-
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធ ការពារព្រំដែនទឹក រួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព

(ខេត្តស្ទឹងត្រែង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លើកទឹកចិត្ត កងកម្លាំងការពារព្រំដែនជួរមុខ នៃកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលកំពុងឈរជើងការពារព្រំដែនទឹក នៅលើគោលដៅក្បាលកោះបន្ទាយ, ក្បាលកោះឈើទាលធំ, ក្បាលកោះល្ង, អន្លង់ផ្សោត (បង្គោលលេខ០៣០) និងបង្គោលលេខ០២៩ (ខ្សែព្រំដែនទឹកជាប់ខេត្តព្រះវិហារ) ខិតខំសហការណ៍រួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានលើកឡើងបែបនេះ ខណៈអញ្ជើញជួបសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ។ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានលើកទឹកចិត្តដល់សមត្ថកិច្ចគ្រប់គ្រងព្រំដែន ជាពិសេសកម្លាំងកងទ័ព និងនរគបាល ត្រូវសហការរួមគ្នា ដើម្បីគ្រប់គ្រងព្រំដែនលើការទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្តិការណ៍ ជាមួយសមត្ថកិច្ច នៃប្រទេសជិតខាង ការចែករំលែកព័ត៌មាន…
-
ក្រសួងប្រៃសណីយ៍ និងក្រសួងឧស្សាហកម្ម ជួបពិភាក្សាគ្នាលើការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញសារាចរ ស្តីពី «ការកំណត់មុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។ កិច្ចប្រជុំនារសៀល មានគោលបំណងគាំទ្រដល់ក្រសួង ស្ថាប័នបានពិភាក្សា ផ្លាស់ប្តូរយោបល់ ក៏ដូចជាការប្រមូលធាតុចូលនានា សំដៅដល់ការកំណត់ និងការអនុវត្តមុខងារបញ្ញាសិប្បនិម្មិត (AI)។ បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាដែលកំពុងមានការវិវឌ្ឍយ៉ាងស្រួចស្រាវពេញនិយម ដែលបច្ចេកវិទ្យាទាំងនេះអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិបទរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ការចាប់យកបញ្ញាសិប្បនិម្មិត (AI) ជាស្ថានភាពនៃការអនុវត្តការងារ ក្នុងបរិបទថ្មី ដែលបច្ចេកវិទ្យានេះអាចត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គមដូចជា៖ វិស័យសុខាភិបាល, វិស័យអប់រំ, សេវាសាធារណៈ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក,…
-
រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម Bendito dos Santos Freitas នឹងចូលជួបសម្តែង ការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី Bendito dos Santos Freitas នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីរិះរកវិធីសាស្ត្រថ្មីៗសម្រាប់ពង្រឹង…
-
លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផល នៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមព្រះរាជ ដំណើរដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ បានយាងមកបំពេញទស្សនកិច្ចជាន់ខ្ពស់នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គ ម្ចាស់ Guillaume…
-
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ៖ សាងសង់ផ្លូវថ្មី ដើម្បីជំរុញការអភិវឌ្ឍន៍ជនបទ និងបណ្តាញសេដ្ឋកិច្ច

(សៀមរាប)៖ កម្ពុជាទទួលបានសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ជាពិសេស ក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តលើកកម្ពស់ការស្ថាបនាផ្លូវ ដោយផ្តោតសំខាន់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអាយុកាលប្រើប្រាស់រយៈពេលវែង។ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែដែលបានបើកការដ្ឋាននេះ តភ្ជាប់ពីឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប ទៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ គម្រោងនេះ ត្រូវបានស្ថាបនាដោយអង្គភាពវិស្វកម្ម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅក្រោមនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ។ ឯកឧត្តម នួន ដាញ៉ិល បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឲ្យសហការយ៉ាងជិតស្និទ្ធ ដើម្បីបំពេញការងារស្ថាបនាឲ្យបានប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ ហើយឯកឧត្តម ក៏បានផ្តល់បច្ចេកទេសសំណង់ ដើម្បីធានាឲ្យផ្លូវមានស្ថេរភាព និងប្រើប្រាស់បានយូរ ៕ ដោយ…
-
សម្ដេចតេជោ ហ៊ុន សែន បានទទួលជួប រជ្ជទាយាទ លុចសំបួ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ចូលជួបការសំដែងការគួរសម នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និង គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេចនាពេលនេះ ដែលបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្ត និងចំណងមិត្តភាព និងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ សម្ដេចមានការសោកស្ដាយ ចំពោះ ការលុបគម្រោងជំនួបរវាងរជ្ជទាយាទលុចសំបួ ជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយសារ ពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេច ក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូលុចហ្សាំបួរ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីននៅកម្ពុជា។ នៅក្នុងឱកាសនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ លុចសំបួ បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានទទួលស្វាគមន៍ព្រះអង្គ និង គណៈប្រតិភូ…
-
ឯកឧត្តម ហេង សួរ នាំយកថវិកា សម្តេចធិបតី និងលោកជំទាវ ជូនពលការិនី ឈ្មោះសឿន សំណាង រស់នៅខេត្តកំពង់ធំ បន្ទាប់ពីជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

(កំពង់ធំ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១០លានរៀលជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះបានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងបានត្រលប់មកស្រុកកំណើតវិញ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម ហេង សួរ បានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…
-
អ្នកនាំពាក្យក្រសួងកសិកម្មចេញមកស្រាយបំភ្លឺជុំវិញបញ្ហាគ្រាប់ស្វាយចន្ទីកម្ពុជា

(ភ្នំពេញ)៖មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានចេញមក ស្រាយ បំភ្លឺជុំវិញបញ្ហាចេញផ្សាយដោយវិទ្យុមួយនៅ កម្ពុជា ទាក់ទិនទៅនឹងគ្រាប់ស្វាយចន្ទីដែលបានដកស្រង់ពាក្យសម្ដីរបស់ ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ ក្នុងសេចក្តីបំភ្លឺនេះ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់នាល្ងាចថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២៥ថា កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោនក្នុងមួយឆ្នាំនោះទេ។ ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត ៩០ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោនក្នុងមួយឆ្នាំ ដូចដែលប្រធានសមាគមន៍ចន្ទីកម្ពុជាលោក អួនស៊ីឡុត លើកឡើងទេ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានធ្វើការពន្យល់ថា”សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល ប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០ភាគរយ ដូចដែលបានអះអាងពិតមែន។ ព័ត៌មានបែបនេះគួរតែត្រូវបានចែករំលែកដល់អ្នកកែច្នៃទូទៅឱ្យបានទូលំទូលាយ មិនមែនលាក់បាំងមិនផ្សព្វផ្សាយ ហើយបែរជាលើកឡើងពីការខ្វះខាតការផ្គត់ផ្គង់ទៅវិញ។ ឆ្លើយតបជុំវិញបញ្ហានេះដែរ មន្រ្តីអ្មកនាំពាក្យក្រសួងកសិកម្មបានលើកឡើងថា”មិនមានទិន្នន័យផ្លូវការណាមួយបង្ហាញថា ទិន្នផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះមានការថយចុះដោយសារកត្តាអាកាសធាតុឡើយ។ ផ្ទុយទៅវិញ ការវាយតម្លៃបឋមបង្ហាញថា បរិមាណផលសរុបក្នុងឆ្នាំ២០២៥ អាចនឹងស្ថិតនៅកម្រិតដដែល ឬមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៤”។ ឯកឧត្តម ឃឹម ហ្វីណង់បានបញ្ជាក់ថាចំពោះបរិមាណនាំចេញជាក់ស្តែងទៅកាន់ទីផ្សារថ្មីនេះនៅមានកម្រិតតិចតួចបំផុត។ ទិន្នន័យផ្លូវការពីក្រសួងកសិកម្មបង្ហាញថា បរិមាណនាំចេញពិតប្រាកដរបស់ក្រុមហ៊ុននេះមានត្រឹមតែ ២២៦៨គីឡូក្រាម ឬជាង ២តោនប៉ុណ្ណោះ មិនមែន…
-
ផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី និងរតនគិរី សម្រេចកសាងបានជាង ៣៩ភាគរយ

(ភ្នំពេញ)៖លទ្ធផលនែការដំណើរការកសាងផ្លូវក្រវាត់ព្រំដែនយៈពេលប្រមាណ៥ខែកន្លងមកនេះ គឺសម្រេចបានប្រមាណ ៣៩,៩២ភាគរយ នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគិរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥ភាគរយ និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦ភាគរយ។ បើយោងតាមសេចក្តីប្រកាសរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែនឬហៅថា (ក.គ.ម) បានឱ្យដឹងនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥ថាក្នុងខេត្តទាំង ២នេះដែរគេបានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។ ប្រភពដដែលនេះបានឱ្យដឹងបន្ថែមថាក្រុមការងារចំពោះកិច្ច…
-
សមាជិកសភាអាស៊ី នឹងចូលរួមសហការគាំទ្រចំពោះសភាកម្ពុជា ក្នុងបុព្វហេតុសុខុមាលភាពពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ

(ភ្នំពេញ)៖ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ បានសន្យាថា សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ នឹងផ្តល់ការសហការគាំទ្រចំពោះសភាកម្ពុជាក្នុងបុព្វហេតុសុខុមាលភាពពលរដ្ឋធ្វើយ៉ាងណាឱ្យប្រជាជនមានសុខភាពល្អ ។ ជាក់ស្តែងនៅខែឧសភាខាងមុខនេះ នឹងមានវេទិកាទាក់ទងនឹងមនុស្សចាស់ ត្រូវបានប្រារព្ធធ្វើនៅកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ បានកើតចេញពីកិច្ចសហប្រតិបត្តិការល្អ រវាង សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ និងសភាកម្ពុជា ដែលមានគណៈកម្មការទី៨ ជាសេនាធិការនោះដែរ ។ នេះតាមការបញ្ជាក់របស់ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលហៅកាត់(AFPPD) ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ នឹងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈ នៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម…