-
សត្វពាហនៈជាង ១០ ម៉ឺនក្បាលងាប់ និងបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នៅអូស្រ្តាលី

កង់បេរ៉ា ៖ ទឹកជំនន់ដ៏បំផ្លិចបំផ្លាញបានជន់លិចផ្ទៃដីរបស់កសិករនៅតំបន់ដាច់ស្រយាលនៃរដ្ឋ Queensland នាំឱ្យសត្វពាហនៈជាង ១០០.០០០ ក្បាលបានងាប់ និង បាត់ខ្លួន។ យោងតាមទិន្នន័យបឋមពីនាយកដ្ឋានឧស្សាហកម្មបានប៉ាន់ប្រមាណថា សត្វពាហនៈចំនួន ១០៥.៣៤៨ ក្បាល ឬបាត់ខ្លួន ដោយសារតែគ្រោះទឹកជំនន់បានប៉ះពាល់ដល់ផ្ទៃដីប្រវែង ៣.១៨៣គីឡូម៉ែត្រ និង ផ្លូវឯកជនប្រវែង ៤.០៧៦គីឡូម៉ែត្រ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនៃរដ្ឋ Queensland លោក Tony Perrett និយាយថា តួលេខនេះ គឺ “គួរឱ្យភ្ញាក់ផ្អើល” ហើយលោកបានព្រមានថា តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀត នៅពេលដែលទឹកជំនន់បានស្រកចុះ។ លោក Perrett បន្តថា គោ ចៀម ពពែ និងសេះជាង ១០០.០០០ ក្បាលបានងាប់ ឬបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយ ដែលលេបត្របាក់ផ្ទៃដីប្រហែល កន្លះលានគីឡូម៉ែត្រការ៉េនៃភាគខាងលិចរដ្ឋ Queensland។ លោក Perrett បន្ថែមថា រដ្ឋាភិបាលបានកៀងគរជំនួយស្បៀងអាហារ និងប្រេងឥន្ធនៈ រួមទាំងការដាក់ពង្រាយបុគ្គលិកជួយសង្គ្រោះ ហើយប្តេជ្ញាថា នឹងធ្វើឱ្យរដ្ឋ…
-
ឯកឧត្តម សុខ លូ ជំរុញស្នងការ កាយរីទ្ធិខេត្តបាត់ដំបង ឲ្យយកចិត្តទុកដាក់ពង្រីក សមាជិកកាយរីទ្ធិ នៅតាម មន្ទីរ អង្គភាព ក្នុងខេត្ត

(បាត់ដំបង)៖ ស្នងការកាយរីទ្ធិខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការពង្រីក សមាជិកកាយរីទ្ធិ នៅតាមក្រុង-ស្រុក បណ្តាស្ថាប័ន មន្ទីរ អង្គភាព នៅជុំវិញខេត្តឲ្យបានសមស្របថែមទៀត។ ព្រោះថា មកដល់ពេលនេះសមាជិកនិងថ្នាក់ដឹកនាំកាយរីទ្ធនៅតាម ស្រុក ក្រុង និងមន្ទីរ ជុំវិញខេត្ត ដូចជានៅមិនទាន់មានកាយរីទ្ធិឲ្យឆ្លើយតបនិងសមស្របនៅឡើយនោះទេ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកាយរឹទ្ធិខេត្តបាត់ដំបង ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងថ្នាក់ដឹកនាំកាយរឹទ្ធិស្រុកបវេលសរុប ៤០០នាក់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំឡើង នៅសាលាបឋមសិក្សា ហ៊ុន សែន – ខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ។ លោក ម៉ៅ សុបុណ្ណា អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងជាស្នងការរងកាយរីទ្ធិខេត្ត បានថ្លែងថា ៖ បច្ចុប្បន្ននេះ សមាជិកកាយរឹទ្ធិនៅតាមបណ្តាកងឯកភាពគ្រឹះស្ថានសិក្សាបឋមសិក្សា រហូតដល់មធ្យមសិក្សាទូទាំងខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងនិងធ្វើសកម្មភាពជាច្រើនទាំងក្នុងសាលានិងក្រៅសាលា រួមមានការងារបោះជំរុំ និង ទស្សនកិច្ចសិក្សា,ការងារអប់រំបណ្ដុះបណ្ដាល,ការងារអនាម័យ បរិស្ថាន,ការងារសង្គម…
-
ឯកឧត្តម គីម រិទ្ធី សាទរ លោក ឃិត សុធារ៉ា អតីតអភិបាលក្រុងព្រះវិហារ ត្រូវបានតែងតាំងជាអភិបាលស្រុកឆែប

(ខេត្តព្រះវិហារ)៖ អភិបាលស្រុកឆែបថ្មី ត្រូវយកចិត្តទុកដាក់ចុះជាប្រចាំជាមួយសហគមន៍ ក្តាប់ឱ្យបានអំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីរកវិធានការពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ។ ប្រសាសន៍ណែនាំរបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកឆែប នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយលោក ឃិត សុធារ៉ា អតីតអភិបាលរងក្រុងព្រះវិហារ ត្រូវបានតែងតាំង ជាអភិបាលស្រុកឆែប។ ឯកឧត្តម គីម រិទ្ធី បានសម្តែងការអបអរសាទរ ចំពោះលោក ឃិត សុធារ៉ា អតីតអភិបាលក្រុងព្រះវិហារ ដែលត្រូវបានថ្នាក់ ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលស្រុកឆែប នាពេលនេះ។ ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា គោលការណ៍ក្នុងការតែងតាំងអភិបាលក្រុង-ស្រុក ដែលមានការអូសបន្លាយរយៈពេលយូរ គឺដោយសារត្រូវឆ្លងកាត់តាមដំណាក់កាលនីមួយៗ និងការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងត្រឹមត្រូវ ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ មុននឹងបញ្ជូនបញ្ជីឈ្មោះឆ្លងទៅក្រសួងមហាផ្ទៃ និងមានការសម្រេចឯកភាពពី…
-
ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ជាគន្លឹះឈានឆ្ពោះទៅរកសក្កានុពលទាំងកម្រិតជាតិនិងអន្តរជាតិ

(ភ្នំពេញ)៖សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា នាសៀល ថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួងមហាផ្ទៃ បានបើកមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និង លើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង កម្ពុជា។ បន្ទាប់ពីស្តាប់របាយការណ៍ការងារដែលលើកឡើង ដោយឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធនិងរបាយការណ៍ហិរញ្ញវត្ថុស្តីអំពីចំណូលចំណាយដែលអានដោយ កញ្ញា មាស តឿ អគ្គហិរញ្ញឹករួចមក ឯកឧត្តម អភិសន្តិបណ្ឌិត បានកោតសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការប្រតិវត្តិទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្របង្កលក្ខណៈឱ្យសហព័ន្ធសម្រេចបានលទ្ធផលកាន់តែល្អប្រសើរទាំងការងារហ្វឹកហាត់ប្រកួតនៅក្នុងស្រុក និងការចេញទៅប្រកួតនៅក្រៅប្រទេស ដោយទទួលបានផលទ្ធផលល្អមកជូនជាតិជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤។ សម្រាប់ទិសដៅបន្តក្នុងឆ្នាំ២០២៥នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជាគន្លឹះឈានឆ្ពោះទៅរកសក្កានុពលទាំងកម្រិតជាតិ និងអន្តរជាតិ ទី១. ឯកឧត្តម សរ សិទ្ធិរដ្ឋលេខាធិការ ទទួលខុសត្រូវការងាររួមរបស់សហព័ន្ធពិនិត្យឱ្យបានស៊ីជម្រៅផ្តល់ជូននូវអ្វីដែលជាម្រូវការចាំបាច់ក្នុងការអភិវឌ្ឍ និងសូមឱ្យអភិបាលខេត្តស្វាយរៀងជួយពន្លឿនរៀបចំទីតាំងហ្វឹកហាត់ជូនកីឡាករគ្រូបង្វឹកដែលជាមូលដ្ឋានអភិវឌ្ឍបច្ចេកទេស ។ ទី២. ស្នើសុំដល់ក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ ក្នុងជំនួប ឯកឧត្តម TAKAHASHI Fumiaki បានវាយតម្លៃខ្ពស់ចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែងទាក់ទាញនិងគាំទ្រការវិនិយោគ ឆ្លើយតបនឹងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានលើកឡើងពី គោលបំណងសំខាន់ ក្នុងឱកាសជួបជាមួយឯកឧត្តមរដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះឯកឧត្តមបានលើកឡើងថា នឹងមានក្រុមហ៊ុន ក៏ដូចជាសប្បុរសជនជប៉ុនជាច្រើនទៀត នាំយកមកនូវបច្ចេកវិទ្យា និងការគាំទ្រដល់កម្ពុជា ដែលចូលរួមលើកកម្ពស់ ការងារដល់ប្រជាពលរដ្ឋ និងការការពារបរិស្ថានផងដែរ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម JCA ដែលបានចូលរួមចំណែក ក្នុងការជំរុញឱ្យមានអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា និងបានគាំទ្រដល់កម្ពុជា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ ជំរុញឱ្យសមាគម ក៏ដូចជាអង្គការដៃគូ បន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធនធានធម្មជាតិ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចូលរួមរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិកក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅតាមភូមិសាស្រ្តអាទិភាពក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅពង្រឹងសោភ័ណ្ឌភាពទីក្រុង ។ ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកឡើងកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្នុងឧកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនទូរសព្ទចល័ត ក្រុមហ៊ុនបង្គោលអង់តែន និងក្រុមហ៊ុនបណ្តាញខ្សែកាបអុបទិកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ៩០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់អំពីកិច្ចសហការដ៏ល្អរវាងក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា ជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត បង្គោលអង់តែន និង ខ្សែកាបអុបទិក ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ទូទាំងរាជធានី ខេត្ត សំដៅពង្រឹងនិងពង្រីកគុណភាពសេវាទូរគមនាគមន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ជាអាទិ៍បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និង ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station –…
-
មីយ៉ាន់ម៉ា ៖ អ្នកជួយសង្គ្រោះបន្តស្វែងរកព្រះសង្ឃបាត់ព្រះកាយក្នុងវត្ត

បរទេស៖ ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកព្រះសង្ឃ ដែលជាប់គាំងក្រោមគំនរបែកបាក់ក្នុងវត្ត U Hla Thein ដោយសារគ្រោះរញ្ជួយដី នៅមីយ៉ាន់ម៉ា នៅឯសាលប្រឡងរបស់ព្រះសង្ឃដែលដួលរលំ។ រូបភាពបង្ហាញពីព្រះសង្ឃ នៅក្នុងទីក្រុង Mandalayសម្លឹងមើលប្រហោងប្រហោងក្នុងដី ដែលសាកសពព្រះសង្ឍមួយអង្គបានសុគត់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧រិចទ័រ វាយប្រហារដោយបំផ្លាញអគារនានា នៅទូទាំងទីក្រុងមីយ៉ានម៉ា ភាគកណ្តាល។ ក្រុមអ្នកជួយសង្គ្រោះមីយ៉ាន់ម៉ា និងមកពីប្រទេសចិន បានព្យាយាមរុករកតាមកម្ទេចថ្ម ដើម្បីស្វែងរកជនរងគ្រោះដែលកប់។ អ្នកសម្របសម្រួលម្នាក់បានប្រាប់ AFP ថា ព្រះសង្ឃជាង១៨០អង្គ កំពុងអង្គុយប្រឡង នៅខាងក្នុងនៅពេលដែលរញ្ជួយដីបានវាយប្រហារ និងបានដួលរលំផ្នែកទាំងមូល នៃអាគារ។ អ្នកជួយសង្គ្រោះបាននិយាយថា កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សាកសពព្រះសង្ឃសរុបចំនួន២១អង្គ ត្រូវបានជួយសង្គ្រោះ នៅមានព្រះជន្មរស់ ហើយសាកសព ១៣ អង្គត្រូវបានគេរកឃើញ កាលពីព្រឹកថ្ងៃអាទិត្យ។ ព្រះអង្គ Bhone Thuta ដែលបានបួសអស់រយៈពេល ១៨ ឆ្នាំមកហើយ បានមានសង្ឃដីកាថា «ការសិក្សាសាសនារបស់អ្នកលះបង់ បានបង្រៀនពួកគេឱ្យទទួលយក…វាកើតឡើង ដោយសារតែវាមានន័យ។ អ្នកមិនអាចបន្ទោសនរណាម្នាក់ បានទេ»។ ព្រះអង្គបន្តថា «ក្នុងព្រះពុទ្ធសាសនា យើងជឿថា…
-
ស្ថានឯកអគ្គរាជទូតកម្ពុជា រៀបចំការសម្តែងសិល្បៈបុរាណខ្មែរ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

(ជប៉ុន)៖ ដោយមានការសហការជាមួយសាលាក្រុងមីណាតុ នាទីក្រុងតូក្យូ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលមហោស្រព Akasaka Civic Centre ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមទស្សនាពីសំណាក់តំណាងស្ថានទូតនានាប្រចាំប្រទេសជប៉ុន ក្រសួង-ស្ថាប័នជប៉ុន ក្រុមហ៊ុនជប៉ុន សាធារណជនជប៉ុន និងបងប្អូនខ្មែរជាច្រើនកុះករ ។ នៅក្នុងឱកាសនោះ ដើម្បីចូលរួមអបអរសាទរ និងលើកស្ទួយវប្បធម៌ជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា មានការបង្ហាញនូវរបាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ការបង្ហាញម៉ូតសម្លៀកបំពាក់ និងល្ខោនស្បែកធំ ដោយមានការចូលរួមសម្តែងដោយសិល្បករមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សហគមន៍ខ្មែរនៅជប៉ុន សមាគមនិស្សិតខ្មែរនៅជប៉ុន និងជនជាតិជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ ។ ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏មានការតាំងបង្ហាញនូវស្នាដៃសិល្បៈបុរាណខ្មែរជាច្រើន ដូចជា រូបចម្លាក់ គំនូរ គ្រឿងធ្វើអំពីឈើ ស្ពាន់ និងថ្ម ជាដើម ព្រមទាំងដាក់តាំងបង្ហាញនូវផលិតផលខ្មែរជាច្រើនផ្សេងទៀត។ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវជាតិ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងទាំងអស់គ្នា ត្រូវចូលរួមកសាងសហសម័យកម្ពុជា និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា យើងទាំងអស់គ្នា ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជាមានអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងមានភាពជឿជាក់លើខ្លួនឯង ហើយយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយរបស់ពិភពលោក និងចេះទាញប្រយោជន៍ពីនោះ ដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចែករំលែកនូវបទពិសោធន៍ អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស និងក្នុងអាជីពជាអ្នកនយោបាយ ជាពិសេសគំនិត និងការដាក់ចេញនូវផែនការ ជាមួយការអនុវត្តជាជំហានៗ ដោយផ្តោតលើការបង្កើតបរិយាកាសគ្មានវិវាទ តាមរយៈការធ្វើគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ ដោះស្រាយវិវាទដីធ្លី ផ្តល់សេវាគាប់ចិត្ត ដោះស្រាយបញ្ហាចម្រូងចម្រាសនៅតាមបុរី ការរក្សាអាយុជីវិតនិងគុណតម្លៃជាប្រវត្តិសាស្ត្ររបស់បឹងទន្លេសាប ព្រមទាំងការចូលរួមគិតគូរអំពីបញ្ហាពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ ដើម្បីរក្សាស្ថេរភាពសន្តិសុខនយោបាយ-សេដ្ឋកិច្ចក្នុងសង្គមកម្ពុជា ដោយជំហានបន្ទាប់ ក្រសួងកំពុងគិតគូរ និងធ្វើកិច្ចការរៀបចំដែនដី និងនគរូបនីយកម្ម ដែលប្រែក្លាយកម្ពុជាអោយទៅជាកម្ពុជាមាតុភូមិខ្ញុំ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើរជាមួយលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យប្អូនៗជ័យលាភីគ្រប់ៗរូប…
-
កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្រោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពាំនាំការបួងសួង និងចូលរួមរំលែកទុក្ខដោយស្មោះ របស់កម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ចំពោះសោកនាដកម្ម បាត់បង់ជីវិតប្រជាជន និងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះគ្រួសារដែលរងផលប៉ះពាល់ទាំងអស់ និងអរគុណចំពោះរដ្ឋាភិបាល ថៃ និងមីយ៉ាន់ម៉ា សម្រាប់ការគាំទ្រដែលផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះនៅក្នុងគ្រោះមហន្តរាយនេះ។ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីសាមគ្គីភាពដ៏រឹងមាំរបស់កម្ពុជាជាមួយគ្រួសារអាស៊ាន និងបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា រួមជាមួយនឹងការប្តេជ្ញាចិត្តក្នុងការស្វែងរកការរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ស្របតាមតម្រូវការនៅមូលដ្ឋាន។ ឯកឧត្តម បានស្វាគមន៍ចំពោះភាពសកម្មនៃយន្តការ ឆ្លើយតបគ្រោះមហន្តរាយអាស៊ាន និងការគាំទ្រ ពីអន្តរជាតិ ព្រមទាំងបានអំពាវនាវឱ្យមានបទឈប់បាញ់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តោតលើសន្តិភាព និងធានាថាជំនួយមនុស្សធម៌បន្ទាន់នឹងបានទៅដល់ដៃអ្នកដែលត្រូវការ ។ កម្ពុជា នៅតែប្រកាន់ខ្ជាប់ក្នុងការគាំទ្រការឆ្លើយតបរួម របស់អាស៊ានក្រោមការដឹកនាំរបស់ម៉ាឡេស៊ីក្នុងអំឡុងពេលដ៏លំបាកនេះ ៕ ដោយ ៖ សួង…