-
កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

(ភ្នំពេញ)៖ តំណាងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Salimata D. Follea បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក»។ ការបញ្ជាក់បែបនេះធ្វើឡើង នៅក្នុងឱកាសជួបសំដែងការ គួសម និងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាព យ៉ាងជ្រាល ជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ ឥណ ទាន កាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាព សហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទាន កាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ការទទួលបានចំណាត់ ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយ ដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពី មូលនិធិអាកាសធាតុបៃតងសកល…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ពិធីសំណេះសំណាលនេះ រៀបចំឡើង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក ការធ្វើទំនើបកម្មស្ថាប័ន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនអំពីបញ្ហាប្រឈមនានាដែលក្រសួងបានទទួលតាមរយៈការចុះសិក្សានិងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាទូរសព្ទនិងសេវាអ៊ីនធឺណិត។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពនិងប្រកួតប្រជែងដោយស្មោះត្រង់ ព្រមទាំងជម្រាបជូនឱ្យបានច្បាស់អំពីសេវាកម្មរបស់ខ្លួនដើម្បីជៀសវាងការភាន់ច្រឡំ ជាយថាហេតុ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលើកឡើងអំពីបញ្ហាប្រឈមនានា ដើម្បីឈានទៅរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាសម្រួលដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូន ព្រមទាំងធានាប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានសមស្របតាមតម្រូវការ។ សូមជម្រាបជូនថា កន្លងមកក្រុមការងារលើកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះសិក្សានិងប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងគុណភាពសេវាទូរគមនាគមន៍ (សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត) ក្នុងភូមិសាស្រ្តរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីធ្វើការកែលម្អ ពង្រឹង និងពង្រីកគុណភាពសេវាទូរគមនាគមន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕…
-
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយព័ត៌មាន ឆ្ពោះទៅកាន់ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយពីទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ដ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកសារព័ត៌មានជាច្រើនរូបទៀតចូលរួម ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា បេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា បានដំណើរការទៅបានមកដល់បច្ចុប្បន្ននេះ គឺដោយសារតែការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាថវិកា និងស្បៀង សម្ភារៈជាដើម ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ។ ដូច្នេះ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ សូមយកឱកាស ទិវា ៨ឧសភានេះ បន្ដកៀរគរមូលនិធិពីសប្បុរសជនជាតិ-អន្ដរជាតិ ដើម្បីបន្ដជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ។ លោកជំទាវ អគ្គលេខាធិការរងទី១ បានបន្តថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម…
-
ឯកឧត្តម នួន ផារ័ត្ន ៖ យុវជនត្រូវចូលរួម ការពារ និងអភិវឌ្ឍវប្បធម៌ជាតិ

(កំពង់ធំ)៖ យុវជនទាំងអស់ត្រូវរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ខ្មែរ ដើម្បីបន្តជាអ្នកស្នងវេននៃជាតិ ដោយក្លាយជាមហាអំណាចមួយនៃវប្បធម៌។ ប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ ដ៏ឈ្លាសវៃ ដែលបានបន្សល់ទុកដោយបុព្វបុរសជាច្រើនសតវត្សរ៍មកហើយ។ បច្ចុប្បន្ននេះ សិល្បៈ វប្បធម៌ និងបេតិកភ័ណ្ឌទាំងអរូបី និងរូបី ត្រូវបានរក្សាទុក និងអភិរក្ស ដើម្បីរក្សាអត្តសញ្ញាណជាតិ ។ ក្នុងនាមជាកូនខ្មែរ យុវជនគ្រប់រូបត្រូវសហការគ្នាការពារនិងអភិរក្សវប្បធម៌ ដោយមិនត្រឹមតែទុកចិត្តលើការអភិរក្សបេតិកភ័ណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសំខាន់ក្នុងការជំរុញការចូលរួមវិស័យសិល្បៈ និងវប្បធម៌ក្នុងកំណើនសេដ្ឋកិច្ច។ នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី ២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បន្តថា កិច្ចអភិរក្ស ការពារ និងអភិវឌ្ឍវប្បធម៌ជាការងារដែលត្រូវអនុវត្តជាបន្តបន្ទាប់ ដោយទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការសហការជាក្រុម ដើម្បីបន្តបង្កើតបរិយាកាសវប្បធម៌រីកចម្រើន…
-
លោកឧកញ៉ា ហង់ សុគន្ធ ជំរុញឱ្យសហភាពសហគមន៍នៅខេត្តសៀមរាប និងកំពង់ធំ រួមគ្នាជំរុញវិស័យកសិកម្មប្រកបដោយនិរន្តរភាព

(ខេត្តសៀមរាប)៖ ក្នុងរយៈពេល ៣ឆ្នាំកន្លងមក សហភាពនេះបានអភិវឌ្ឍន៍ជាប្រព័ន្ធសហគមន៍ស្រូវ-អង្ករកម្ពុជាដែលមានគោលដៅ បង្កើតកិច្ចសន្យាផលិតកម្ម និងការផ្គត់ផ្គង់ស្រូវសរីរាង្គ ។ ការរួមគ្នាផលិត និងរកទីផ្សារជាសហគមន៍ ជាគន្លឹះដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់សហគមន៍កសិកម្ម។ រដ្ឋាភិបាលក៏បានបង្កើតគម្រោងកសិកម្មឃុំ-សង្កាត់ ដើម្បីជួយកសិករ កាត់បន្ថយថ្លៃដើម និងបង្កើនតម្លៃផលិតផល ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃសហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ ក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ និងទិសដៅបន្ត របស់ សហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ។ លោក ខោល ម៉ានី ប្រធានការិយាល័យសាវនកម្មសហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា មហាសន្និបាតនេះ ជាឱកាសដ៏មានតម្លៃ សម្រាប់សហគមន៍កសិកម្ម ២៥ មកពីខេត្តសៀមរាប និងកំពង់ធំ ក្នុងការបង្ហាញលទ្ធផលការងារនៃឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥។ ក្នុងរយៈពេលឆ្នាំ២០២៤ កន្លងមក សហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ បានសម្រេចបង្កើតគម្រោងអាជីវកម្ម ដូចជា…
-
គ្រឹះស្ថានរដ្ឋនិងឯកជនចំនួន៣៧នៅកម្ពុជាទទួលបានការបញ្រ្ជាបចំណេះដឹងពីក្រសួងប្រៃសណីយ៍ ទៅលើ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ”

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ”ដោយមានការអញ្ជើញចូលរួមពីក្រុមការងារជំនាញ និងបណ្តាសាកលវិទ្យាល័យចំនួន ៣៧ ដែលក្នុងនោះមានគ្រឹះស្ថានរដ្ឋចំនួន ១៩ និងឯកជនចំនួន ១៨។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដោយផ្ដល់ឱកាសឱ្យគ្រប់សាកលវិទ្យាល័យទាំងអស់ដែលមានចំណាប់អារម្មណ៍អាចធ្វើការស្នើសុំប្រព័ន្ធយកទៅប្រើប្រាស់។ ប្រព័ន្ធនេះនឹងចូលរួមចំណែកពង្រឹងអភិបាលកិច្ចនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធឧត្តមសិក្សាទំនើប។ ក្នុងនោះដែរ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ”មានមុខងារស្នូលចំនួន៣ សំខាន់ៗរួមមាន៖ ១. ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដែលមានឈ្មោះថា “សាកលវិទ្យាល័យ” ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានរបស់និស្សិត រៀបចំឆ្នាំសិក្សា កាលវិភាគសិក្សា ពេលវេលានិងថ្នាក់របស់និស្សិត រៀបចំមុខវិជ្ជាសម្រាប់សិស្សនិស្សិតអាចចុះឈ្មោះតាមរយៈអនឡាញ ការធ្វើការវាយតម្លៃទៅលើសិស្សនិងគ្រូ ការផ្តល់ព័ត៌មាននិងជូនដំណឹងដល់សិស្សតាមរយៈប្រព័ន្ធ គ្រប់គ្រងនិងតាមដានការចុះកម្មសិក្សារបស់និសិ្សត ការដាក់ពិន្ទុនិងចំណាត់ថ្នាក់ ចេញព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ ទាញយករបាយការណ៏និស្សិត និងរបាយការណ៏ផ្សេងៗ។ ២. ប្រព័ន្ធគ្រប់គ្រងការសិក្សា ដែលមានឈ្មោះថា “រៀន” ជាប្រព័ន្ធដែលអនុញ្ញាតឲ្យសិស្សនិស្សិត រៀនសូត្រលើប្រព័ន្ធតាមរយៈអនឡាញ ធ្វើកិច្ចការសាលា តាមដានកាលវិភាគ ពិន្ទុប្រលង ចំណាត់ថ្នាក់ តាមដានវត្តមាន ព្រឹត្តិបត្រពិន្ទុ ទទួលបានព័ត៌មានផ្សេងៗពីការសិក្សាតាមរយៈប្រព័ន្ធ…
-
ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង មានការ ចូលរួម ពីតំណាង ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និង អង្គការ សង្គមស៊ីវិលពាក់ព័ន្ធ ប្រមាណជាង ១០០នាក់។ ផែនការប្រតិបត្ដិស្ដីពីយន្ដការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបានរៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបម្រើជាឧបករណ៍គោនយោបាយមួយសម្រាប់ចូលរួម ជំរុញ ពង្រីក ការ គ្រប ដណ្ដប់កិច្ចគាំពារផ្នែកសន្ដិសុខសង្គមទៅដល់ កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម និងអន្ដរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាល ប្រកបដោយសមធម៌ និង បរិយាបន្ន ក្នុងស្មារតី “មិនបោះពលរដ្ឋណាម្នាក់”។ លោក ស្រេង សោភ័ណរស្មី ប្រធានក្រុមការងាររៀបចំផែនការ ប្រតិបត្ដិ ស្ដីពីយន្ដការជំរុញ…
-
មន្ទីរទេសចរណ៍ បង្ហាញរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ៣៤កន្លែង របស់ខេត្តកំពង់ចាម ត្រៀមស្វាគមន៍ភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខ

(ខេត្តកំពង់ចាម)៖ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ចំនួន ៣៤កន្លែង របស់ខេត្តកំពង់ចាម ត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ មកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ខាងមុខ ។ នេះបើតាមប្រភព ពីមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។ ប្រភពដដែល បានបញ្ជាក់ឲ្យដឹងទៀតថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលជាសក្ដានុពលទេសចរណ៍ របស់ខេត្តកំពង់ចាម ទាំង ៣៤កន្លែង ដែលកំពុងត្រៀមខ្លួន រួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវ មកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ រួមមាន ៖ ១.បរិវេណមុខសាលាខេត្ត ក្រុងកំពង់ចាម ។២.បរិវេណវិមានឯករាជ្យ ក្រុងកំពង់ចាម ។៣.សួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ។៤.ម្លប់ពោធិ៍វត្តដីដុះ ក្រុងកំពង់ចាម ។៥.ប្រដឺស ឬស្ពានឬស្សី ឆ្លងទៅកោះប៉ែន ។ ៦.ឆ្នេរខ្សាច់កោះប៉ែន ស្រុកកំពង់សៀម ។៧.ឆ្នេរខ្សាច់ចំការ គ កោះកំពុងត្រុំ ស្រុកកំពង់សៀម…
-
រដ្ឋបាលខេត្ត-ក្រុងកំពង់ចាម ចុះហត្ថលេខាលើអនុសារណៈយោគយល់ ជាមួយតំណាងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើអនុសារណៈ រវាងរដ្ឋបាលខេត្ត-ក្រុងកំពង់ចាម ជាមួយតំណាងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ស្ថិតនៅសាលាខេត្តកំពង់ចាម ។ អនុស្សរណៈនេះ មានគោលបំណងរៀបចំនីតិវិធីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) នូវលិខិត ឯកសារគតិយុត្តផ្សេងៗ ពីរដ្ឋបាលខេត្ត តាមរយៈ អង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ រវាងរដ្ឋបាលខេត្តកំពង់ចាម និងប្រៃសណីយ៍កម្ពុជា។ ដើម្បីឱ្យកិច្ចសហការផ្តល់សេវាប្រព្រឹត្តទៅដោយរលូន ភាគីនីមួយៗមានភារកិច្ចដូចខាងក្រោមនេះ ៖ ក. ប្រៃសណីយ៍កម្ពុជារៀបចំនីតិវិធីបែបបទ និងឯកសារពាក់ព័ន្ធជូនទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសម្រាប់ការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនប្រជាពលរដ្ឋ។-កំណត់កម្រៃសេវាប្រៃសណីយ៍ផ្ដល់ជូនទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។-កំណត់ពេលវេលាចែកឱ្យបានច្បាស់លាស់ជូនអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត និងការផ្តល់ព័ត៌មានស្តីពីលទ្ធផលនៃការចែកជូនដល់អង្គភាពច្រកចេញចូលតែមួយ។-បង្កើតក្រុមការងារប្រៃសណីយ៍កម្ពុជា និងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុ៕ ដោយ ៖ លីពៅ
-
ទិវាជាតិ លើកទី៣ ផ្តោតលើការបណ្តុះទេពកោសល្យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា

(ភ្នំពេញ)៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលផ្តោតលើការបណ្តុះទេពកោសល្យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងការដាក់ដំណើរការគំនិតផ្តួចផ្តើមនវានុវត្តន៍ចំនួន៤ និងវេទិកាស្តីពីបញ្ញាសិប្បនិម្មិត (AI) ។ ទិវាជាតិលើកទី៣ ក្រោមមូលបទ “បណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នេះ បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍មកពីទូទាំងតំបន់ រួមមានកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន កូរ៉េ និងអង្គការសហប្រជាជាតិ ដើម្បីជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា លើកឡើងថា “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា…