-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន

(កំពត)៖ កម្ពុជា ប្រកាន់ជំហរអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ គឺកម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ។ ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការលើកឡើងកាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ថា មេដឹកនាំចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសារ ចិនកំពុងមានបញ្ហារឿងភារស៊ីពន្ធដារជាមួយសហរដ្ឋអាមេរិក ហើយចោទថាកម្ពុជាកំពុងតែយកស្ពៃទៅវិញ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការហួសចិត្តចំពោះការលើកឡើងនេះ ដោយថា៖ ខ្ញុំឆ្ងល់ថាម៉េចបានគេមិនចូលចិត្តស្ពៃ? គេថាយកអាមេរិកយកសាច់គោ យកចិនយកស្ពៃ..ខ្ញុំឃើញមានអ្នកគាំទ្រទាំងសងខាង អ្នកខ្លះថាសាច់គោឆ្ងាញ់ តែជាតិខ្លាញ់សុទ្ធ ប្រយ័ត្នលើសខ្លាញ់.. ស្ពៃជាបន្លែសុខភាពល្អរស់យូរ។ ហើយបើសួរថាកម្ពុជារើសអ្វី ស្ពៃ ឬ(សាច់)? គឺយើងរើសទាំងពីរ ។ សម្ដេចធិបតី បានបន្តថា គ្មាននរណាមកភ្ជង់យើង…
-
ប្រមុខរាជរដ្ឋាភិបាល៖ ជំហរនយោបាយកម្ពុជាមិនចោលប្រទេសណាមួយឡើយ ទោះកម្ពុជាជិតស្និទ្ធជាមួយចិន

(កំពត)៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ត្បិត កម្ពុជា រាប់អានជិតស្និទ្ធជាមួយចិន តែគឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប៉ុន្តែជំហរគោលនយោបាយរបស់កម្ពុជា គឺមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាពជាតិ អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយរាជរដ្ឋាភិបាលកម្ពុជាមិនមែនរណបជាមួយប្រទេសណាមួយជាដាច់ខាត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៉ី ជីនពីង នៅកម្ពុជា រយៈពេល២ថ្ងៃ ប្រជាពលរដ្ឋកម្ពុជាគួរតែមានមោទនភាព ពីព្រោះកម្ពុជា ជាប្រទេសតូច ប៉ុន្តែមានទំនាក់ទំនងស្មើមុខ ស្មើមាត់ជាមួយប្រទេសមហាអំណាច និងគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ខណៈថ្មីៗនេះ កម្ពុជា ជាប្រទេសមួយក្នុងចំនួន៣ នៅអាស៉ីអាគ្នេយ៍ ដែលប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ សួរថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ខុសអី? នៅពេលដែលកម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយផ្តាច់ចោលប្រទេសណាមួយចោលនោះទេ គឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក នេះជាជំហរនយោបាយរបស់យើង (កម្ពុជា)…
-
សម្ដេចនាយករដ្ឋមន្រ្ដី អរគុណគ្រប់អ្នកពាក់ព័ន្ធ ដែលបានចូលរួមធ្វើឱ្យពិធីបុណ្យចូលឆ្នាំ ដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខសុវត្ថិភាព

(កំពត)៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមធ្វើឱ្យពិធីបុណ្យចូលឆ្នាំ ដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ខណៈយុវជន ពលរដ្ឋខ្មែរ ភ្ញៀវទេសចរបរទេសបានចូលរួមលេងកំសាន្តដោយរីករាយ និងថ្លៃថ្នូរ និងមិនបានភ្លេចប្រពៃណីជាតិខ្មែរឡើយ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ សម្តេចធិបតី បានកោតសរសើរដល់រាជធានីខេត្តនានា កងកំលាំងគ្រប់ប្រភេទ យុវជន និងអ្នកពាក់ព័ន្ធដែលបានរួមគ្នាធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មី បានរៀបចំប្រកបដោយមោទនភាពជាតិ ជាពិសេសរៀបចំតុបតែងបានល្អ ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ សម្ដេចធិបតី សូមអរគុណកងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ កងទ័ព ទាំងប្រជាការពារ បូកជាមួយយុវជនស្មគ្រចិត្តទាំងអស់ ដែលបានខិតខំរៀបចំថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានល្អ» ឆ្នាំនេះ សម្បីគ្រោះថ្នាក់ចរាចរណ៍ យើងថយជាងទៅជិត ៤០%…
-
ក្រសួងកិច្ចការនារី បានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំចំនួន ៩លើក ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដោយបានពិនិត្យ វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។ ជាលទ្ធផល ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត ។ ក្រសួងកិច្ចការនារី បានសហការជិតស្និទ្ធជាមួយនឹងក្រុមការងារបច្ចេកទេស គាំទ្រសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាព ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរការនេះ ក្រសួងក៏បានសហការជាមួយនឹងអង្គការ ABI ហើយនឹងបានទទួលការវាយតម្លៃពីជំនាញលើមុខងាររបស់ស្ថាប័ន ឆ្លុះបញ្ចាំងជាមួយតម្រូវការថ្មីៗ កំពុងកើតមាននៅក្នុងសង្គម។ ប្រសាសន៍លើកឡើងរបស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី បានសហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកិច្ចការនារី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងមន្ទីរកិច្ចការនារីទាំង ២៥ រាជធានី-ខេត្ត ។…
-
កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺសមិទ្ធផលថ្មីបន្ថែមទៀតរបស់ជាតិ បង្ហាញពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា

(កំពត)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ ដែលបង្ហាញពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា ។ កំពង់ផែនេះ លេចចេញជារូបរាងឡើង ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យទេសចរណ៍កម្ពុជា ។ តាមរយៈសមិទ្ធផលកំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្ដេចនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុង ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរអន្តរជាតិកំពត

(ខេត្តកំពត)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុង ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ ហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែនេះ រួមមាន ផ្លូវបេតុងចូលកំពង់ផែ ប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស…
-
កម្ពុជា និង កាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

(ភ្នំពេញ)៖ ទីក្រុង Almaty៖ ឆ្លៀតក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារផ្លាស់ប្តូរបទពិសោធជាមួយឯកឧត្តម Yerkinbayev Yerzhan អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតនាឆ្នាំ២០២៥ នេះ តាមរយៈការចុះអនុស្សារណៈស្តីពីការយោគយល់គ្នាលើវិស័យទេសចរណ៍នាពេលដ៏ឆាប់ខាងមុខ។ ដោយសារមើលឃើញនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពដល់អ្នកទេសចរកាហ្សាក់ស្ថានកន្លងមក តាមរយៈកំណើនទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ការថតភាពយន្តទេសចរណ៍នៅកម្ពុជាដោយជោគជ័យរបស់ផលិតកម្ម DAUBAY ជាពិសេសគឺប្រទេសកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានមានចំណុចរួមគ្នាជាច្រើនដូចជាភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋទាំងពីរចំពោះភ្ញៀវ និងអ្នកវិនិយោគបរទេស ម្ហូបអាហារជាលក្ខណៈប្រពៃណីដ៏សំបូរបែប និងមានឱជារស វប្បធម៌ និងទំនៀមទំលាប់ដ៏យូរលង់ និងសំបូរបែប រួមទាំងទំនាក់ទំនងការទូតជាង៣០ឆ្នាំកន្លងមក ហើយអ្វីដែលប្រជាជននិងរដ្ឋាភិបាលកាហ្សាក់ស្ថាននៅតែចងចាំ និងមិនអាចបំភ្លេចបាន គឺដំណើរទស្សនកិច្ចរបស់សមេ្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាអំឡុងឆ្នាំ១៩៨២។ ឯកឧត្តមអនុរដ្ឋមន្រី្ត បានធ្វើដំណើរពីរដ្ឋធានី Astana មកដល់ទីក្រុង Almaty តាំងពីព្រឹកព្រលឹម រង់ចាំទទួលស្វាគមន៏ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមរដ្ឋមន្រ្តី និងបានឆ្លៀតពេលវេលាចំអិនម្ហូបជាច្រើន មុខត្រៀមទទួលឯកឧត្តមរដ្ឋមន្រ្តីដោយផ្ទាល់ដៃ តាមទំនៀមទំលាប់ប្រពៃណីបដិសណ្ឋារកិច្ចភ្ញៀវរបស់ប្រជាជនកាហ្សាក់ស្ថានពីដើមរៀងមក ៕ ដោយ ៖ ហេង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត

-
ពិធីសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្តកក់ ស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ)៖ សមិទ្ធិផលនានានៅវត្ត គិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធឆ្លងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ ។ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ ថា សមិទ្ធផលនានា នៅក្នុងវត្តគិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ព្រះវិហារមានទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ មានរបងព័ទ្ធជុំវិញ ចំនួន៦៤ ប្រឡោះ កសាងអស់ទឹកប្រាក់សរុប ៧០,១៨២.៤៥ដុល្លារ, កុដិមួយខ្នង ទំហំ ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៣,៥០០ដុល្លារជាទឹកប្រាក់សប្បុរសជន, បន្ទប់ទឹកមានមួយបន្ទប់ និងបង្គន់អនាម័យមានបួនបន្ទប់ កសាងអស់ ទឹកប្រាក់ ៣,១៥០ដុល្លារ, ស្រះទឹកមុខព្រះវិហារមានទទឹង ២០ម៉ែត្រ បណ្តោយ…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ។ នាឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគម PATA ដែលរៀបចំនៅសាធារណរដ្ឋតួកគីយ៉េ ឯកឧត្តមរដ្ឋមន្រ្តី នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៥ របស់សមាគម សន្និសីទស្តីពីគោលនយោបាយរាជរដ្ឋាភិបាលជាសមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានជំនួបទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋតួកគីយ៉េ…