-
កម្ពុជា និង អឺរ៉ុប ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតងនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជា ។ វេទិកានេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ជាច្រើននាក់។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីពេញចិត្ត និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍបៃតង សម្រាប់កម្ពុជា ក្នុងប្រព័ន្ធកសិ-ចំណីអាហារ និងការកាត់បន្ថយប្លាស្ទិក ដែលជាមូលដ្ឋាននៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សំណល់ប្លាស្ទិក អាចបង្កហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈជាសកល។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថាផលប៉ះពាល់នៃណាណូ (Nano) និងមីក្រូប្លាស្ទិក (Micro) បានបង្កគ្រោះថ្នាក់យ៉ាងដល់ជីវៈចម្រុះ និងសុខភាពរបស់មនុស្ស។…
-
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដល់សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីឈុន នាទីក្រុងសេអ៊ូល គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរៀបចំកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងមានវត្តមានលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីជាច្រើនរូបទៀត។ សូមជម្រាបថា នៅពេលអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ភ្លាម នៅព្រឹកថ្ងៃទី១០ មេសានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ ហានយ៉ាង សាយប៊ឺ (Hanyang Cyber University) ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សារណៈនៃការយយោគយល់គ្នារវាងសាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការអភិវឌ្ឍសមត្ថភាពនិងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា…
-
កម្ពុជា បន្តខិតខំដោះស្រាយស្បៀងអាហារ និងការពារចំពោះបញ្ហារូបត្ថម្ភគ្រប់ទម្រង់

(ភ្នំពេញ)៖ មន្ត្រីក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលងថា ប្រជាជនកម្ពុជាគ្រប់រូប នឹងទទួលបានស្បៀងអាហារគ្រប់គ្រាន់ និងការការពារចំពោះបញ្ហារូបត្ថម្ភគ្រប់ទម្រង់ ក្នុងការលើកកម្ពស់សុខភាពកុមារ និងសមធម៌ ស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ ប្រកបទៅដោយភាពជោគជ័យនៅកម្ពុជា ។ នេះជាការបញ្ជាក់របស់ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ យុទ្ធសាស្ត្រជាតិ ស្ដីអំពីសន្តិសុខ សុខភាព និងអាហាររូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។ ឯកឧត្តម សុខ ស៊ីឡូ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនគួរកត់សម្គាល់ ដែលនាំឱ្យមាន ការផ្លាស់ប្ដូរដ៏សំខាន់នៅក្នុងទិដ្ឋភាពអាហាររូបត្ថម្ភ និងបរិស្ថានស្បៀង ដែលបណ្ដាលមកពីការកើនឡើង នៃអាហារមិនល្អសម្រាប់សុខភាព មានជាតិខ្លាញ់ អំបិល និងស្ករច្រើន ហើយការផ្លាស់ប្ដូរនេះ ទាមទារឱ្យមានការរៀបចំយុទ្ធសាស្ត្រ…
-
សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដាន និងយកចិត្តទុកខ្ពស់បំផុត ក្នុងការស្វែងរក និងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិ

(ភ្នំពេញ)៖ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%។ នេះបើយោងតាមការផ្សាយរបស់បណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញេីលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វេីការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ។ ជាលទ្ធផលវិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា…
-
កងកម្លាំង និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ ថែរក្សាសន្តិភាព និងរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេស ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន និងអំពើហិង្សា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ខណៈការរៀបចំសង្ក្រាន្ត មាននៅគ្រប់ខេត្ត ក្រុង ស្រុក និងរាជធានី ទូទាំងប្រទេស ។ ឯកឧត្តម ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាការពារទូទាំងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ជាង ២ពាក់នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកអភិបាលស្រុក ជុំវិញការងារធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គម ការបង្កបង្កើនផលស្រូវ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកណ្តាលស្ទឹង រួចមក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង…
-
រាជរដ្ឋាភិបាល បានសន្សំសំចៃថវិកា ជូនប្រជាពលរដ្ឋបានប្រមាណជាង ៧លានដុល្លារ ក្នុងការរៀបចំរថយន្តក្រុងដឹកជញ្ជូនទៅលេងស្រុកកំណើត

(ភ្នំពេញ)៖ ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤នាព្រឹកថ្ងៃទី១០ មេសាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អនុវត្តទៅតាមការចង្អុលបង្ហាញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ ។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំនួន…
-
កងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ ប្តេជ្ញាបន្តរួមគ្នា រក្សាការពារព្រំដែនឱ្យមានសុខសុវត្តិភាព តាមរយៈការដោះស្រាយបញ្ហាដែលកើតមាន

(ខេត្តព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ កម្ពុជាបានប្តេជ្ញារួមគ្នាជាមួយលោកវរសេនីយ៍ឯក ប៊ុនស៊ើម ប៊ុនបំរុង មេបញ្ជាការរង កងកម្លាំង សុរៈណារីថៃ ប្រចាំទិសប្រាសាទព្រះវិហារ បន្តរក្សាការពារព្រំដែនឱ្យមានសុខសុវត្តិភាព តាមរយៈការណាត់ជួបដោះស្រាយបញ្ហាដែលកើតមានឡើង បន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងល្អ ដើម្បីការអភិវឌ្ឍតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ។ ការប្តេជ្ញាចិតរួមគ្នាបែបនេះ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ជាមួយលោកវរសេនីយ៍ឯក ប៊ុនស៊ើម ប៊ុនបំរុង មេបញ្ជាការរង កងកម្លាំង សុរៈណារីថៃ ប្រចាំទិសទី១ប្រាសាទព្រះវិហារ រៀបចំប្រារព្ធពិធីស្រង់ទឹកព្រះ ហូបបាយសាមគ្គី និងរាំលេងកម្សាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពិធីនេះធ្វើឡើងត្រង់ចំណុចរោងណាត់ «ដើមធ្នង់» ជួរមុខព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រភ្នំតាថាវ ក្នុងទិសទី១ប្រាសាទព្រះវិហារ។មានការអញ្ជើញចូលរួមពីសំណាក់…
-
សម្ដេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់រួមមាន ៖ អគារស្នាក់នៅចំនួន២ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន, អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចំនួន ១ខ្នង និងកុំព្យូទ័រចំនួន ៧០គ្រឿង ព្រមទាំងការតភ្ជាប់ប្រព័ន្ធអុីនធើណេត ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអគារសាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ខ្នង មាន៣ថ្នាក់។ ក្នុងនោះ ២ថ្នាក់សម្រាប់រៀនចំណេះដឹងទូទៅ និង១ថ្នាក់សម្រាប់រៀន វប្បធម៌ សុជីវធម៌ និងសីលធម៌ ។ សូមបញ្ជាក់ថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានផ្ទៃដីជិត៨០ហិតា ជាទីតាំងរបស់អតីតសាលានាយទាហានសកម្ម ប្រើជាកន្លែងបណ្តុះបណ្តាលយោធា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គបញ្ជាការដ្ឋាន។ វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានភារកិច្ច៖ ១៖…
-
អ្នកនាំពាក្យ ៖ សកម្មភាពផ្តល់បណ្ណសរសើរមេត្រីបរិស្ថានជូនរូបវន្តបុគ្គល ឬនីតិបុគ្គល ដោយអង្គការថែរក្សាបរិស្ថាន និងកសិកម្ម គឺជាសកម្មភាពល្មើសទៅនឹងច្បាប់, ម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមប្រុងប្រយ័ត្នចំពោះការបោកប្រាស់ និងការជាប់ពាក់ព័ន្ធ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ជាថ្មីម្តងទៀត សូមធ្វើការបញ្ជាក់ច្បាស់អំពីការផ្ដល់ប័ណ្ណមេត្រីបរិស្ថាន ជូនរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងអស់ គឺក្រសួងបរិស្ថានមានសមត្ថកិច្ច ដែលកំពុងដំណើរការប្រតិបត្តិវាយតម្លៃគុណវឌ្ឍ ដល់រូបវន្តបុគ្គល និងនីតិបុគ្គល និងជាអ្នកផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានយ៉ាងត្រឹមត្រូវ ដែលមានចែងក្នុងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា បានធ្វើការបដិសេធចំពោះ «អង្គការថែរក្សាបរិស្ថាន និងកសិកម្ម» ដែលបានធ្វើសកម្មភាព ផ្តល់ប័ណ្ណសរសើរមេត្រីភាព ដល់បុគ្គលនិងក្រុមហ៊ុន សហគ្រាសមួយចំនួន គឺបានធ្វើសកម្មភាពល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងមាត្រា ៧៤៨ ដែលបានចែងថា «សមត្ថកិច្ចផ្តល់ការទទួលស្គាល់ និងលើកទឹកចិត្ត» ការទទួលស្គាល់ និងការលើកទឹកចិត្តដល់បុគ្គល ដែលបានចូល រួមប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយ ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ»។ ជាមួយគ្នានេះ អនុលោមតាមក្រមព្រហ្មទណ្ឌ (មាត្រា៦២៨ និងមាត្រា៦២៩) ដែលបានចែង អ្នកក្លែងឯកសារ និងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំ គឺមានទោសដូចគ្នា។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលបានប្រតិបត្តិល្អ ចំពោះបរិស្ថាន និងធនធនធម្មជាតិ…
-
អភិបាលខេត្តកំពត ៖ មន្ត្រីត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាមេដឹកនាំល្អ និងជាគំរូល្អ នៅក្នុងសង្គម

(ខេត្តកំពត)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលមន្ត្រីរាជការនៃសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រីសាលាខេត្តទាំងអស់ ក្នុងការជួយជ្រោងឱ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ហើយលទ្ធផលការងារដ៏ល្អប្រសើរនេះ អាស្រ័យដោយមន្ត្រីទាំងអស់ចេះរួមសាមគ្គី និងចេះគោរពតាមតួនាទីភារកិច្ច និងការងាររបស់ខ្លួនបានល្អ ធ្វើឱ្យពលរដ្ឋពេញចិត្ត និងកោតសរសើរចំពោះតម្លៃនៃការងារ និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីសាលាខេត្តកំពត ហើយមិនដែលលេចលឺពាក្យមិនល្អ ឬមានពាក្យបណ្តឹងណាមួយនោះទេ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ឱ្យខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ពិសេសត្រូវចេះអភិវឌ្ឍន៍ខ្លួនឱ្យមានទាំងចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ ដោយផ្តើមចេញពីការសិក្សាស្វែងយល់ពីខ្លួនឯង (ចំណេះ ជំនាញ ឥរិយាបថរបស់ខ្លួន) ស្គាល់ពីអ្នកដទៃ (សង្គម និងអ្នកជុំវិញខ្លួន) ដើម្បីបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គមការងារ និងសង្គមទូទៅ ដើម្បីឱ្យក្លាយជាមេដឹកនាំល្អ និងជាបុគ្គលគំរូម្នាក់នៅក្នុងសង្គមគ្រួសារ ការងារ និងសង្គមជាតិ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ទទ្ទឹមនឹងមានចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងទំនាក់ទំនង់ល្អហើយនោះ មន្ត្រីទាំងអស់ត្រូវមានគំនិតចេះចែករំលែកនៅក្នុងសង្គម (ចែករំលែកចំណេះដឹង បទពិសោធន៍ការងារ សេចក្តីសុខ សេចក្តីថ្លៃថ្នូរជាដើម..) ព្រោះសង្គមមួយចែកចេញជាពីរគ្រួសារ គឺគ្រួសារតូច (គ្រួសារយើងម្នាក់ៗ) និងគ្រួសារធំ (សហគមន៍ ភូមិឃុំ ស្រុក…