-
នាយករដ្ឋមន្ត្រី សម្រេចបង្កើតក្រុមអ្នកច្បាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ជូនពលរដ្ឋ ដែលពុំមានលទ្ធភាព

(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហេីយជាយន្តការបំពេញបន្ថែមសំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌ ។ តាមរយៈបណ្ដាញសង្គមនាព្រឹថឲកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាព ជាផ្លូវការ ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម ម៉ុក ចន្ទសុធា ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់សមាជិក ក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល។ ឯកឧត្តមប្រធាន ក.ច.ស.ធ. បានលើកឡើង បន្ថែមទៀតថា ការបង្កើត ក.ច.ស.ធ.…
-
ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង ផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ជូនដល់សមាជិកបក្សភូមិបារាយណ៍លិច

(ព្រៃវែង)៖ ឯកឧត្តម កាន វឌ្ឍនា អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងព្រៃវែង និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋាននៅសង្កាត់បារាយណ៍ តំណាង ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅទីស្នាក់ការបក្សសង្កាត់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម បានលើកឡើងសមិទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ២០២៤ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងបន្តសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗថែមទៀត អង្គសន្និបាតបានដាក់ចេញទិសដៅការងារក្នុងឆ្នាំ២០២៥ ជូនសមាជិក សមាជិកាគណបក្ស ជ្រាប ចំនួន១០ ចំណុចសំខាន់ៗ។ ឯកឧត្តមប្រធាន អង្គប្រជុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធាន អនុប្រធាន ក្រុមការងារចុះមួលដ្ឋានសង្កាត់បារាយណ៍ គណបក្សសង្កាត់បារាយណ៍ គណបក្សភូមិ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បារាយណ៍ទាំងអស់ ដែលបានខិតខំប្រែង អស់ពីកំលាំងកាយចិត្ត និងប្រាជ្ញា ក្នុងការអនុវត្ត តួនាទីភារកិច្ច និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់…
-
ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនឯកជនធំៗ ពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនារមណីយដ្ឋាន «ទេទឹកពុះ» នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួង ដោយមានការចូលរួមពីតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើនដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។ សូមជម្រាបជូនថារមណីយដ្ឋានធម្មជាតិ «ទេ ទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ។ ទឹកនេះ ចេញមកពី៦ប្រភព និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ នៅផ្ទៃទឹក មានទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិសួយ មានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ សម្រាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងល្អត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ ខ្លះអាចចុះត្រាំទឹក នឹងអាចជាសះស្បើយពីជំងឺផងដែរ ៕…
-
សម្តេចតេជោ បញ្ជាក់ថា ស្ថានភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកាន់តែល្អ ហើយនឹងត្រលប់មកកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ស្អែកនេះ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះថា៖ “ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ តែគាត់ទៅរុំកទាំងមូលរយៈពេល៦សប្តាហ៍។ ដូចនេះច្បាស់ណាស់ថា គាត់មិនអាចចូលរួមបុណ្យសពបងទី១បានឡើយតែគាត់អាចចូលមកដុតធូបជូនបងប្រុសនៅពេលគាត់ត្រឡប់ពីសាំងហ្គាពួនៅព្រឹកស្អែកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងករណីសុខភាពគាត់គ្មានបញ្ហា។ (ទូកទៅកំពង់នៅ)បងប្រុសខ្ញុំចែកឋានទៅ គាត់រួចផុតទុក្ខហើយ នៅឡើយតែខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាងព្រោះបងថ្លៃរបស់ខ្ញុំបានចែកឋានតាំងពីឆ្នាំ២០១៣ គឺ១២ឆ្នាំមុនមកម្ល៉េះ។ ទោះជាគាត់មានកូន មានចៅដែលចេះទទួលខុសត្រូវខ្លួនឯង តែខ្ញុំនៅតែជាមេគ្រួសារមួយនេះដដែល និយាយមួយបែប ខ្ញុំជាមេគ្រួសារនៃត្រកូលហ៊ុន។ កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើត ក្មួយប្រសារទាំងប្រុសស្រី ស្លៀកពាក់កាន់ទុក្ខទាំងអស់ រាប់ទាំងក្មួយដែលជានាយករដ្ឋមន្ត្រីផងដែរ។ ដោយសារបងថ្លៃខ្ញុំបានទទួលមរណភាពកាលពីឆ្នាំ២០១៣ បានបូជាយកអដ្ឋិធាតុទៅរក្សាទុកនៅវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដោយសារចេតិយសម្រាប់បងប្រុសធ្វើនៅវត្តច័ន្ទបុរីវង្សនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចនេះត្រូវយកអដ្ឋិធាតុបងថ្លៃពីកំពង់ស្ពឺមករក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី០១ ខែមេសា ដើម្បីបញ្ចុះជាមួយបងប្រុសនៅក្នុងចេតិយតែមួយ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ បន្ទាប់ពីបញ្ចុះសពរួច នឹងធ្វើបុណ្យ៧ថ្ងៃ បន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឲ្យឆ្លងឆ្នាំដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី០២…
-
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ជជែកគ្នាអំពីការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥បានជួបប្រជុំពិភាក្សាការងារលើរបៀបវារៈជាច្រើន។ ក្នុងនោះ ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ ជាកិច្ចការឆ្ពោះទៅមុខដែលគួរកត់សម្គាល់ តាមរយៈការពិភាក្សាលើ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ និងការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ ជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី១ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ជាពិសេសការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ធ្វើយ៉ាងណាធានាដល់អនុវត្តស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។ ក្នុងពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សំដៅដល់ការជ្រើសមន្ត្រី ដែលមានគុណវុឌ្ឍិជាក់លាក់ ស្របតាមផែនការ និងស្របតាមគោលដៅការងារដែលត្រូវបំពេញ។ ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំចងក្រងមុខតំណែងរួចរាល់ ផ្អែកលើមុខងារស្នូល មុខងាររង និងមុខងារគាំទ្រ សម្រាប់បន្តពិភាក្សា។ ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការគ្រប់គ្រងមន្ត្រីក្នុងបរិបទជាប្រព័ន្ធនិយោជន៍ ពោលជាមន្ត្រីដែលមិនស្ថិតក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល តែនឹងទទួលបានបៀវត្សស្របតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន និងទទួលបានអត្ថប្រយោជន៍ប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងមន្ត្រីរាជការស៊ីវិលដែរ។ ក្នុងរបៀបវារៈនៃការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ ពោលគឺការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ ក្រសួងទាំងពីរបានជជែកគ្នា ផ្អែកលើគំនិតផ្តួចផ្តើមមួយរបស់ក្រសួងមុខងារសាធារណៈ ដែលគំនិតនេះក៏បានដើរស្របជាមួយគោលដៅវែងឆ្ងាយរបស់ក្រសួងអប់រំ យុវជន…
-
សៀមរាប បន្តលើកកម្ពស់វិស័យសុខាភិបាល ដើម្បីសម្រេចគោលដៅសុខភាពជាសកល

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានណែនាំ និងលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធក្នុងវិស័យសុខាភិបាល ដើម្បីបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែប្រសើរ ស្របតាមចក្ខុវិស័យឆ្នាំ២០៣៥ សម្រាប់ សុខភាពជាសកល។ អង្គសន្និបាតសុខាភិបាលខេត្ត ដែលប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃកន្លះ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័នទី៧ ត្រូវបានបិទនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។ លោក នាក់ ណេរ៉ុន បានអំពាវនាវឲ្យមន្រ្តីរាជការនិងស្ថាប័នពាក់ព័ន្ធបន្តឧបត្ថម្ភ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសុខាភិបាល។ គោលដៅសំខាន់គឺការផ្តល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព សមធម៌ និងទាន់ពេលវេលា ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ចំនួនបីដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ៖ អនុវត្តផែនការរបស់ក្រសួងសុខាភិបាល ៖ ដំណើរការសកម្មភាពសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ។ លើកកម្ពស់សុខភាពសាធារណៈ ៖ ផ្សព្វផ្សាយការចងចាំនូវអនាម័យល្អ និងការរស់នៅមានសុខភាព (ការប្រើប្រាស់អំបិល ខ្លាញ់ និងស្ករថយចុះ, ការចាត់ចែងបរិស្ថានស្អាត, និងការចៀសវាងគ្រឿងស្រវឹង)។ បង្កើនគុណភាពសេវាសុខាភិបាល ៖ ពង្រឹងការព្យាបាល និងការពង្រឹងវិស័យសុខាភិបាលក្នុងមូលដ្ឋាន ដោយអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការចូលរួមរបស់សង្គម។…
-
ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ដឹកនាំកិច្ចប្រជុំ តាមដាន និងដោះស្រាយផលប៉ះពាល់ ដែលអាចកើតមានឡើងដោយគ្រោះរញ្ជួយដី ក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តដឹកនាំប្រជុំក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីតាមដាន និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានឡើងដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តប្រមូលព័ត៌មាន ពីអនុព័ន្ធការងារប្រចាំប្រទេសថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គនាយកដ្ឋានការងារ អាជ្ញាធរមានសមត្ថកិច្ចថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ សហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីបន្តតាមដានព័ត៌មាន វាយតម្លៃស្ថានការណ៍ និងត្រៀមអន្តរាគមន៍ ដោះស្រាយ ឱ្យបានទាន់ពេលវេលា និងផ្តល់ការគាំពារជូនបងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ។ សូមជម្រាបជូនថា នៅព្រឹកនេះ ក្រុមការងារអនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងបន្តចុះតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ សូមបងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមដែលបណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីលោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២…
-
ឯកឧត្តម ជាប ដាវុធ អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសមាជិកសមាគមបុគ្គលិកពន្ធដារកម្ពុជា ដែលចូលនិវត្តន៍

(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជាប ដាវុធ ប្រធានសមាគមបុគ្គលិកពន្ធដារកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសមាជិកសមាគមបុគ្គលិកពន្ធដារកម្ពុជា ដែលចូលនិវត្តន៍ប្រមាណ ២៤០ រូប ដែលរៀបចំឡើងនៅ ភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ ។ ឯកឧត្តម រ័ត្ន មុនី អនុប្រធានសមាគមបុគ្គលិកពន្ធដារកម្ពុជា បានរាយការណ៍ថា ថ្ងៃនេះ សមាគមបុគ្គលិកពន្ធដារកម្ពុជា បានរៀបចំ “ពិធីជួបសំណេះសំណាល និង អាហារសាមគ្គី សមាជិកសមាគមបុគ្គលិកពន្ធដារកម្ពុជា ដែលចូលនិវត្តន៍” ដើម្បីរឹតចំណង មិត្តភាព សាមគ្គីភាពរវាងអតីតមន្ត្រីពន្ធដារ និងមន្ត្រីពន្ធដារបច្ចុប្បន្ន និងដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ក្នុងពេលខ្លីខាងមុខនេះ ។ សេចក្តីរាយការណ៍របស់ ឯកឧត្តម រ័ត្ន មុនី អនុប្រធានសមាគមបុគ្គលិកពន្ធដារកម្ពុជា ឆ្នាំ២០២៤ បង្ហាញថា សមាគមបុគ្គលិកពន្ធដារកម្ពុជា សម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ និងបានដំណើរការយ៉ាងរឹងមាំ មានប្រសិទ្ធភាព ស្របតាមលក្ខន្តិកៈថ្មីរបស់សមាគមបុគ្គលិក ពន្ធដារ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣…
-
សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្ត វៀត ណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡេ មិញគឿក អតីតប្រធានស្នងការនយោបាយ យោធភូមិភាគទី២ បានដឹកនាំប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ តំបន់ហាណូយ ហៅកាត់ថាសមគមរណសិរ្ស៤៧៩ បានជំរាបជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា៖ ឯកឧត្តមផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើបឥតគណនាបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចំរើន មិនអាចនឹកមិនស្មានដល់ បើប្រៀបធៀបទៅនឹងអតីតកាល។ ការលើកឡើងរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡេ មិញគឿក នាពេលនេះ ធ្វើឡើងគ្រាដែលប្រតិភូនេះ បានមកបំទស្សនកិច្ចនៅកម្ពុជា ហើយត្រូវបាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា ។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេសទាំងពីរ…
-
ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំស្ដីពី វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៃក្រុមការងារ “ណ”

(ភ្នំពេញៅ)៖ ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពី យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកន នៃក្រុមការងារ “ណ” នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីតំណាងនៃក្រុមការងារ “ណ” ផ្នែកឯកជន មកពីសភាពាណិជ្ជកម្មកម្ពុជា សរុបប្រមាណ ១៥រូប។ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេលនោះ និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ និងបានដាក់ចេញវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច ដែលត្រូវបានបំបែកជាវិធានការសរុបចំនួន ១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាននិងវាយតម្លៃ។ សូមជម្រាបជូនថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង រវាងតំណាងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន នៃក្រុមការងារ “ណ”…