Category: នយោបាយ

  • ឯកឧត្តម ឌិត ទីណា ៖ ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់ដែលជារតនសម្បត្តិរបស់ជាតិ

    ឯកឧត្តម ឌិត ទីណា ៖ ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់ដែលជារតនសម្បត្តិរបស់ជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក ជាមួយអង្គការ WWF ពីការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ដែលជារតនសម្បត្តិរបស់ជាតិ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី នេះជាភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងដូចនេះក្នុងជំនួបជាមួយលោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អង្គការបន្តចូលរួមគាំទ្រក្នុងការងារព្រៃឈើ និងគិតគូរលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់ ធ្វើយ៉ាងណាថ្លឹងថ្លែងតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍឱ្យមាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់បន្ថែមថា សម្រាប់ក្រសួងកសិកម្ម អង្គការ WWF ជាដៃគូដ៏ល្អ ហើយក្រសួងនឹងបន្តសហការជាមួយអង្គការ WWF លើគម្រោងដែលមានស្រាប់ និងជំរុញពិភាក្សាគម្រោងថ្មីៗបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ក្រសួងព័ត៌មានបើកធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

    ក្រសួងព័ត៌មានបើកធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

    (ភ្នំពេញ)៖ ការធ្វើជំរឿនមន្ត្រីរាជការគឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដល់មន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន សរសេរព័ត៌មាន ឱ្យមានគុណភាព ប្រសិទ្ធភាព រហ័ស ផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ និងការងារគ្រប់គ្រងព័ត៌មាន។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ថ្លែងក្នុងពិធីបើកធ្វើជំរឿន មន្ត្រីរាជការស៊ីវិល នៃក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រាឱ្យដឹងថា ការចុះធ្វើជំរឿនមន្រ្ដីរាជការក្រសួងព័ត៌មានគឺ ដើម្បីឱ្យការពង្រាយមន្ត្រីបំពេញការងារឱ្យត្រូវជំនាញច្បាស់លាស់ និងអាចធ្វើការវាយតម្លៃបានពីគុណភាពធនធានមនុស្សនៅក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព និងលើការងារសមរភូមិសតិអារម្មណ៍។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រីរាជការនៃក្រសួងព័ត៌មាននាពេលនេះ គឺឱ្យបានសម្រេចជោគជ័យ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ហើយនេះក៏ជាការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងសម័យឌីជីថល និងក៏ជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន និងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ។ ឯកឧត្តមរដ្ឋមន្រ្ដីបានឱ្យដឹង ទាក់ទងនឹងចំនួនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងព័ត៌មាន ដែលមានសរុបចំនួន ២ ៧៦៩ រូប ក្នុងនោះស្រ្តី ១ ០០២…

  • ខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋជិត ៦ម៉ឺនបណ្ណ

    ខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋជិត ៦ម៉ឺនបណ្ណ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ពិធីចែកបណ្ណកម្មសិទ្ធនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់…

  • គ.ជ.ប បង្ហាញពីលទ្ធផលកិច្ចប្រជុំផ្សព្វផ្សាយក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

    គ.ជ.ប បង្ហាញពីលទ្ធផលកិច្ចប្រជុំផ្សព្វផ្សាយក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥នេះបានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងវីដេអូអប់រំ ដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះដែរគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ក្រោយពីបានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ រួចហើយ អង្គប្រជុំ គ.ជ.ប បានកែ សម្រួលខ្លឹមសារនៃកំណត់ហេតុលើចំណុចមួយចំនួន។ ជាមួយគ្នានេះអង្គប្រជុំ គ.ជ.ប បានឯកភាពដូចជា៖ក្នុងនេះបានសម្រេចឱ្យកែសម្រួលឡើងវិញនូវកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ពិនិត្យមើល និងកែសម្រួលវីដេអូអប់រំចំនួន ៥ប្រភេទ ហើយបាន សម្រេចលើវីដេអូអប់រំទាំងនោះដើម្បីផ្សព្វផ្សាយ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ក្នុងពិធីនេះបានថ្លែងដោយធ្វើការណែនាំឱ្យអគ្គលេខាធិការ គ.ជ.ប ពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីដាក់បញ្ចូលក្នុង បទបញ្ជា និងនីតិវិធីសម្រាប់ការងារជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាលើកក្រោយ៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនភីង មកកម្ពុជា ផ្តល់ផលប្រយោជន៍ច្រើន លើទំនាក់ទំនងប្រទេសទាំងពីរ

    សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនភីង មកកម្ពុជា ផ្តល់ផលប្រយោជន៍ច្រើន លើទំនាក់ទំនងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន មកកាន់កម្ពុជានាពេលថ្មីៗនេះ បានផ្តល់ផលប្រយោជន៍ យ៉ាងច្រើនទៅលើទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស គឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់ ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា អ្វីដែលកម្ពុជា ត្រូវមើលឃើញ គឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោ នឹងបន្ត។​ សម្តេចប្រធានព្រឺទ្ធសភា បានបញ្ជាក់ថា ព្រែកជីកនេះ បើទោះបីជា មាន ឬគ្មានមិត្តចិន ក៏កម្ពុជា ត្រូវតែធ្វើឱ្យបានដែរ ។ ប៉ុន្តែ ជាភ័ព្វសំណាងរបស់កម្ពុជា មិត្តចិន បានប្រកាសនៅក្នុងការផ្តល់ជំនួយ ក៏ដូចជា ឱ្យក្រុមហ៊ុនមកចូលរួម…

  • សម្តេចតេជោ ហ៊ុន សែន ថា មានកត្តាសំខាន់ចំនួន ៤ ដែលធ្វើឱ្យពលរដ្ឋសប្បាយរីករាយខ្លាំង នាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ

    សម្តេចតេជោ ហ៊ុន សែន ថា មានកត្តាសំខាន់ចំនួន ៤ ដែលធ្វើឱ្យពលរដ្ឋសប្បាយរីករាយខ្លាំង នាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា មានកត្តាសំខាន់ចំនួន ៤ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស មានសេចក្តីសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ។ ថ្លែងក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តាទាំង ៤ នោះ រួមមាន៖ ១៖ កត្តាសុខសន្តិភាព ។២៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានល្អ ។៣៖ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានការកើនឡើង ។៤៖ ជីវភាពរបស់ប្រជាជនមានការកើនឡើង ។ ក្រៅពីកត្តាំទាំង ៤នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញកត្តារួមផ្សំមួយចំនួនទៀតក្នុងនោះ គឺការរៀបចំរថយន្តក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយមិនគិតថ្លៃជាដើម ។ សម្តេចតេជោ បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាល ព្រមទាំងថ្លែងអំណរគុណអាជ្ញាធរ និងសមត្ថកិច្ច…

  • សម្ដេចធិបតី ៖ យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា

    សម្ដេចធិបតី ៖ យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា

    (ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃ​ក្រុម​ហ៊ុន អ​ អិម អេ (ខេមបូឌា) ម.ក ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ថា យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ឱកាស និងផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅ​ហួស មកហួស សកម្មភាពសេដ្ឋកិច្ចក៏​មិនសូវមាន តែបច្ចុប្បន្ន បានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ ។ សម្តេចធិបតី បានបន្ថែមថា ត្រឹម​រយៈ​ពេល ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើន​ដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ, ឆ្នាំ២០២២ មានរោងចក្រជាង ៣០០ បង្កើតការងារ បានជិត ១ម៉ឺននាក់ តែបច្ចុប្បន្នមាន​រោងចក្រជាង ៤០០ បង្កើតការងារបានជាង ១,៥ម៉ឺននាក់។ ជាមួយគ្នានេះ,…

  • នាយករដ្ឋមន្ត្រីកម្ពុជា មិនហាមលើការនាំចូលរថយន្ដមួយទឹក មកពីក្រៅប្រទេសនោះទេ

    នាយករដ្ឋមន្ត្រីកម្ពុជា មិនហាមលើការនាំចូលរថយន្ដមួយទឹក មកពីក្រៅប្រទេសនោះទេ

    (ពោធិ៍សាត់)៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​មិន​ហាមឃាត់ ​ក្នុង​ការ​នាំ​រថយន្ត​មួយ​ទឹក ឬ​ជជុះពី​ខាងក្រៅ​ប្រទេស ​ចូល​មក​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​នោះ ត្រូវ​មានការ​ត្រួតពិនិត្យ​ពី​បច្ចេកទេស​សុវត្ថិភាព គុណភាព ឱ្យ​បាន​ត្រឹមត្រូវ (​ឆៀក​) ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសម្ពោធ​ដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិត​នៅ​​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ឱ្យប្រើប្រាស់រថយន្ដ ដែលមានក្រុមហ៊ុន ផលិតក្នុងស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល នៅពេលត្រូវការផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងៗ ព្រមទាំងមានសេវាកម្មថែទាំល្អប្រសើរផងដែរ ។ សម្ដេចធីបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនចាប់បង្ខំ ឬកាត់ផ្ដាច់ការនាំចូលរថយន្ដមួយទឹក មកពីក្រៅប្រទេសនោះទេ ពោល គ្រាន់តែបង្ក លក្ខណៈងាយស្រួល ធ្វើយ៉ាងណាឲ្យរថយន្ដ ផលិតក្នុងស្រុក…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើក សម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើក សម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញបើកសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ បានឱ្យដឹងថា ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី៣ ដោយមានរបៀបវារៈតែមួយ គឺ ស្តាប់របាយការណ៍ សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥ ។ ក្នុងអំឡុងរយៈពេលបីខែ នៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី២ និងលើកទី៣ (៦ មករា – ៦ មេសា ២០២៥)នីតិកាលទី៥ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកា នៃព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនស្របតាមប្រការ៥៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ ។…

  • ឯកឧត្តមអភិសន្តិបណ្ឌិត និង ឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ

    ឯកឧត្តមអភិសន្តិបណ្ឌិត និង ឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ

    (ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមជំនួបរវាងភាគីទាំងពីរ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពិសេសកិច្ចសហប្រតិបត្តិការជាប់ព្រំដែន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមតំបន់ព្រំដែន។ ឯកឧត្ដមអភិសន្តិបណ្ឌិត និងឯកឧត្តម ឯកអគ្គរាជទូត សង្ឃឹមថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សា ដើម្បីបុព្វហេតុ នៃសន្តិសុខព្រំដែន និងការអភិវឌ្ឍរីកចម្រើនសម្រាប់ប្រទេសទាំងពីរ ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ឯកអគ្គរាជទូត សម្រាប់ការយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ…