Category: នយោបាយ

  • ឯកឧត្តម តុល ញ៉ក់ បានទទួលជំនួបសម្តែងការគួរ​សមនិង​ពិភាក្សាការងារជាមួយភារធារីស្តីទីនៃស្ថានបេសកកម្មអាមេរិក​ប្រចាំអាស៊ាន

    ឯកឧត្តម តុល ញ៉ក់ បានទទួលជំនួបសម្តែងការគួរ​សមនិង​ពិភាក្សាការងារជាមួយភារធារីស្តីទីនៃស្ថានបេសកកម្មអាមេរិក​ប្រចាំអាស៊ាន

    (ភ្នំពេញ)៖ ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍ និងជាប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) តំណាងកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានទទួលជំនួបសម្តែងការគួរសម និង​ពិ​ភា​ក្សា​ការងារ ជាមួយលោកស្រី Kate Rebholz ភា​រធា​រី​ស្តី​ទីនៃស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន និងសហការី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ លោកស្រី Kate Rebholz បានថ្លែងអំណរ​គុណ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ ឯកឧត្ដមប្រធាន ADGSOM កម្ពុជា ដែលបានគាំទ្រកិច្ច​សហការរវាងកម្ពុជានិងអាស៊ានក្នុងវិស័យឌីជីថល។ ជាការឆ្លើយតប ឯកឧត្ដមប្រធាន ADGSOM បានជម្រាប​ជូន​អំពីកិច្ចកា​រអាទិភាពនិងសមិទ្ធផលធំៗ​ដែលក្រសួង​សម្រេច​បានកន្លងមក ជាអាទិ៍ ការយកចិត្តទុកដាក់ក្នុង​ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការរៀបចំលិខិត​បទដ្ឋាន​គតិយុត្ត ការកសាងសមត្ថភាពទាំងស្ថាប័ន​និង​ធន​ធាន​មុស្ស ជាពិសេសស្នាដៃលេចធ្លោមួយ គឺការបង្កើត​ថ្នាល verify.gov មិនត្រឹមតែប្រើប្រាស់ផ្លូវការក្នុងការ​ផ្ទៀង​ផ្ទាត់ឯកសារនៅក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំង​ត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងបានពង្រីកវិសាល​ភាពទៅបណ្ដាប្រទេសដៃគូក្នុងតំបន់អាស៊ាន។ នៅក្នុង​ក្របខណ្ឌអាស៊ាន ក្រសួងបានចូលរួមយ៉ាងសកម្មតា​មរយៈកិច្ចប្រជុំរដ្ឋមន្រ្តីឌីជីថលអាស៊ាន (ADGMIN) កិច្ចប្រជុំADGSOM។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន ADGSOM ក៏បានជម្រាប​ជូន​ពី​វឌ្ឍនភាពអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅ​ក្នុងតំបន់​និងនៅកម្ពុជា ដោយប្រទេសអាស៊ានទាំង…

  • ឯកឧត្តម តឹករ៉េត សំរេច ៖ ការងារហិរញ្ញវត្ថុសាធារណៈ ពិតជាចាំបាច់ក្នុងការចូលរួមពង្រឹង ដើម្បីធានាបាននូវ​ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ

    ឯកឧត្តម តឹករ៉េត សំរេច ៖ ការងារហិរញ្ញវត្ថុសាធារណៈ ពិតជាចាំបាច់ក្នុងការចូលរួមពង្រឹង ដើម្បីធានាបាននូវ​ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ

    (ព្រះសីហនុ)៖ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា បន្ទាប់ពីការចូលរួមអនុវត្តនូវសមរភូមិ​នៃការបង្កើតនូវបរិយាកាសមិនមានវិវាទ យ៉ាងហ្មត់ចត់ និងគ្រោងទៅបញ្ចប់នាពេលដ៏ខ្លីខាងមុខ ការងារបន្ទាប់​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺ ការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅ​បង្កើតរបៀងសេដ្ឋកិច្ចទាំង ៨ ឱ្យមានប្រសិទ្ធភាព ដែល​កិច្ចការទាំងនេះទាមទារឱ្យមានការគិតគូរ និងរៀបចំផែន​ការថវិកាឱ្យបានត្រឹមត្រូវ និងឆ្លើយតបទៅនឹងការអនុវត្ត​ថវិកាដំណាក់កាលទី៤ គឺគណនេយ្យភាពសមិទ្ធកម្ម។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការងារហិរញ្ញវត្ថុសាធា​រណៈ​ពិតជាមិនមែនជាការងារសាមញ្ញ និងងាយស្រួល​នោះ​ឡើយ ដូចនេះការចូលរួមនិងសហការអនុវត្តរបស់​គ្រប់តួអង្គពាក់ព័ន្ធពិតជាចាំបាច់ក្នុងការចូលរួមពង្រឹង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ សំដៅដល់ការពង្រឹង និងការចូលរួមប្រមូលចំណូល​សេវាសា​ធារណៈរបស់ក្រសួង ការពង្រឹងប្រសិទ្ធភាព​ចំណាយ តាមរយៈការអនុវត្តថវិកាកម្មវិធី និងការអនុវត្ត​យន្តការតាមដាន និងវាយតម្លៃជាដើម ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម តឹករ៉េត សំរេច តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត​គោល​ការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធា​រណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំឡើងនៅសណ្ឋាគារសុខាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។…

  • នាយឧត្តមសេនីយ៍ សៅ សុខា តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបញ្ចុះ​បឋម​សិលា​សាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

    នាយឧត្តមសេនីយ៍ សៅ សុខា តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបញ្ចុះ​បឋម​សិលា​សាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់​ខ្ពស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រ​ធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបញ្ចុះ​បឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ។ នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា វិស័យ​សាសនាក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងអាយុ​ជីវិត​ប្រជាជនកម្ពុជា ស្លូតត្រង់រាប់លាននាក់ ត្រូវបានរបបប្រ​ល័យ​ពូជសាសន៍ កាប់សម្លាប់ ហេដ្ឋារចនាសម្ព័ន្ធសង្គម​ជាតិ ត្រូវបានលុបបំបាត់ចោល។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើក​ឡើងថា ក្នុងកាលៈទេសៈប្រទេសកម្ពុជា​ប្រឈម​មុខជា​មួយនឹងគ្រោះមហន្តរាយ ដែលបង្កឡើងដោយ​របបប្រ​ល័យពូជសាសន៍ដឹកនាំដោយបន ប៉ុលពត នៅថ្ងៃទី២០ មិថុនា ១៩៧៧ សម្តេចតេជោ បានសម្រេចចិត្តចាក​ចេញពីមាតុភូមិ ស្វែងរកមាគ៌ាសង្គ្រោះជាតិ ដោយបានការ​គាំ​ទ្រពីប្រទេសជាមិត្ត គឺបានបង្កើតកងកម្លាំងប្រដាប់​អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ឧសភា…

  • រុស្ស៊ីព្រមានផ្ទុះសង្គ្រាមជាមួយណាតូ បើសិនលោកខាងលិចដាក់ពង្រាយកម្លាំងនៅអ៊ុយក្រែន

    រុស្ស៊ីព្រមានផ្ទុះសង្គ្រាមជាមួយណាតូ បើសិនលោកខាងលិចដាក់ពង្រាយកម្លាំងនៅអ៊ុយក្រែន

    មូស្គូ ៖ រុស្ស៊ីមានការខឹងសម្បារជាខ្លាំង រហូតបោះសម្តីព្រមានធ្ងន់ៗថា រុស្ស៊ី-អង្គការណាតូ អាចប្រឈមមុខនឹងការផ្ទុះសង្គ្រាម បើសិនប្រទេសលោកខាងលិចដាក់ពង្រាយកងកម្លាំងនៅអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងប្រឆាំងដាច់ខាត ចំពោះការដាក់ពង្រាយកងរក្សាសន្តិភាពលោកខាងលិចដែលអាចកើតមាននៅអ៊ុយក្រែន ហើយបានព្រមានថា ទង្វើបែបនេះអាចបណ្តាលឱ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។ លោកស្រី Zakharova ក៏បានចោទប្រកាន់បារាំង និងអង់គ្លេសថា បានរៀបចំផែនការអន្តរាគមន៍យោធានៅអ៊ុយក្រែន ក្នុងរូបភាពក្លែងបន្លំជាប្រតិបត្តិការរក្សាសន្តិភាព។ ការគំរាមធ្ងន់ៗរបស់រុស្ស៊ី កើតឡើងចំពេលដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស ជាមួយមេដឹកនាំមកពីប្រទេសជិត ៣០ ក៏ដូចជាមន្ត្រីអង្គការណាតូ និងសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រដល់អ៊ុយក្រែន។ ប្រធានបទសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូលនោះ រួមមាន សំណើដាក់ពង្រាយទាហានអឺរ៉ុបទៅកាន់អ៊ុយក្រែន រួមជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ ដើម្បីបង្កើតនូវអ្វីដែលគេហៅថា “សម្ព័ន្ធនៃឆន្ទៈ”៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរាជ​ទូត​អូ​ស្ត្រា​លី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរាជ​ទូត​អូ​ស្ត្រា​លី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​វាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការ​អនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និង​នគរបាលសហព័ន្ធអូស្ត្រាលី លើការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាបទល្មើសបច្ចេក​វិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និង​គ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្ត​សញ្ញា​ណ​កម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និង​អូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ ប្រតិបត្តិការ​បានល្អប្រសើរ។ នេះបើតាមលទ្ធផលនៃជំនួបនៅទីស្ដីការ​ក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកជំនួប​ជាមួយ ឯកឧត្តមឯកអគ្គរាជទូតនាពេលនេះ ជាការបង្ហាញ​ឱ្យ​ឃើញអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការបន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី បានថ្លែង​អំណរ​គុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែល​អនុញ្ញាត​ឱ្យចូលជួបសម្តែងការគួរសម…

  • សង្គ្រាមពន្ធលោក Trump ទាញទម្លាក់ផលិតកម្មឡានជប៉ុនជាង ៤%

    សង្គ្រាមពន្ធលោក Trump ទាញទម្លាក់ផលិតកម្មឡានជប៉ុនជាង ៤%

    តូក្យូ ៖ វិទ្យាស្ថានស្រាវជ្រាវជប៉ុនព្យាករណ៍ថា សង្គ្រាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យផលិតកម្មឡានរបស់ប្រទេសជប៉ុនដាំក្បាលចុះ ៤.៣ ភាគរយជារៀងរាល់ឆ្នាំ ដោយសារការលក់ធ្លាក់ចុះនៅសហរដ្ឋអាមេរិក ហើយផលិតកម្មឧស្សាហកម្មនេះទាំងមូលក៏នឹងអាចធ្លាក់ចុះ ០.៦ ភាគរយផងដែរ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធបន្ថែម ២៥ ភាគរយលើរថយន្ត ហើយលោកបានណែនាំមន្ត្រីពាក់ព័ន្ធឱ្យចរចាជាមួយអាមេរិក ដើម្បីស្វែងរកការលើកលែងពន្ធ។ លោក Ishiba និយាយថា ជប៉ុននឹងពិចារណាលើការឆ្លើយតបដ៏សមស្របមួយ ប្រឆាំងនឹងការយកពន្ធរបស់អាមេរិកលើរថយន្ត ដោយប្តេជ្ញាថាជម្រើសទាំងអស់គឺនៅលើតុ។ នៅឆ្នាំ ២០២៤ ការនាំចេញរថយន្តរបស់ជប៉ុនទៅកាន់ទីផ្សារអាមេរិកមានចំនួនសរុបប្រហែល ៤០ ពាន់លានដុល្លារ ដែលស្មើនឹង ២៨.៣ ភាគរយនៃការនាំចេញសរុបរបស់ជប៉ុនទៅកាន់អាមេរិក។ យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា រថយន្តប្រមាណ ១.៣៧ លានគ្រឿងត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកនគរូប​នីយ​កម្មថាជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់​រាន​មាន​ជីវិត និងការលូតលាស់របស់កម្ពុជា ជាការរៀបចំ​ដែន​ដី និងរៀបចំសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកនគរូប​នីយ​កម្មថាជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់​រាន​មាន​ជីវិត និងការលូតលាស់របស់កម្ពុជា ជាការរៀបចំ​ដែន​ដី និងរៀបចំសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ

    (ភ្នំពេញ)៖ ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេក ទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និង នគរូបនីយកម្ម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀ​បចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុក​នគរូបនីយ​កម្មថាជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់​រាន​មាន​ជីវិត និងការលូតលាស់របស់កម្ពុជា ជាការរៀបចំដែនដី​និងរៀបចំសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ ហើយនេះជា​ពេលវេលាដ៏ល្អមួយសម្រាប់តម្រង់ទិសរបស់ក្រសួង លើការ​កំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លងនេះ​ក្នុង​ការធ្វើកិច្ចការនគរូបនីយកម្ម ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណ មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ការគាំទ្រក្នុង “គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្មនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថាគម្រោងនេះ ជាគម្រោងមួយដ៏មានសារៈសំខាន់និងសមស្របតាមពេលវេលារបស់យើង ហើយឆ្លើយតបទៅនឹងអ្វីដែលជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះគម្រោងនេះជាឱកាសសាកល្បងយក ក្រុងកំពត ប៉ោយប៉ែត និងក្រុងបាវិត មកគិតគូរក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលការងារនេះជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាន, នាយកដ្ឋាននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តម បានបន្ថែមថា ចំពោះការរៀបចំទីក្រុងក៏​ត្រូវ​ការធនធានមនុស្សដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នានិងមានការឯកភាពគ្នានោះទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អ និងអភិវឌ្ឍន៍តាមសក្តា​នុពល​នៃតំបន់និមួយៗដើម្បីរក្សានិរន្តរភាពរបស់ទីក្រុងនិងទាញយកផលប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច…

  • ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ផ្ដល់បាឋកថា ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

    ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ផ្ដល់បាឋកថា ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

    (ភ្នំពេញ)៖ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមប្រយុទ្ធទប់ស្កាត់ ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើបាឋកថា ស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រមាណជិត ៤០០នាក់ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ការងារឆ្លើយតបនឹងមេរោគអេដស៍ ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិបាល និងតួអង្គពាក់ព័ន្ធជាច្រើនទៀត ។ ដោយសារមានការពាក់ព័ន្ធពីតួអង្គជាច្រើន ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ ទើបអង្គការយូអិនអេដស៍ បានដាក់ចេញនូវគោលការណ៍បី គឺយុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដានវាយតម្លៃតែមួយ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួល ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យ ហើយនៅរៀងរាល់ ៥ឆ្នាំម្ដង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំយុទ្ធសាស្ត្រគោលនយោបាយ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ប៉ុន្តែកាលពីឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញ នូវយុទ្ធសាស្ត្រគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍…

  • គ.ជ.ប នឹង ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាជាង៤ពាន់នាក់ សម្រាប់បម្រើការងាររយៈពេលខ្លី

    គ.ជ.ប នឹង ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាជាង៤ពាន់នាក់ សម្រាប់បម្រើការងាររយៈពេលខ្លី

    (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២៥ខាង​មុខនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)នឹងធ្វើការប្រឡងជ្រើសរើសយកមន្រ្តីជាប់កិច្ចសន្យាចំនួនជាង៤ពាន់នាក់សម្រាប់បម្រើការងាររយៈពេលខ្លី។ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពីធីអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្ដីពី “សារៈសំខាន់នៃ​ការបោះឆ្នោតនៅកម្ពុជា” ដល់មន្រ្តីបោះឆ្នោត តំណាង​សមា​គម សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅ​តាម​គ្រឹះស្ថានសិក្សានានាក្នុងរាជធានីភ្នំពេញ នាវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ឬហៅសាលាតិចណូកាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៥ថាកាលពីពាក់កណ្តាលខែមីនា​កន្លងមកនេះគ.ជ.បបានធ្វើការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីដែលអាចចាប់ផ្តើមធ្វើការរយៈពេលពី២ទៅ៣ខែរួចមកហើយ។ការជ្រើសរើសនេះដែរក៏ជំហ៊ាន​ទី១ដែរ សម្រាប់រៀបចំរចនាសម្ព័ន្ធ និង ពង្រឹងសមត្ថភាព​ដែលជាគ្រូសម្រាប់តាមស្រុក ។ ដោយឡែកសម្រាប់នៅថ្ងៃទី១២ ខែមេសាខាង​មុខនេះ​គ.ជ.បនឹងរៀបចំប្រឡងមួយទៀតដោយជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាបម្រើការងាររយៈពេល១ខែ ចំនួនជាង ៤ពាន់នាក់​។នេះក៏ជាការជ្រើសរើសសមាសភាពក្រុម​បោះឆ្នោតដែលនឹងត្រូវធ្វើការផ្ទាល់នៅតាមសាលាឃុំសង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោត ហើយក៏ជាអ្នកជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែរ។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា” គ.ជ.ប មានជំហ៊ានក្នុងការ​ជ្រើសរើសក្នុងការរៀបចំមន្រ្តីប្រកបដោយសមត្ថភាពក្នុងការបម្រើបំពេញការងារ និងពិនិត្យចុះឈ្មោះបោះឆ្នោត​ប្រចាំឆ្នាំរបស់ខ្លួន។ គួរបញ្ជាក់ថាបើតាម ឯកឧត្តម ប្រាជ្ញ ចន្ទប្រធានគ.ជ.ប បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់​បាន​ចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋដែល មាន​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោតហើយតែបានផ្លាស់លំនៅឋាន ឃុំ សង្កាត់ថ្មី…

  • ក្រសួងបរិស្ថានដាក់ចេញ ផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក

    ក្រសួងបរិស្ថានដាក់ចេញ ផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក

    (ភ្នំពេញ)៖ ពិធីផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោម ភ្ញៀវជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបើកយុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នេះឡើង ដើម្បីបំពេញឱ្យយុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ដែលជំរុញឱ្យទៅជា សកម្មភាព រួមគ្នា ក្នុងពេលតែមួយ សម្អាតបរិស្ថាន បរិវេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថានក៏បានកំណត់ យុទ្ធនាការសម្អាតផ្លូវជាតិ នេះ ដោយជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាមរ និងសំណល់ប្លាស្ទិករាយប៉ាយ នៅចុងឆ្នាំ២០២៥ ។…