-
ដីព្រៃជាង ៤០០ហិកតា ដែលរងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ត្រូវបានដកហូតយកមកទុកជាសម្បត្តិរដ្ឋវិញ

(ខេត្តស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញដីកាដកហូតដីព្រៃជាង ៤០០ហិកតា យកមកទុកជាសម្បត្តិរដ្ឋវិញ និងដើម្បីជាការព្រមានដល់ជនខិលខូចឯទៀត កុំឲ្យកាប់រានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា មានប្រសាន៍បញ្ជាក់ថា រដ្ឋបាលខេត្ត បានចេញដីកាលេខ០១៧/២៥កដ សម្រេចដកហូតដីព្រៃ ដែលក្រុមជនខិលខូច លួចកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិក្នុងពេលកន្លងមក យកមកប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យ និងកុំឲ្យបាត់បង់ដីរបស់រដ្ឋជាបន្តទៅទៀត។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា ក្នុងដីព្រៃដែលដកហូតបានលើកនេះ មានចំនួន ៤៨៧ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ជាប់គ្នានឹងចំណុចភូមិសាស្ត្រ នៃទឹកដីឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ឯកឧត្តម បានបន្តថា រដ្ឋបាលខេត្តស្ទឹងត្រែង ទុកឱកាសរយៈពេល ៣០ថ្ងៃ ដើម្បីជូនដំណឹងដល់ជនខិលខូចខាងលើ ឲ្យមកធ្វើការតវ៉ា ប្រសិនបើជននោះកើតទុក្ខមិនសុខចិត្តត្រង់ចំណុចណាមួយ ។ ដោយឡែក មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ដីដែលធ្វើការដកហូតខាងលើនោះ ជាដីព្រៃដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយត្រូវបានក្រុមជនសង្ស័យចូលលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ កាលពីពេលកន្លងមក…
-
ច្រកទ្វារអានសេះ ខេត្តព្រះវិហារ កម្ពុជា បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីទាហានព្រំដែនថៃ បានបិទដោយឯកតោភាគី នៅថ្ងៃម្សិលមិញ

(ខេត្តព្រះវិហារ)៖ ក្រោយពីមានការសម្របសម្រួល រវាងភាគីយោធាកម្ពុជា មន្ត្រីច្រកទ្វារព្រំដែនអានសេះ អាជ្ញាធរស្រុកជាំក្សាន្ត និងអាជ្ញាធរខេត្តព្រះវិហារ ជាមួយភាគីថៃ នោះមក ច្រកទ្វារអានសេះ បានបើកឱ្យដំណើរការឡើងវិញហើយ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការបិទពីសំណាក់ទាហានព្រំដែនថៃ នាថ្ងៃទី១ ឧសភា ២០២៥ ម្សិលមិញ។ ការបើកច្រកអានសេះ ខេត្តព្រះវិហារ កម្ពុជា និងច្រកអានម៉ា ថៃ ឡើងវិញនេះ ដោយបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ មានការដោះដូរទំនិញរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ដូចដែលបានឯកភាពកន្លងមក។ ខណៈអាជ្ញាធរខេត្ត ស្រុក និងមន្ត្រីច្រកទ្វារព្រំដែន បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ ថែមទៀត។ ច្រកទ្វារអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ ភាគីថៃបានបិទច្រកទ្វារអានសេះ ដោយឯកតោភាគីពីសំណាក់ទាហានព្រំដែនថៃ ដោយមិនបានជូនដំណឹងមកកម្ពុជាមុននោះទេ ដែលបញ្ហានេះ គឺជាការផ្ទុយពីកិច្ចប្រជុំនាពេលកន្លងទៅ។ ការបិទច្រកព្រំដែនរបស់ភាគីថៃ ធ្វើឲ្យក្រុមអាជីវករខ្មែរ…
-
អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ៣០គ្រួសារ ទទួលបានដី ផ្ទះ ទៅរស់នៅខេត្តឧត្តរមានជ័យ

(ភ្នំពេញ)៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល និងជូនដំណើរសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ៣០គ្រួសារ ដែលទទួលបានដី ផ្ទះ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភនូវសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនអតីតយុទ្ធជនផងដែរ ។ អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញទាំង ៣០គ្រួសារ ក្នុងនោះមានអតីតយុទ្ធខណ្ឌឫស្សីកែវ មានចំនួន ០២គ្រួសារ គឺ លោក ខាំ ហ៊ុន រស់នៅសង្កាត់ច្រាំងចំរេះទី២ ទទួលបានក្បាលដីលេខ៩២ និង លោក ម៉ី ភាជ រស់នៅសង្កាត់ទួលសង្កែទី១ ទទួលបានក្បាលដីលេខ៧៦ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សូមជូនពរបងធ្វើដំណើរទៅរស់នៅកន្លែងថ្មី សុខសប្បាយ មានសុខភាពល្អ ដាំដំណាំបានផលល្អ…
-
សមាជិករដ្ឋសភាជប៉ុន ៖ ក្រុមហ៊ុនជប៉ុនជាច្រេីន បន្ថែមទៀត ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តមសមាជិករដ្ឋសភាក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លេីវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស លេីផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។ ឯកឧត្តមសមាជិករដ្ឋសភា ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON, និង…
-
ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារស្ថាបនាផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារស្ថាបនាផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ គួរបញ្ជាក់ថា កិច្ចប្រជុំបានពិគ្រោះ ពិភាក្សាយ៉ាងល្អិតល្អន់ អំពីការរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ការធ្វើសួនចែកទ្រូងផ្លូវ និងការបើកទ្រូងផ្លូវ លើកំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម នេះ សំដៅធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។ ដើមឡើយការបែងចែកទ្រូងផ្លូវ គឺលាបថ្នាំជាគំនូស បទឆ្វេង ឬបទស្ដាំ ប៉ុន្តែការធ្វើបែបនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន ។ ដូច្នេះហើយទើបមានការកែប្រែធ្វើជាសួនចែកទ្រូងផ្លូវវិញ ដោយមានបើកទ្រូងផ្លូវ ក្នុងកម្រិតណាមួយដើម្បីឲ្យចរាចរណ៍រលូន បញ្ជៀសការគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការធ្វើចរាចរណ៍នេះ។ ដោយឡែកការធ្វើសួនចែកទ្រូងផ្លូវ គឺមិនមានការឆ្លងកាត់ ប្រសិនបើចង់ឆ្លងកាត់លុះត្រាដល់កន្លែងបើកទ្រូងផ្លូវ ដែលចំណុចនេះធ្វើឲ្យមានសុវត្ថិភាពខ្ពស់ ទន្ទឹមនឹងនេះក៏អាចបង្កើនសោភ័ណភាព បរិស្ថានបៃតង ដោយការដាំដើមឈើ ឬដាំផ្កាជាដើម៕ ដោយ…
-
កម្ពុជា និងជប៉ុន សាទរចំពោះសមិទ្ធផលសម្រេចបាន ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានសាទរចំពោះសមិទ្ធផលនានា ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួប សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះ និងបានរំឭកនាពេលកន្លងទៅ ដែលសម្តេចតេជោ បានជួប ឯកឧត្តម Nishimura Yasutoshi នៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម Shinzo Abe កាលពី៧ឆ្នាំមុន។ សម្តេចតេជោ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះផងដែរ។ នាឱកាសនោះ ឯកឧត្តម…
-
គ.ជ.ប អំពាវនាវដល់ពលរដ្ឋមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី ១០ឆ្នាំឡើងទៅធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃថ្មី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើង ត្រូវទៅធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឲ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា។ ការិយាល័យចុះបោះឆ្នោតនៅតាមឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ដោយមិនមានការរាំងស្ទះនោះឡើយ។ ប្រសាសន៍អំពាវនាវរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាស អញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ឯកឧត្តម ប្រធាន គ.ជ.ប ក៏បានធ្វើបច្ចុប្បន្នភាពដោយការផ្ទេរការិយាល័យបោះឆ្នោតពីឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកកាន់ការិយាល័យបោះឆ្នោតស្ថិតនៅសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ស្របគ្នានឹងក្រុមគ្រួសាររបស់ឯកឧត្តម មកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មី នៅក្នុងសង្កាត់បឹងកក់២នេះផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការធ្វើបច្ចុប្បន្នភាពលើលើរូបថត និងខ្ចៅដៃសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ(ពីឆ្នាំ២០១៦ចុះក្រោម) សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។ បើតាម គ.ជ.ប ឱ្យដឹងដែរថា សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ…
-
ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះចេញសេចក្តីប្រកាសពីការបើកជាប្រក្រតីឡើងវិញ

(ភ្នំពេញ)៖ ច្រកទ្វារព្រំដែនអានសេះបានចេញសេចក្តីប្រកាសមួយរបស់ខ្លួនដោយបានបញ្ជាក់ថានៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ថាច្រកទា្វរមួយនេះមានស្ថានភាពប្រក្រតីធម្មតា ដែលនឹងបើក ដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺ រយៈ ពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។ សេចក្តីប្រកាសនេះបានបញ្ជាក់ដែរថារដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែល្អប្រសើរថែមទៀត។ គួរបញ្ជាក់ថា ច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ស្ថិតក្នុងភូមិអាន សេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ច្រកទ្វារមួយនេះត្រូវភាគីថៃបានបិទដោយឯកតោភាគីកាលពីព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២៥ ដែលនាំឱ្យមានការផ្ទុះតវ៉ាពីសំណាក់ពលរដ្ឋកម្ពុជាដែលរស់នៅតាមព្រំដែនតំបន់នេះរួចមក៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសាងសង់បន្ទប់ទឹកសាធារណៈ ៣៧បន្ទប់បន្ថែមទៀត ដើម្បីប្រើប្រាស់ផ្លូវថ្មើរជើង(Walk Street)

(ភ្នំពេញ)៖ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែង មាន ៣៧បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។ ដើម្បីឱ្យគម្រោងខាងលើនេះដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី០២ ឧសភានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីនិងមន្ទីរជំនាញព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាសនិងតេជោយ៉តឬមុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការសាងសង់បន្ទប់ទឹកអនាម័យនៅចំណុចខាងលើនេះចំនួន៣៧បន្ទប់ ក្នុងនោះរួមមាន៖ បន្ទប់ទឹកសម្រាប់បុរសចំនួន ២២បន្ទប់(បន្ទប់អង្គុយបត់ជើង ១០បន្ទប់និងបង្គន់ឈរចំនួន ១២បន្ទប់),បន្ទប់ទឹកសម្រាប់ស្ត្រីចំនួន ១៤បន្ទប់និងបន្ទប់សំរាប់ជនពិកាចំនួន ១បន្ទប់ ។ ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ យើងបាននិងកំពុងជួសជុលឡើងវិញប្រវែង ១៧២ម៉ែត្រ ជម្រាលប្រវែង ២២ម៉ែត្រ។ ចំពោះគម្រោងទាំង២នេះ សំរាប់ច្រាំងទន្លេនឹងត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ។ចំណែកបង្គន់អនាម័យនឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែក្នុងការសាងសង់។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ គម្រោងខាងលើនេះធ្វើឡើង ដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង(Walk Street)និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនោះបានធ្វើការណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសាងសង់បន្ទប់ទឹកឱ្យមានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តនៅតំបន់នេះ។ សូមជម្រាបជូបថា ផ្លូវថ្មើរជើង(Walk…
-
ក្រុមប្រតិភូធុរជន ចិន និង អាមេរិកស្នើសុំកិច្ចសហការ ជាមួយកម្ពុជា លើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិ

(ភ្នំពេញ)៖ ប្រតិភូធុរជនចិន និងអាមេរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងស្នើសុំការគាំទ្រលើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព ។ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិនអាមេរិក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍លើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ផលិតផលទេសចរណ៍ថ្មីបន្ថែម។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏ស្នើក្រុមហ៊ុន ជួយសហការទប់ស្កាត់ព័ត៌មានមិនពិតអំពីប្រទេសកម្ពុជា ដូចដែលក្រុមហ៊ុនបានរាយការណ៍ជូនដែលជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជាពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយក្រសួងទេសចរណ៍ក៏បាន ស្នើក្រុមហ៊ុនជួយឱ្យជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចប្រតិភូបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ…