Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធសភាពហុបក្ស បន្តដំណើរជាមួយគ្នាដើម្បីប្រយោជន៍ជាតិ

    សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធសភាពហុបក្ស បន្តដំណើរជាមួយគ្នាដើម្បីប្រយោជន៍ជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់សមាជិកព្រឹកទ្ធសភាមកពីបក្សឆន្ទៈខ្មែរថា យើងបន្តដំណើរជាមួយគ្នានៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីប្រយោជន៍ជាតិ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម សុក ហាច, ឯកឧត្តម សេង ម៉ារឌី និងឯកឧត្តម គង់ មុនីកាសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។ នាឱកាសនោះ ឯកឧត្តម សុខ ហាច ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានសំដែងនូវសេចក្តីរីករាយ ថ្លែងអំណរគុណ និងជាកិត្តិយសណាស់ ដែលសម្តេចបានអនុញ្ញាតឱ្យចូលជួបសំណេះសំណាល មួយឆ្នាំម្តង។ ឯកឧត្តម បានបញ្ជាក់ជូនសម្តេចតេជោ ថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល ជាផលប្រយោជន៍របស់ជាតិយើង…

  • សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី២៩-៣០ ខែមេសា

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី២៩-៣០ ខែមេសា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ សេចក្តីប្រកាសព័ត៌មានចេញដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៨មេសា ឆ្នាំ២០២៥ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន…

  • រដ្ឋសភាកម្ពុជា គាំទ្រពេញទំហឹងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ

    រដ្ឋសភាកម្ពុជា គាំទ្រពេញទំហឹងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និង ស្វាគមន៍ បេសកកម្មការទូត របស់ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តមបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយនិងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ ជាមួយនិងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរនោះ។ ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអរគុណសម្តេចប្រធានរដ្ឋសភា ដែលបាទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការតាំងចិត្តនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំនៅពេលនេះ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងវិស័យឯកជន។ ឯកឧត្តមឯកអគ្គរាជទូតប្រចាំនៅកម្ពុជា បានជម្រាបពីផែនការជាច្រើន ដែលឯកត្តម នឹងខិតខំបំពេញឱ្យសម្រេចបាន នៅក្នុងអាណត្តិការទូតរបស់ខ្លួន ក្នុងនោះពេលឆាប់ៗនេះ ឯកឧត្តមនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយភាគីកម្ពុជានិងធ្វើដំណើរទស្សនកិច្ចជាក់ស្តែងទៅកាន់គោលដៅវិនិយោគនិងទេសចរណ៍សំខាន់ៗនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ក្រោមដំបូលនៃសន្តិភាព សាសនាទាំងអស់នៅកម្ពុជា​រស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ក្រោមដំបូលនៃសន្តិភាព សាសនាទាំងអស់នៅកម្ពុជា​រស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម

    ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ស្ថិតក្រោម​ដំបូលនៃសន្តិភាព ស្ថិរភាពនយោបាយពេញលេញ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ មក បានធ្វើឱ្យសាសនារស់រានមានជីវិតឡើងវិញ ខណៈសាសនា​ទាំងអស់នៅកម្ពុជា រស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម ។នៅកម្ពុជា គ្មាន​ជម្លោះសាសនានោះទេ។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជា​អធិបតី​ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និង​សម្ពោធឆ្លងសមិទ្ធផលនានា នៅ​វត្តវេឡុវ័ន ហៅ វត្តព្រែកសាម៉ាន់ ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះកាលពីថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា ប្រសិនបើយើងមើលទៅបណ្តា​ប្រទេសដទៃទៀត បញ្ហាសាសនា គឺមានការ​ឈ្លោះ​ទាស់ទែងគ្នា ដែលសង្គ្រាម​សាសនានេះ មានភាពជ្រាលជ្រៅយ៉ាងខ្លាំង ហើយបង្កើតឱ្យមានបញ្ហានៅ​ក្នុងសង្គម។ ប៉ុន្តែសម្រាប់កម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលរបស់រាជរដ្ឋា​ភិបាលកម្ពុជា គឺសាសនាទាំងអស់ បានរស់នៅក្នុង​សង្គមជាមួយគ្នាប្រកបដោយ​ភាពសុខដុម ក្រោមដំបូលសន្តិភាព ស្ថិរភាពពេញ។ ឯកឧត្តមបន្តថា កម្ពុជាត្រូវបានបណ្តាប្រទេសនានានៅលើពិភពលោក បានតាម​ដាន និងវាយតម្លៃខ្ពស់…

  • ស្ថានទូតបារាំង ប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រំលឹកថ្ងៃ​ចង​ចាំទាក់​ទងនឹងរបបខ្មែរក្រហម

    ស្ថានទូតបារាំង ប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រំលឹកថ្ងៃ​ចង​ចាំទាក់​ទងនឹងរបបខ្មែរក្រហម

    ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជា​ច្រើន​ថ្ងៃក្នុងខែឧសភា រហូតដល់ខែសីហាខាងមុខ ក្នុងនោះ​មាន​ទាំងការ​បញ្ចាំងខ្សែភាពយន្តផងទាក់​ទងនឹងប្រទេសកម្ពុជា​កាល​អំឡុងនៅ​ក្រោម​របបខ្មែរក្រហមនា​ចន្លោះ​ឆ្នាំ១៩៧៥​ដល់ឆ្នាំ១៩៧៩ ។គេអាច​ចងចាំបានថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរ​ក្រហម​បានទទួលជ័យជម្នះក្នុង​ការផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ របបកម្ពុជាប្រជាធិបតេយ្យដែលបង្កើតដោយខ្មែរក្រហមបានជម្លៀសប្រជាជនចេញ​ពីទៅក្រុង និង​បង្កើតវាលពិឃាតទូទាំងប្រទេស។ក្នុងខែឧសភាខាងមុខនេះដែរ សម្រាប់កម្ពុជានឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយគឺ “ទិវាជាតិនៃការចងចាំ២០ឧសភា”។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងថ្មីៗនេះបានគូសរំលេចថា កាលពី៥០ឆ្នាំមុន ក្រោយសង្គ្រាម​ស៊ីវិល​ជា​ច្រើនឆ្នាំ ខ្មែរ​ក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ដោយជម្លៀសប្រជាពលរដ្ឋ​ទាំងអស់ចេញពីទីក្រុងនេះ។ ស្ថានទូត​បារាំងបានក្លាយជាទីជម្រក​សម្រាប់ជនបរទេស និងប្រជាពលរដ្ឋកម្ពុជាជាច្រើនរយនាក់។ ក្នុងរយៈពេលជាងពីរសប្តាហ៍ ស្ថានទូតគឺជាកន្លែងហ៊ុមព័ទ្ធមួយដែល​មានជោគវាសនាដ៏សោកសង្រេង ជាមួយការចាកចេញរបស់​ប្រជាពលរដ្ឋ​កម្ពុជា និងបន្ទាប់មកការជម្លៀសជនបរទេសទៅកាន់​ប្រទេសថៃ។ ស្ថានទូតបារាំងបានបន្ថែមថា ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និង​ដើម្បីរក្សាការចងចាំអំពីព្រឹត្តិការណ៍ទាំងនេះ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជានឹងរៀបចំព្រឹត្តិការណ៍មានដូចជា ចាប់ពីថ្ងៃទី០៦ ខែឧសភា៖ ពិព័រណ៍ «ប្រឈមមុខនឹងខ្មែរ​ក្រហម¬ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» នឹងបង្ហាញពី​ព្រឹត្តិការណ៍ដ៏សោកនាដកម្មក្នុងសម័យនោះ អមដោយសក្ខីកម្ម រួមទាំងឯកសារ បណ្ណសារសោត​ទស្សន៍ ក្នុងនោះមានបណ្ណសារ​របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំងផងដែរ។ នៅថ្ងៃពុធ ទី៧ ខែឧសភានឹងវេទិកាពិភាក្សាជាមួយសាធារណជន ជាមួយវាគ្មិនពីរនាក់គឺ ពន្ធុវិទូ និងអ្នកនិពន្ធបារាំងឈ្មោះ François Bizot និងអ្នកថតរូបសារព័ត៌មាន Roland Neve។ បុគ្គលទាំង​ពីរនេះគឺជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។…

  • ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាព​ផងដែរ

    ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាព​ផងដែរ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធី​សំណេះសំណាលជាមួយសហជីព, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បី​អបអរ​សាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២៥ ថា៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិត​គូរ​ដល់គុណភាព​ផងដែរ ដោយបង្កើត​ទាំងខាងក្នុងប្រទេស, ពិសេស​ ក្នុងមូលដ្ឋានដែលនៅជិតបងប្អូនប្រជាពល​រដ្ឋកំពុងរស់​នៅ, និងក្រៅប្រទេស ដោយត្រូវ​ឈរលើគុណភាពជាអាទិភាព គឺ៖ ១/ បៀវត្សកាន់តែកើន, ២/ ជំនាញ បច្ចេកទេស, ៣/ គោរពច្បាប់ការងារ, ៤/ គោលដៅសុវត្ថិភាព និងសុខភាព គិតទាំង​មាតា​បិតា និងកូន​ៗ តាមរយៈកម្មវិធីសង្គមផ្សេងៗ។ បន្ថែមពីគុណតម្លៃនៃការបង្កើតការងារខាងលើ, សម្តេចបវរធិបតី​ បានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍ និងការរីកចម្រើន​របស់សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគ និង​វិស័យ​ការងារ ក៏ដូចជា​ រោងចក្រសហគ្រាស គឺមានការកើនឡើងជាលំដាប់ ទាំងទំហំ និងបរិមាណ​ ដែលជាការវិនិយោគផ្ទាល់ពី​វិនិយោគិន និងក្រុមហ៊ុនជាច្រើន មកពីបណ្តាប្រទេសជាច្រើន រួមមាន៖​ ចិន,​សហរដ្ឋ…

  • សម្ដេចធិបតី បង្ហាញរូបថតធ្វើកម្មសិក្សានៅធនាគារពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២

    សម្ដេចធិបតី បង្ហាញរូបថតធ្វើកម្មសិក្សានៅធនាគារពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថតធ្វើកម្មសិក្សានៅធនាគារពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានលើកឡើងថា ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីពនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខ្ញុំបាននិយាយលេងបន្តិចអំពីការរស់នៅរបស់ខ្ញុំ កាលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក ឆ្នាំ២០០២។ សម្ដ៣ចថា ក្រោយចប់កម្មវិធី ខ្ញុំបានទទួលរូបថតមួយសន្លឹកនេះដែលមិត្តរបស់ខ្ញុំផ្ញើមកអោយខ្ញុំ។ ក្នុងរូបនេះគឺជាបន្ទប់ដែលខ្ញុំជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ ២០០២នោះ។ បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់ជាមួយចង្ក្រានតូចមួយ។ ខ្ញុំគេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយទុកអោយមិត្តរួមបន្ទប់ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារខ្ញុំធ្វើការងារយប់ៗជ្រៅ ហើយមិនចង់រំខានមិត្ត ទុកអោយគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។ កន្លែងដែលខ្ញុំអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់ខ្ញុំ គ្រែរបស់ខ្ញុំគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់ខ្ញុំនៅផ្ទះផងដែរ។ មិត្តភក្តិខ្លះ ប្រាប់ថាឃើញរូបនេះ គួរឱ្យអាណិតខ្ញុំ។ ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាមិនមានអ្វីគួរឲ្យអាណិតនោះទេ ព្រោះទោះយ៉ាងណាក៏ខ្ញុំមានសំណាងជាមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចខ្ញុំ។ ការដែលខ្ញុំសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិរបស់ខ្ញុំ មានមូលហេតុធំៗចំនួនពីរ÷ មូលហេតុទី១ គឺសម្រាប់រូបខ្ញុំ…

  • សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ប្រមាណជាង ៥ ០០០នាក់

    សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ប្រមាណជាង ៥ ០០០នាក់

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ប្រមាណជាង ៥ ០០០នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក​ទី១៣៩ ​នៃទិវាពលកម្មអន្តរជាតិ (១ ឧសភា ២០២៥) ខណៈពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំ សហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព ចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម ដែលសរុបអ្នកចូលរួមចំនួនប្រមាណជាង ៥ពាន់នាក់ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថា “ការជ្រើសរើសប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥…

  • អន្តរក្រសួង-ស្ថាប័ន សហការគ្នាប្រែក្លាយមុខងារប្រឡាយដែលមានស្រាប់ ឱ្យកាន់តែមានប្រយោជន៍ ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ

    អន្តរក្រសួង-ស្ថាប័ន សហការគ្នាប្រែក្លាយមុខងារប្រឡាយដែលមានស្រាប់ ឱ្យកាន់តែមានប្រយោជន៍ ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ) ៖ ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីសំណង់និងដីចំណីប្រឡាយលេខ៦១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំមតិយោបល់និងធាតុចូលពីក្រសួងធនធានទឹក និងឧតុនិយមចំពោះបញ្ហាដីចំណីប្រឡាយដែលយើងកំពុងតែជួបប្រទះសព្វថ្ងៃនេះនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ហើយឯកឧត្តមសង្ឃឹមថាកិច្ចប្រជុំនេះនឹងអាចរកឃើញនូវជំហរជាក់លាក់មួយ ជាគំរូសម្រាប់ដោះស្រាយបញ្ហាដីចំណីប្រឡាយនេះនៅទូទាំងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថាក្នុងក្របខណ្ឌនគរូបនីយកម្ម យើងអាចដោះស្រាយមុខងារប្រឡាយនេះដែលមិនត្រឹមតែជាប្រឡាយសម្រាប់ស្រោចស្រព រឺរំដោះទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រែក្លាយទៅជាផ្លូវ, សួនទឹកលម្អក្រុង រឺលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចប្រជុំនាពេលនេះ ថាជាកិច្ចប្រជុំដ៍មានសារៈសំខាន់ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានកសាងនូវវប្បធម៌ថ្មីមួយទៀត លើកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្ត ដោយរួមបញ្ចូលគ្នារវាងកិច្ចការរៀបចំក្រុង, កិច្ចការនគរូបនីយកម្ម ជាមួយនឹងសំណង់ធារាសាស្រ្ត និងបច្ចេកទេសសាធារណការ សំដៅប្រែក្លាយអ្វីដែលមានស្រាប់ទៅជារបស់ដែលមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។ ម្យ៉ាងទៀត កិច្ចប្រជុំនាពេលនះ គឺធ្វើឡើងដើម្បីពិភាក្សាផ្តោតលើការគិតគូរប្រែក្លាយប្រឡាយឱ្យទៅជាផ្លូវ ជាសួនលម្អក្រុង និងបុរីជនបទ ដោយរក្សាមុខងារប្រឡាយដែលប្រើប្រាស់សម្រាប់ស្រោចស្រព និងរំដោះទឹកដដែល ស្របទៅតាមប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញគឺ ប្រែក្លាយទីកន្លែងជាច្រើនឱ្យទៅជាសួន…

  • រដ្ឋបាលខេត្តកំពង់ធំ បានទទួលថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ពី សមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា

    រដ្ឋបាលខេត្តកំពង់ធំ បានទទួលថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ពី សមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា

    (សៀមរាប​)៖ នៅរសៀលថ្ងៃសុក្រ ទី ២៥ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានទទួលការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពី ឯកឧត្ដម សាស្រ្តាចារ្យ ស៊ុ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។ ថ្នាំដែលទទួលបានភរួមមាន ៖ Glimepiride 3mg ចំនួន 1,000 ប្រអប់ និង Glimepiride 2/500 ចំនួន 1,500 ប្រអប់។ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណឯកឧត្ដម ស៊ុ សត្ថា ដែលបានឧបត្ថម្ភឱសថនេះ ជាការចូលរួមបង្កើនសមត្ថភាពរដ្ឋបាល និងមន្ទីរសុខាភិបាលខេត្ត ក្នុងការថែទាំសុខភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំងឺទឹកនោមផ្អែម ៕ ដោយ​ ៖ ប៊ុន​រដ្ឋា