Category: នយោបាយ

  • គ.ជ.ប គ្រោងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ តាមការប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីមានជាង ២២ម៉ឺននាក់

    គ.ជ.ប គ្រោងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ តាមការប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីមានជាង ២២ម៉ឺននាក់

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គ្រោងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ នៅក្នុងខែឧសភាខាងមុខនេះ គ្រាដែលការប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីជាង២២ម៉ឺននាក់ ស្របគ្នានឹងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និ​ងស្នាមម្រាមដៃ សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៥ មានចំនួន ២២០.៥៥៣នាក់ ខណៈចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន៥៥.៩០៤នាក់។ ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៥នេះតទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានបន្ថែមចំណុចសំខាន់ថ្មីមួយ គឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ លើរូបថត និ​ងស្នាមម្រាមដៃ ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០​២​៤​ មានចំនួនជាង៩លាន៩៩ម៉ឺននាក់ ក្នុងនោះស្រ្តី​មានចំនួ​នជាង៥លាន៣០ម៉ឺននាក់។ នៅមុនបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់, គ.ជ.ប នឹងធ្វើ​ការ​ផ្សព្វ​ផ្សា​យ​​​ជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នេះ តា​ម​មធ្យោបាយ៖ បិទផ្សាយនៅតាមសាលាឃុំ…

  • ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយផ្លែផ្កា

    ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយផ្លែផ្កា

    ភ្នំពេញ៖ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបានអញ្ជើញដំណើរនិវត្តន៍នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី​បំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយផ្លែផ្កា។ អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ី ជិនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ​ពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបំពេញទស្សនកិច្ចដូចគ្នានេះនៅ ប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី។ ខណៈផ្តើមទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថា កម្ពុជាគឺជាអាទិភាពមួយ នៅក្នុង​យុទ្ធសាស្រ្តការទូតជិតខាងរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥត ងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់​សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយ ស្ថានភាពជាតិរបស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតីចិនបានបន្ថែមថា ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាង​យកចិត្ត​ទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវ​ប្រឈមមុខ ជាមួយបរិយាកាស អន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាឯកឧត្តម XI Jinping នឹងចូលគាល់…

  • កម្ពុជា-ចិន បើកសប្តាហ៍ភាពយន្តចិននៅកម្ពុជា ស្របដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា

    កម្ពុជា-ចិន បើកសប្តាហ៍ភាពយន្តចិននៅកម្ពុជា ស្របដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដែលកម្មវិធីនេះឧបត្ថម្ភដោយ China Union Pay ។ សប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិន និងជាប្រធានក្រុមហ៊ុន China Media Group និងលោកស្រី Zhang Xuxia នាយិការងនៃបណ្ណសារភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌…

  • កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក

    កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក

    (ភ្នំពេញ)៖ កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមគ្នា រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ភាគីកម្ពុជា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងបានកោតសរសើរចំពោះការប្តេជ្ញារបស់ចិន ក្នុងការអនុវត្តតំបន់បើកចំហ លើកកម្ពស់មជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ការកសាងសហគមន៍វាសនារួមអាស៊ាន-ចិន និងសហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង ។…

  • កម្ពុជា ចិន ឯកភាព ពង្រឹងយន្តការលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ

    កម្ពុជា ចិន ឯកភាព ពង្រឹងយន្តការលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ

    (ភ្នំពេញ)៖ កម្ពុជា និងចិន បានឯកភាពគ្នាពង្រឹងយន្តការលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរ ទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការ ហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែ លម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។ ភាគីចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស…

  • កម្ពុជា ចិន ប្តេជ្ញាក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង

    កម្ពុជា ចិន ប្តេជ្ញាក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង

    (ភ្នំពេញ)៖ កម្ពុជា និងចិន ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ពាណិជ្ជកម្ម និងវិនិយោគ ភាគីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គម ដ៏ឆ្នើមរបស់ប្រទេសចិន និងបានសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់ចិនឆ្ពោះទៅការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ និងប្រជាជាតិចិនដ៏ រុងរឿង ។ ភាគីចិន បានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ភាគីទាំងពីរ បានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត…

  • កម្ពុជា ចិន អះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក

    កម្ពុជា ចិន អះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក

    (ភ្នំពេញ)៖ កម្ពុជា និងចិន បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ដោយភាគីកម្ពុជានបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលនយោបាយ ចិនមួយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់យ៉ាងខ្លាំង នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានបង្ហាញពីបំណងរួមក្នុងការលើកកំពស់ការផ្លាស់ប្ដូរ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ ។ ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជា ប្រឆាំងចំពោះ…

  • លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) នៅព្រះរាជាណាចក្រកម្ពុជា

    លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) នៅព្រះរាជាណាចក្រកម្ពុជា

    លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥

  • កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល

    កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សា ការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធា រណរដ្ឋ ប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាង កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅកម្ពុជា។ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យ នៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយ ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច , ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ ជាការឆ្លើយតប, ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះ​ការ​ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវ​សេចក្តី​សោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ច​ម្តងទៀតនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀង​សាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តម Xi Jinping និងគណៈប្រតិភូ នៅ​ព្រះ​បរមរាជវាំង

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀង​សាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តម Xi Jinping និងគណៈប្រតិភូ នៅ​ព្រះ​បរមរាជវាំង

    (ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅព្រះបរមរាជវាំង ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Xi Jinping ​ប្រ​ធា​នា​ធិបតី​ នៃសាធារណរដ្ឋប្រជាមានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន នឹងបានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អ​ប្រសើរ​បន្ថែម​ទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យ​សំខាន់ៗ​ជាច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន,…