-
ទេសរដ្ឋមន្ត្រី ឱម យិនទៀង ៖ ផ្អែកលើស្ថានភាពភូមិសាស្ត្រយើង នៅតែមានប្រៀប ឱ្យតែទឹកចិត្តកងទ័ពកនៅតាមព្រំដែន នៅតែរឹងមាំដូចថ្ម គ្មានអាវុធយុទ្ធភ័ណ្ឌទំនើបណាមកធ្វើអីយើងបានទេ

(ខេត្តព្រះវិហារ)៖ ទេសរដ្ឋមន្ត្រីកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ផ្អែកលើស្ថានភាពភូមិសាស្ត្រយើងនៅតែមានប្រៀប ឱ្យតែទឹកចិត្ត កងទ័ពកងពលធំអន្តរាគមន៍លេខ៣ និងកងពលទាំងអស់ នៅតាមព្រំដែន នៅតែរឹងមាំដូចថ្មគ្មានអាវុធយុទ្ធភ័ណ្ឌទំនើបណា មកធ្វើអីយើងបានទេ។ ឯកឧត្តមបានបញ្ជាក់ថា មកដល់ពេលនេះ កងពលធំអន្តរាគមន៍លេខ៣ នៅតែរក្សាគុណតម្លៃ ធ្វើឱ្តគេខ្លាច គេស្ញប់ស្ញែងធ្វើឲ្យយើងខ្ញុំជាសមូរភូមិក្រោយសូមគោរពចំពោះវិរៈភាពយុទ្ធជនថ្នាក់ដឹកនាំកងទ័ពទាំងអស់ដែលកំពុងឈរជើងយ៉ាងរឹងមាំ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃដើម្បីធានាឱ្យសមូរភូមិក្រោយបាន សេចក្តីសុខសាន្តសំបូរសប្បាយដែលនេះជាគុណតម្លៃមួយដ៍ធំមិនអាច កាត់ថ្លៃបានរបស់វិរៈកងទ័ព។ ទេសរដ្ឋមន្ត្រីកិត្តិនីតិកោសលបណ្ឌិត លើកឡើងបែបនេះ ក្នុងឱកាស ដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភាវរកម្ម ព្រមទាំងសប្បុរសជនជាច្រើនទៀត បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយជាថវិការ សម្ភារ មួយចំនួន ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ដែលកំពង់ឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
-
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលជួបបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្រលើសម្មភាពមីននៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចករកម្ពុជា បានអញ្ជើញទទួលជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាល លើសម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ សម្ដេចធិបតី បានសរសេរលើបណ្ដាញសង្គមថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយ នៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្ស រាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំង ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិ បានដាក់គោលដៅ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីន ទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល ។ សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ពីសហគមន៍ជាតិ និងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីន នៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ សម្ដេចធិបតី បានបន្តថា…
-
ឯកឧត្តម ឌិត ទីណា ៖ នយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំណេញសម្រាប់កសិករ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំណេញសម្រាប់កសិករ ការលើកកម្ពស់ជីវភាព និងមាននិរន្តរភាពសម្រាប់ធនធានកម្ពុជា ស្របតាមទស្សនទាន«មានហូប មានបាន មានប្រើ និងមានរហូត»។ ឯកឧត្តមរដ្ឋមន្រ្តី មមានការរំពឹងខ្ពស់ពីការចូលរួមជាជីវភាពនៃប្រព័ន្ធតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចំរើន អភិវឌ្ឍន៍គ្រប់អនុវិស័យ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសនទដូចនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមពិធីនាពេលនេះ សំដៅពិនិត្យស្វែងយល់ស៊ីជម្រៅស្គាល់ពីចំណុចខ្លាំង និងចំនុចខ្សោយនៃវិស័យកសិកម្មកម្ពុជា និងដាក់ផែនការរួម ផ្សាភ្ជាប់ផ្នែកកសិ-ឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច បង្កើនការវិនិយោគ ទាក់ទាញវិនិយោគិនទាំងនៅថ្នាក់តំបន់ និងសកលលោក។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត និងដៃគូអភិវឌ្ឍន៍នានា អង្គការពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត ដែលបានរៀបចំពិធីនេះ៕ ក្រសួងកសិកម្ម
-
ឯកឧត្តម អ៊ុន ចាន់ដា នឹងបង្កេីតព្រឹត្តិការណ៍ គដាក់បង្ហាញលៀសហាលកំពង់ចាមចំនួន ៣តោន ប្រវែង ១.០០០ម៉ែត្រ ពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ២០២៥

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីពន្លឿន ការរៀបំកម្មវិធីផ្សេងៗ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនោះផងដែរ ក្រៅពីការរៀបចំផែនការស្នូលសំខាន់ៗ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្រេចបង្កេីតព្រឹត្តិការណ៍ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ កក្រុងកំពង់ចាម ដោយសូមអញ្ជេីញ បងប្អូន ពូមីងបរិភោគដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តេីមពីម៉ោង១៤:៣០នាទីរសៀល តទៅ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានបញ្ជាក់ពីអត្ថន័យ សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ។ ដែលខ្សែទី១ ជាចំណងឯកភាព និងខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រេីន រុងរឿងរាប់ពាន់ឆ្នាំ៕…
-
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ណែនាំដល់កងកម្លាំង នៃបញ្ជាការដ្ឋានអង្គរក្ស ចូលរួមសហការលើកិច្ចការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(កណ្ដាល)៖ នាយទាហាន និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស ចូលរួមសហការ លើកិច្ចការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមក បានចូលរួមបំពេញ និងអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិ មាតុភូមិ ការពារប្រជាជន ចូលរួមលើការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេស ការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នៃប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ ។ ក្រៅពីនេះ ក៏បានចូលរួម ការងារសង្គមយ៉ាងច្រើនផងដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសចូលរួម គោរពវិញ្ញាណក្ខ័ន្ធ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ពិព័រណ៍កសិកម្មកម្ពុជា នឹងជួយពង្រីកភាព ជាដៃគូ និងទាក់ទាញការវិនិយោគវិស័យកសិកម្មកម្ពុជា

(ភ្នំពេញ)៖ ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី ០៧ដល់០៨ខែមេសាឆ្នាំ២០២៥ គឺជាផ្នែកមួយនៃសកម្មភាពជាច្រើនបន្តបន្ទាប់ ពេញមួយឆ្នាំ២០២៥ របស់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ក្នុងគោលបំណងពង្រីកភាពជាដៃគូ និងទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មកម្ពុជា។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជានៅថ្ងៃទី០៧ខែ មេសា ឆ្នាំ ២០២៥ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា កិច្ចសន្ទនារវាងតួអង្គ សំខាន់ៗក្នុងខ្សែច្រវាក់តម្លៃ កសិកម្មនឹងផ្តល់ធាតុចូលល្អៗ ដល់ការពិភាក្សាអំពីតម្រូវការ និងឱកាសវិនិយោគសម្រាប់ ផលិតផលកសិកម្ម សំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបណ្តាញវិនិយោគ និងសម្រាប់ ព្រឹត្តិការណ៍ ធំនៃវេទិកា និងពិព័រណ៍ កសិកម្មកម្ពុជា (CAFE25) ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃស្វាហាប់ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជាពិសេស តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមាន ការលើកស្ទួយផលិតភាពកសិកម្ម, ការរកទីផ្សារ, ការរក្សាលំនឹងថ្លៃកសិផល,…
-
សម្តេចនាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យអគារចាស់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការគ្រោះថ្នាក់ណាមួយ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំស្ថាប័នជំនាញ អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ ពិនិត្យមើលលើសំណង់អគារចាស់ៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយប្រការណាមួយ ទោះបីគ្រោះរញ្ជួយដី នៅប្រទេសកម្ពុជា មានហានិភ័យ នៃការរញ្ជួយដីទាបក៏ដោយ ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺហេតុការណ៍រញ្ជួយដីនៅប្រទេសមួយចំនួន ក្នុងនោះ តំបន់អាស៊ីអាគ្នេយ៍ មានការបាករលំខូចទ្រព្យសម្បត្តិ និងប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះ សម្តេចធិបតី ក៏បានណែនាំឱ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានី-ខេត្ត ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការ និងពង្រឹងនូវការអនុវត្តការងារ បច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីកាត់បន្ថយជាអតិប្បរមា។ សម្តេចបន្ដថា ខ្ញុំបានឱ្យគោលការណ៍ក្រសួងដែនដី ពិនិត្យអគារចាស់ឱ្យខ្លាំងមែនទែន ក្នុងរាជធានីភ្នំពេញ យើងមានប៉ុន្មានអគារ…
-
សម្តេចបវរធិបតី សម្រេចឱ្យរៀបចំដីជាង ៧០ហិកតា នៅតំបន់កប់ស្រូវ ដើម្បីរៀបចំរៀបជាសួនសាធារណៈកម្សាន្ត និងកីឡា

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥សម្តេចបវរធីបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំដីនៅតំបន់ទំនប់កប់ស្រូវជាង៧០ហិកតាដើម្បីរៀបចំជាសួនសាធារណៈជាកន្លែងលំហែកាយដល់ប្រជាពលរដ្ឋ ។ សម្តេចធីបតី បានគូសបញ្ជាក់ថា៖«ឡូវនៅរាជធានីភ្នំពេញខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញកម្សាន្ត ។ មានអ្នកគេវាយតម្លៃថាតំបន់នឹងមួយការ៉េ១ពាន់ដុល្លារ អ៊ីចឹងជាង ៧០ហិកតា បានជាង ៧០លានដុល្លារ ។ កន្លែងនេះ យើងទុកជាកន្លែងសាធារណៈសម្រាប់អ្នករាជធានីភ្នំពេញ ហើយថ្ងៃក្រោយ អ្នកនៅតាមបណ្តាខេត្ត ក៏អាចមកលេងបាន ។ សម្តេចធីបតី បានលើកឡើងថា កន្លែងដែលនឹងរៀបចំនេះ ក៏អាចរៀបចំការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីសប្បាយរីករាយ ។ ពេលនេះ ឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម ដើម្បីដាំនៅទីនោះ ។ នៅថ្ងៃមុខ នៅចំកណ្តាលក្រុងធំៗ ត្រូវតែមានទីធ្លាទូលំទូលាយជាសាធារណៈសម្រាប់ជូនប្រជាពលរដ្ឋកម្សាន្ត។ ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានឱ្យដឹងនៅតាមបណ្តាខេត្តខ្លះ សម្តេចបានឱ្យយោបល់ទុកដី ១០០ហិកតា ឬ២០០ហិកតា សម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។ សម្តេចបវរធិបតីបានបញ្ជាក់ថា៖ អ៊ីចឹងត្រូវរកដីទុកឱ្យហើយទៅ សម្រាប់រៀបចំកន្លែងសាធារណៈឱ្យប្រជាពលរដ្ឋ ដែលនៅតាមខេត្តនីមួយៗ…
-
កម្ពុជា ពង្រីកហេដ្ឋារចនាសម្ព័ន្ធ តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានប្ដេជ្ញាកសាងសមិទ្ធផលថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពីធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស «មរតកតេជោ» ដែលមានកម្ពស់ ២ជាន់លើកដំបូងនៅកម្ពុជា ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ចំណាយថវិកាសាងសង់ជាង ៣៦លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ។ សម្ដេចធីបតី បានមានប្រសាសន៍ថា សមិទ្ធផលថ្មី “ស្ពានអាកាសមរតកតេជោ” នឹងអាចដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួ ជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ ។ រាជរដ្ឋាភិបាល បានគិតគូរយ៉ាងហ្មត់ចត់ នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ទាំងតាមផ្លូវអាកាស ផ្លូវគោក និង តាមផ្លូវទឹក ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីគាំទ្រ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន…
-
ឯកឧត្តម ហួត ហាក់ ផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍

(ភ្នំពេញ)៖ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពវិន័យរបស់គណបក្ស ប្រឹងប្រែងសម្រេចកិច្ចការឱ្យអស់ពីសមត្ថភាព ដោយឈរលើភាពស្មោះត្រង់ និងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មគ្រប់ជាន់ថ្នាក់។ ក្រសួងទេសចរណ៍ ត្រូវចូលរួម អនុវត្តនូវទិសស្លោកដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!» «ទេសចរណ៍រីកលូតក្នុងសន្តិភាព!» និងទិសស្លោក មហាគ្រួសារវិស័យទេសចរណ៍៖ «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់» ៕ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ដើម្បីអបអរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងសមាជិក…