-
ក្រសួងដែនដី ចាប់ដៃគូសហការជាមួយធនាគារជាតិ ដើម្បីពង្រឹងឧស្សាហកម្មកម្ចីប្រាក់ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចាប់ដៃគូសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងឧស្សាហកម្មកម្ចីប្រាក់ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងការលើកម្ពស់ប្រព័ន្ធវេលុយបែបឌីជីថល (បាគង) ដែលក្នុងនោះក្រសួងនឹងប្រគល់ទិន្ន័យទៅឱ្យ បាគង ដើម្បីផ្តល់សេវាលក់ផ្តាច់ អំណោយផ្តាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលនឹងផ្តល់ភាពងាយស្រួល និងជាគោលនយោបាយរបស់ថ្នាក់ដឹកនាំក្រសួងក្នុងការផ្តល់សេវាគាប់ចិត្ត ទៅដល់ប្រជាពលរដ្ឋទូទៅ ។ ថ្លែនៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានលើកឡើងថា យើងទាំងអស់គ្នាត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានរៀបរយ ហើយមិនមានពេលវេលាណាដែលអំណោយផលដូចពេលនេះទេ ក្នុងការរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រាក់ដុល្លារ និងប្រាក់រៀល អាចដំណើរការនៅក្នុងលំហូរសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដែលនេះគឺជារឿងដ៏ល្អមួយសម្រាប់កម្ពុជាដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវតាំងពីឆ្នាំ១៩៧៩មក ហើយការសម្រួលអត្រាការប្រាក់នឹងជួយបន្ធូរដល់បំណុលឯកជន ដែលអាចឈានទៅបន្ធូរដល់បំណុលសាធារណៈផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ…
-
ខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)

(ខេត្តកណ្តាល)៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអបអរសាទរខេត្តកណ្ដាលទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) និងបានកោតសរសើរចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានខិតខំទទួលបានសមិទ្ធផលនានា នាពេលកន្លងមកទាំងគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ច និងវប្បធម៌។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញការផ្លាស់ប្ដូរកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរឡើង ជាពិសេសការកែលម្អលក្ខខណ្ឌការរស់នៅ តាមរយៈការលើកកម្ពស់ការផ្ដល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្ដូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព ពីការបន្ទោសបង់ពាសវាលពាសកាល មកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងបែបនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលបានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ កាពីព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ ។ ឯកឧត្ដម រដ្ឋមន្ត្រី បន្ថែមថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨ ដោយឈរលើទស្សនៈវិស័យ នៃគោលនយោបាយ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌”…
-
អ្នកកាសែតដែលមន្ត្រីអាមេរិកច្រឡំ Add ចូល Group Chat ទម្លាយផែនការសង្គ្រាមលោក Trump

បរទេស៖ លោក Jeffrey Goldberg និពន្ធនាយក របស់ទស្សនាវដ្តី The Atlantic ដែលបានសង្ងំស្តាប់ការជជែកគ្នា របស់ក្រុមមន្ត្រីអាមេរិកកំពូលៗ បានទម្លាយខ្ទេចខ្ទី អំពីផែនការធ្វើសង្គ្រាម របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ ការទម្លាយនេះ បានធ្វើឡើង ក្រោយពេលដែលទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ បានចុះផ្សាយថា រដ្ឋបាលលោក Trump បានច្រលំដៃ add លោក Jeffrey Goldberg ចូលក្រុម (Group Chat) ផែនការសម្ងាត់របស់សហរដ្ឋអាមេរិក រួមទាំង គម្រោងវាយប្រហារពួកឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន កាលពីពាក់កណ្តាលខែមិនា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ក្រោយដឹងពីការបែកធ្លាយនេះ លោក Trump អះអាងថា លោកមិនដែរស្គាល់ទស្សនាវដ្តី The Atlantic ទាល់តែសោះ កន្លងមក។ រីឯ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hegseth បាននិយាយថា ក្នុងក្រុបដែលគេដាក់ឈ្មោះថា Houthi PC មួយនេះ…
-
សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយបានរៀបចំការប្រកួតពី ២ សង្វៀនក្នុងមួយសប្តាហ៍ កើនដល់ ៦ សង្វៀន ក្នុងមួយសប្តាហ៍ ដែលការរីកចម្រើននេះ គឺកើតចេញអំពីកិច្ចសហប្រតិបត្តិការរបស់ស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយនឹងបណ្ដាស្ថាប័នប្រដាល់អន្តរជាតិនានា នៅតាមបណ្តាប្រទេស មួយចំនួន។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបានផ្សព្វផ្សាយប្រដាល់គុនខ្មែរយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។ ឯកឧត្តម វ៉ា សុធា ក៏បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់តេជោសន្តិភាពលើកទី ៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨…
-
ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។ លោកស្រីនាយិកា ក៏បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ លោកស្រីនាយិកា ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការអនុម័តលើឯកសារស្តីពី ≪ ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩≫ និងបានគូសបញ្ជាក់អំពីការបេ្ដជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រទៅដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្ម សំដៅដល់ការជំរុញកំណើន និងការអភិវឌ្ឍ ដោយផ្តោតលើវិស័យជាច្រេីនមានជាអាទិ៍៖ សេដ្ឋកិច្ច កសិកម្ម…
-
យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង(Nguyen Truong Thang)មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេស រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកកម្ពុជា ។ លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបណ្តាអង្គភាពកងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ ក៏បានគោរពជម្រាបជូន សម្តេចបវរធិបតីផងដែរថា ក្នុងដំណេីរទស្សនកិច្ចនាពេលនេះ ក៏ដេីម្បីជូនពរដល់អង្គភាពនៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និងជាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា ប្រពៃណីនៃការសាកសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករវាងកងទ័ព នៃប្រទេសទាំងពីរ ជាសកម្មភាពដ៏ល្អប្រពៃមួយ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា…
-
ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូលលើកទី១ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត»

(ភ្នំពេញ)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុលើកទី១ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” របស់ ក.ប.ទ.។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ សហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងវិស័យឯកជន សរុបប្រមាណ ១៥០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសមិទ្ធផលរបស់ ក.ប.ទ. ក្នុងការចូលរួមធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍសេដកិច្ចនិងសង្គមឌីជីថល ព្រមទាំងលើកកម្ពស់ការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ បន្ថែមលើនេះ សិក្ខាសាលាក៏មានការចូលរួមធ្វើបទបង្ហាញពីក្រុមការងារជំនាញ ក.ប.ទ. លើប្រធានបទសំខាន់ៗ រួមមាន៖ (១) សាវតារនិងវឌ្ឍនភាពការងារបញ្ញាសិប្បនិម្មិតនៅកម្ពុជា (២) ឯកសារគោលនយោបាយបញ្ញាសិប្បនិម្មិតថ្នាក់តំបន់ (៣) លទ្ធផលនៃការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និង (៤) ទស្សនាទាននិងចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រស្តីពីបញ្ញាសិប្បនិម្មិត។ សូមជម្រាបផងដែរថា…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួប នាយិកាប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតជូន លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យ CDRI ចូលរួមចំណែកជាមួយក្រសួងនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងបច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technologies) ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យឌីជីថល៕ ដោយ ៖ ង៉ាន់ ទិត្យ
-
កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីទាក់ទាញទេសចរ ចិន ឱ្យមានកំណើនជាលំដាប់នៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា ចិន ជួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទាំងពីរ ដើម្បីជំរុញនិងអភិវឌ្ឍទេសចរណ៍ កម្ពុជា ចិន ដែលរួមមានការរៀបចំទស្សនកិច្ចដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ ចាប់ពីកម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស និងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ព្រមទាំងការរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឱ្យអញ្ជើញមក កម្សាន្តនៅកម្ពុជា ច្រើនឡើងជាលំដាប់ ។ កិច្ចពិភាក្សានេះធ្វើឡើង រវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន Chinese Academy of Social Sciences (CASS) ដែលត្រូវបានចាត់ទុកជាធនាគារខួរក្បាលរបស់ប្រទេសចិន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអរគុណចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងរៀបចំឱ្យមានកិច្ចសហការ ផ្សព្វផ្សាយយ៉ាងទូលំទូលាយទប់ស្កាត់នូវព័ត៌មានមិនពិតពីកម្ពុជា ដែលកម្ពុជា ជាគោលដៅមានសន្តិសុខ និងសុវត្ថិភាពល្អសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគទាំងអស់ រួមទាំងប្រជាពលរដ្ឋចិនផងដែរ តួយ៉ាង ការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា ដែលអាចជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជា…
-
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តមប្រធាន អញ្ជើញមកចូលរួមពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជា នៅ កម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថា ពិធីអាហារស្រាយបួសនេះ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សាមគ្គីភាព ការគោរពគ្នា និងការយោគយល់គ្នាក្នុងចំណោមសហគមន៍ដែលមានជំនឿសាសនាចម្រុះ ហើយវត្តមានរបស់ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី កាន់តែញុំាងឱ្យមានភាពបរិយាបន្ន ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វត្តមានឥស្សរជននយោបាយនិងថ្នាក់ដឹកនាំបរទេស…