Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបបុគ្គលិកកម្មករ និយោជិកកំពង់ផែស្វយ័ត ក្រុងកំពង់សោម

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបបុគ្គលិកកម្មករ និយោជិកកំពង់ផែស្វយ័ត ក្រុងកំពង់សោម

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាបុគ្គលិកកម្មករ និយោជិកកំពង់ផែស្វយត័ ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

  • ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ ការងារឆ្លើយតប​នឹង​មេរោគអេដស៍ ជាការងារពហុវិស័យ

    ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ ការងារឆ្លើយតប​នឹង​មេរោគអេដស៍ ជាការងារពហុវិស័យ

    (ភ្នំពេញ)៖ ក្នុងឱកាសធ្វើបាឋកថាស្តីពី ការឆ្លើយតបនឹង​មេរោគ​អេដស៍និងជំងឺអេដស៍នៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ជាង២០០នាក់ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍បញ្ជាក់ថា អ្នកផ្ទុក​មេរោគអេដស៍/ជំងឺអេដស៍ ជាអ្នកជំងឺមួយជីវិត ហើយការងារឆ្លើយ​តបនឹងមេរោគអេដស៍ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិ​បាលផង ក្នុងនោះរួមមាន៖ ១-ត្រូវការថ្នាំ និងសេវាព្យាបាលថែទាំល្អ ទៀងទាត់ យូរអង្វែង(វិស័យសុខាភិបាល), ២- មានផ្នត់គំនិតមិន​ដូចអ្នកជំងឺធម្មតាទេ អ្នកជំងឺធម្មតារត់រកពេទ្យ រកសេវាព្យាបាល​ថែទាំដោយសារខ្លាចស្លាប់ អ្នកជំងឺអេដស៍មិន​ខ្លាចស្លាប់ទេ និងមិនរត់រកពេទ្យទេ តែពេទ្យត្រូវរត់វិញ, ៣- មានការខ្មាស់អៀន, ៤- រងនូវការមាក់ងាយនិងរើសអើង, ៥- ត្រូវការរស់នៅក្នុង​សង្គមដូចសមាជិកឯទៀត ត្រូវការរៀនសូត្រ ត្រូវធ្វើការចិញ្ចឹមជីវិត ត្រូវការរស់នៅស្មើសិទ្ធិជាមួយប្រជាពលរដ្ឋឯទៀតដែរ ដូចជា វិស័យអប់រំ ការងារ គាំពារសង្គម រដ្ឋបាល សាធារណ:។ល។)។ ឯកឧត្តមបន្តថា ចំពោះការបង្ការការឆ្លងមេរោគអេដស៍ត្រូវការ៖ ១- បញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងវិធីបង្ការការពារកុំឱ្យឆ្លងមេរោគអេដស៍នៅក្នុងចំណោមប្រជាជនគន្លឹះ (នារីបម្រើសេវាកម្សាន្ត ក្រុមរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកចាក់គ្រឿងញៀននិងអ្នកប្រើគ្រឿងញៀនជាដើម), ២-…

  • ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា

    ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា

    (ភ្នំពេញ)៖ សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍នយោបាយ​បានលើកឡើងថា ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាម​រយៈ​កំណើន​វិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារដែល​ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ​របស់កម្ពុជាស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា៖«ក្រុមហ៊ុន រោងចក្រសហគ្រាស​ដែល​ពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌកាត់ដេរ តែងតែប្រកាសជ្រើសរើស​បុគ្គលិក កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមាន​ក្រុមហ៊ុនថ្មីៗជាច្រើនទៀតកំពុងបើកដំណើរការជាបន្តបន្ទាប់។ ដូច្នេះ​ឱកាសការងាររាប់ម៉ឺនកន្លែងបានផ្ដល់ជូនពលរដ្ឋខ្មែរជាហូរហែ»។ លោកបន្តថា៖«កំណើនវិនិយោគបានធ្វើឱ្យមានតម្រូវការទីផ្សារការងារកើនឡើងដែរ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើត​ឱកាស​ការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់​រាជរដ្ឋា​ភិបាល​កម្ពុជាអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិការងារស្រប​ទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»។ លោក ចាន់សំណាង បានចាត់កំណើនវិនិយោគ គឺជាការផ្ដល់ឱកាស​ការងាររាប់ម៉ឺនកន្លែងជូនកម្មករនិយោជិត និងពលរដ្ឋខ្មែរ ហើយវា​ជាភ័ស្ដុតាងដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីព​នៅកម្ពុជាបានប្រារព្ធរំឭកជារៀងរាល់ឆ្នាំ។ នៅក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ ជាមួយគ្នានេះក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស)…

  • ក្រសួងការងារ និងក្រុមហ៊ុន ADATA Technology ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងការបង្កើតឱកាសការងារ

    ក្រសួងការងារ និងក្រុមហ៊ុន ADATA Technology ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងការបង្កើតឱកាសការងារ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ស៊ីម៉ុន (Simon Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន ADATA Technology Co., Ltd ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងការបង្កើតឱកាសការងារសម្រាប់កម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញកម្រិតខ្ពស់នៅកម្ពុជា និងដើម្បីគាំទ្រផែនការវិនិយោគ និងការស្រាវជ្រាវរបស់ក្រុមហ៊ុន ADATA ឱ្យសមស្របតាមគោលដៅទំនើបភាវូបនីយកម្មឧស្សាហកម្មរបស់កម្ពុជា។ អនុស្សរណៈនេះដែរ មានសុពលភាពរយៈពេល៥ឆ្នាំ ដែលនឹងពង្រឹងគុណភាពកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាឱ្យកាន់តែប្រសើរ លើឯកទេសក្នុងវិស័យអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ ការផលិតឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត (AI)។ ទន្ទឹមនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងផ្តល់នូវអ្នកជំនាញបច្ចេកទេស ឧបករណ៍បណ្តុះបណ្តាល…

  • រដ្ឋមន្រ្តីព័ត៌មាន ៖ សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់​សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

    រដ្ឋមន្រ្តីព័ត៌មាន ៖ សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់​សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

    (ភ្នំពេញ)៖ «សេរីភាពសារព័ត៌មានជាកាតាលីករមួយ​ដ៏ចាំបាច់​សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហ សេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។ តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ»។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននិងតំណាងប្រព័ន្ធផ្សព្វផ្សាយនា រសៀល​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានលើបង្ហាញពីលទ្ធផល នៃការសិក្សា និងទិដ្ឋភាពពាក់ព័ន្ធនឹងការវិវត្តធំៗ ក្នុងចំណោមវឌ្ឍនភាព​វិស័យ​ព័ត៌មាន និងសោតទស្សន៍សំខាន់ៗ ផ្សេងទៀត គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២៥ ស្ថានភាព​សេរីភាព​សារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការ​សិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុង​ចំ​ណោម អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាព​សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មាន បានដឹកនាំ រៀបចំ…

  • ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នឹងប្រព្រឹត្តិឡើង ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

    ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នឹងប្រព្រឹត្តិឡើង ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ការចាប់ផ្តើម ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានរយៈពេល ២៦ថ្ងៃ ពោលគឺចាប់ពី ថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប ។ ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម មាន សទិ បានឱ្យដឹងថាប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរសព្ទ ) NEC KH។ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥) គឺ អ្នកកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬបានផ្លាស់លំនៅឋាន…

  • ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

    ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ADATA Technology Co., Ltd. បង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា ។ នៅក្នុងឱកាសនៃជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមានការិយាល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភពលោក។ ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត​,​ កុំព្យូទ័រ​ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។ លោកប្រធានបានបន្តថា នេះជាដំណើរទស្សនកិច្ចលើកទី៤…

  • ក្រសួងសុខាភិបាល និង ក្រុមហ៊ុន GE HealthCare រួមគ្នាធ្វើទំនើបកម្មសុខាភិបាល និងអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្រ្ត សំដៅផ្តល់សេវាសុខាភិបាល ឱ្យមានប្រសិទ្ធផលខ្ពស់

    ក្រសួងសុខាភិបាល និង ក្រុមហ៊ុន GE HealthCare រួមគ្នាធ្វើទំនើបកម្មសុខាភិបាល និងអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្រ្ត សំដៅផ្តល់សេវាសុខាភិបាល ឱ្យមានប្រសិទ្ធផលខ្ពស់

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន GE HealthCare ដឹកនាំដោយលោកវេជ្ជបណ្ឌិត Rajan Kalidindi ប្រធានផ្នែកទីផ្សារ និងផែនការយុទ្ធសាស្រ្ត ។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាអំពីផែនការសហការបន្តរួមមាន ការអភិវឌ្ឍសេវាព្យាបាល ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃ បច្ចេកវិទ្យាថ្មីៗ ផ្នែកសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាងក្រុមហ៊ុន GE HealthCare និងក្រសួងសុខាភិបាល ជាពិសេស តាមរយៈអនុស្សរណៈនៃការយោគយល់ គាំទ្រការអភិវឌ្ឍ និងធ្វើទំនើបកម្មឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកជំនាញថែមទៀតផង។ លោកវេជ្ជបណ្ឌិត Rajan Kalidindi បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ដ្រី ដែលបានឆ្លៀតពេលវេលាទទួលជំនួបពិភាក្សានាពេលនេះ ព្រមទាំង បានបន្តគាំទ្រការចូលរួមរបស់ក្រុមហ៊ុន GE HealthCare លើវស័យសុខាភិបាលតាំងពីពេលចាប់ផ្តើមនៃថ្ងៃដំបូង រហូតមកដល់ពេលនេះ។ លោក Rajan Kalidindi ប្រធានផែនការយុទ្ធសាស្រ្ត…

  • សម្ដេចតេជោ ហ៊ុន សែន សាទរលើព្រមព្រៀង បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ រវាងកម្ពុជា-វៀតណាម

    សម្ដេចតេជោ ហ៊ុន សែន សាទរលើព្រមព្រៀង បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ រវាងកម្ពុជា-វៀតណាម

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានអបអរ ចំពោះប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ដែលបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពេលចូលរួមពិធីអបអរសាទរ ខួប៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម នារសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការប្រារព្ធពិធីសាទរ ខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះការអញ្ជើញ​ កិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ​និង​បានចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។ សម្តេចតេជោ…

  • រោងចក្រចំនួន ៣៣ទីតាំងហើយបានបំពាក់ និងចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ

    រោងចក្រចំនួន ៣៣ទីតាំងហើយបានបំពាក់ និងចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ

    (ភ្នំពេញ)៖ កន្លងមក រោងចក្រសហគ្រាស និងក្រុមហ៊ុន ចំនួន ៣៣ ទីតាំង បានអនវត្តច្បាប់ដោយធ្វើការបំពាក់និងត្រៀមធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានរោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន២៤ ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះរួចហើយ។ ដោយឡែកនៅក្នុងខែឧសភាខាងមុខនេះ មានរោងចក្រ សហគ្រាសនិងក្រុមហ៊ុន ចំនួន៧ទីតាំងបន្ថែមទៀត ដែលធ្វើកាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមទីតាំងរបស់ខ្លួន។ សូមបញ្ជាក់ថា ក្នុងយុទ្ធនាការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ «ភាពស្អាតក្នុងដែនទឹក» ក្រសួងបរិស្ថានបានអនុវត្តច្បាប់ ដែលមានចែងក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិនិងបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះអ្នកប្រព្រឹត្តបទល្មើសបរិស្ថាន និងក្នុងតំបន់ការពារធម្មជាតិ។ ក្នុងនោះច្បាប់បានតម្រូវឱ្យរោងចក្រសហគ្រាស និងក្រុមហ៊ុន ដែលមានសក្តានុពលប្រភពបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលនេះជាការធ្វើទំនើបកម្ម នៃការតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន ដោយធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលដែលត្រូវបញ្ចេញចូលបរិស្ថាន និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ…