-
ឧត្តមនាវីឯក ទៀ សុខា៖ ប្រទេសអភិវឌ្ឍន៍ ព្រះពុទ្ធសាសនារុងរឿងគឺជាផ្លែផ្កា នៃសុខសន្តិភាព

(ខេត្តកំពត)៖ មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើងថា បច្ចុប្បន្នកម្ពុជា មានការអភិវឌ្ឍន៍ស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ខណៈដែលវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាវត្តអារាម និងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតជាដើម ទាំងនេះគឺជាផ្លែផ្កានៃសុខសន្តិភាពដែលសម្តេចតេជោបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ថ្លែងនៅក្នុងពិធីម្ភោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តជ័យខ្ពស់ ស្ថិតនៅភូមិអង្គជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើថា បន្ទាប់ពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងមានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅក្នុងភាពសុខដុមរមនា និងមានសិទ្ធិសេរីភាព គោរពសាសនា ជំនឿ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនឡើងវិញ ។ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត បានបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈប់ឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ី ជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូល រួមចំណែកក្នុងការស្ដារ…
-
ស្ពានអាកាស “មរតកតេជោ” បានសម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ដែលមានកម្ពស់ពីរជាន់លើកដំបូងនៅកម្ពុជា ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ចំណាយថវិកាសាងសង់ជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា តាមការគ្រោងទុក ស្ពាននេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ប៉ុន្តែជាក់ស្តែង អាស្រ័យដោយមានការខិតខំប្រឹងប្រែងស្ថាបនាទាំងថ្ងៃទាំងយប់ ធ្វើឱ្យការដ្ឋាននេះ ប្រើរយៈពេលសាងសង់ ត្រឹមតែ ៣០ខែប៉ុណ្ណោះ ក្នុងនោះ ដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយ បានប្រើប្រាស់ជាបណ្តោះអាសន្ន នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន (លើកទី១) ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និង (លើកទី២)…
-
អភិបាលខេត្តកំពង់ចាម នាំអំណោយសម្តេចធិបតី ប្រគល់ជូន កងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ឧត្តរមានជ័យ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ២០២៥។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ហើយរដ្ឋបាលខេត្តកំពង់ចាមតែងតែចំណាយពេលវាលាក្នុងការចូលរួម លើកទឹកចិត្ត សួរសុខទុក្ខនិងសំណេះសំណាល ជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។ នៅក្នុងឧកាសនេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន…
-
រដ្ឋមន្រ្តីការពារជាតិ ចាត់ទុកមជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាម គឺជាកន្លែងពង្រឹងសមត្ថភាពកងទ័ពជើងទឹកកាន់តែខ្លាំង

(ព្រះសីហនុ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងចាត់ទុកមជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាម គឺជាកន្លែងបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ទាំងវិជ្ជាជីវៈ គ្រឿងបំពាក់បញ្ចេកទេស និងយុទ្ធោបករណ៍ ស្របទៅតាមការកែទម្រង់ដល់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌល ភស្តុ ភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ ក្រោម អធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា មជ្ឈមណ្ឌល ទំនើបកម្មសមុទ្ររាម គឺជាមរតកប្រវត្តិសាស្រ្តនៃការពង្រឹង និងការពង្រីកទំនាក់ទំនងជាប្រពៃណី រវាងរាជរដ្ឋាភិបាល និងកងទ័ពប្រទេសកម្ពុជា និងចិន បន្តពីប្រពៃណីដែលធ្លាប់ បានឆ្លងកាត់ជាប្រវត្តិសាស្រ្តដ៏យូរលង់ និងកាន់តែមានភាពកក់ក្តៅជឿជាក់រឹងមាំ ជាពិសេស នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា…
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសយទីម័រឡេស្តេ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Bendito Dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៥ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានចូលជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ។ កិច្ចពិភាក្សារវាងឯកឧត្តម Bendito Freitas ជាមួយ ឯកឧត្តម ប្រាក់ សុខុន បានគ្របដណ្តប់ លើវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានគូសបញ្ជាក់ពីសារៈ សំខាន់នៃការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀងទាត់ ដើម្បីរក្សាសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា- ទីម័រឡេស្តេ។ ឯកឧត្តម ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី Bendito Freitas ថាជាជំហានដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងនិងការប្តេជ្ញាធ្វើឱ្យកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និទ្ធ។…
-
ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅ ជូនវិនិយោគ ទុនជប៉ុន

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួលជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងមកពីប្រទេសផ្សេងៗ។ ក្នុងជំនួបជាមួយ ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង ជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយក ចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម TAKAHASHI FUMIAKI បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងភាគី ទាំងពីរ រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃបាននឹងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម…
-
ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១.៦៣៧ម៉ែត្រ នៅក្រុងស្ទឹងសែន ចាប់ផ្តើមសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១.៦៣៧ ម៉ែត្រ ត្រូវបានបើកដំណើរការជាផ្លូវការ នៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពី ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ ឯកឧត្ដម នួន ផារ័ត្ន បានថ្លែងថា ផ្លូវនេះគឺជាការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលធ្លាប់ប្រឈមមុខនឹងបញ្ហាធ្វើដំណើរលំបាក និងមានហានិភ័យ។ ការសាងសង់ផ្លូវ DBST នេះ គឺមានគោលបំណងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល សុវត្ថិភាព និងចំណេញពេលវេលា។ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានបញ្ជាក់ថា ផ្លូវនេះមានប្រវែងសរុប ១.៦៣៧ ម៉ែត្រ ដោយក្នុងនោះ ភូមិកំពង់ក្របៅមានប្រវែង ៨៦៥ ម៉ែត្រ និងភូមិក្រចាប់មានប្រវែង ៧៧២ ម៉ែត្រ។ ផ្លូវនេះក៏មានសារៈសំខាន់ជាទំនប់សន្តិភាពសម្រាប់ទប់ទឹក និងការពារទឹកជំនន់ចូលក្រុងផងដែរ។ ក្នុងឱកាសនេះ អភិបាលខេត្ត ឯកឧត្ដម នួន ផារ័ត្ន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាប្រយោជន៍រួមនេះ…
-
មន្ត្រីជាន់ខ្ពស់សុខាភិបាល ឱ្យបង្កើនការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមបន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ ៣៥%ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល។ ការស្នើរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB and SAPPHIRE នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងអំណរគុណ ការបន្តជួយពីរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអូស្រ្តាលី ដល់ប្រជាពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០។ លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍ទៀតថា ជាក់ស្តែងព្រឹត្តិការណ៍ នៃការប្រកាសដាក់ឱ្យដំណើរការគម្រោងថ្ងៃនេះ ក៏បានបង្ហាញផងដែរ ពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតរបស់មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងភាពជាដៃគូជាមួយនឹងអង្គការ ខាណា (KHANA) ព្រមទាំងអង្គការដៃគូដទៃផ្សេងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នា ឆ្ពោះទៅបញ្ចប់ជំងឺរបេង តាមរយៈការពន្លឿន ការស្វែងរកអ្នកដែលរស់នៅជាមួយមេរោគរបេងតែមិនទាន់បានធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង…
-
ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបំផុតនាឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមានប្រសាសន៌ថា៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបំផុតនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ ជាការសំខាន់ និងអាទិភាព ដែលអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែគិតគួរ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូន និងធានាថាមិនមានបញ្ហាកើតឡើង។ ក្នុងនោះដែរ ឯកឧត្តមអភិបាល ក៏បានណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កិភ័យ កុំមានការធ្វេសប្រហែស ។ ឯកឧត្តម ឃួង ស្រេង បានណែនាំបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែឆ្នាំ២០២៥ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល បានណែនាំជាពិសេសត្រូវធានាបានការពារផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈពួកគាត់ទៅលេងស្រុកកំណើតអស់ ដោយត្រូវដាក់កម្លាំងល្បាតជាប្រចាំ ។ ចំពោះទីតាំងដែលមានពលរដ្ឋទៅលេងកម្សាន្តច្រើន កងកម្លាំងសមត្ថកិច្ចត្រូវបង្កើនឲ្យកាន់តែច្រើនផងដែរ ដើម្បីធានាកុំមានបញ្ហាកើតឡើង ។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ…
-
ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់សម្រាប់ទីម័រឡេស្តេ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងទីម័រឡេស្តេ និងកម្ពុជា ព្រមទាំងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ សម្តេចបានរំលឹកអំពីទំនាក់ទំនងដ៏ល្អ កម្ពុជា-ទីម័រឡេស្តេ និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រេីន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រឡេស្តេនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ។ សម្តេចបវរធិបតីបន្ថែមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ អាចពង្រឹង និងពង្រីកបន្ថែមទៀត ទាំងតាមរយៈក្របខ័ណ្ឌទ្វេភាគី…