-
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយព័ត៌មាន ឆ្ពោះទៅកាន់ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយពីទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ដ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកសារព័ត៌មានជាច្រើនរូបទៀតចូលរួម ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា បេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា បានដំណើរការទៅបានមកដល់បច្ចុប្បន្ននេះ គឺដោយសារតែការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាថវិកា និងស្បៀង សម្ភារៈជាដើម ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ។ ដូច្នេះ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ សូមយកឱកាស ទិវា ៨ឧសភានេះ បន្ដកៀរគរមូលនិធិពីសប្បុរសជនជាតិ-អន្ដរជាតិ ដើម្បីបន្ដជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ។ លោកជំទាវ អគ្គលេខាធិការរងទី១ បានបន្តថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម…
-
ឯកឧត្តម នួន ផារ័ត្ន ៖ យុវជនត្រូវចូលរួម ការពារ និងអភិវឌ្ឍវប្បធម៌ជាតិ

(កំពង់ធំ)៖ យុវជនទាំងអស់ត្រូវរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ខ្មែរ ដើម្បីបន្តជាអ្នកស្នងវេននៃជាតិ ដោយក្លាយជាមហាអំណាចមួយនៃវប្បធម៌។ ប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ ដ៏ឈ្លាសវៃ ដែលបានបន្សល់ទុកដោយបុព្វបុរសជាច្រើនសតវត្សរ៍មកហើយ។ បច្ចុប្បន្ននេះ សិល្បៈ វប្បធម៌ និងបេតិកភ័ណ្ឌទាំងអរូបី និងរូបី ត្រូវបានរក្សាទុក និងអភិរក្ស ដើម្បីរក្សាអត្តសញ្ញាណជាតិ ។ ក្នុងនាមជាកូនខ្មែរ យុវជនគ្រប់រូបត្រូវសហការគ្នាការពារនិងអភិរក្សវប្បធម៌ ដោយមិនត្រឹមតែទុកចិត្តលើការអភិរក្សបេតិកភ័ណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសំខាន់ក្នុងការជំរុញការចូលរួមវិស័យសិល្បៈ និងវប្បធម៌ក្នុងកំណើនសេដ្ឋកិច្ច។ នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី ២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បន្តថា កិច្ចអភិរក្ស ការពារ និងអភិវឌ្ឍវប្បធម៌ជាការងារដែលត្រូវអនុវត្តជាបន្តបន្ទាប់ ដោយទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការសហការជាក្រុម ដើម្បីបន្តបង្កើតបរិយាកាសវប្បធម៌រីកចម្រើន…
-
លោកឧកញ៉ា ហង់ សុគន្ធ ជំរុញឱ្យសហភាពសហគមន៍នៅខេត្តសៀមរាប និងកំពង់ធំ រួមគ្នាជំរុញវិស័យកសិកម្មប្រកបដោយនិរន្តរភាព

(ខេត្តសៀមរាប)៖ ក្នុងរយៈពេល ៣ឆ្នាំកន្លងមក សហភាពនេះបានអភិវឌ្ឍន៍ជាប្រព័ន្ធសហគមន៍ស្រូវ-អង្ករកម្ពុជាដែលមានគោលដៅ បង្កើតកិច្ចសន្យាផលិតកម្ម និងការផ្គត់ផ្គង់ស្រូវសរីរាង្គ ។ ការរួមគ្នាផលិត និងរកទីផ្សារជាសហគមន៍ ជាគន្លឹះដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់សហគមន៍កសិកម្ម។ រដ្ឋាភិបាលក៏បានបង្កើតគម្រោងកសិកម្មឃុំ-សង្កាត់ ដើម្បីជួយកសិករ កាត់បន្ថយថ្លៃដើម និងបង្កើនតម្លៃផលិតផល ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃសហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ ក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ និងទិសដៅបន្ត របស់ សហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ។ លោក ខោល ម៉ានី ប្រធានការិយាល័យសាវនកម្មសហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា មហាសន្និបាតនេះ ជាឱកាសដ៏មានតម្លៃ សម្រាប់សហគមន៍កសិកម្ម ២៥ មកពីខេត្តសៀមរាប និងកំពង់ធំ ក្នុងការបង្ហាញលទ្ធផលការងារនៃឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥។ ក្នុងរយៈពេលឆ្នាំ២០២៤ កន្លងមក សហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ បានសម្រេចបង្កើតគម្រោងអាជីវកម្ម ដូចជា…
-
គ្រឹះស្ថានរដ្ឋនិងឯកជនចំនួន៣៧នៅកម្ពុជាទទួលបានការបញ្រ្ជាបចំណេះដឹងពីក្រសួងប្រៃសណីយ៍ ទៅលើ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ”

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ”ដោយមានការអញ្ជើញចូលរួមពីក្រុមការងារជំនាញ និងបណ្តាសាកលវិទ្យាល័យចំនួន ៣៧ ដែលក្នុងនោះមានគ្រឹះស្ថានរដ្ឋចំនួន ១៩ និងឯកជនចំនួន ១៨។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដោយផ្ដល់ឱកាសឱ្យគ្រប់សាកលវិទ្យាល័យទាំងអស់ដែលមានចំណាប់អារម្មណ៍អាចធ្វើការស្នើសុំប្រព័ន្ធយកទៅប្រើប្រាស់។ ប្រព័ន្ធនេះនឹងចូលរួមចំណែកពង្រឹងអភិបាលកិច្ចនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធឧត្តមសិក្សាទំនើប។ ក្នុងនោះដែរ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ”មានមុខងារស្នូលចំនួន៣ សំខាន់ៗរួមមាន៖ ១. ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដែលមានឈ្មោះថា “សាកលវិទ្យាល័យ” ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានរបស់និស្សិត រៀបចំឆ្នាំសិក្សា កាលវិភាគសិក្សា ពេលវេលានិងថ្នាក់របស់និស្សិត រៀបចំមុខវិជ្ជាសម្រាប់សិស្សនិស្សិតអាចចុះឈ្មោះតាមរយៈអនឡាញ ការធ្វើការវាយតម្លៃទៅលើសិស្សនិងគ្រូ ការផ្តល់ព័ត៌មាននិងជូនដំណឹងដល់សិស្សតាមរយៈប្រព័ន្ធ គ្រប់គ្រងនិងតាមដានការចុះកម្មសិក្សារបស់និសិ្សត ការដាក់ពិន្ទុនិងចំណាត់ថ្នាក់ ចេញព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ ទាញយករបាយការណ៏និស្សិត និងរបាយការណ៏ផ្សេងៗ។ ២. ប្រព័ន្ធគ្រប់គ្រងការសិក្សា ដែលមានឈ្មោះថា “រៀន” ជាប្រព័ន្ធដែលអនុញ្ញាតឲ្យសិស្សនិស្សិត រៀនសូត្រលើប្រព័ន្ធតាមរយៈអនឡាញ ធ្វើកិច្ចការសាលា តាមដានកាលវិភាគ ពិន្ទុប្រលង ចំណាត់ថ្នាក់ តាមដានវត្តមាន ព្រឹត្តិបត្រពិន្ទុ ទទួលបានព័ត៌មានផ្សេងៗពីការសិក្សាតាមរយៈប្រព័ន្ធ…
-
ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង មានការ ចូលរួម ពីតំណាង ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និង អង្គការ សង្គមស៊ីវិលពាក់ព័ន្ធ ប្រមាណជាង ១០០នាក់។ ផែនការប្រតិបត្ដិស្ដីពីយន្ដការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបានរៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបម្រើជាឧបករណ៍គោនយោបាយមួយសម្រាប់ចូលរួម ជំរុញ ពង្រីក ការ គ្រប ដណ្ដប់កិច្ចគាំពារផ្នែកសន្ដិសុខសង្គមទៅដល់ កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម និងអន្ដរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាល ប្រកបដោយសមធម៌ និង បរិយាបន្ន ក្នុងស្មារតី “មិនបោះពលរដ្ឋណាម្នាក់”។ លោក ស្រេង សោភ័ណរស្មី ប្រធានក្រុមការងាររៀបចំផែនការ ប្រតិបត្ដិ ស្ដីពីយន្ដការជំរុញ…
-
មន្ទីរទេសចរណ៍ បង្ហាញរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ៣៤កន្លែង របស់ខេត្តកំពង់ចាម ត្រៀមស្វាគមន៍ភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខ

(ខេត្តកំពង់ចាម)៖ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ចំនួន ៣៤កន្លែង របស់ខេត្តកំពង់ចាម ត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ មកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ខាងមុខ ។ នេះបើតាមប្រភព ពីមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។ ប្រភពដដែល បានបញ្ជាក់ឲ្យដឹងទៀតថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលជាសក្ដានុពលទេសចរណ៍ របស់ខេត្តកំពង់ចាម ទាំង ៣៤កន្លែង ដែលកំពុងត្រៀមខ្លួន រួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវ មកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ រួមមាន ៖ ១.បរិវេណមុខសាលាខេត្ត ក្រុងកំពង់ចាម ។២.បរិវេណវិមានឯករាជ្យ ក្រុងកំពង់ចាម ។៣.សួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ។៤.ម្លប់ពោធិ៍វត្តដីដុះ ក្រុងកំពង់ចាម ។៥.ប្រដឺស ឬស្ពានឬស្សី ឆ្លងទៅកោះប៉ែន ។ ៦.ឆ្នេរខ្សាច់កោះប៉ែន ស្រុកកំពង់សៀម ។៧.ឆ្នេរខ្សាច់ចំការ គ កោះកំពុងត្រុំ ស្រុកកំពង់សៀម…
-
រដ្ឋបាលខេត្ត-ក្រុងកំពង់ចាម ចុះហត្ថលេខាលើអនុសារណៈយោគយល់ ជាមួយតំណាងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើអនុសារណៈ រវាងរដ្ឋបាលខេត្ត-ក្រុងកំពង់ចាម ជាមួយតំណាងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ស្ថិតនៅសាលាខេត្តកំពង់ចាម ។ អនុស្សរណៈនេះ មានគោលបំណងរៀបចំនីតិវិធីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) នូវលិខិត ឯកសារគតិយុត្តផ្សេងៗ ពីរដ្ឋបាលខេត្ត តាមរយៈ អង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ រវាងរដ្ឋបាលខេត្តកំពង់ចាម និងប្រៃសណីយ៍កម្ពុជា។ ដើម្បីឱ្យកិច្ចសហការផ្តល់សេវាប្រព្រឹត្តទៅដោយរលូន ភាគីនីមួយៗមានភារកិច្ចដូចខាងក្រោមនេះ ៖ ក. ប្រៃសណីយ៍កម្ពុជារៀបចំនីតិវិធីបែបបទ និងឯកសារពាក់ព័ន្ធជូនទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសម្រាប់ការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនប្រជាពលរដ្ឋ។-កំណត់កម្រៃសេវាប្រៃសណីយ៍ផ្ដល់ជូនទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។-កំណត់ពេលវេលាចែកឱ្យបានច្បាស់លាស់ជូនអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត និងការផ្តល់ព័ត៌មានស្តីពីលទ្ធផលនៃការចែកជូនដល់អង្គភាពច្រកចេញចូលតែមួយ។-បង្កើតក្រុមការងារប្រៃសណីយ៍កម្ពុជា និងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុ៕ ដោយ ៖ លីពៅ
-
ទិវាជាតិ លើកទី៣ ផ្តោតលើការបណ្តុះទេពកោសល្យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា

(ភ្នំពេញ)៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលផ្តោតលើការបណ្តុះទេពកោសល្យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងការដាក់ដំណើរការគំនិតផ្តួចផ្តើមនវានុវត្តន៍ចំនួន៤ និងវេទិកាស្តីពីបញ្ញាសិប្បនិម្មិត (AI) ។ ទិវាជាតិលើកទី៣ ក្រោមមូលបទ “បណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នេះ បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍មកពីទូទាំងតំបន់ រួមមានកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន កូរ៉េ និងអង្គការសហប្រជាជាតិ ដើម្បីជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា លើកឡើងថា “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា…
-
កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នាទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្មបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានប្តេជ្ញារួមគ្នាខិតខំទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្ម រូមទាំងខិតខំធ្វើយ៉ាងណានាំមកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របទៅតាមទស្សនវិស័យរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅប្រទេសឡាវ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-ឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបន្តអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។ លោក រ៉េន រតនៈ បានឲ្យដឹងទៀតថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវបានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងស្នាដៃ ការងារសំខាន់ៗនៃស្ថាប័ន និងភាពរីកចម្រើននៃប្រទេសទាំងពីរ ដោយក្នុងនោះរួមមានការងារសន្តិសុខ ជាអាទិ៍ ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាពការណ៍ ទូទៅតាមខ្សែបន្ទាត់ព្រំដែន ក៏ស្ថិតក្នុងចំណោមប្រធានបទនៃជំនួបចង្អៀតនោះដែរ ។ លោកបន្តថា ភាគីទាំងពីរ បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់…
-
ឯកឧត្តម ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនត្រូវនាំយកចំណេះវិជ្ជា មករួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងឱកាស ទទួលជួបជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរ និងបានផ្តល់ជាអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅក្នុងប្រទេសជប៉ុន ជាពិសេសនិស្សិតជ័យលាភីទាំងអស់ ត្រូវពាំនាំយកនូវចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។ តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតជ័យលាភី ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវបង្ហាញពីភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និងវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ និងប្រើប្រាស់ពេលវេលារបស់ខ្លួនធ្វើសកម្មភាពផ្សេងៗក្រៅពីម៉ោងសិក្សា ដូចជាការបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ការធ្វើដំណើរទៅកន្លែងផ្សេងៗ និងការរៀនសូត្រពីវប្បធម៌បរទេសជាដើម។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) គឺជាកម្មវិធីសិក្សាដ៏ល្អ ដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងនាពេលអនាគត ហើយអាចចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។…