-
កម្ពុជា កំពុងឈានជិតដល់ការសម្រេចបានជោគជ័យ នូវកម្ពុជា គ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥

(ភ្នំពេញ)៖ ប្រទេសកម្ពុជា កំពុងតែឈានឆ្ពោះ ជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ ដែលជាដំណើរ គួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ។ នេះបើតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ។ សម្ដេចធិបតី បានបន្ថែមថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានា កុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំង ផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយ អំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួម លើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា…
-
ឯកឧត្តមរដ្ឋមន្ដ្រី ឈាង រ៉ា អញ្ជើញពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្បាលដំរី ខេត្ដក្រចេះ

(ក្រចេះ)៖ នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ ដោយមិនបានជូនដំណឹងជាមុន។ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារបានពិនិត្យបន្ទប់ទុកដាក់វ៉ាក់សាំង បន្ទប់ឱសថ បន្ទប់ពិគ្រោះជំងឺមិនឆ្លង បន្ទប់ពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ បន្ទប់ពន្យាកំណើត បន្ទប់វះកាត់ និងបន្ទប់ថែទាំក្រោយសម្រាលផងដែរ។ នៅមណ្ឌលសុខភាព មានបុគ្គលិប្រចាំការ ទាំងប្រធាន អនុប្រធាន និងបុគ្គលិកមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធល្អថ្មី អនាម័យល្អបង្គួរ ឱសថគ្រប់គ្រាន់ទុកដាក់សមស្រប ការរក្សាទុកវ៉ាក់សាំងត្រឹមត្រូវតាមបច្ចេកទេស បុគ្គលិកមានឥរិយាបថសមរម្យ និងមានមួយចំនួនដែលត្រូវកែលម្អ ឱ្យប្រឹងប្រែងស្ទុះស្ទាយកចិត្តទុកដាក់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយឥរិយាបថរួសរាយរាក់ទាក់ ផ្តល់ភាពកក់ក្តៅចំពោះអ្នកជំងឺ និងក្រុមគ្រួសារ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសួរសុខទុក្ខមន្រ្តីរាជការ និងណែនាំដល់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាព ត្រូវចេះសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍គ្នា និងត្រូវបង្កើននូវសមត្ថភាពនូវចំណេះជំនាញបច្ចេកទេសបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ឱ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។…
-
ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ចែករំលែកបទពិសោធន៍ជូននិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២,២៦៥នាក់

ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ- រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចែករំលែក បទពិសោធន៍ លើប្រធានបទ “កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា” ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន ២,២៦៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាស ចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ១,១៣១នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,១៣៤នាក់។ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យា- ល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា តាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរ ជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។ ទន្ទឹមគ្នានេះ សាកលវិទ្យាល័យ ក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់ មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជាវាគ្មិនកិត្តិយសចែករំលែកបទ ពិសោធន៍ជូនដល់និស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង…
-
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ជាមួយក្រសួងមុខងារសាធារណៈ

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ប្រកបដោយបុរេសកម្ម និងភាពប្រទាក់ក្រឡាគ្នា លើការកែទម្រង់ដ៏ស៊ីជម្រៅ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន អមជាមួយលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឈានសម្រេចបានជោគជ័យ។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ការសហការអនុវត្តការងារ ២ដំណាក់កាល៖ ដំណាក់កាលទី១ គឺដំណាក់កាលនៃការវិភាគមុខងារមុនពេលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន»។ ដំណាក់កាលនេះត្រូវបានធ្វើឡើងដើម្បីបញ្ចៀសរាល់ការត្រួតជាន់គ្នាជាមួយក្រសួង ស្ថាប័ន នៃការកំណត់តួនាទីស្នូល និងតួនាទីជាក់លាក់នៃរដ្ឋលេខាធិការដ្ឋាន។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ដំណាក់កាលទី២ គឺជាដំណាក់កាលក្រោយពីអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្នុងដំណាក់កាលនេះត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យឡើងវិញពិនិត្យ និងសម្រួចមុខងារ…
-
លោកជំទាវនាយករដ្ឋមន្រ្តីថៃ និងស្វាមី អញ្ជើញចាកចេញពីភ្នំពេញ បន្ទាប់ពីបញ្ចប់ ទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យនៅកម្ពជា

(ភ្នំពេញ)៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ។ ការអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសថៃវិញរបស់លោកជំទាវនាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ និងស្វាមី នាពេលនេះ ត្រូវបានជូនដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតផង។ សូមជម្រាបថា លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី ថៃ និងស្វាមី អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ៕ ដោយ…
-
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង ។ លោកជំទាវអគ្គលេខាធិការរងទី១ មានប្រសាសន៍ថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ និងខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ដែលមានប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ» ។ លោកជំទាវបន្តថា មូលហេតុនៃយុទ្ធនាការការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា គឺជាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយទន្ទឹមនឹងនោះ ក្នុងយុទ្ធនាការនេះជាឱកាសក្នុងការស្វែងរកមូលនិធិផងដែរ ហើយក៏ជាឱកាសដើម្បីរំលេចអំពីខួបលើកទី៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។ នៅក្នុងឱកាសនេះ យើងអំពាវជាបន្តទៅទៀតដើម្បីឱ្យសប្បុរសជនបរិច្ចាគទៅតាមសទ្ធាជ្រះថ្លា…
-
គ.ជ.ប បង្ហាញពីកិច្ចការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបើកកិច្ច ប្រជុំផ្សព្វផ្សាយមួយ ជាមួយភាគីពាក់ព័ន្ធស្តីពីការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.បបានថ្លែងនាព្រឹកថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាម ឃុំ សង្កាត់ ឆ្នាំនេះធ្វើឡើង រយៈពេល ២៦ថ្ងៃ ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថាសម្រាប់កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតពិតមែនតែឆ្នាំ២០២៥ នេះ ពុំមានការៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការមេ និង ប្រតិទិនដែលបានកំណត់។ ឯកឧត្តម ឌឹម សុវណ្ណារុំ បានថ្លែងដែរថាសម្រាប់ការពិនិត្យបញ្ជីឈ្មោះ…
-
វាស់វែងធីធ្លីជូនពលរដ្ឋក្នុងខេត្តកំពត បានជាង ៧៥ម៉ឺនក្បាលដី ស្មើនឹងជាង ៩៦% ហើយគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ២០២៥

(កំពត)៖ ដោយយោងតាមកិច្ចអង្អុលការពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្ដមអភិបាលខេត្តកំពត មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានពន្លឿនក្នុងការងារចុះវាស់វែងដីធ្លីមានលក្ខណៈប្រព័ន្ធ និង ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋជារៀងរាល់ថ្ងៃ ដោយគិតមកទល់ពេលនេះបានចំនួនជាង ៧៥ក្បាលដី ដែលស្មើនឹងជាង ៩៦% ។ តាមការឱ្យដឹងពីលោក ព្រាម សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ក្នុងពិធីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គិតចាប់តាំងពីយុទ្ធនាការនៃការចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរហូតមកដល់សព្វថ្ងៃនេះ ខេត្តកំពតបានធ្វើការចុះវាស់វែងដីធ្លីជូនពលរដ្ឋបានចំនួន ៧៥០.៥៧៩ក្បាលដី ដែលស្មើនឹង ៩៦.៣០% ហើយនៅសល់ក្បាលដីចំនួន ២៨.៧២៦ក្បាលដី ដែលសើ្មនឹង ៣.៧០% ទៀតប៉ុណ្ណេះការវាសវែងដីធ្លីនឹងត្រូវបញ្ចប់ ។ លោកប្រធានមន្ទីរបានបន្តថា បណ្ណដែលបានផ្តល់ជូននាពេលនេះគឺក្រោមការដាក់ចេញនូវគោលនយោបាយដោយយកចិត្តទុកដាក់របស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន…
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រួលមុខងារ ពី ៣ចំណុច មក ៥ចំណុច រួមមាន៖ មុខងារទី១.ដឹកនាំ និងគ្រប់គ្រងលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា, មុខងារទី២.ថែរក្សា ការពារ ជួសជុល ស្តារឡើងវិញនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌, មុខងារទី៣.បណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំយន្តការផ្ទេរចំណេះដឹងក្នុងវិស័យសិល្បៈ វប្បធម៌ទាំងក្នុង និងក្រៅប្រព័ន្ធ កម្រិតបឋម មធ្យម រហូតដល់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈ, មុខងារទី៤៖ ស្រាវជ្រាវ ចងក្រងឯកសារ ចុះបញ្ជីសារពើភណ្ឌ និងចាត់ថ្នាក់សម្បត្តិវប្បធម៌ ព្រមទាំងរៀបចំឯកសារចុះបេតិកភណ្ឌវប្បធម៌ជាតិក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ និងស្ថាប័នអន្តរជាតិនានា និងមុខងារទី៥.លើកកម្ពស់ការបង្កើតស្នាដៃច្នៃប្រឌិតនិងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងពង្រឹងការអនុវត្តសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដើម្បីកំណើនសេដ្ឋកិច្ច និងការងារ។ ប្រសាសន៍លើកឡើងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី…
-
ក្រសួងកសិកម្ម និង អង្គការ FAO ត្រៀមរៀបចំ ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)បាន ត្រៀមរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ៍សាត់។ ក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)នាថ្ងៃទី២២ខែមេសាដែល ធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថាក្នុងកិច្ចសហការរវាងក្រសួង ជាមួយអង្គការ (FAO) និងរដ្ឋបាលជលផល នេះធ្វើឡើងដើម្បីរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ័សាត់ នាចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីសម្រេចគោលដៅ ក្នុងបំណងពង្រីកការផ្សព្វផ្សាយព័ត៌មានពិត និងមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន អំពីសមិទ្ធផលនៃការគ្រប់គ្រងធនធានជលផលទឹកសាបនៅកម្ពុជា។ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានចំនួន ២០នាក់ មកពីស្ថាប័នសារព័ត៌មានគ្រប់ទម្រង់ចំនួន ១០ស្ថាប័ន នឹងអញ្ជើញទៅទស្សនាតំបន់អភិរក្សព្រៃលិចទឹកសំខាន់ៗមួយចំនួន ក្នុងខេត្តពោធិ៍សាត់ ផ្តិតយករូបភាពជាក់ស្តែង ជួបសម្ភាសផ្ទាល់ប្រជាសហគមន៍ មន្ដ្រីជំនាញ និងអង្គភាពពាក់ព័ន្ធ យកទៅផ្សព្វផ្សាយបន្ត។ សូមបញ្ជាក់ថា…