Category: នយោបាយ

  • ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ នៅប្រាសាទអង្គរវត្ត

    ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ នៅប្រាសាទអង្គរវត្ត

    ផ្សាយបន្តផ្ទាល់ ៖ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាព របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

  • ពិធីទទួល និងផ្ទេរតំណែងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ឆ្នាំម្សាញ់

    ពិធីទទួល និងផ្ទេរតំណែងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ឆ្នាំម្សាញ់

    ពិធីទទួល និងផ្ទេរតំណែងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស ២០២៥។

  • សន្តិភាពបានធ្វើអោយគ្រួសារខ្មែរ ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ដោយស្នាមញញឹម

    សន្តិភាពបានធ្វើអោយគ្រួសារខ្មែរ ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ដោយស្នាមញញឹម

    អរគុណសន្តិភាព ធ្វើអោយពួកខ្ញុំមានស្នាមញញឹម នេះជាសារដំបូង មុនមានចំណាប់អារម្មណ៍ទៅកាន់គណៈគ្រប់គ្រង បុគ្គលិក នៃប៊ែលធី​ គ្រុប ភ្នំពេញ៖ ពាក្យអរគុណសន្តិភាព និងដឹងគុណដល់ស្ថាបនិកសន្តិភាព ត្រូវបានឯកឧត្តម លី ឆេង ប្រកាសភ្លាមៗ ចំពោះមុខគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូគ្រប់ផ្នែកទាំងអស់នៃប៊ែលធី​ គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យ ប៊ែលធី គ្រុប មានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីប៊ែលធីមានតែ ១ទីតាំង រហូតដល់បច្ចុប្បន្នមាន ៣៦ទីតាំង។ ក្នុងឱកាសប្រារព្ធពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ និងពិសាអាហារសាមគ្គីគ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមប្រមាណ៣,០០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយក ប៊ែលធី…

  • កម្មវិធី “ប្រយោគ​បុរាណ​ចិន​ដែល​លោក Xi Jinping ចូលចិត្ត​​” (ភាសាខ្មែរ) នឹងចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជា

    កម្មវិធី “ប្រយោគ​បុរាណ​ចិន​ដែល​លោក Xi Jinping ចូលចិត្ត​​” (ភាសាខ្មែរ) នឹងចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជា

    នៅក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា កម្មវិធី “ប្រយោគ​បុរាណ​ចិន​ដែល​លោក Xi Jinping ចូលចិត្ត​​” (ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែមេសា តាមម៉ោងក្នុងស្រុក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស គេហទំព័រសារព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត។ ប្រព័ន្ធផ្សព្វផ្សាយធំៗក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយជាមុនអំពីការចាក់ផ្សាយកម្មវិធីនេះ ដែលបានបង្កឱ្យមានការរំពឹងទុកជាទូទៅ និងការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា។ កម្មវិធី “ប្រយោគ​បុរាណ​ចិន​ដែល​លោក Xi Jinping ចូលចិត្ត​​” (ភាសាខ្មែរ) យកសម្រង់កំណាព្យ និងសុភាសិតបុរាណចិនដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិនជាចំណុចចាប់ផ្តើម ដោយផ្តោតលើប្រធានបទដូចជាសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តស្នង និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានា បកស្រាយ និងលើកឡើងនូវអត្ថន័យ និង គុណតម្លៃសកលភាវូបនីយកម្មក្នុងយុគសម័យថ្មី ដែលបង្កប់នៅក្នុងវប្បធម៌ប្រពៃណីចិនដ៏ស៊ីជម្រៅ បង្ហាញពីមូលដ្ឋានគ្រឹះវប្បធម៌នៃទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកនូវប្រាជ្ញាខាងនយោបាយដ៏ឧត្តុង្គឧត្តម ទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងទស្សនវិស័យប្រវត្តិសាស្ត្រ…

  • សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទបញ្ចប់ការងារចុះបញ្ជីដីធ្លី និងចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅសៀមរាប

    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទបញ្ចប់ការងារចុះបញ្ជីដីធ្លី និងចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅសៀមរាប

    សៀមរាប​៖នៅសាលសន្និសីទ សុខាសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី​ក្នុងពិធី​បិទ​បញ្ចប់ការងារវាស់វែងក្បាលដី និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមទាំងចែកបណ្ណកម្មសិទ្ធិចំនួនប្រមាណ ៤ម៉ឺនបណ្ណ ដល់ប្រជាពលរដ្ឋនៅ ៦ក្រុង-ស្រុក ក្នុងខេត្តសៀមរាប។អញ្ជើញចូលរួមមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរ ក្រុមការងារ និងប្រជាពលរដ្ឋជាង ៣ពាន់នាក់។ ពិធីនេះរៀបចំឡើងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ។ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថា ការចុះបញ្ជីដីធ្លីជាសមាសធាតុសំខាន់ក្នុង​ការធានា​សន្តិសុខ​សង្គម និងបង្កើតមូលដ្ឋាននៃការអភិវឌ្ឍជាតិ ដូចដែលបានរៀបរាប់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ ថ្លែងក្នុងឱកាសនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានហៅការបញ្ចប់ការងារចុះបញ្ជីដីធ្លីជាជោគជ័យដ៏ល្អឥតខ្ចោះ និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ខេត្តសៀមរាប។សម្តេចសង្ឃឹមថាបណ្ណកម្មសិទ្ធិទាំងនេះនឹងជួយដល់ការរស់នៅ​មាន​សុវត្ថិភាព…

  • សម្តេចធិបតី នាយករដ្ឋមន្ដ្រី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម

    សម្តេចធិបតី នាយករដ្ឋមន្ដ្រី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម

    (ត្បូងឃ្មុំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ១៣៣លានដុល្លារអាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា “គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា”។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា “ខ្សែផ្លូវនេះ មានប្រវែងសរុបជិត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធផ្លូវជាតិលេខ៧១សេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធផ្លូវជាតិលេខ៧១សេ

    ផ្សាយបន្ដផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធផ្លូវជាតិលេខ៧១សេ (ត្បូងឃ្មុំ. កំពង់ចាម) នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥

  • ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលកិច្ចប្រជុំពិភាក្សា ការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

    ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលកិច្ចប្រជុំពិភាក្សា ការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

    (បាត់ដំបង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សា ការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី ១០ ខែ មេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលាខេត្តបាត់ដំបង។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុក ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម…

  • ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យការងារ សន្ដិសុខសង្គម

    ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យការងារ សន្ដិសុខសង្គម

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា និងឯកឧត្តមឯកអគ្គរាជទូតថៃថ្មីប្រចាំនៅកម្ពុជា បានសម្ដែងនូវការពេញចិត្តលើចំណងមិត្តភាព និងរំពឹងយ៉ាងមុតមាំថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ។ ប្រសាសន៍នេះលើកឡើងនៅក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ទុល ត្រៃស៊ូរ៉ាត់ (Tull TRAISORAT)ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ…

  • ក្រសួងទេសចរណ៍ និង ក្រុមហ៊ុន អប្សរា (AMS) សហប្រតិបត្តិការផ្សព្វផ្សាយ និងផលិតមាតិកាល្អៗសម្រាប់លើកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា

    ក្រសួងទេសចរណ៍ និង ក្រុមហ៊ុន អប្សរា (AMS) សហប្រតិបត្តិការផ្សព្វផ្សាយ និងផលិតមាតិកាល្អៗសម្រាប់លើកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ និងផលិតមាតិកាល្អៗសម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា និងបានឯកភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន (AMS) និងក្រសួងទេសចរណ៍ ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងវិស័យឯកជន និងស្ថាប័នរដ្ឋក្នុងការសហការផលិត និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ប្លែកៗ ប្រកបដោយគុណភាព និងភាពទាក់ទាញ ទន្ទឹមនឹងនោះក៏ដើម្បីឱ្យស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែល ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ ក្នុងនោះ ក៏មានវិស័យឯកជនផងដែរ។ ក្នុងកិច្ចជំនួបដ៏មានសារៈសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យបន្ត ជួយផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ជាពិសេសការជួយផ្សព្វផ្សាយនូវព័ត៌មានមិនពិតពីកម្ពុជា ដែលកម្ពុជាពោរពេញទៅដោយកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ដែលបង្កើតបាននូវបរិយាកាសអំណោយផលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ឦ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យជួយចូលរួមក្នុងយុទ្ធនាការ ក្រោមទិសស្លោកចំនួន ៣ គឺ៖ទិសស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ…