Category: នយោបាយ

  • ប្រជុំ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញចូល តាមព្រំដែនកម្ពុជា

    ប្រជុំ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញចូល តាមព្រំដែនកម្ពុជា

    (បន្ទាយមានជ័យ)៖ កិច្ចប្រជុំដើម្បីដាក់ផែនការ និងផ្សព្វផ្សាយដល់តាមបណ្តាស្ថាប័នក្រុងស្រុកជាប់ព្រំដែន និងកម្លាំងឈរជើងនៅច្រកទ្វារព្រំដែន ត្រូវបានរៀបចំឡើង នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងរៀបចំសម្របសម្រួលដល់បងប្អូនពលករខ្មែរ និងភ្ញៀវទេសចរជាតិអន្តរជាតិដែលធ្វើដំណើរឆ្លងដែនពីថៃចូលមកកម្ពុជា ក្នុងអំឡុងពិធីបបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញចូលរបស់ពលករខ្មែរ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះគឺផ្តោតសំខាន់ក្នុងគោលបំណង ៖ ១.ដាក់ផែនការនិងផ្សព្វផ្សាយ ដល់បណ្ដាស្ថាប័នក្រុងស្រុកជាប់ព្រំដែន និងកងកម្លាំងតាមព្រំដែន និងកងកម្លាំងឈរជើងនៅច្រកទ្វារព្រំដែន ក្នុងការរៀបចំសម្របសម្រួល ដល់ពលករខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ/អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងដែនមកកម្ពុជាដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខដ៏ខ្លីនេះត្រូវធ្វើការសម្របសម្រួលរាល់បែបបទទិន្នការនានាជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនពលករខ្មែរឲ្យបានល្អប្រសើរ និងឆាប់រហ័ស ។ ២.ការលើកកម្ពស់អោយពលករខ្មែរគ្រប់រូបដែលធ្វើដំណើរឆ្លងដែនទៅធ្វើការ ក្រៅប្រទេសត្រូវមានឯកសារពាក់ព័ន្ធនានាដោយស្របច្បាប់។ ៣.ត្រូវលុបបំបាត់ការឆបោកគ្រប់រូបភាពមកលើពលករខ្មែរតាមរយៈមេខ្យល់បញ្ហានេះគឺធ្វើយ៉ាងណាត្រូវចាត់វិធានលុបបំបាត់ឲ្យខាងតែបានដើម្បីសង្គមយើងមិនមានការឆបោកតាមរយៈមេខ្យល់តទៅទៀតនាពេលបច្ចុប្បន្ន។ ឯកឧត្តម សៀក សុជាតិ សង្ឃឹមនិងជឿជាក់ថា គ្រប់អង្គភាពស្ថាប័ន ជំនាញ់ពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារនេះឲ្យបានល្អប្រសើរពិសេសនោះពាក់ព័ន្ធលើករណីធ្វើឯកសារនានាត្រូវតែមានភាពច្បាស់លាស់និងត្រឹមត្រូវទើបបងប្អូនមិនមានការចាញ់បោកតាមរយៈមេខ្យល់តទៅទៀតគឺយើងធ្វើដំណើរដោយស្របច្បាស់ទើបមានសុវត្ថិភាពល្អប្រសើរពិសេសនោះត្រូវបង្ការទប់ស្កាត់ឲ្យខាន់តែរាល់បញ្ហាជួញដូរមនុស្សឆ្លងដែនតាមគ្រប់រូបភាពដែលជាបញ្ហាប្រឈមមួយដែលយើងគ្រប់រូបត្រូវទប់ស្កាត់ឲ្យបានផងដែរ ៕ ដោយ ៖ ឃិន គន្ធា

  • ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

    ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។ នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះមានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយ បរិស្ថាន។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដោតលើការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចបវរធិបតីក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ជាពិសេសការវិនិយោគលេីផ្នែកខ្សែច្រវាក់ផលិតកម្ម ។ សម្តេចបវរធិបតីបានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមជាមួយគ្នានេះ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជា៕ អត្ថបទ ៖…

  • ការដាក់ឱ្យ​អនុវត្ត​ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨ ​គឺដើម្បីជំរុញប្រមូលផ្តុំ​ប្រជាជន​​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើន

    ការដាក់ឱ្យ​អនុវត្ត​ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨ ​គឺដើម្បីជំរុញប្រមូលផ្តុំ​ប្រជាជន​​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើន

    (ភ្នំពេញ)៖ ការដាក់ឱ្យ​អនុវត្ត​ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ​គឺដើម្បីជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​យើងឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។ សម្ដចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម លើលក្ខណៈពិសេស សម្រាប់កម្មវិធីពិសេស​នៅភូមិភាគឦសាន រួមមាន ៖ទី១. ការផ្តល់ការលើកទឹកចិត្តលើសលុបដែលលើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ។ ទី២.​ យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យ​ស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធ​ផ្សេងៗទៀត ជាមួយនឹងក្រុមការងារ​តែម្តង ។ ទី៣. ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌ​នៃ​ទំហំទុន​វិនិយោគ ។ ទី៤. ការផ្តល់ហិរញ្ញប្បទាន​គាំទ្រ…

  • ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សារៀបចំទីតាំងកំពង់ផែទេសចរណ៍កំសាន្ត និងរៀបចំក្រុងនៅតាមបណ្ដាខេត្តជុំវិញដងទន្លេមេគង្គ និងទន្លេសាប ឱ្យកាន់តែមានភាពទាក់ទាញដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ

    ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សារៀបចំទីតាំងកំពង់ផែទេសចរណ៍កំសាន្ត និងរៀបចំក្រុងនៅតាមបណ្ដាខេត្តជុំវិញដងទន្លេមេគង្គ និងទន្លេសាប ឱ្យកាន់តែមានភាពទាក់ទាញដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិភាក្សាជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំទីតាំងកំពង់ផែទេសចរណ៍កំសាន្ត និងរៀបចំក្រុងនៅតាមបណ្ដាខេត្តជុំវិញដងទន្លេមេគង្គ និងទន្លេសាប ឱ្យកាន់តែមានភាពទាក់ទាញដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កេតឃើញថាមានទូកទេសចរណ៍ដែលធ្វើដំណើរមកពីប្រទេសវៀតណាម តាមដងទន្លេមេគង្គមកកាន់កម្ពុជា ក្នុងនោះនៅខេត្តកំពង់ចាមមានទូកទេសចរណ៍ចូលមក ៦គ្រឿង និងកំពង់ឆ្នាំងមាន ៦គ្រឿងហើយឯកឧត្តមយល់ឃើញថានេះគឺជាឧស្សាហកម្មមួយដែលមានដំណើរការល្អហើយអាចផ្ដល់ឱកាសការងារនិងថវិកាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្លាស់ប្ដូរការគិតគូរនិងកំណត់យកការងារអាទិភាពក្នុងនោះមានការចុះបញ្ជីដីធ្លីដែលមកដល់បច្ចុប្បន្ននេះបានចុះបញ្ជីជិតរួចរាល់ជាស្ថាពរហើយនៅទូទាំងប្រទេស, កិច្ចការបញ្ចប់វិវាទដីធ្លីក៏បានដោះស្រាយរួចរាល់អស់ជាច្រើនករណីនិងនៅសល់តិចតួចប៉ុណ្ណោះ, បានដោះស្រាយបញ្ហាបុរី, និងបញ្ហាវិវាទរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរជាតិអប្សរានៅខេត្តសៀមរាបដែលនឹងត្រូវដោះស្រាយបញ្ចប់ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ហើយបញ្ហាទន្លេសាបដែលក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរួចរាល់នោះក៏នឹងអាចត្រូវដោះស្រាយបញ្ចប់ជាមួយនឹងអាជ្ញាធរទន្លេសាបផងដែរ។ ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថាទាក់ទិននឹងបញ្ហានៅខេត្តសៀមរាបនិងទន្លេសាប គឺយើងត្រូវគិតគូរបង្កើនចំណូលនិងបង្កើនឱកាសសេដ្ឋកិច្ចទាំងក្នុងខេត្តសៀមរាបនិងក្នុងតំបន់ទន្លេសាបទាំងមូលតែម្ដង ដូច្នេះហើយទើបក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សាជាមួយក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងទេសចរណ៍, ខេត្តនៅតាមបណ្ដោយដងទន្លេមេគង្គនិងជុំវិញទន្លេសាប,ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ, និងអ្នកផលិតជីកសិកម្ម ដើម្បីរួមគ្នារិះរកវិធីសាស្រ្តបង្កើតយន្តការស្វែងរកប្រាក់ចំណូលនៅតំបន់ទន្លេមេគង្គនិងទន្លេសាបនេះ។ អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើនៅពេលនេះ គឺក្នុងគោលបំណងដើម្បីរៀបចំទីតាំងកំពង់ផែទេសចរណ៍កំសាន្តតាមបណ្ដោយទន្លេមេគង្គ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ។ សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និង អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព។ សហព័ន្ធសន្តិភាពសកលមាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជា ផងដែរ។ នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភានឹង ឣញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ បន្ទាប់មកត្រូវអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំលើកទី១ បន្ទាប់មកទៀត សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំតុមូល នៃកិច្ចកំពូលពិភពលោកឆ្នាំ២០២៥ ផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang ដែលជាសាកលវិទ្យាល័យល្បីមួយ…

  • សម្តេចធិបតី អញ្ជើញប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨

    សម្តេចធិបតី អញ្ជើញប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» រួមមាន៖ ខេត្តក្រចេះ ខេត្រស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ខណៈពិធីនេះ បានប្រារព្ធធ្វើ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ។ ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញ វិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។ ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្ដីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទំ ៧ នៃរដ្ឋសភា» កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និង ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.)…

  • អភិបាលខេត្តកំពត ប្រាប់សេវាករឱ្យរអនុវត្តន៍គោលការណ៍ ៣ចំណុច ដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្ត និងទាក់ទាញភ្ញៀវទេសចរ

    អភិបាលខេត្តកំពត ប្រាប់សេវាករឱ្យរអនុវត្តន៍គោលការណ៍ ៣ចំណុច ដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្ត និងទាក់ទាញភ្ញៀវទេសចរ

    (ខេត្តកំពត)៖ ខេត្តកំពត ក្រោមកិច្ចចង្អុលដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារយៈពេលកន្លងមកវិស័យទេសចរណ៍ត្រូវបានរៀបចំកែលម្អសោភ័ណភាព ពង្រឹងការផ្តល់សេវាកម្មផ្សេងៗប្រកបដោយគុណភាព ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗត្រូវបានលេចចេញជារូបរាងជាច្រើនទីតាំង។ ទន្ទឹមនឹងខេត្តទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ត្រូវរួមសហការគ្នាផ្តល់សេវាដោយភាពស្មោះត្រង់ និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើដល់សេវករ ដែលជាអ្នកផ្តល់សេវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍៣ចំណុចសំខាន់ៗរួមមាន៖ ទី១. ត្រូវចូលរួមគាំទ្រនូវផលិតផលដែលផលិតបានរបស់ប្រជានេសាទ ប្រជាកសិករនៅក្នុងខេត្ត, ទី២. រួមគ្នាប្រើប្រាស់ពូជស្រូវ “នាងនូរ” ដែលជាពូជស្រូវមានរស់ជាតិឆ្ងាញ់សម្រាប់ភ្ញៀវទេសចរ, និងទី៣. ត្រូវរក្សាភាពថ្លៃថ្នូររបស់ខេត្តកុំឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត ពិសេសរក្សាតម្លៃកុំឱ្យមានការតម្លើងថ្លៃ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា តាមការរំពឹងទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកពីតាមណ្តារាជធានី-ខេត្តនានាមកលេងកម្សាន្តច្រើន ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តក្នុងទ្រង់ទ្រាយធំ…

  • នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ កងកម្លាំង​នៅតំបន់ព្រំដែន ត្រូវបន្ត​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ ជាមួយប្រទេសជាប់ព្រំដែន ​ជាព្រំដែន​សន្តិ​ភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ!

    នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ កងកម្លាំង​នៅតំបន់ព្រំដែន ត្រូវបន្ត​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ ជាមួយប្រទេសជាប់ព្រំដែន ​ជាព្រំដែន​សន្តិ​ភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ!

    (ខេត្តស្ទឹងត្រែង)៖ ប្រសាសន៍លើកទឹកដល់កងកម្លាំងប្រដាប់អាវុធ ព្រំដែនរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ក្នុងគ្រាដែលនាយឧត្តមសេនីយ៍ បានអញ្ជើញចុះជួបសួរសុខទុក្ខ កម្លាំងទិសយោធភូមិភាគទី១ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ឡាវ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជិតចូលមកដល់។ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនកងទ័ព កងនគរបាល កងរាជអាវុធហត្ថ កងវិស្វកម្ម ឈរជើងការពារ និងស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ទិសយោធភូមិភាគទី១។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ បានកោតសរសើរ​ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កងទ័ព កងនរគ​បាល​ជាតិ និងកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចការ​ពារ​បូរណភាពទឹកដី និងកងវិស្វកម្មអគ្គបញ្ជាការ ដែលបានលះបង់​កម្លាំងកាយចិត្ត…

  • រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការបង្កបង្កើនផលស្រូវប្រាំង ការចិញ្ចឹមសត្វ និងការដាំបន្លែវិលជុំរបស់ពលរដ្ឋ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការបង្កបង្កើនផលស្រូវប្រាំង ការចិញ្ចឹមសត្វ និងការដាំបន្លែវិលជុំរបស់ពលរដ្ឋ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    (ខេត្តឧត្តរមានជ័យ)៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួង ដែលមានការ​ចូល​រួម​ពី លោក អឿន រតនា ប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍​សហគមន៍ (ស៊ីដូ) ,ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសក្ដានុពល លើការ​បង្កបង្កើនផលស្រូវប្រាំង ការចិញ្ចឹមសត្វ និងការដាំបន្លែវិលជុំ​របស់​ពលរដ្ឋ ស្ថិតនៅភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ​ក្នុងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅ និងពរសព្វសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំ​របស់ សម្ដេចមហាបវរធិបតី…

  • ឯកឧត្តម ហេង សួរ ៖ ILO ជ្រើសរើស កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១

    ឯកឧត្តម ហេង សួរ ៖ ILO ជ្រើសរើស កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១

    (ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ (ILO) មានកិច្ចសហការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការងារ យុវជន កិច្ចគាំពារសង្គម និងកំណែទម្រង់គោលនយោបាយការងារជាដើម។ អង្គការអន្តរជាតិខាងការងារ (ILO) បានជ្រើសរើសប្រទេសកម្ពុជាសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ (Asia Pacific Global Accelerator Policy Forum) នៅពេលនេះ ។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើម នៃវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដែលអាចជួយបណ្តាប្រទេសនានាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ ប្រទេសកម្ពុជា បានត្រៀមខ្លួនជាស្រេច សហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន រដ្ឋាភិបាល ស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ខណៈទទួលជួប លោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី៨…