-
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ «បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង»

(កណ្តាល)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការ «បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង» នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីមន្ត្រីអធិការការងារ, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ មន្ត្រីថ្នាក់ក្រុង/ស្រុក និងឃុំ/សង្កាត់ រាជធានីភំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកោះកុង, ខេត្តព្រះសីហនុ សរុបជិត ១៥០នាក់។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាព និងអភិវឌ្ឍចំណេះដឹងជូនដល់មន្ត្រីអធិការកិច្ចការងារ និងជាពិសេសមន្ត្រីមូលដ្ឋានរាជធានី/ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងដើម្បីចូលរួមក្នុងការផ្សព្វផ្សាយពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ហេង…
-
ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល

(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេស នៃក្រសួងមុខងារសាធារណៈ កំពុងបន្តពន្លឿនការងារយ៉ាងសកម្ម លើការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជ្រើសរើសមន្រ្តីរាជការស៊ីវិល តាមរយៈការៀបចំកិច្ចប្រជុំជាបន្តបន្ទាប់។ ជាក់ស្តែង នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំលើការងារនេះ ដោយបានរៀបចំឱ្យមានការបែងចែកក្រុមការងារផ្សេងៗគ្នា ដើម្បីស្វែងរកធាតុចូលឆ្ពោះទៅរកការពិភាក្សារៀបចំយន្តការមួយដែលត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅគោលដៅដែលបានគ្រោងទុក ជាពិសេសការរៀបចំនូវបញ្ជីមន្រ្តីរាជការស៊ីវិល ក៏ដូចជារចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។ បន្ទាប់ពីកិច្ចពិភាក្សាជាក្រុម និងការរាយការណ៍បានបញ្ចប់រួចរាល់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ក៏បានសង្ខេបនូវលទ្ធផលនៃកិច្ចប្រជុំជារួម ដោយបញ្ជាក់ឱ្យច្បាស់ពីគោលបំណងនៅក្នុងការរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការជំរឿនមន្រ្តីរាជការស៊ីវិលទូទាំងប្រទេស ដោយរួមបញ្ចូលទាំងវិសាលភាពនៃការអនុវត្តការងារ យន្តការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារ រួមជាមួយនឹងការបញ្ជាក់នូវតួនាទីភារកិច្ចរបស់មន្ត្រីអនុវត្តការងារទាំងអស់ដោយត្រូវមានការចូលរួមអនុវត្តការងារពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ក៏បានបញ្ជាក់ផងដែរថា ការងារដែលយើងសម្រេចបាននៅពេលនេះ នឹងក្លាយជាប្រយោជន៍ដ៏សំខាន់សម្រាប់ការគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធឌីជីថល រួមទាំងការរៀបចំប្រព័ន្ធបៀវត្សកាន់តែប្រសើរ និងការរៀបចំផែនការនានាឆ្ពោះទៅកាន់ការគ្រប់គ្រងមន្រ្តីរាជការប្រកបដោយប្រសិទ្ធភាពពេញលេញនាថ្ងៃអនាគត ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនៅវត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលមានតម្លៃជាង ២២ម៉ឺនដុល្លារសហរដ្ឋអាមេរិក

(ខេត្តកំពត)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅ វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ស្ថិតក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ ពិធីនេះមានការអញ្ជើញ/និមិន្តចូលរួមនាឱកាសនោះរួមមាន៖ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,០០០នាក់។ នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្តកំពត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងធ្វើរបាយការណ៍នៃការកសាងវត្ត វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលវត្តនេះបានចាប់ផ្តើមកសាងរហូតមកដល់ពេលនេះ គឺមានអាយុកាលប្រមាណ ៣៣ឆ្នាំហើយ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការស្ដារ កសាង…
-
រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍន៍តំបន់កំពង់ផែព្រះសីហនុ ក្នុងតម្លៃជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩

(ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លាន ដុល្លារ ត្រឹមឆ្នាំ២០២៩ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ នៅកំពង់ទឹកជ្រៅ ក្នុង ចំណោមចំណោមកន្លែងផ្សេងៗក្នុងប្រទេសកម្ពុជា ពិតណាស់ កម្ពុជា មានកំពង់ផែខេត្តកំពត កំពង់ផែ កោះកុង និងផែផ្សេងៗទៀត ។ សម្តេចធិបតី បានបញ្ជាក់ថា ខ្ញុំ ធ្លាប់បានប្រាប់ហើយថា អត់ប្រកួតបានជាមួយកំពង់ផែព្រះសីហនុទេ ហើយប្រទេសរបស់យើង ក៏ត្រូវកំណត់គោលដៅ ផែអាទិភាពធំ ខេត្តផ្សេងទៀត ក៏យើងត្រូវអភិវឌ្ឍន៍ដែរ នៅកោះកុង នៅកំពត ។ ប៉ុន្ដែសម្រាប់សក្ដានុពល…
-
រដ្ឋ កំពុងគិតគូរឱ្យមានការតម្រង់ទិសសម្រាប់ដល់រៀនថ្នាក់ទី៩ ទៅរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស ហើយនឹងទទួលសញ្ញាបត្រ មានតម្លៃស្មើរបាក់ឌុប

ព្រះសីហនុ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសារសំខាន់ នៃធនធានមនុស្សក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាសម្រាប់ជាតិ ដោយឱ្យគិតគូរពីការតម្រង់ទិសសិស្ស តាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារ ក្នុងវិស័យឧស្សាហកម្ម ។ សម្តេច ថា រាជរដ្ឋាភិបាល កំពុងគិតគូរឱ្យមានការតម្រង់ទិសសម្រាប់សិស្ស រៀនថ្នាក់ទី៩ តើត្រូវរៀនបន្ត ឬរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស គឺកូនសិស្ស នឹងទទួលសញ្ញាបត្រដែលមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលអាចអនុញ្ញាតឱ្យពួកគាត់ ចាប់យកជំនាញផ្សេងៗ ដែលសចាប់អារម្មណ៍ សម្រាប់ការសិក្សាបន្តនៅកម្រិត ថ្នាក់មហាវិទ្យាល័យ (ឧត្តមសិក្សា) បាននាពេលអនាគត ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា យើងចាប់ផ្តើមពន្យល់ ណែនាំឱ្យឪពុក ម្តាយ បានយល់ ពីព្រោះជួនកាល នៅមានការយល់ច្រឡំ ថា រៀនបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅធ្វើកម្មករ គឺអត់ទេ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាស់តឿនដល់សិស្សានុសិស្ស ប្រឹងប្រែងកសាងខ្លួន ដើម្បីក្លាយជាធនធានល្អ

(ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដាស់តឿន ដល់សិស្សានុសិស្សទាំងអស់ប្រឹងប្រែងកសាងខ្លួន ដើម្បីក្លាយជាធនធានដ៏ល្អ មិនមែនជាបន្ទុក របស់សង្គមជាតិ។ សម្ដេចធិបតី បានរំលឹកកាលពីសម័យសង្គ្រាម ដែលកើតមាននៅក្នុងស្រុកទេស នាំឱ្យមានការបែកបាក់ ព្រាត់ប្រាស បាត់បង់កន្លែងជ្រកកោន អស្ថិរភាពជាអាទិ៍ ហេតុដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ជាពិសេសគឺមិនប្រើកម្លាំងទ័ព។ សម្ដេច ថា៖ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកឱកាស ពីព្រោះយើងជាអ្នកកំណត់ខ្លួនឯង ថា ជាបន្ទុកសង្គម ឬជាធនធាននៃសង្គម បើយើងជាមនុស្ស ដែលមានគុណធម៌ សីលធម៌ យើងមានចំណេះដឹង សមត្ថភាព យើងជាធនធានរបស់សង្គមជាតិ របស់គ្រួសារ ។ ផ្ទុយទៅវិញ បើយើងជាប្រព្រឹត្ត អំពើមិនគប្បី ដូចជាប្រើគ្រឿងញៀន កាប់ចាក់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ

(ខេត្តព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា “វិស័យអប់រំក្នុងខេត្តព្រះសីហនុក្នុងឆ្នាំសិក្សា២០២៤-២០២៥ មាន គ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន១០២ ក្នុងនោះ មត្តេយ្យសិក្សាដាច់ដោយឡែក ចំនួន៣ សាលាបឋមសិក្សាចំនួន៧១ អនុវិទ្យាល័យ និងវិទ្យាល័យចំនួន២៨ សាលាឧបសម្ព័ន្ធ ចំនួន២ និងសាលាគរុកោសល្យវិក្រឹត្យការខេត្តចំនួន១។ បុគ្គលិកអប់រំសរុបចំនួន ២ ១២៨នាក់ ស្រី ១០០៨នាក់ សិស្សដែលបានចុះឈ្មោះចូលរៀនសរុបចំនួន ៥៣ ៦១៦នាក់ ស្រី ២៦ ៣៦៩នាក់។ចំពោះគ្រឹះស្ថានសិក្សាឯកជនចំណេះទូទៅមានចំនួន៣៧ បុគ្គលិកសរុបចំនួន ៩៥៨នាក់ស្រី៥៨៩នាក់ សិស្សដែលបានចុះឈ្មោះចូលរៀនមានចំនួន ១២…
-
សិក្ខាសាលាផ្សព្វផ្សាយលើកទី១ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» ក្រោមប្រធានបទ “វឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត”

(ភ្នំពេញ)៖ កាលពីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត ក.ប.ទ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុលើកទី១ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” របស់ ក.ប.ទ.។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ អញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ សហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងវិស័យឯកជន។ ឯកឧត្តម កែវ សុទ្ធិ បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្វាគមន៍ សិក្ខាកាមទាំងអស់ និងលើកឡើងអំពីសមិទ្ធផលរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការចូលរួមធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងលើកកម្ពស់ការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។ បន្ថែមលើនេះ សិក្ខាសាលាមានការចូលរួមធ្វើបទបង្ហាញពី ឯកឧត្តម សំ សិទ្ធិសេរី…
-
សម្តេចធិបតី សម្ពោធអគារសិក្សា ស្នាក់នៅ របស់គ្រូបង្រៀន នៅខេត្តព្រះសីហនុ

-
ឯកឧត្តម.នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយពលរដ្ឋក្រីក្រ ២០០គ្រួសារ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ដែលផ្តល់តាមរយៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដល់គ្រួសារក្រីក្រចំនួន ២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ។ ក្នុងឱកាសនេះ ឯកឧត្តមបាននាំយក អំណោយស្បៀងអាហារ ដល់ប្រជាពលរដ្ឋដើម្បីជួយសម្រួលការរស់នៅប្រចាំថ្ងៃ ដោយ គ្រួសារ ១ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ភួយ ១ ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើសារលើកទឹកចិត្ត និងសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់លើសុខភាព ដោយអនុវត្តជីវិតប្រកបដោយអនាម័យ ហូបស្អាត…