Category: នយោបាយ

  • ព្រឹទ្ធសភា ប្រារព្ធពិធីសូត្រមន្ត សុំសេចក្តីសុខសិរីសួស្តី ក្នុងឱកាសពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ព្រឹទ្ធសភា ប្រារព្ធពិធីសូត្រមន្ត សុំសេចក្តីសុខសិរីសួស្តី ក្នុងឱកាសពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ទីប្រឹក្សា ជំនួយការថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាយ៉ាងច្រើនកុះករ ។ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត រៀបចំឡើង ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី សុំសេចក្តីសុខ សិរីសួស្តី និងទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ។ ក្នុងពិធីសូត្រមន្តនេះ ឯកឧត្តម អ៊ុច បូររិទ្ធ និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប…

  • ឯកឧត្តម គីម រិទ្ធី ជឿជាក់ថា ចំណងសាមគ្គីភាពរវាង ខេត្តព្រះវិហារ-ខេត្តយ៉ាឡាយ កាន់តែរឹងមាំ ថែមទៀត

    ឯកឧត្តម គីម រិទ្ធី ជឿជាក់ថា ចំណងសាមគ្គីភាពរវាង ខេត្តព្រះវិហារ-ខេត្តយ៉ាឡាយ កាន់តែរឹងមាំ ថែមទៀត

    (ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពិតជាសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ចំណង សាមគ្គីភាពរវាងខេត្តទាំងពីរ (ខេត្តព្រះវិហារ-យ៉ាឡាយ) ក៏ដូចជារវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការណ៍ដ៏រឹងមាំ ជាមួយគ្នា ជាយូរណាស់មកហើយ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ ល្អប្រសើរថែមទៀត។ ជាពិសេសនឹងបន្តមាន ទំនាក់ទំនងរវាងយុវជនខេត្តទាំងពីរ (ព្រះវិហារ-យ៉ាឡាយ) តាមរយៈការរៀបចំព្រឹត្តិការណ៍ បោះជំរុំរួមគ្នា ឬផ្លាស់ប្តូរទស្សនកិច្ច ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅពេលខាងមុខដ៏សមគួរណាមួយជាក់ជាមិនខាន។ ឯកឧត្តម គីម រិទ្ធី ថ្លែងបែបនេះ នៅក្នុងឱកាសទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ ដឹកនាំដោយ ឯកឧត្តម ជឿង វ៉ាន់ដាត សមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជា ក្រុមប្រឹក្សាប្រជាជនខេត្តយ៉ាឡាយ ចូលជួបសំដែងការគួរសម សួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលហ្នឹងខិតចូលមកដល់ឆាប់ៗ ខាងមុខនេះ ដែលត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលសវនការ សាលាខេត្តព្រះវិហារ ។…

  • អ្នកសារព័ត៌មានកម្ពុជា ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន និងការអភិវឌ្ឍន៍នៅកម្ពុជា

    អ្នកសារព័ត៌មានកម្ពុជា ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន និងការអភិវឌ្ឍន៍នៅកម្ពុជា

    (ភ្នំពេញ)៖ សារព័ត៌មាន People’s Daily បានរៀបចំវេទិការចែករំលែកលទ្ធផលបទសម្ភាសន៍រួម ស្តីពីការរួមគ្នាកសាង «ខ្សែ ក្រវាត់ និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ បន្ទាប់ពីធ្វើកិច្ចការយកព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មានខ្មែរ រយៈពេល ៤ថ្ងៃកន្លងមក ។ វេទិការនេះ បានអញ្ជើញចូលរួមអធិបតីភាពដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភ្ញៀវកិត្តិយសជាជនជាតិចិន និងកម្ពុជាជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ ។ សារព័ត៌មាន People’s Daily គឺជាភ្នាក់ងារសារព័ត៌មានដ៏ធំមួយនៃរដ្ឋាភិបាលចិន បានមកទស្សនកិច្ចរយៈពេល៤ថ្ងៃនាចុងសប្តាហ៍កន្លងទៅនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាព និងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា-ចិន និងជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិនឲ្យកាន់តែល្អប្រសើរថែមទៀត ។ បេសកម្មនេះ បានដឹកនាំដោយ លោក ចាង នៀនសឹង ZHANG NIANSHENG ប្រធានសាខាតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសារព័ត៌មាន People’s Daily និងបុគ្គលិកប្រុសស្រីចំនួន ៦នាក់ ដើម្បីចុះមកយកព័ត៌មានផ្ទាល់ និងធ្វើបទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងនៅទីតាំងវិនិយោគសំខាន់ៗមួយចំនួន និងដើម្បីស្វែងយល់ពីសមិទ្ធផល…

  • គណៈកម្មការចំពោះកិច្ចស្តីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហា ដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន ប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១

    គណៈកម្មការចំពោះកិច្ចស្តីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហា ដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន ប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១

    (បន្ទាយមានជ័យ) ៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលសកម្មភាពការងារ ត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចរាជរដ្ឋាភិបាលស្តីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហា ដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីគ្រប់តំណាងពាក់ព័ន្ធ ។ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្នុងនាមជាសមាជិកក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចរដ្ឋបាលខេត្ត សមត្ថកិច្ច ឈរជើងតាមច្រកទ្វារព្រំដែនបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តសម្របសម្រួលដល់ការធ្វើដំណើរចេញ-ចូលរបស់បងប្អូនពលករខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឆាប់រហ័ស និងស្របច្បាប់ មិនមានភាពអសកម្ម ឬភាពមិនប្រក្រតី មានបញ្ហាកើតមានខ្លះ ប៉ុន្តែតិចតួច ហើយថ្នាក់ដឹកនាំខេត្ត កម្លាំងមានសមត្ថកិច្ច ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការដោះស្រាយ ឆ្លើយតបភ្លាមៗ ចំពោះបញ្ហា ដែលបានកើតមានឡើង ។ លោក លៀម សុដា បានលើកឡើងនូវសកម្មភាពការងារ របស់ក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច ដែលរួមមាន៖…

  • រាជរដ្ឋាភិបាលអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន

    រាជរដ្ឋាភិបាលអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSlEP ដែលមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក ។ ក្នុងកិច្ចប្រជុំនៅថ្ងៃ ១០ ខែមេសា ឆ្នាំ២០២៥ ក្នុងនេះគេបានធ្វើការពិនិត្យទៅលើលទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីការជួសជុលកែលម្អផ្លូវជាយុទ្ធសាស្ត្រឱ្យមានភាពធន់ និងមាននិរន្តរភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍មកកាន់តំបន់ភ្នំខ្នងផ្សារ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសអនុម័តគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយនេះ ។ ក្រៅពីការសាងសង់ផ្លូវ គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម ដែលការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ និងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនី។ ទន្ទឹមនឹងនោះ ការដាំដើមឈើឡើងវិញក៏ត្រូវបានបញ្ចូលផងដែរ ដើម្បីបង្កើនសោភ័ណភាពធម្មជាតិនៃតំបន់នេះផងដែរ ។ ក្រសួងបរិស្ថានកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងធនាគារពិភពលោក និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ និងអាទិភាពនៃគម្រោងអភិវឌ្ឍន៍មួយនេះ ដោយតម្រូវឱ្យក្រសួង ស្ថាប័ន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងសហការយ៉ាងជិតស្និត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់និងបន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើឱ្យប្រយោជន៍សហគមន៍មូលដ្ឋាន ។…

  • អង្គរវត្តត្រៀមខ្លួនជាស្រេចក្នុងការទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

    អង្គរវត្តត្រៀមខ្លួនជាស្រេចក្នុងការទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

    (ភ្នំពេញ)៖ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។ ទាក់ទិនក្នុងរឿងនេះ លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ បញ្ជាក់ថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។ អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ សូមចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេស ជាងឆ្នាំមុនៗ

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេស ជាងឆ្នាំមុនៗ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានគូសរំលេចថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដែលបង្ហាញ ពីការជួបជុំគ្រួសារខ្មែរ ក្នុងសម្លៀកបំពាក់ប្រពៃណី នៅមុខប្រាសាទអង្គរវត្ត ខណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ហើយថា ក្រៅពីសង្ក្រាន្តនៅតាមរាជធានី-ខេត្ត គឺឱ្យមានការរៀបចំអង្គរសង្ក្រាន្ត សាជាថ្មី នៅខេត្តសៀមរាប ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងដូច្នេះ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជូនដំណើរ យុវជនស្ម័គ្រចិត្តចំនួន ៥៨៦នាក់ នៃព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប ។ នៅក្នុងឱកាសនេះ ឯកឧត្តមប្រធាន ស.ស.យ.ក បានថ្លែងអំណរគុណដល់ប្អូនៗដែលស្ម័គ្រចិត្ត ចូលរួម រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ខណៈក្រុមការងារយុវជន អង្គរសង្ក្រាន្ត នៅបន្តចេញដំណើរ ទៅចូលរួមអង្គរសង្ក្រាន្ត ខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា…

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អ កម្ពុជា និងឥណ្ឌា

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អ កម្ពុជា និងឥណ្ឌា

    (ភ្នំពេញ)៖ ខណៈអនុញ្ញាតឱ្យ ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ដែលមានឬសគល់នៃទំនាក់ទំនងប្រវត្តិសាស្ត្រ និង វប្បធម៌រួមគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ក្នុងខែឧសភា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាព នៃការផ្លាស់ប្តូរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទាំងពីរនាពេលខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះលទ្ធផលដ៏ ជោគជ័យ និងបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣ ដែលបានធ្វើនៅខេត្តសៀមរាបក្នុង មីនា ហើយទន្ទឹងរង់ចាំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែល…

  • អង្គការសហប្រជាជាតិ សរសើរកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន ជាពិសេសការឆ្លើយតបប្រកបដោយប្រសិទ្ធភាពលើការអភិវឌ្ឍន៍ដោយចីរភាព

    អង្គការសហប្រជាជាតិ សរសើរកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន ជាពិសេសការឆ្លើយតបប្រកបដោយប្រសិទ្ធភាពលើការអភិវឌ្ឍន៍ដោយចីរភាព

    (ភ្នំពេញ)៖ អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងឱកាសទទួលបានការអនុញ្ញាតទទួលជួបនិងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម Joseph Scheuer បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា កឺការឆ្លើយតបប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍន៍ដោយចីរភាព ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអំពីកិច្ចខិតប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក្រសួងបរិស្ថាន ដែលជាសេនាធិការ បាននិងកំពុងដឹកនាំរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» (NDC3.0) ដ៏មានសារៈសំខាន់ ដើម្បីបង្ហាញពីមហិច្ឆតាកម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីគ្រប់វិស័យជាពិសេស វិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ គីមី និងសំណល់។ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ក្នុងនោះមានទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដែលចូលរួមសម្របសម្រួលនិងគាំទ្រកម្ពុជាក្នុងរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ»…

  • ការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥

    ការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់ការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) ដោយមានការចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក អនុប្រធាន សមាជិក សមាជិកា សរុប ៥០រូប។ ក្នុងឱកាសនោះ ឯកឧត្តម ថ្លែងអំណរគុណដល់ អនុប្រធាន សមាជិក សមាជិកា ដែលបានប្តេជ្ញាចិត្ត និងលះបង់ពេលវេលា ធនធាន កម្លាំងកាយចិត្ត ក្នុងរយៈពេល ១ឆ្នាំពេញនៃឆ្នាំ២០២៤ និងនាពេលកន្លងមក ដើម្បីចូលរួមចំណែកជាមួយនឹងបេសកកម្មដ៏ថ្លៃថ្លារបស់ សមាគម អ.ម.ត ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត ប្រកបដោយគុណធម៌ និងមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន…