-
កម្ពុជា អរគុណថៃ ដែលលើកលែងថ្លៃទិដ្ឋាការ សម្រាប់ពលរដ្ឋខ្មែរ មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួម ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កន្លងទៅថ្មីៗនេះ ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា ខ្ញុំសូមអរគុណមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា ដែលថ្មីៗនេះ បានលើកលែង ថ្លៃទិដ្ឋាការ អនុញ្ញាតឱ្យចូលប្រទេសវិញ (Re-entry Permit Fee) សម្រាប់ពលករខ្មែរ ដែលមកលេងកម្ពុជា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី កន្លងទៅនេះ ដើម្បីបានជួបជុំគ្រួសារ ស្របតាមការស្នើសុំរបស់ខ្ញុំកន្លងទៅ ។ សូមរំលឹកថា ការលើកលែងតម្លៃសេវា ការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា…
-
នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ ចំនួន ៧ និងសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើឯកសារចំនួន ៧ រវាងកម្ពុជា-ថៃ នៅវិមានសន្តិភាពនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។ ឯកសារទាំង៧ រួមមាន៖ ១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។ ២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ ៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។ ៤៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។ ៥៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។ ៦៖ កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេស…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។ លោកជំទាវ នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ អញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខា លើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗមួយចំនួនផងដែរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់…
-
នាយករដ្ឋមន្រ្តីថៃ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃ

(ភ្នំពេញ)៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហើយក៏នឹងមានការចុះហត្ថលេខាលើឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមួយចំនួនទៀតផង ។ ទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា ស្របពេលប្រទេសទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ ។ អញ្ជើញទទួលដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ នៅកម្ពុជា មានវត្តមានលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ផ្សេងទៀត ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា…
-
រាជរដ្ឋាភិបាលកម្ពុជា ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីថៃ

-
ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិការចែករំលែកចំណេះដឹង ស្តីអំពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដល់បណ្តាអ្នកសារព័ត៌មាន

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងក្នុងការសរសេរព័ត៌មាន អំពីទីផ្សារធានារ៉ាប់រង ទៅកាន់អ្នកសារព័ត៌មាន បានរៀបចំវេទិការចែករំលែកចំណេះដឹងមួយ ស្តីអំពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ។ កម្មវិធីនេះ បានមានការចូលរួមសហការរៀបចំផងដែរ ពីសមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគា កាបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។ អញ្ជើញចូលរួមជាគណៈធិបតីក្នុងឱកាសនោះ រួមមាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា និងវាគ្មិនសំខាន់ៗមួយចំនួនទៀត ព្រមទាំងអង្គភាពសារព័ត៌មានមកពី ៤១ស្ថាប័ន ដែលជាសិក្ខាមបានចូលរួមក្នុងវគ្គនេះ ។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចែករំលែកចំណេះដឹង និងពិភាក្សាគ្នា ដើម្បីជំនួយស្មារតីដល់អ្នកសារព័ត៌មានក្នុងការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ ក្នុងការផ្សព្វផ្សាយពីអត្ថប្រយោជន៍វិស័យធានារ៉ាប់រងនៅកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា…
-
កិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា។ តំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ដែលស្នើសុំបង្កើតដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង តំបន់កោះតូច និងព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងកោះការ៉ាំង នៃខេត្តកែប។ បើតាមរដ្ឋបាលជលផល ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សទីជម្រក ព្រមទាំងប្រភេទជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងតំបន់ទាំង៣ ជាពិសេសប្រភេទផ្កាថ្ម ស្មៅសមុទ្រ សេះសមុទ្រ និងស្ពង់ ជាច្រើន។ តំបន់គ្រប់គ្រងជលផលសមុទ្រ ក៏នឹងបង្កលក្ខណៈអំណោយផលដល់ការរស់នៅ និងមានវត្តមានវារីសត្វជិតផុតពូជ ដែលមានជាអាថិ៍៖ ជ្រូកទឹក ផ្សោតសមុទ្រ និងអណ្តើកសមុទ្រជាដើម ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
លោកជំទាវនាយករដ្ឋមន្រ្តីថៃនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃពុធនេះ

ភ្នំពេញ៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោង៩:៥០នាទីព្រឹកថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃពុធទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបានឱ្យដឹងថាតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។ ពិធីបដិសណ្ឋារកិច្ចផ្លូវការនឹងប្រារព្ធនៅវិមានសន្តិភាព បន្ទាប់មកលោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ និងពិធីសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-ថៃផងដែរ។ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…
-
លោកឧត្តមសេនីយ៍ទោ ម៉ែន លី កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា និងលើកទិសដៅការងារបន្ត ខែឧសភា ឆ្នាំ២០២៥

(តាកែវ)៖ ថ្លែងនៅក្នុងពិធីកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មេសា និងលើកទិសដៅការងារបន្ត ខែឧសភា ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានកោតសរសើរចំពោះបងប្អូនកងកម្លាំងប៉ូលីសនៃស្នងការនគរបាលខេត្តតាកែវដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំឆ្នាំ២០២៥ កន្លងទៅនេះ។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បន្តថា ការរៀបចំផែនការយុទ្ធសាស្រ្ត និងដាក់បទបញ្ជាដល់កម្លាំងនគរបាលសម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ គឺផ្តោតសំខាន់លើការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋនឹង ដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បទល្មើសឲ្យបានទាបបំផុត បន្តស្រាវជ្រាវក្តាប់មុខសញ្ញាមានដីការ គ្មានដីការទើបចេញពីពន្ធនាគារ និងដាក់គោលដៅត្រួតពិនិត្យឆែកឆេអាវុធគ្រឿងផ្ទុះនៅពេលយប់ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង បន្តចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំឲ្យបានទាន់ពេលវេលា បង្កើនការចេញល្បាតចល័តពួនស្ទាក់តាមតំបន់ងាយរងគ្រោះ និងត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោងសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ និងការសំណូមពរ បន្តជំរុញផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តអនុវត្តការចុះរឺតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ផងដែរ៕ សាំង សារ៉ាវី
-
មន្ត្រីសហរដ្ឋអាមេរិក ប្តេជ្ញាជាដៃគូរដ៏រឹងមាំក្នុងការគាំទ្រអាស៊ាន

(សៀមរាប)៖ លោក សៀន អូនៀល (Sean O’Neill) មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកបន្តប្តេជ្ញាធ្វើជាដៃគូសំខាន់នៃអាស៊ាន ដោយផ្តោតលើកិច្ចសន្ទនា និងសហប្រតិបត្តិការគ្នាជាបន្តបន្ទាប់ ដើម្បីលើកស្ទួយស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចប្រជុំ “កិច្ចសន្ទនាអាស៊ាន–អាមេរិក” លើកទី៣៧ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ។ លោកបានថ្លែងថា សហរដ្ឋអាមេរិកកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា ដែលមានស្មារតីសហការយ៉ាងល្អ ក្នុងនាមជាដៃគូសន្ទនាជាចម្បងរបស់អាមេរិកក្នុងតំបន់នេះ។ លោកបញ្ជាក់ថា កិច្ចសន្ទនាអាស៊ាន–អាមេរិក គឺជាវេទិកាសំខាន់សម្រាប់ពង្រឹងភាពជាដៃគូរវាងប្រទេសជុំវិញបញ្ហាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។គាត់សង្ឃឹមថា កិច្ចសន្ទនាផ្លូវការទាំងនេះនឹងនាំឲ្យមានលទ្ធផលជាក់ស្តែង និងជំរុញឲ្យមានការរីកចម្រើនរួមទាំងសង្គម និងសេដ្ឋកិច្ច សម្រាប់ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាពិសេសពលរដ្ឋអាមេរិកកាំងនៅក្នុងតំបន់ ។ សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សៀន អូនៀល ជាសហប្រធានក្នុងកិច្ចប្រជុំនេះ ៕ ដោយ ៖ ប៊ុនរដ្ឋា