាជរដ្ឋាភិបាលនោះទេ ហើយសូមបន្តជួយទៅលើកិច្ចការងារនេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចបានឃើញមានអ្នកសារព័ត៌មានជាច្រើន បានចូលរួមយកព័ត៌មាន ដើម្បីផ្សព្វផ្សាយពីប្រាសាទបុរាណខ្មែរ កន្លែងផែនេសាទ និងមានតំបន់ទេសចរណ៍ មួយចំនួននេះ…
-
សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ

(ភ្នំពេញ)៖ ក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួមប្រមាណ ៥ ០០០នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងសង្គមប្រជាធិបតេយ្យ, របបសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណជន ហើយនាំយកបញ្ហាសង្គមនិងទុក្ខធុរៈរបស់ប្រជាជនមកប្រាប់រាជរដ្ឋាភិបាលវិញ ។ សម្ដេចធិបតី បានបញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដោយសារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលលើនយោបាយ និងអំណាចទាំង៣ដោយឡែក។ ការពិភាក្សាវែកញែកអំពីសកម្មភាពរបស់មន្ត្រីសាធារណៈ និងស្ថាប័ននយោបាយក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងតាមដានការអនុវត្តរបស់អំណាចទាំង៣ ។…
-
បច្ចេកវិទ្យា AI វាគ្រោះថ្នាក់ ឬក៏មិនគ្រោះថ្នាក់ អាស្រ័យទៅលើមនុស្សជាអ្នកប្រើ

(ភ្នំពេញ)៖ បច្ចេកវិទ្យា AI ឬក៏បច្ចេកវិទ្យាឌីជីថល តាមទូរស័ព្ទដៃក្ដី វាគ្រោះថ្នាក់ ឬក៏មិនគ្រោះថ្នាក់ វាអាស្រ័យទៅលើមនុស្សជាអ្នកប្រើ ហើយក្នុងនោះ តួរអង្គអ្នកសារព័ត៌មាន គឺជាតួរអង្គសំខាន់ នៅក្នុងការធានា និងជួយទប់ធ្វើយ៉ាងម្ដេច កុំឲ្យ AI ក្លាយទៅជាគ្រោះថ្នាក់ដល់សង្គមជាតិ ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់ ។ សម្តេចធិបតី បានលើកឡើងថា បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់ ។ សម្តេចធិបតី បានបន្តថា ការពង្រឹងនូវអភិក្រម ពង្រឹងនូវក្រមសីលធម៌…
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជួបជុំជាមួយអ្នកសារព័ត៌មាន លើកទី៧ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់ ។ ពិធីនេះក៏ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន៖ ឥទ្ធិពលនៃបញ្ញាសប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” ផងដែរ ។ របាយការណ៍ ឯកឧត្តម នេត្រ ភ័ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន ១,៦២០អង្គភាព រួមមាន៖ គេហទំព័រសារព័ត៌មានអនឡាញចំនួន ៨៣៩អង្គភាព, ទូរទស្សន៍ឌីជីថលចំនួន ១២ស្ថានីយ, ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព, ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន…
-
ការជំរឿនមន្ត្រី នៅថ្នាក់ជាតិ នឹងចាប់ផ្ដើមចេញពីក្រសួងមុខងារសាធារណៈ មុនគេ

(ភ្នំពេញ)៖ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកនេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីកិច្ចការ និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន និងកំពុងបន្តធ្វើយ៉ាងសស្រាក់សស្រាំជូនប្រជាពលរដ្ឋ និងអង្គពិធីបានជ្រាប។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពី សកម្មភាពដ៏មមាញឹកក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្ត វិធានការគន្លឹះចំនួន៣ ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈកម្ពុជា ក្នុងគុណភាពប្រកួតប្រជែងជាលក្ខណៈសកល ក៏ដូចជាដើម្បីធ្វើយ៉ាងណាផ្តល់ជូនឱកាសដើម្បីចូលរួមក្លាយជាមន្ត្រីរាជការផង និងឱកាសក្នុងការផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋផង។ អ្វីដែលជាការកត់សម្គាល់នោះគឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពី «យុទ្ធនាការជំរឿនមន្ត្រី» ដោយបញ្ជាក់ថា ថាគោលបំណងនៃការធ្វើជំរឿនមន្ត្រីរាជការនៅពេលខាងមុខនេះ គឺដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រីរាជការស៊ីវិល ដែលកំពុងបម្រើការងារពិតប្រាកដ។ ការជំរឿនមន្ត្រី គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី ដោយមិនសំដៅដល់ការសើរើព័ត៌មានមន្ត្រី ឬជាការវះកាត់ណាមួយនោះទេ។ ការធ្វើជំរឿនមន្ត្រី នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមរយៈការទទួលបានព័ត៌មាន ច្បាស់លាស់ ឈ្វេងយល់ពីបញ្ហាប្រឈម តម្រូវការ ដើម្បីផ្តល់ដំណោះស្រាយសមសម្រប និងដើម្បីការលើកកម្ពស់ ការបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយ កែទម្រង់វិស័យមុខងារសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ គួររម្លឹកដែរថា ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥…
-
អភិបាលខេត្តពោធិ៍សាត់ ៖ ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទគឺដើម្បីឱ្យត្រីសម្បូរសម្រាប់ទុកឱ្យពលរដ្ឋទៅថ្ងៃខាងមុខ

(ពោធិ៍សាត់)៖ គ្រប់ភាគីដែលបានចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនោះគឺធ្វើឡើងសំដៅធ្វើយ៉ាងណាជួយលើកស្ទួយពលរដ្ឋដែលប្រកបរបរនេសាទអាចប្រកបរបរមួយនេះបន្តយូរអង្វែងពោលគឺមាននិរន្តភាព ត កូន តចៅទៅថ្ងៃខាងមុខ។នេះជាការលើកឡើងពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ ថ្លែងក្នុងពេលចូលរួមដំណើរទស្សនកិច្ចដែលបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO កាលពីថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២៥នៅសហគមន៍នេសាទ កំពង់ប្រាក់ ស្ថិតនៅក្នុងឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានថ្លែងថាសម្រាប់ការទប់ស្កាត់ និងបង្រ្កាបបទល្មើសដែលធ្វើឡើងយ៉ាងសស្រាក់សស្រាំកន្លងមកក្នុងគោលបំណងតែមួយគត់គឺដើម្បីឱ្យប្រជាជនរបស់យើងមានពូជត្រី និងធនធានមច្ឆាជាតិសម្បូរបែប។ម្ល៉ោះហើយការគ្រប់គ្រងត្រូវតែឱ្យមានសុវត្តិភាព និងតម្លាភាពដើម្បីឱ្យប្រជាពលរដ្ឋពីជំនាន់នេះតទៅជំនាន់ក្រោយៗនៅតែអាចរក្សាបានត្រីសម្បូរបែបដដែល។ ឯកឧត្តមអភិបាលគូសបញ្ជាក់ថា”អញ្ចឹងការទប់ស្កាត់ និងការអនុវត្តច្បាប់ត្រូវតែមានហើយ!យើងយកច្បាប់មកអនុវត្ត ច្បាប់កំណត់បែបនេះគឺដើម្បីការពារពូជត្រី ពូជត្រីដែលការពារនេះមិនមែនសម្រាប់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម មេឃុំ ចៅហ្វាយស្រុកទេគឺសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីហ្នឹងតែម្តង ហើយក៏ដើម្បីបន្តចែកចាយជាមួយប្រជាពលរដ្ឋយើងទូទាំងប្រទេសប៉ុណ្ណោះ។ដើម្បីការពារត្រី ធនធានធម្មជាតិរបស់យើងត្រូវតែមានច្បាប់កំណត់ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរបស់យើងគោរពច្បាប់”។ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា”កាលណាយើងគោរពច្បាប់បានត្រឹមត្រូវនោះគឺត្រីរបស់យើងទៅថ្ងៃខាងមុខមិនចេះខ្វះហូបទេ។ ក្រឡាមងរបស់យើងក៏អញ្ចឹងដែរ បើកាលណាញឹកដូចក្រឡាមុងដេក យើងនឹងអស់ត្រីហើយ តែបើក្រឡាមង៣ហ៊ុនដូចក្រសួងកសិកម្មបានកំណត់គឺយើងមានត្រីហូបតកូនតចៅអត់បាតបង់ពូជទាំងអស់នេះទេ។អញ្ចឹងក្នុងគោលបំណងទាំងអស់នេះហើយគឺជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់យើង”។ ឯកឧត្តម ខូយ រីដាបានថ្លែងបញ្ជាក់ថាចំពោះការបង្រ្កាបបទល្មើសគឺយើងមិនមាននរណាធ្វើម្នាក់ឯងបានទេ ។ យើងត្រូវធ្វើឡើងទាំងក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និយាយរួមគឺកម្លាំង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់អ្នកសារព័ត៌មាន និងផ្តល់អនុសាសន៍បន្ថែមចំនួន ៤ចំណុច

(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា តាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងការធានាបាន នូវសិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋ”។ នេះបើយោងតាមសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ (៣ ឧសភា ២០២៥) ។ បន្ថែមពីលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ចំនួន ៤ចំណុច ជូនដល់បងប្អូនអ្នកសារព័ត៌មានផងដែរ រួមមាន៖ ទី១. សូមបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត សុក្រឹត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវព័ត៌មានទាំងឡាយមុននឹងផ្សព្វផ្សាយ ប៉ុន្តែសូមចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មានមានចរិតញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងវប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គលដែលត្រូវបានការពារដោយច្បាប់។ ទី២. ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ ទី៣.…
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៦ចំណុច ដើម្បីលើកកម្ពស់វិស័យព័ត៌មាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច ជូនក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីពង្រឹងតួនាទីវិស័យព័ត៌មានឱ្យកាន់តែសកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលជាកញ្ចក់ឆ្លុះបញ្ចាំងការពិតក្នុងសង្គមជាតិ។ នេះបើយោងតាមសារលិខិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ (៣ ឧសភា ២០២៥)។ អនុសាសន៍ទាំង ៦ចំណុចនោះ រួមមាន ៖ ទី១. បន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងរៀបចំច្បាប់ និងលិខិតបទដ្ឋានថ្មីបន្ថែមទៀត ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈជំរុញការគោរព និងអនុវត្តតាមច្បាប់ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ទី២. បន្តពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដោយបើកវគ្គបណ្តុះបណ្តាលលើជំនាញបច្ចេកទេស ដើម្បីបង្កើនគុណភាពខ្លឹមសារព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ និងដើម្បីជាប្រយោជន៍សម្រាប់ជាចំណេះដឹង និងត្រូវបង្កើនអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹង។ ទី៣. បន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិត របស់ប្រជាពលរដ្ឋ និងបង្ការ…
-
សម្ដេចតេជោ នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចំនួនពីរ និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន រយៈពេល ៥ថ្ងៃ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន និងបន្តទៅទស្សនកិច្ចនៅប្រទេស ទីម័រឡេស្ត រយៈពេល ៥ថ្ងៃ ។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមថា បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់។គិតតែពីគ្រួសារ ចោលការងារក៏មិនបាន ។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣ និង ៤ ខែឧសភា ខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយា មិនអាចចូលរួមពិធីបុណ្យបាន។ សម្ដេចបន្តថា ថ្ងៃ៤ និង ៥ ខែឧសភា ខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរ តែជាអកុសល ខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេសុីនៅម៉ោង ៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេសុីនៅម៉ោង ១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)។ សម្ដេចតេជោ បានបន្ថែមថា នៅឥណ្ឌូនេសុី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេសុី ទស្សនកិច្ចនិងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា…