Category: នយោបាយ

  • សម្ដេចធិបតី៖ បើ ៤០ឆ្នាំមកនេះ កម្ពុជា គ្មានការរីកចម្រើនសោះ ខ្ញុំមិនចាំបាច់ ធ្វើនាយករដ្ឋមន្ដ្រីទៀតទេ

    សម្ដេចធិបតី៖ បើ ៤០ឆ្នាំមកនេះ កម្ពុជា គ្មានការរីកចម្រើនសោះ ខ្ញុំមិនចាំបាច់ ធ្វើនាយករដ្ឋមន្ដ្រីទៀតទេ

    (តាកែវ)៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែងបញ្ជាក់​ថា ​គិត​ពី​ឆ្នាំ​៨០​ជាង ​មក​ទល់​ពេល​បច្ចុប្បន្ន នៅ​មាន​ភូមិ​ស្រុក​ណាមួយ គ្មាន​ការ​អភិវឌ្ឍ ។ សម្តេច ​​មិន​ជឿ​សោះ និងថា សម្ដេចមិនបាច់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៀត​ក៏​បាន​ដែរ ប្រសិនបើ ៤០ឆ្នាំមកនេះ កម្ពុជា គ្មានការ​អភិវឌ្ឍរីកចម្រើន​អ្វី​សោះ​ ។ ផ្ទុយទៅវិញ នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវបាន រាជរដ្ឋាភិបាល យកចិត្ដទុកដាក់អភិវឌ្ឍន៍ ហើយការអភិវឌ្ឍ មិនមែនរីកចម្រើនតែនៅភ្នំពេញនោះទេ ពោល គឺនៅគ្រប់កន្លែងនៃប្រទេសកម្ពុជាតែម្ដង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមាន៖ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ​ខេត្ត​តាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥…

  • សម្ដេចធិបតី អំពាវនាវឱ្យវិស័យឯកជន មកវិនិយោគនៅទិសនិរតី ដើម្បីកំណើនសេដ្ឋកិច្ច និងទាញយកផលចំណេញ​សម្រាប់ក្រុមហ៊ុន

    សម្ដេចធិបតី អំពាវនាវឱ្យវិស័យឯកជន មកវិនិយោគនៅទិសនិរតី ដើម្បីកំណើនសេដ្ឋកិច្ច និងទាញយកផលចំណេញ​សម្រាប់ក្រុមហ៊ុន

    (តាកែវ)៖ ក្នុងពិធីសម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមាន៖ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ​ខេត្ត​តាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ឱ្យវិស័យឯកជន ធុរកិច្ច ចាប់អារម្មណ៍ ទាញយកសក្តានុពលពីផ្លូវនៅទិសនិរតីនេះ ដែលយើងបានធ្វើ ដើម្បីធ្វើការវិនិយោគ បង្កើនផលចំនេញដល់ក្រុមហ៊ុន និងបង្កើតការងារ ជូនប្រជាពលរដ្ឋ តាំង​ពីពេលនេះ និងទៅអនាគត់ ។ សម្តេចធិបតី បានបន្តថា ការកសាងផ្លូវទូរគមនាគមន៍ មិនមែនតែធ្វើផ្លូវថ្នល់នោះទេ ផ្លូវដែក ក៏យើងធ្វើដែរ ហើយសម្រាប់ផ្លូវដែក យើងនឹងពង្រឹងបន្ថែមទៀត ។ ជាមួយគ្នានោះ ផ្លូវទឹក មានព្រែកជីក ដែលកាត់តាមខេត្តកណ្តាល កំពង់ស្ពឺ តាកែវ…

  • សម្ដេចធិបតី ៖ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ គឺជាមូលដ្ឋានគ្រឹះ ក្នុងការបង្កើនការវិនិយោគ

    សម្ដេចធិបតី ៖ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ គឺជាមូលដ្ឋានគ្រឹះ ក្នុងការបង្កើនការវិនិយោគ

    (តាកែវ)៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផលផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម គឺជាមូលដ្ឋានគ្រឹះ ក្នុងការបង្កើនការវិនិយោគនៅខេត្តតាកែវ ហើយអាចតភ្ជាប់ទៅដល់ខេត្តកំពត ខេត្តកែប រហូតដល់ខេត្តកោះកុងផងដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមាន៖ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ​ខេត្ត​តាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងនោះក៏មានការចូលរួមដោយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ ។ សម្ដេចធិបតី បង្ហាញក្ដីសោមនស្សរីករាយ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៩មេសា អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិរបស់វៀតណាម ។ សេចក្តីប្រកាសព័ត៌មានចេញដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៨មេសា ឆ្នាំ២០២៥ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន…

  • អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល

    អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល

    (កំពង់ស្ពឺ)៖ អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ ក្នុងខេត្តកំពង់ស្ពឺត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។ ថ្លែងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍និងជា ប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានលើកឡើងថា៖ “យើងឃើញថាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង។” យុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ ៣.៥០០នាក់ ហើយនេះជាយុទ្ធនាការលើកទីបួន បន្ទាប់ពីយុទ្ធនាការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានប្រជាជនចំនួន ៩៥០.០០០ នាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៨ ម៉ឺននាក់។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពួកគេចូលរួមចុះឈ្មោះ និងបន្តផ្សព្វផ្សាយដើម្បីលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតឱ្យចុះឈ្មោះដែរ។ ការចុះឈ្មោះបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួង ស្ថាប័នបាន…

  • សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី

    សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី

    (ខេត្តតាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមានផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ ខេត្ត តាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត កំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត កណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សមិទ្ធផលថ្មី-ផ្លូវជាតិទាំង៣ខ្សែ ឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន៥ រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប ជាខ្សែផ្លូវប្រទាក់ក្រឡា និងតភ្ជាប់យ៉ាងសំខាន់ ពីតំបន់មួយទៅតំបន់មួយសម្រាប់បម្រើឱ្យសកម្មភាពសេដ្ឋកិច្ចសង្គម និងទេសចរណ៍នៅកម្ពុជា ។…

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំរុញវិស័យសំខាន់ៗបី សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំរុញវិស័យសំខាន់ៗបី សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី

    (ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការ អន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) នៅថ្ងៃនេះ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។ គណៈប្រតិភូកម្ពុជា រួមមាន៖ តំណាង ជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធសំខាន់ៗ ផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី គឺត្រូវជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថលេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីវិស័យ សំខាន់ៗចំនួន ៣ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមាន៖ -វិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធផ្លូវជាតិលេខ ៤១-៣១-៣៣ នៅខេត្តតាកែវ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធផ្លូវជាតិលេខ ៤១-៣១-៣៣ នៅខេត្តតាកែវ

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធផ្លូវជាតិលេខ៤១ – ៣១ – ៣៣ នៅស្រុកត្រាំកក់ និងស្រុកជុំគីរី ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

  • សម្ដេចតេជោ ទទួលបានផ្ទះ និងដីចំការ សម្រាប់ផ្ដល់ជូនគ្រួសារ ចៅស្រី តី រួចហើយ

    សម្ដេចតេជោ ទទួលបានផ្ទះ និងដីចំការ សម្រាប់ផ្ដល់ជូនគ្រួសារ ចៅស្រី តី រួចហើយ

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ មេសា ២០២៥ រួច ឯកឧត្ដម សេង ទៀង បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នៅទីតាំងដី១កន្លែង មានទំហំ ៦២៧០ម៉ែត្រការ៉េ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់រួច និងមានប្រវែងក្បាលដីជាប់ផ្លូវជាតិទៅគិរីរម្យប្រមាណ ២៥ម និង ចំងាយប្រមាណ ១,៥គម ចុះពីជើងភ្នំគិរីរម្យ ។ ដីខាងលើនេះ គឺជាដីមានផ្ទះ និងមានចំការដំណាំស្រាប់(ដូចក្នុងវីដេអូ)ដែលភាគច្រើនជាដើមស្វាយអាចទទួលផលផ្លែរួច។ និងជាកម្មសិទ្ធស្របច្បាប់ដើមរបស់ ឧកញ្ញា ពៅ ពន្លក។ ដោយបន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈព័ត៌មាន និងបណ្ដាញសង្គម នូវការស្វែងរកដីសម្រាប់ធ្វើលំនៅដ្ឋាន និងធ្វើចំការសម្រាប់ក្រុមគ្រួសារចៅស្រី តី រួចមក, ឧកញ្ញា ពៅ ពន្លក ក៏បានសម្រេចចិត្តគោរពផ្ដល់ដីនេះជូន សម្ដេចតេជោ តាមរយៈ ឯកឧត្ដម សេង ទៀង ដើម្បីផ្ដល់ជូនគ្រួសារចៅស្រី ស៊ុន…

  • ព្រឹកស្អែក សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី

    ព្រឹកស្អែក សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី នៃប្រទេស នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ៣១ លេខ៣៣ និងលេខ៤១ ប្រវែងសរុប ២០១,៣៦គីឡូម៉ែត្រ បន្ទាប់ពីបានសាងសង់រួចរាល់ជាស្ថាពរ ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១៖ ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីចំណុចបែកគុស (ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ២៖ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីខេត្តកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ៣៖ ផ្លូវជាតិលេខ៤១…