-
អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ៣០គ្រួសារ ទទួលបានដី ផ្ទះ ទៅរស់នៅខេត្តឧត្តរមានជ័យ

(ភ្នំពេញ)៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល និងជូនដំណើរសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ៣០គ្រួសារ ដែលទទួលបានដី ផ្ទះ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភនូវសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនអតីតយុទ្ធជនផងដែរ ។ អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញទាំង ៣០គ្រួសារ ក្នុងនោះមានអតីតយុទ្ធខណ្ឌឫស្សីកែវ មានចំនួន ០២គ្រួសារ គឺ លោក ខាំ ហ៊ុន រស់នៅសង្កាត់ច្រាំងចំរេះទី២ ទទួលបានក្បាលដីលេខ៩២ និង លោក ម៉ី ភាជ រស់នៅសង្កាត់ទួលសង្កែទី១ ទទួលបានក្បាលដីលេខ៧៦ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សូមជូនពរបងធ្វើដំណើរទៅរស់នៅកន្លែងថ្មី សុខសប្បាយ មានសុខភាពល្អ ដាំដំណាំបានផលល្អ…
-
សមាជិករដ្ឋសភាជប៉ុន ៖ ក្រុមហ៊ុនជប៉ុនជាច្រេីន បន្ថែមទៀត ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តមសមាជិករដ្ឋសភាក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លេីវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស លេីផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។ ឯកឧត្តមសមាជិករដ្ឋសភា ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON, និង…
-
ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារស្ថាបនាផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារស្ថាបនាផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ គួរបញ្ជាក់ថា កិច្ចប្រជុំបានពិគ្រោះ ពិភាក្សាយ៉ាងល្អិតល្អន់ អំពីការរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ការធ្វើសួនចែកទ្រូងផ្លូវ និងការបើកទ្រូងផ្លូវ លើកំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម នេះ សំដៅធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។ ដើមឡើយការបែងចែកទ្រូងផ្លូវ គឺលាបថ្នាំជាគំនូស បទឆ្វេង ឬបទស្ដាំ ប៉ុន្តែការធ្វើបែបនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន ។ ដូច្នេះហើយទើបមានការកែប្រែធ្វើជាសួនចែកទ្រូងផ្លូវវិញ ដោយមានបើកទ្រូងផ្លូវ ក្នុងកម្រិតណាមួយដើម្បីឲ្យចរាចរណ៍រលូន បញ្ជៀសការគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការធ្វើចរាចរណ៍នេះ។ ដោយឡែកការធ្វើសួនចែកទ្រូងផ្លូវ គឺមិនមានការឆ្លងកាត់ ប្រសិនបើចង់ឆ្លងកាត់លុះត្រាដល់កន្លែងបើកទ្រូងផ្លូវ ដែលចំណុចនេះធ្វើឲ្យមានសុវត្ថិភាពខ្ពស់ ទន្ទឹមនឹងនេះក៏អាចបង្កើនសោភ័ណភាព បរិស្ថានបៃតង ដោយការដាំដើមឈើ ឬដាំផ្កាជាដើម៕ ដោយ…
-
កម្ពុជា និងជប៉ុន សាទរចំពោះសមិទ្ធផលសម្រេចបាន ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានសាទរចំពោះសមិទ្ធផលនានា ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួប សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះ និងបានរំឭកនាពេលកន្លងទៅ ដែលសម្តេចតេជោ បានជួប ឯកឧត្តម Nishimura Yasutoshi នៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម Shinzo Abe កាលពី៧ឆ្នាំមុន។ សម្តេចតេជោ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះផងដែរ។ នាឱកាសនោះ ឯកឧត្តម…
-
គ.ជ.ប អំពាវនាវដល់ពលរដ្ឋមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី ១០ឆ្នាំឡើងទៅធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃថ្មី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើង ត្រូវទៅធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឲ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា។ ការិយាល័យចុះបោះឆ្នោតនៅតាមឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ដោយមិនមានការរាំងស្ទះនោះឡើយ។ ប្រសាសន៍អំពាវនាវរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាស អញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ឯកឧត្តម ប្រធាន គ.ជ.ប ក៏បានធ្វើបច្ចុប្បន្នភាពដោយការផ្ទេរការិយាល័យបោះឆ្នោតពីឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកកាន់ការិយាល័យបោះឆ្នោតស្ថិតនៅសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ស្របគ្នានឹងក្រុមគ្រួសាររបស់ឯកឧត្តម មកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មី នៅក្នុងសង្កាត់បឹងកក់២នេះផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការធ្វើបច្ចុប្បន្នភាពលើលើរូបថត និងខ្ចៅដៃសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ(ពីឆ្នាំ២០១៦ចុះក្រោម) សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។ បើតាម គ.ជ.ប ឱ្យដឹងដែរថា សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ…
-
ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះចេញសេចក្តីប្រកាសពីការបើកជាប្រក្រតីឡើងវិញ

(ភ្នំពេញ)៖ ច្រកទ្វារព្រំដែនអានសេះបានចេញសេចក្តីប្រកាសមួយរបស់ខ្លួនដោយបានបញ្ជាក់ថានៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ថាច្រកទា្វរមួយនេះមានស្ថានភាពប្រក្រតីធម្មតា ដែលនឹងបើក ដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺ រយៈ ពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។ សេចក្តីប្រកាសនេះបានបញ្ជាក់ដែរថារដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែល្អប្រសើរថែមទៀត។ គួរបញ្ជាក់ថា ច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ស្ថិតក្នុងភូមិអាន សេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ច្រកទ្វារមួយនេះត្រូវភាគីថៃបានបិទដោយឯកតោភាគីកាលពីព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២៥ ដែលនាំឱ្យមានការផ្ទុះតវ៉ាពីសំណាក់ពលរដ្ឋកម្ពុជាដែលរស់នៅតាមព្រំដែនតំបន់នេះរួចមក៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសាងសង់បន្ទប់ទឹកសាធារណៈ ៣៧បន្ទប់បន្ថែមទៀត ដើម្បីប្រើប្រាស់ផ្លូវថ្មើរជើង(Walk Street)

(ភ្នំពេញ)៖ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែង មាន ៣៧បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។ ដើម្បីឱ្យគម្រោងខាងលើនេះដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី០២ ឧសភានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីនិងមន្ទីរជំនាញព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាសនិងតេជោយ៉តឬមុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការសាងសង់បន្ទប់ទឹកអនាម័យនៅចំណុចខាងលើនេះចំនួន៣៧បន្ទប់ ក្នុងនោះរួមមាន៖ បន្ទប់ទឹកសម្រាប់បុរសចំនួន ២២បន្ទប់(បន្ទប់អង្គុយបត់ជើង ១០បន្ទប់និងបង្គន់ឈរចំនួន ១២បន្ទប់),បន្ទប់ទឹកសម្រាប់ស្ត្រីចំនួន ១៤បន្ទប់និងបន្ទប់សំរាប់ជនពិកាចំនួន ១បន្ទប់ ។ ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ យើងបាននិងកំពុងជួសជុលឡើងវិញប្រវែង ១៧២ម៉ែត្រ ជម្រាលប្រវែង ២២ម៉ែត្រ។ ចំពោះគម្រោងទាំង២នេះ សំរាប់ច្រាំងទន្លេនឹងត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ។ចំណែកបង្គន់អនាម័យនឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែក្នុងការសាងសង់។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ គម្រោងខាងលើនេះធ្វើឡើង ដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង(Walk Street)និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនោះបានធ្វើការណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសាងសង់បន្ទប់ទឹកឱ្យមានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តនៅតំបន់នេះ។ សូមជម្រាបជូបថា ផ្លូវថ្មើរជើង(Walk…
-
ក្រុមប្រតិភូធុរជន ចិន និង អាមេរិកស្នើសុំកិច្ចសហការ ជាមួយកម្ពុជា លើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិ

(ភ្នំពេញ)៖ ប្រតិភូធុរជនចិន និងអាមេរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងស្នើសុំការគាំទ្រលើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព ។ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិនអាមេរិក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍លើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ផលិតផលទេសចរណ៍ថ្មីបន្ថែម។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏ស្នើក្រុមហ៊ុន ជួយសហការទប់ស្កាត់ព័ត៌មានមិនពិតអំពីប្រទេសកម្ពុជា ដូចដែលក្រុមហ៊ុនបានរាយការណ៍ជូនដែលជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជាពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយក្រសួងទេសចរណ៍ក៏បាន ស្នើក្រុមហ៊ុនជួយឱ្យជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចប្រតិភូបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ…
-
ខេត្តព្រះសីហនុ ជាខេត្តទី៥ដែលបានបិទបញ្ចប់យុទ្ធនាការវាស់វែងដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង៥ពាន់បណ្ណ

(ព្រះសីហនុ)៖ ថ្លែងក្នុងពិធីផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥២៥០បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការគ្រប់ដំណាក់កាលនីមួយៗជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីផលិតបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូននាពេលនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសខេត្តព្រះសីហនុ ជាខេត្តដែលបានបញ្ចប់ការវាស់វែងដីធ្លីចប់សព្វគ្រប់នៅទូទាំងខេត្ត ។ ជាមួយនេះក៏មានខេត្តតាកែវ កែប និងប៉ៃលិន ដែលបានបញ្ចប់ការវាស់វែងដីធ្លីជាស្ថាពរផងដែរ ដូច្នេះបណ្ណកម្មសិទ្ធិដីធ្លីដែលយើងបានសំអាតរួចរាល់និងមានសុវត្ថិភាពហើយនោះ គឺយើងបានចាប់ផ្ដើមចែកជូនដល់ប្រជាពលរដ្ឋជាបណ្ដើរៗនៅទូទាំងខេត្ត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ និងរួមចំណែកបង្កើនចំណូលថវិកាជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ថ្វីត្បិតតែយើងបានបិទបញ្ចប់នូវការវាស់វែងដីធ្លីនៅខេត្តព្រះសីហនុជាស្ថាពរក៏ពិតមែន…
-
សម្តេចធិបតី ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលេីសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ឆ្នាំ២០២៦-២០២៨

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលេីសេចក្តីព្រាងក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) ឆ្នាំ២០២៦-២០២៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក