Category: នយោបាយ

  • សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក

    សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក

    រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕ ដោយ ៖ លីដា

  • ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ១២.៣៨៣០នាក់ ក្នុងរយៈ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ

    ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ១២.៣៨៣០នាក់ ក្នុងរយៈ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ

    (ខេត្តព្រះវិហារ)៖​ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្ត​ព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅ​កម្សាន្ត​តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងប្រជា​ពល​រដ្ឋលេងកម្សាន្តតាមសង្ក្រាន មានចំនួន ១២.៣៨៣០នាក់។​ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានថ្លែងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី១៤​.១៥.១៦ ខែមេសា នេះ ភ្ញៀវទេសចរបាន​ចូល​ទស្សនា តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយតាមទីតាំងសង្ក្រាននានា មានចំនួនសរុប១២.៣៨៣០នាក់។​  លោកថា៖ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង១២.៣៨៣០នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន២០៨៤២នាក់ ភ្ញៀវទេសចរ​បរទេសចំនួន ១២៣នាក់ និងបងប្អូនប្រជាពលរដ្ឋចូលរួមលេង​សង្រ្កាន្តនានាសរុបចំនួន១០.២៨៦៥នាក់។​ លោក គង់ វិបុល ក៏បានថ្លែងទៀតថា៖សម្រាប់ទីតាំងរមណីយដ្ឋាន និងគោលដៅទេសចណ៍នានា ដែលភ្ញៀវទេសចរតែងមកលេង​កម្សាន្តមានដូចជា៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រា​សាទ​កោះកេរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ។​លោកថាកត្តាសំខាន់ដែលឆ្នាំនេះខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរច្រើន​ដោយសារអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំសង្ក្រានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី មាន​លក្ខណៈស្អាតប្លែក ធំជាងឆ្នាំមុន ពិសេសមានកម្ម​វិធីសប្បាយៗជាច្រើនទៀតផង៕…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបំពាក់មេដាយដល់ជ័យលាភី ការប្រណាំង គោ ក្របី និងបំផាយសេះ

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបំពាក់មេដាយដល់ជ័យលាភី ការប្រណាំង គោ ក្របី និងបំផាយសេះ

    (សៀមរាប)៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញបំពាក់មេដាយដល់ជ័យលាភី ការប្រណាំង គោ ក្របី និងបំផាយសេះ អបអរអង្គរសង្គ្រាន្ត នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅអង្គរឃ្យុងយូ ខេត្តសៀមរាប ៕ ប្រភព ៖ AKPរូបថត៖ យឹម សុវឌ្ឍនា

  • VATANAC ប្រគុំតន្ត្រី ថ្ងៃសង្ក្រាន្តថ្ងៃទីបីសប្បាយឲ្យណាណីហ្វេនៗនៅក្រុងតាខ្មៅ! និងត្បូងឃ្មុំ

    VATANAC ប្រគុំតន្ត្រី ថ្ងៃសង្ក្រាន្តថ្ងៃទីបីសប្បាយឲ្យណាណីហ្វេនៗនៅក្រុងតាខ្មៅ! និងត្បូងឃ្មុំ

    ជួបជាមួយអ្នកនាង មាស សុខសោភា លោក វុទ្ធា កញ្ញា អ៊ុ សេរីគុត្តា លោក វីន ត្រេប (Vin Trapz) កញ្ញាកាម៉ុនរ៉ាត់ និងតារាកិត្តិយសជាច្រើនរូបទៀត។ ទីតាំងប្រគំតន្រ្តី៖ សួនច្បារច្រមុះជ្រូកក្រុងតាខ្មៅ និងត្បូងឃ្មុំ Location តាខ្មៅ និង ត្បូងឃ្មុំ #Apsaratv11 #AMSInfotainment #អបអររាល់ថ្ងៃ #ផលិតពីស្រូវសាលីសុទ្ធ #AllDayEveryday #VattanacLagerade #AllMaltBrew #ស្រទន់ស្រស់ស្រាយទាំងអស់គ្នា #VattanacPremiumLight #VattanacLight #LifesSimplePleasure #VattanacBeer #AllCheers #AllJoys #អបអរសាទរទាំងអស់គ្នា #ដើម្បីភាពរីករាយទាំងអស់គ្នា #MondeSelection2024 #MondeSelection2025

  • សង្ក្រាន្តឆ្នាំថ្មី បានញ៉ាំងពលរដ្ឋឃុំរលាំងកែន ឱ្យសប្បាយរីករាយ

    សង្ក្រាន្តឆ្នាំថ្មី បានញ៉ាំងពលរដ្ឋឃុំរលាំងកែន ឱ្យសប្បាយរីករាយ

    (កណ្ដាល)៖ ឯកឧត្តម សួស ស៊ីណា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំរលាំងកែន និងលោកជំទាវ សៀង ផាន់នី សមាជិកគណបក្សខុទ្ទកាល័យ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំរលាំងកែន និងជួយភូមិរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអញ្ជើញបើកដំណើការកម្មវិធសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ ឆ្នាំ២០២៥ យ៉ាងសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម សួស ស៊ីណា បានគូសបញ្ជាក់ថា នេះគឺជាការ ជួបជុំមហាគ្រួសារខ្មែរនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ឆ្នាំ២០២៥ ដែលជាការជួបជុំធ្វើបុណ្យធ្វើទានដោយសប្បាយរីករាយជាទីបំផុត ក្រោមម្លប់នៃ សុខសន្តិភាពពាសពេញផ្ទៃប្រទេស និងក្រោមការអភិវឌ្ឍរីកចម្រើននៅលើគ្រប់វិស័យនៃប្រទេសជាតិ។ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងារចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយ ស្រុកកណ្តាលស្ទឹងជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅឃុំរលាំងកែន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះបងប្អូននៅទីនេះ…

  • ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានពលរដ្ឋជាង ៩៣ម៉ឺននាក់ បានដើម្បីលេងកម្សាន្តអបអរសាទរឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ចាម, សន្ដិសុខ និងសណ្ដាប់ធ្នាប់ត្រូវធានាបានយ៉ាងល្អ

    ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានពលរដ្ឋជាង ៩៣ម៉ឺននាក់ បានដើម្បីលេងកម្សាន្តអបអរសាទរឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ចាម, សន្ដិសុខ និងសណ្ដាប់ធ្នាប់ត្រូវធានាបានយ៉ាងល្អ

    (កំពង់ចាម)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» និងតំបន់ទេសចរណ៍នានាទូទាំងខេត្តកំពង់ចាម ចំនួន ៩៣១,៤៤៣នាក់។ នេះបើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។ តាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ មានចំនួន ៩៣១,៣១៧នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១២៦នាក់។ សម្រាប់ព្រឹត្តិការណ៍នេះមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕ លី ពៅ

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយស​ម្តេចធិបតី នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់ប្រជាពលរដ្ឋជិត ៤០គ្រួសារ ដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយស​ម្តេចធិបតី នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់ប្រជាពលរដ្ឋជិត ៤០គ្រួសារ ដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់

    (ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ​ធម្មជាតិខ្យល់កន្ត្រាក់ផ្ទះ ៣៦គ្រួសារ និងគ្រួសាររងគ្រោះដោយរន្ទះ​បាញ់ ទទួលបានអំណោយដ៏ថ្លៃថ្លាជាថវិកា និងគ្រឿងឧបភោគ បរិភោគ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី១៣មេសា២០២៥ បានឆក់យកឱកាសដ៏មមាញឹកពីកិច្ចការងារបម្រើជាតិ ការពារបូរភាពទឹកដី អធិបតេយ្យភាពជាតិ បានអញ្ជើញដឹកនាំ​នាយទាហាន និងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ​ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះទាំង ៣៦គ្រួសារ និងគ្រួសាររងគ្រោះដោយរន្ទះបាញ់ ១គ្រួសារ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិទាំង ៣៦គ្រួសារ ក្នុងនោះ ២៨គ្រួសារ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ដ , ពលរដ្ឋ ៦គ្រួសារ រស់នៅភូមិជាំក្សាន្ដ ឃុំជាំក្សាន្ដ និង ពលរដ្ឋ ២គ្រួសារទៀត រស់នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត…

  • អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញ​មកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាល​កំពង់ចាម ១.០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​សេរី

    អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញ​មកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាល​កំពង់ចាម ១.០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​សេរី

    (កំពង់ចាម​)៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ​មកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម មកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១.០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី​ ថ្លែងបែបនេះ​ក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅបរិវេណសួនស្មៅមុខសាលាខេត្ត​ ។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ សង្ក្រាន្ត កំពង់ចាមយើងឆ្នាំនេះ មានរៀបចំលៀសហាល ចំនួន៣តោន មានប្រវែង១.០០០ម៉ែត្រ ចាប់ពីវេលា ម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូក។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម​ ក៏បានរៀបចំការផ្តល់ សេវា WiFi ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយ ផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ…

  • ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មី​ប្រពៃណីជាតិនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់

    ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មី​ប្រពៃណីជាតិនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់

    (សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី” នារសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់ រួមមាន៖​ ទេសចរណ៍វប្បធម៌ប្រពៃណី, ទេសចរណ៍​ព្រឹត្តិការណ៍សង្គម, ទេសចរណ៍ធម្មជាតិ​ និង ទេសចរណ៍បុរាណស្ថាន ។ ទន្ទឹមនឹងការរៀបចំ​សង្រ្កាន្តនៅលើ​ទឹកដី​អង្គរដ៏បវរនៃ​យើង, សង្រ្កាន្ត​នៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក និង តាមវិទ្យាល័យនានា ទូទំាង​ប្រទេស បាន ​និង កំពុងរៀបចំ​ដូចគ្នា ។ នេះ ក៏ជាពេលវេលា ដែលយើងបាន​បង្ហាញនូវ វប្បធម៌ ប្រពៃណីរបស់យើង សម្រាប់​ជាមោទនភាព​ ហើយ​ក៏ជា​ការអភិរក្ស​ សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និង អត្តសញ្ញាណជាតិរបស់យើង ។ ជាមួយគ្នានេះ, សម្ដេចបវរធិបតី បានរំលេចអំពីគោលបំណងធំ ៣…

  • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតីភាព ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅបរិវេណប្រាសាទអង្គរវត្ត

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតីភាព ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅបរិវេណប្រាសាទអង្គរវត្ត

    (សៀមរាប)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ យាង និមន្ត និងចូលរួមក្នុងព្រះរាជពិធីនេះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។ សូមជម្រាបជូនថា ការប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីនាំមកនូវសេចក្តីសុខចម្រើន និងបញ្ចៀសអពមង្គលផ្សេងៗ ព្រមទាំងថ្វាយព្រះសព្ទសាធុការពរចំពោះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ មុននឹងឈានចូលដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ការប្រារព្ធព្រះរាជពិធីនេះទៀតសោត ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក និងជួយទាក់ទាញទេសចរជាតិ…