-
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។ លោកជំទាវ នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ អញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខា លើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗមួយចំនួនផងដែរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់…
-
នាយករដ្ឋមន្រ្តីថៃ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃ

(ភ្នំពេញ)៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហើយក៏នឹងមានការចុះហត្ថលេខាលើឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមួយចំនួនទៀតផង ។ ទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា ស្របពេលប្រទេសទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ ។ អញ្ជើញទទួលដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ នៅកម្ពុជា មានវត្តមានលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ផ្សេងទៀត ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា…
-
រាជរដ្ឋាភិបាលកម្ពុជា ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីថៃ

-
ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិការចែករំលែកចំណេះដឹង ស្តីអំពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដល់បណ្តាអ្នកសារព័ត៌មាន

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងក្នុងការសរសេរព័ត៌មាន អំពីទីផ្សារធានារ៉ាប់រង ទៅកាន់អ្នកសារព័ត៌មាន បានរៀបចំវេទិការចែករំលែកចំណេះដឹងមួយ ស្តីអំពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ។ កម្មវិធីនេះ បានមានការចូលរួមសហការរៀបចំផងដែរ ពីសមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគា កាបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។ អញ្ជើញចូលរួមជាគណៈធិបតីក្នុងឱកាសនោះ រួមមាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា និងវាគ្មិនសំខាន់ៗមួយចំនួនទៀត ព្រមទាំងអង្គភាពសារព័ត៌មានមកពី ៤១ស្ថាប័ន ដែលជាសិក្ខាមបានចូលរួមក្នុងវគ្គនេះ ។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចែករំលែកចំណេះដឹង និងពិភាក្សាគ្នា ដើម្បីជំនួយស្មារតីដល់អ្នកសារព័ត៌មានក្នុងការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ ក្នុងការផ្សព្វផ្សាយពីអត្ថប្រយោជន៍វិស័យធានារ៉ាប់រងនៅកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា…
-
កិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា។ តំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ដែលស្នើសុំបង្កើតដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង តំបន់កោះតូច និងព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងកោះការ៉ាំង នៃខេត្តកែប។ បើតាមរដ្ឋបាលជលផល ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សទីជម្រក ព្រមទាំងប្រភេទជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងតំបន់ទាំង៣ ជាពិសេសប្រភេទផ្កាថ្ម ស្មៅសមុទ្រ សេះសមុទ្រ និងស្ពង់ ជាច្រើន។ តំបន់គ្រប់គ្រងជលផលសមុទ្រ ក៏នឹងបង្កលក្ខណៈអំណោយផលដល់ការរស់នៅ និងមានវត្តមានវារីសត្វជិតផុតពូជ ដែលមានជាអាថិ៍៖ ជ្រូកទឹក ផ្សោតសមុទ្រ និងអណ្តើកសមុទ្រជាដើម ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
លោកជំទាវនាយករដ្ឋមន្រ្តីថៃនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃពុធនេះ

ភ្នំពេញ៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោង៩:៥០នាទីព្រឹកថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃពុធទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបានឱ្យដឹងថាតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។ ពិធីបដិសណ្ឋារកិច្ចផ្លូវការនឹងប្រារព្ធនៅវិមានសន្តិភាព បន្ទាប់មកលោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ និងពិធីសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-ថៃផងដែរ។ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…
-
លោកឧត្តមសេនីយ៍ទោ ម៉ែន លី កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា និងលើកទិសដៅការងារបន្ត ខែឧសភា ឆ្នាំ២០២៥

(តាកែវ)៖ ថ្លែងនៅក្នុងពិធីកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មេសា និងលើកទិសដៅការងារបន្ត ខែឧសភា ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានកោតសរសើរចំពោះបងប្អូនកងកម្លាំងប៉ូលីសនៃស្នងការនគរបាលខេត្តតាកែវដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំឆ្នាំ២០២៥ កន្លងទៅនេះ។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បន្តថា ការរៀបចំផែនការយុទ្ធសាស្រ្ត និងដាក់បទបញ្ជាដល់កម្លាំងនគរបាលសម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ គឺផ្តោតសំខាន់លើការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋនឹង ដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បទល្មើសឲ្យបានទាបបំផុត បន្តស្រាវជ្រាវក្តាប់មុខសញ្ញាមានដីការ គ្មានដីការទើបចេញពីពន្ធនាគារ និងដាក់គោលដៅត្រួតពិនិត្យឆែកឆេអាវុធគ្រឿងផ្ទុះនៅពេលយប់ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង បន្តចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំឲ្យបានទាន់ពេលវេលា បង្កើនការចេញល្បាតចល័តពួនស្ទាក់តាមតំបន់ងាយរងគ្រោះ និងត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោងសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ និងការសំណូមពរ បន្តជំរុញផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តអនុវត្តការចុះរឺតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ផងដែរ៕ សាំង សារ៉ាវី
-
មន្ត្រីសហរដ្ឋអាមេរិក ប្តេជ្ញាជាដៃគូរដ៏រឹងមាំក្នុងការគាំទ្រអាស៊ាន

(សៀមរាប)៖ លោក សៀន អូនៀល (Sean O’Neill) មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកបន្តប្តេជ្ញាធ្វើជាដៃគូសំខាន់នៃអាស៊ាន ដោយផ្តោតលើកិច្ចសន្ទនា និងសហប្រតិបត្តិការគ្នាជាបន្តបន្ទាប់ ដើម្បីលើកស្ទួយស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចប្រជុំ “កិច្ចសន្ទនាអាស៊ាន–អាមេរិក” លើកទី៣៧ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ។ លោកបានថ្លែងថា សហរដ្ឋអាមេរិកកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា ដែលមានស្មារតីសហការយ៉ាងល្អ ក្នុងនាមជាដៃគូសន្ទនាជាចម្បងរបស់អាមេរិកក្នុងតំបន់នេះ។ លោកបញ្ជាក់ថា កិច្ចសន្ទនាអាស៊ាន–អាមេរិក គឺជាវេទិកាសំខាន់សម្រាប់ពង្រឹងភាពជាដៃគូរវាងប្រទេសជុំវិញបញ្ហាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។គាត់សង្ឃឹមថា កិច្ចសន្ទនាផ្លូវការទាំងនេះនឹងនាំឲ្យមានលទ្ធផលជាក់ស្តែង និងជំរុញឲ្យមានការរីកចម្រើនរួមទាំងសង្គម និងសេដ្ឋកិច្ច សម្រាប់ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាពិសេសពលរដ្ឋអាមេរិកកាំងនៅក្នុងតំបន់ ។ សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សៀន អូនៀល ជាសហប្រធានក្នុងកិច្ចប្រជុំនេះ ៕ ដោយ ៖ ប៊ុនរដ្ឋា
-
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី អញ្ជើញទទួលថវិកាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងឧកាសទិវា ៨ឧសភា

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយក ព្រះរាជសារ និងព្រះរាជទ្រព្យព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំនួន១០ម៉ឺនដុល្លារអាមេរិច ក្នុងនោះ ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រចំនួន ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក និងព្រះរាជទ្រព្យរបស់សម្ដេចព្រះមហាក្សត្រី ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមរបស់ព្រះអង្គទាំងទ្វេ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន ។ ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជម្រាបជូនអំពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជា អម្ចាស់ជីវិតលើត្បូង…
-
មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានកោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។ ឯកឧត្តម ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការអភិវឌ្ឍនិងរីកចម្រេីន ផងដែរ។ ឯកឧត្តមមេបញ្ជាការ បានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររបស់ឯកឧត្តម ជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពម៉ាឡេស៊ី-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់ និងការសិក្សារៀនសូត្រទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនថា កងទ័ពម៉ាឡេស៊ីមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ចំពោះកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងក្តីរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងជឿជាក់ថា លទ្ធផលនៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់…